សាលាបឋមសិក្សាសូរិយា

សាលាបឋមសិក្សាសូរិយា បរិស្ថានស្អាតគឺផ្តើមពីយើងទាំងអស់គ្នា!
បរិស្ថានស្អាតនាំមកនូវសុខភាពល្អ!

🎯 ដើម្បីជួយសិស្សរៀនយឺតឱ្យទាន់គេ ចាប់ពីដើមឆ្នាំសិក្សាថ្មីតទៅ។ សាលាបានរៀបចំ ៖👨‍👩‍👧‍👧ប្រជុំផ្សព្វផ្សាយដល់អាណាព្យាបាលសិស្ស  ...
25/08/2026

🎯 ដើម្បីជួយសិស្សរៀនយឺតឱ្យទាន់គេ ចាប់ពីដើមឆ្នាំសិក្សាថ្មីតទៅ។ សាលាបានរៀបចំ ៖
👨‍👩‍👧‍👧ប្រជុំផ្សព្វផ្សាយដល់អាណាព្យាបាលសិស្ស
🤝 រៀបចំកិច្ចព្រមព្រៀង
📚 រៀបចំផែនការរៀនសូត្រ
🙏មតិរបស់អាណាព្យាបាលសិស្សគឺមានតែម្រាមដៃដប់សំពះអរគុណដល់សាលា អំពីការគិតគូររបស់គណៈគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូ ក្នុងការជួយបង្រៀនកូនគាត់អំឡុងពេលវ៉ាកង
🧠 PTOM
🙏 សូមអរគុណ

កម្មវិធីបឋម (PTOM) នេះគឺអនុវត្តសម្រាប់ជួយសិស្សរៀនយឺតថ្នាក់ទី៣ ទី៤ ទី៥ ទី៦ និងសិស្សរៀនយឺតជាងកម្រិតថ្នាក់ លើមុខវិជ្ជាភាសាខ...
15/08/2026

កម្មវិធីបឋម (PTOM) នេះគឺអនុវត្តសម្រាប់ជួយសិស្សរៀនយឺតថ្នាក់ទី៣ ទី៤ ទី៥ ទី៦ និងសិស្សរៀនយឺតជាងកម្រិតថ្នាក់ លើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ដើម្បីឱ្យសិស្សចេះអាន សរសេរ និងគណនាលេខ ទៅតាមកម្រិតថ្នាក់។

ការជួយសិស្សរៀនយឺត គឺចាំបាច់ត្រូវការការសហការ និងការគាំទ្រពីអ្នកពាក់ព័ន្ធ ដូចជានាយកសាលា គ្រូបង្រៀនផ្ទាល់ និងមាតាបិតាអ្នកអាណាព្យាបាលសិស្ស។

ការជួយសិស្សរៀនយឺតមាន៤ខ្លឹមសារសំខាន់ៗ គឺ
ទី១គឺការធ្វើតេស្តវិនិច្ឆ័យតាមថ្នាលបឋម

ទី២គឺការបែងចែកក្រុមសិស្សពីកម្រិត១ ដល់កម្រិត៣

ទី៣គឺពេលវេលានៃការជួយ (១-ជួយ៣០នាទីមុនឬក្រោយពេលបង្រៀន ២-ជួយថ្ងៃព្រហស្បតិ៍ ៣-ការបន្ថែម២ម៉ោងក្នុងមួយថ្ងៃជាពិសេសសាលារៀនដែលអនុវត្តការបង្រៀនពេញមួយថ្ងៃ ៤-ជួយស្របពេលឬពេលចេញលេង និង៥-ការជួយពេលវិស្សមកាលប៉ុន្តែត្រូវរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំសិន)

ទី៤ គឺសម្ភារៈសម្រាប់ជួយសិស្សដូចជាកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សន្លឹកកិច្ចការ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI និងថ្នាលបឋមPLP។

អ្នកចូលរួមទាំងអស់គ្នានឹងយកបទពិសោធ និងមេរៀននៅពេលនេះ ទៅជួយសិស្សនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយស្មារតីតាំងចិត្តនិងទំនួលខុសត្រូវខ្ពស់ ក្នុងការចង់ឃើញសិស្សរបស់ខ្លួនចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។

15_08_2026
#កម្រងសូរិយា
#ក្រុងពោធិ៍សាតខេត្តពោធិ៍សាត់
#កម្មវិធីបឋម #នាយកដ្ឋានបឋមសិក្សា

—————————————
តាមដានបណ្ដាញសង្គមTelegramសាលាបឋមសិក្សាសូរិយា
https://t.me/+pK-OtVjNBN84MTg1

15/08/2026
PTOM ទឹកចិត្តលោកគ្រូអ្នកគ្រូមាសប៉ុនដូងទុំក៏មិនដូរដែរ💕លោកគ្រូអ្នកគ្រូត្រៀមប្រយុទ្ធ ផ្សព្វផ្សាយការអនុវត្តវិធីសាស្រ្តបង្រៀន...
14/08/2026

PTOM ទឹកចិត្តលោកគ្រូអ្នកគ្រូមាសប៉ុនដូងទុំក៏មិនដូរដែរ💕
លោកគ្រូអ្នកគ្រូត្រៀមប្រយុទ្ធ ផ្សព្វផ្សាយការអនុវត្តវិធីសាស្រ្តបង្រៀនសម្របតាមសមត្ថភាពសិស្សនៅថ្ងៃទី15_16_17
#កម្រងសូរិយា
#ក្រុងពោធិ៍សាតខេត្តពោធិ៍សាត់

សកម្មភាពប្រឡងឆមាសលើកទី2 លើប្រព័ន្ធថ្នាលPLPបច្ចេកវិទ្យាក្នុងការអប់រំ🌟 អត្ថប្រយោជន៍ចម្បងៗ៖✍️លាហើយការកែកិច្ចការដាច់យប់🤟សន្ស...
13/08/2026

សកម្មភាពប្រឡងឆមាសលើកទី2 លើប្រព័ន្ធថ្នាលPLP

បច្ចេកវិទ្យាក្នុងការអប់រំ

🌟 អត្ថប្រយោជន៍ចម្បងៗ៖
✍️លាហើយការកែកិច្ចការដាច់យប់
🤟សន្សំសំចៃពេលវេលា
👍គ្រូបង្រៀនមានពេលស្វ័យសិក្សា និងអភិវឌ្ឍសមត្ថភាព
😻សិស្សានុសិស្សទទួលបានបទពិសោធន៍រៀនសូត្រថ្មី

បច្ចេកវិទ្យាមិនមែនមកជំនួសគ្រូបង្រៀននោះទេ ប៉ុន្តែវាជួយរំដោះគ្រូបង្រៀនពីរឿងសាំញ៉ាំ ដើម្បីឱ្យពួកគាត់មានពេលផ្តោតលើការអភិវឌ្ឍខ្លួន និងការអប់រំសិស្សប្រកបដោយគុណភាព!

ការចុះជួយគាំទ្រពីទីប្រឹក្សាប្រចាំសាលា​ និងទីប្រឹក្សាជំនាញ​ ដល់អ្នកគ្រូថ្នាក់ទី1 មុខវិជ្ជាភាសាខ្មែរ
12/08/2026

ការចុះជួយគាំទ្រពីទីប្រឹក្សាប្រចាំសាលា​ និងទីប្រឹក្សាជំនាញ​ ដល់អ្នកគ្រូថ្នាក់ទី1 មុខវិជ្ជាភាសាខ្មែរ

លោកស្រី កែវ ហុងនាយិការងបឋមសិក្សាសូរិយា បានចុះវាយតម្លៃថ្នាក់រៀន និងសង្កេតការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ក្នុងឆមាសទី២ អ្នកគ...
11/08/2026

លោកស្រី កែវ ហុងនាយិការងបឋមសិក្សាសូរិយា បានចុះវាយតម្លៃថ្នាក់រៀន និងសង្កេតការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ក្នុងឆមាសទី២ អ្នកគ្រូ សាន សោភា គ្រូបង្រៀនថ្នាក់ទីមត្តេយ្យ ដោយផ្តោតលើការអនុវត្តកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន ការប្រើប្រាស់សម្ភារៈឧបទេស ការវាស់វែង និងវាយតម្លៃការសិក្សារបស់សិស្ស។

១១ សីហា ២០២៦ |

ការបង្រៀនបន្ថែមដល់ក្មេងៗមិនគិតថវិកាជាធំ ឬភាពហត់នឿយជាអម្រែក តែនេះជាទំនួលខុសត្រូវ ក្នុងការជួយសិស្សរៀនយឺតនៅម៉ោង1_2•30 នៅសាល...
02/08/2026

ការបង្រៀនបន្ថែមដល់ក្មេងៗមិនគិតថវិកាជាធំ ឬភាពហត់នឿយជាអម្រែក តែនេះជាទំនួលខុសត្រូវ ក្នុងការជួយសិស្សរៀនយឺតនៅម៉ោង1_2•30 នៅសាលាបឋមសិក្សាសូរិយា គឺជាការស្ម័គ្រចិត្តរបស់អ្នកគ្រូៗដោយផ្ទាល់ គ្មានការបង្ខិតបង្ខំពីថ្នាក់លើណាមួយឡើយ ទឹកចិត្តរបស់អ្នកគ្រូៗពិតជាស្តែងចេញពីទង្វើមនុស្សធម៌ មនសិការវិជ្ជាជីវៈគ្រូបង្រៀន🙏🙏

22/07/2026
សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈមាន34ឈុត ក្នុងមួយឈុតទទួលបានត្រីខ២កំប៉ុង សៀវភៅ២ក្បាល មី២កញ្ចប់ នំ២កញ្ចប់ ...
19/07/2026

សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈមាន34ឈុត ក្នុងមួយឈុតទទួលបានត្រីខ២កំប៉ុង សៀវភៅ២ក្បាល មី២កញ្ចប់ នំ២កញ្ចប់ អ្នកគ្រូៗទទួលបានសាប៊ូកក់សក់ម្នាក់មួយដប។
🙏🙏យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់បងស្រីទាំងពីរ ដែលបានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សរបស់យើងខ្ញុំ។ យើងខ្ញុំសូមគោរពជូនពរបងទាំងពីរ និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យអាជីវកម្ម ឬការងារកាន់តែរីកចម្រើនជោគជ័យគ្រប់ភារកិច្ច!"

Address

ភូមិ សូរិយាក្រោម សង្កាត់ រលាប ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់
Pursat

Telephone

+855963784825

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាសូរិយា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category