17/08/2026
👨🏫នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលារៀនបានចាប់ផ្តើមដំណើរការ «កម្មវិធីបំប៉នសិស្សចុងឆ្នាំ» ស្របតាមផែនការលើកកម្ពស់គុណភាពអប់រំរបស់សាលាដែលបានគ្រោង។
🗓 កាលបរិច្ឆេទអនុវត្ត៖ ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការបើកកម្មវិធីនេះ លោកនាយក នាយករង និងលោកស្រីនាយិការង បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់សិស្សានុសិស្សទាំងអស់ដូចខាងក្រោម៖
១. ត្រូវគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនឱ្យបានម៉ឺងម៉ាត់
២. ត្រូវមានស្មារតីសហការល្អជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិក្នុងការសិក្សាជាក្រុម
៣. ត្រូវខិតខំអនុវត្តលំហាត់ និងធ្វើកិច្ចការទាំងឡាយដែលលោកគ្រូ អ្នកគ្រូបានដាក់ឱ្យ
៤. ត្រូវយកចិត្តទុកដាក់សរសេរអក្សរឱ្យបានស្អាត និងមានរបៀបរៀបរយ
៥. ហាមអវត្តមានលើសពី ៣ ដង ក្នុងអំឡុងពេលបំប៉ននេះ
៦. ត្រូវចូលរួមថែរក្សា អនាម័យ និងសម្អាតបរិស្ថានសាលារៀនឱ្យបានស្អាតជាប្រចាំ
🏫 គណៈគ្រប់គ្រងសាលាសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលសិក្សាល្អប្រសើរ! 💪📚