សាលា វិទ្យាល័យហ៊ុន សែនកណ្តៀង

  • Home
  • Cambodia
  • Pursat
  • សាលា វិទ្យាល័យហ៊ុន សែនកណ្តៀង

សាលា វិទ្យាល័យហ៊ុន សែនកណ្តៀង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលា វិទ្យាល័យហ៊ុន សែនកណ្តៀង, Education, Pursat.

សាលារៀន ផ្សារភ្ជាប់ទៅនិង ព្រះពុទ្ធសាសនា ជ្រះថ្លាក្រៃលែង សាធុ សាធុសាធុ🙏🇰🇭🌸
26/12/2023

សាលារៀន ផ្សារភ្ជាប់ទៅនិង ព្រះពុទ្ធសាសនា ជ្រះថ្លាក្រៃលែង សាធុ សាធុសាធុ🙏🇰🇭🌸

31/05/2023

ទាំងនេះជាការហ្វឹកហាត់ របស់ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ក្រោមការគ្រប់គ្រងរបស់សាលាតំរង់ទិសកីឡាបាល់ទាត់ យុវជន - យុវនារីអាយុក្រោម ១៥ឆ្នាំ និង កុមារ៉ា ១៣ឆ្នាំ, ១៨ឆ្នាំ វិទ្យាល័យ ហ៊ុន សែន កណ្តៀង ដែលមានទីតាំងនៅក្នុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ការចូលរួមហ្វឹកហាត់កីឡាបាល់ទាត់ ដែលមានអ្នកដឹកនាំ គ្រប់គ្រងត្រឹមត្រូវ មានគ្រូបង្ហាត់ដែលបានសិក្សាចេញពីសាលាបាល់ទាត់ជាតិកម្ពុជា បាទី មានវិធីសាស្ត្រក្នុងការបង្ហាត់ និង ផ្តល់ការអប់រំ ជួយដល់បុត្រធីតារបស់លោកអ្នក ឲ្យចៀសចេញឆ្ងាយ ពីការចូលរួមក្នុងអំពើអបាយមុខផ្សេងៗ គ្រឿងញៀន និង បានមកវិញនូវ មិត្តល្អសុខភាពល្អ សិក្សាបានពូកែ និង ជាសិស្សល្អ យុវជនឆ្នើមម្នាក់ក្នុងសង្គម។

21/01/2023
រូបភាពទាំងនេះបង្ហាញពី សកម្មភាពមួយផ្នែកតូច របស់គណ:គ្រប់គ្រង ក្នុងការដឹកនាំការងារ រៀបចំសម្អាតទីធ្លារ ធ្វើថ្នាលដាំដំណាំបន្ល...
30/11/2022

រូបភាពទាំងនេះបង្ហាញពី សកម្មភាពមួយផ្នែកតូច របស់គណ:គ្រប់គ្រង ក្នុងការដឹកនាំការងារ រៀបចំសម្អាតទីធ្លារ ធ្វើថ្នាលដាំដំណាំបន្លែសុវត្ថិភាព និង ការរៀបចំត្រៀមទទួលភ្ញៀវបរទេស ដែលនាំមកដោយក្រុមការងារអង្កការ ហេកស៍ ( HEKS ) និងសហគមន៍មួយចំនួន ផ្នែកកសិកម្ម ដែលបានចុះមកសិក្សាផ្ទាល់ ពីរបៀបធ្វើថ្នាល និងរបៀបដាំដំណាំបន្លែសុវត្ថិភាពរបស់ លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស នៅក្នុងសាលារៀន វិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ជាបន្តបន្ទាប់ផងដែរ។
ទាំងនេះ បានបង្ហាញពីទិដ្ឋភាព នៃការចូលរួម សហការណ៍ការងារអភិវឌ្ឍន៍សាលារៀនរបស់ខ្លួន ពីសំណាក់ គណៈគ្រប់គ្រងសាលាទាំង៤ រួមជាមួយ លោកគ្រូ អ្នកគ្រូ និង ប្អូនៗ សិស្សានុសិស្ស ដើម្បីឲ្យវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្រុកកណ្តៀង មួយនេះ មានការរីកចម្រើនទៅមុខជាលំដាប់។
(ចូររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដើម្បីការអភិវឌ្ឍន៍សាលារៀនរបស់យើងទាំងអស់គ្នា ដោយមិនប្រកាន់ពីនិន្នាការបុគ្គលនោះឡើយ) 💝🙏💐🇰🇭

16/11/2022
សកម្មភាពចូលរួមរបស់សិស្ស ក្នុងការរៀបចំប្រព័ន្ធទឹកស្អាត នៅសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង។ ទាំងនេះជាទង្វើល្អមួយ ដែលប្អូនៗ ដទៃទ...
25/02/2022

សកម្មភាពចូលរួមរបស់សិស្ស ក្នុងការរៀបចំប្រព័ន្ធទឹកស្អាត នៅសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង។ ទាំងនេះជាទង្វើល្អមួយ ដែលប្អូនៗ ដទៃទៀត គួរយកធ្វើជាគំរូតាម។ សូមប្អូនគប្បី ថែរក្សាសុវត្ថិភាពខ្លួន តាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពី កូវីត-១៩ ( មេរោគ អូមេក្រុង និង មេរោគចម្លងថ្មី B2) ឱ្យបានគ្រប់ៗ គ្នា 💖💞🙏

ការរៀបចំចាក់ដី និងធ្វើរបងលើទីតាំង ធ្វើសួនបន្លែសុវត្ថិភាព នៅក្នុងសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង ពីសំណាក់គណៈគ្រប់គ្រង សប្បុរស...
21/02/2022

ការរៀបចំចាក់ដី និងធ្វើរបងលើទីតាំង ធ្វើសួនបន្លែសុវត្ថិភាព នៅក្នុងសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង ពីសំណាក់គណៈគ្រប់គ្រង សប្បុរសជន និង ការចូលរួមជួយរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើឱ្យទីតាំងនេះកែប្រែមុខមាត់បណ្តើរៗ ហើយ មិនយូរទេសាលារៀននេះ និងមានសួនបន្លែសម្រាប់បណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះជំនាញសម្រាប់ជួយខ្លួនទៅថ្ងៃអនាគត 💐💞

ពួកគាត់ទាំងពីរ គឺជាធនធានមនុស្សដែល លោកគ្រូ អ្នកគ្រូ បានចូលរួមបណ្តុះបណ្តាល ដុសខាត់ ប្រាជ្ញាស្មារតី រហូតបានក្លាយជាអ្នកឈ្នះជ...
15/02/2022

ពួកគាត់ទាំងពីរ គឺជាធនធានមនុស្សដែល លោកគ្រូ អ្នកគ្រូ បានចូលរួមបណ្តុះបណ្តាល ដុសខាត់ ប្រាជ្ញាស្មារតី រហូតបានក្លាយជាអ្នកឈ្នះជ័យលាភីឆ្នើម លេខ១ និង លេខ២ ទូទាំងស្រុកកណ្តៀង ផ្នែកតែង កាព្យ និង ផ្នែក ស្មូត្រ ក្រោមប្រធានបទ ( អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល )។
សម្រាប់សប្បុរសជន បងប្អូន ដែលស្រឡាញ់ និងគាំទ្រ លើកទឹកចិត្ត ចង់ចូលរួមផ្តល់នូវថវិកា និងសម្ភារសិក្សាដល់ពួកគាត់ អាចធ្វើការចូលរួមហៅមក លេខទូរស័ព្ទ 0966945030, 0888014478 ខ្ញុំបាទរីករាយនិងទទួលក្រៃលែង 💖💐🙏

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង មានបើកការប្រជុំរួមមួយបន្ទាន់ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ...
09/02/2022

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាវិទ្យាល័យហ៊ុន សែនកណ្តៀង មានបើកការប្រជុំរួមមួយបន្ទាន់ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងលើកកម្ពស់សុវត្ថិភាព ស្របតាមបរិបទ កូវីត-១៩ សម័យបច្ចុប្បន្ន ក្នុងការ រៀន និងបង្រៀន របស់លោកគ្រូ អ្នកគ្រូ ព្រមជាមួយសិស្សានុសិស្សដើម្បីឱ្យកាន់តែប្រសើរ ចៀសឆ្ងាយពីការឆ្លង និងចម្លងមេរោគដល់ខ្លួន រួមនិងអ្នកដទៃផងដែរ។

ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មានការបើកពិធី ( ប្រគល់កង់ ជូនដល់សិស្សានុសិស្ស តាមរយៈសេវាកម្ចីកង់របស់សាលា ) ក្រោមអធិបតីភា...
09/02/2022

ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មានការបើកពិធី ( ប្រគល់កង់ ជូនដល់សិស្សានុសិស្ស តាមរយៈសេវាកម្ចីកង់របស់សាលា ) ក្រោមអធិបតីភាពលោក ជួន សាវុធ ជាអភិបាល នៃគណៈអភិបាលរងស្រុកកណ្តៀង។ ចូលរួមដោយ ការិយាល័យអប់រំយុវជន និងកីឡាស្រុក រដ្ឋបាលស្រុក និង អង្គការ ហេក្ស ( HEKS ) ដើម្បីជួយសម្រួលការលំបាកដល់ក្មេងៗ ដែលមិនមានលទ្ធភាព ដែលមានលំនៅដ្ឋានឆ្ងាយៗ។

សួស្តី ប្អូនៗ ដែលរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន កណ្តៀង សូម ចុចលីងខាងក្រោម ចូលក្រុមតេឡេក្រាមតាមកម្រិតថ្នាក់ថ្នាក់ទី7:https:/...
21/09/2021

សួស្តី ប្អូនៗ ដែលរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន កណ្តៀង សូម ចុចលីងខាងក្រោម ចូលក្រុមតេឡេក្រាមតាមកម្រិតថ្នាក់
ថ្នាក់ទី7:https://t.me/joinchat/YQAClcYR-RkwNTg9
ថ្នាក់ទី8:https://t.me/joinchat/UqH3gfoGbX04NGE1
ថ្នាក់ទី9:https://t.me/joinchat/1SbuCdkHvwAwYzA1
ថ្នាក់ទី10:https://t.me/joinchat/8h25EyuSkDI5NzU1
ថ្នាក់ទី11(វិទ្យាសាស្រ្ត):https://t.me/joinchat/OnIvknYkBr5kMjQ1
ថ្នាក់ទី11(សង្គម):https://t.me/joinchat/-769nR4qHSdhODM1
ថ្នាក់ទី12(វិទ្យាសាស្ត្រ):https://t.me/joinchat/FF8pKXFFcF0zMGI1
ថ្នាក់ទី12(សង្គម):https://t.me/joinchat/E0sFLVjJBWtjYjJl

12/09/2021

មេរៀន: គីមីវិទ្យា បង្រៀនដោយអ្នកគ្រូ ហែម ឆវី
I. អាមីន ( ត )
៥). ទង្វើអាមីន:

Address

Pursat

Website

Alerts

Be the first to know and let us send you an email when សាលា វិទ្យាល័យហ៊ុន សែនកណ្តៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category