University of Heng Samrin Thbongkhmum - UHST

University of Heng Samrin Thbongkhmum - UHST

Share

ជាថ្នាលបណ្ដុះបណ្ដាលគំរូ លើការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅកម្ពុជា

រាជរាដ្ឋាភិបាលកម្ពុជាបានចេញលិខិតលេខ ៦៣៤ សជណ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ យល់ព្រមតាមសំណើ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបង្កើតសាកលវិទ្យាល័យមួយនៅខេត្តត្បូងឃ្មុំ ដោយប្រសិទ្ធនាមថា "សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ"។ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចាប់ផ្ដើមបើកការដ្ខានសាងសង់ នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបណាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

Photos from University of Heng Samrin Thbongkhmum - UHST's post 10/06/2026

សូមអបអរសាទរ និងកោតសរសើរបំផុតដល់ក្រុមកីឡាបាល់ទាត់នារី របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានបង្ហាញសមត្ថភាពពិតយ៉ាងស្ញប់ស្ញែង ការងារជាក្រុម និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៦។ ពិតជាខ្លាំងមែន និងសូមជូនពរជោគជ័យជាបន្ត។

Congratulations and highest appreciation to the Women’s Football Team of the University of Heng Samrin Thbongkhmum for their outstanding performance, remarkable teamwork, and tremendous dedication, which have earned them a place in the final round of the 2026 Higher Education and Technical Secondary Education Championship. Your achievement is truly impressive and reflects your hard work, determination, and team spirit. We are incredibly proud of your success and wish you continued excellence and the very best of luck in the final. Keep up the great work and continue making the university proud! ⚽🏆🎉👏

Photos from University of Heng Samrin Thbongkhmum - UHST's post 10/06/2026

សូមអបអរសាទរ និងកោតសរសើរបំផុតដល់ក្រុមកីឡាបាល់ទះបុរសរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានបង្ហាញសមត្ថភាពពិតយ៉ាងស្ញប់ស្ញែង ការងារជាក្រុម និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៦។ ពិតជាខ្លាំងមែន និងសូមជូនពរជផគជ័យជាបន្ត។

Congratulations and highest appreciation to the Volleyball Team of the University of Heng Samrin Thbongkhmum for their outstanding performance, remarkable teamwork, and unwavering dedication, which have earned them a place in the final round of the 2026 Higher Education and Technical Secondary Education Championship. Your achievement is truly impressive and a source of great pride for the university. Well done, and best wishes for continued success in the final!

Photos from University of Heng Samrin Thbongkhmum - UHST's post 09/06/2026

កម្មវិធី Staff Mobility Program
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទៅចូលរួមកម្មវិធី Staff Mobility នៃគម្រោង Erasmus+ KA 171 Program និងប្រជុំពិភាក្សារៀបចំសំណើគម្រោងថ្មីសម្រាប់ដាក់ស្នើសុំមូលនិធិពី Erasmus+ នៅសាកលវិទ្យាល័យ Weihenstephan-Triesdorf University of Applied Sciences ប្រទេសអាឡឺម៉ង់។

From 1–5 June 2026, H.E. Assoc. Prof. Pin Vannaro, Rector of the University of Heng Samrin Thbongkhmum (UHST), led a technical delegation from UHST to participate in the Staff Mobility Program under the Erasmus+ KA171 Programme and to attend meetings for the preparation of a new project proposal to be submitted for Erasmus+ funding at the Weihenstephan-Triesdorf University of Applied Sciences in Germany.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត។

Photos from University of Heng Samrin Thbongkhmum - UHST's post 30/05/2026

កម្មវិធី DYNAMIC តម្រង់ទិសសម្រាប់និស្សិត
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតនៅក្នុងកម្មវិធី DYNAMIC Agripreneur Bootcamp រដូវកាលទី២។ កម្មវិធីបានណែនាំដល់និស្សិតដែលចូលរួមឲ្យបានស្វែងយល់បន្ថែមពីគោលបំណងរបស់កម្មវិធី និងការពន្យល់ពីលក្ខខណ្ឌនានា ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់កម្មវិធីជាផ្លូវការចាប់ផ្តើមពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ។ សម្រាប់រយ:ពេល ៤ថ្ងៃ និស្សិតនឹងទទួលបានការបណ្តុះបណ្តាលលើប្រធានបទផ្សេងៗគ្នាជាច្រើនដោយផ្តោតលើការបង្កើត និងគ្រប់គ្រងធុរកិច្ចថ្មីក្នុងវិស័យកសិកម្ម ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងសហគមន៍នឹងក៏ដូចជាក្នុងខេត្តត្បូងឃ្មុំផ្ទាល់។

On May 9, 2026, the University of Heng Samrin Thbongkhmum organized an orientation program for students participating in the DYNAMIC Agripreneur Bootcamp Season 2. The orientation provided participants with a better understanding of the objectives of the program and explained the requirements and conditions necessary for their successful participation. This preparation aimed to ensure that students were fully ready for the official bootcamp, which will take place from May 30 to June 2, 2026. During the four-day program, students will receive training on a variety of topics focused on the creation and management of new agribusiness ventures. The bootcamp is designed to equip participants with the knowledge and skills needed to develop innovative solutions to challenges facing local communities, as well as those specific to Thbong Khmum Province.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត។

Photos from University of Heng Samrin Thbongkhmum - UHST's post 21/05/2026

សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងព័ត៌មានការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ និងការសា្រវជ្រាវ
- - - - - - - - - - - - - - - - - - - - - - -
ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ សាស្រ្តាចារ្យរងបណ្ឌិត ពិន តារា សាកលវិទ្យាធិការរង បានដឹកនាំក្រុមការងារថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទៅចូលរួមសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងព័ត៌មានការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ និងការសា្រវជ្រាវ នៅសាកលវិទ្យាល័យអន្តរជាតិឌូវី ខេត្តបាត់ដំបង។ គោលបំណងនៃអង្គសិក្ខាសាលានេះគឺដើម្បីឲ្យគ្រឹះស្ថានទាំងអស់មានចំនេះដឹងសម្រាប់បំពេញព័ត៌មានថ្នាក់ក្រោយបរិញ្ញាបត្រនៅក្នុងកម្មវិធី PRMIS ដែលរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

On May 20–21, 2026, Assoc. Prof. Dr. Pin Tara, Vice Rector, led the postgraduate working group of University of Heng Samrin Thbongkhmum to participate in a workshop on the Postgraduate Education and Research Information Management System at Dewey International University. The purpose of the workshop was to provide all higher education institutions with the necessary knowledge and guidance for entering postgraduate education information into the PRMIS system. The workshop was organized by the Department of Research and Innovation under the General Department of Higher Education of the Ministry of Education, Youth and Sport.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត។

Photos from University of Heng Samrin Thbongkhmum - UHST's post 21/05/2026

អបអរសាទរនិស្សិតជ័យលាភីកម្មវិធីយុវជន២១
- - - - - - - - - - - - - - - - - - - - - - -
សូមអបអរសាទក្រុមនិស្សិតមហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព នៃសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ដែលទទួលបានជ័យលាភីវគ្គដំបូង ចំនួន១០ក្រុម ដែលត្រូវបានជ្រើសរើសចេញពីចំនួន ២៦ក្រុមតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីយុវជន២១ ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦។

Congratulations to the student teams from the Faculty of Business Administration and Entrepreneurship of University of Heng Samrin Thbongkhmum for achieving success in the first round of the Youth 21 Program. A total of 10 teams were selected from among 26 teams representing universities and institutes across the Kingdom of Cambodia. The event was held at Institute of Technology of Cambodia on May 18-19, 2026.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត

Photos from University of Heng Samrin Thbongkhmum - UHST's post 21/05/2026

សិក្ខាសាលាស្តីពី ការរៀបចំប្លង់មេរៀនលម្អិតផ្អែកលើ OBE
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី ការអនុវត្តប្លង់មេរៀនលម្អិត (Course Specification) ក្នុងទម្រង់ការអប់រំផ្អែកលើលទ្ធផល (OBE) របស់កម្មវិធីគណនេយ្យនិងហិរញ្ញវត្ថុ (មហាវិទ្យាល័យរដ្ឋបាលធុរកិច្ចនិងសហគ្រិនភាព) និងកម្មវិធីបច្ចេកវិទ្យាក្លោតនិងទូរស័ព្ទចល័ត (វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាសាលានេះមានគោលបំណងសំខាន់ដើម្បីផ្តល់ចំណេះដឹងដល់ថ្នាក់ដឹកនាំមហាវិទ្យាល័យ វិទ្យាស្ថាន ដេប៉ាតឺម៉ង់ និងលោកគ្រូ-អ្នកគ្រូ របស់មហាវិទ្យាល័យរដ្ឋបាលធុរកិច្ចនិងសហគ្រិនភាព និងវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន លើការរៀបចំប្លង់មេរៀនលម្អិតដើម្បីឆ្លើយតបការអប់រំផ្អែកលើលទ្ធផល (Outcome-Based Education)។

From May 16–18, 2026, University of Heng Samrin Thbongkhmum organized a training workshop on the implementation of Course Specifications under the Outcome-Based Education (OBE) framework for the Accounting and Finance Program of the Faculty of Business Administration and Entrepreneurship and the Cloud Computing with Mobile Apps Program of the Institute of Technology at Angkor Paradise Hotel, Siem Reap Province. The main objective of the workshop was to provide knowledge and practical understanding to the leadership of the faculties, institutes, departments, and lecturers of the Faculty of Business Administration and Entrepreneurship and the Institute of Technology on the development and implementation of Course Specifications in alignment with Outcome-Based Education (OBE).
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត

Photos from University of Heng Samrin Thbongkhmum - UHST's post 17/05/2026

កម្មវិធីបើកសិក្ខាសាលាស្តីពី ការរៀបចំប្លង់មេរៀនលម្អិតផ្អែកលើ OBE
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី ការអនុវត្តប្លង់មេរៀនលម្អិត (Course Specification) ក្នុងទម្រង់ការអប់រំផ្អែកលើលទ្ធផល (OBE) របស់កម្មវិធីគណនេយ្យនិងហិរញ្ញវត្ថុ(មហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព) និងកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រ (វិទ្យាស្ថានបច្ចេកវិទ្យា) របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

On May 16, 2026, H.E. Assoc. Prof. PIN Vannaro, Rector of the University of Heng Samrin Thbongkhmum, presided over the opening ceremony of a workshop on the implementation of Course Specifications under Outcome-Based Education (OBE). The workshop was conducted for the Accounting and Finance Program of the Faculty of Business Administration and Entrepreneurship and the Computer Science Program of the Institute of Technology at the University of Heng Samrin Thbongkhmum. The workshop was held at Angkor Paradise Hotel in Siem Reap.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត

17/05/2026

សិក្ខាសាលាស្តីពី គរុកោសល្យនវានុវត្តន៍ និងសមាវាយតម្លៃ
- - - - - - - - - - - - - - - - - - - - - - -
ថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី គរុកោសល្យនវានុវត្តន៍ និងសមាវាយតម្លៃ លើកម្មវិធីគណនេយ្យ និងហិរញ្ញវត្ថុ របស់មហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព ក្នុងគោលបំណងដើម្បីផ្តល់ចំនេះដឹងដល់ថ្នាក់ដឹកនាំមហាវិទ្យាល័យ ដេប៉ាតឺម៉ង់ និងលោកគ្រូ-អ្នកគ្រូ របស់មហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព លើការបង្រៀន និងការវាយតម្លៃ ដោយផ្អែកលើការអប់រំផ្អែកលើលទ្ធផល (OBE)។

From May 10–12, 2026, the University of Heng Samrin Thobngkhmum organized a workshop on Innovative Pedagogy and Holistic Assessment for the Accounting and Finance Program of the Faculty of Business Administration and Entrepreneurship. The workshop aimed to provide knowledge and capacity building for faculty leaders, department heads, and lecturers of the Faculty of Business Administration and Entrepreneurship on teaching and assessment practices based on Outcome-Based Education (OBE).
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារផ្សព្វផ្សាយរបស់ សហសត

Want your school to be the top-listed School/college?

Telephone