Sharing Knowledge by Heng

Call Contact the school
ប្រធានបទ៖​"ក្រោយភ្លៀង មេឃស្រឡះ"+ ន័យត្រង់​-ភ្លៀង៖ សម្ដៅលើអាកាសធាតុអាប់អួរមានពពកខ្មៅ​ ខ្យល់ព្យុះ និងទឹកភ្លៀងដែលធ្វើឱ្យបរិ...
29/07/2026

ប្រធានបទ៖​"ក្រោយភ្លៀង មេឃស្រឡះ"

+ ន័យត្រង់
​-ភ្លៀង៖ សម្ដៅលើអាកាសធាតុអាប់អួរមានពពកខ្មៅ​ ខ្យល់ព្យុះ និងទឹកភ្លៀងដែលធ្វើឱ្យបរិយាកាសជុំវិញងងឹត​ ត្រជាក់ សើម​។
-មេឃស្រឡះ៖ សម្ដៅលើស្ថានភាពបន្ទាប់ពីភ្លៀងរាំង ផ្ទៃមេឃចាប់ផ្ដើមជះពន្លឺភ្លឺថ្លា មានពន្លឺព្រះអាទិត្យស្រស់បំព្រង។
​
»»យោងតាមន័យត្រង់ ប្រធានចង់មានន័យថា បន្ទាប់ពីមានភ្លៀងធ្លាក់ ខ្យល់ព្យុះកន្លងផុតទៅ​ នោះផ្ទៃមេឃនឹងប្រែជាស្រស់ស្អាត​ឡើងវិញ។
+ន័យធៀប
-ភ្លៀង គឺប្រៀបបាននឹង ទុក្ខលំបាក​ ឧបសគ្គ​ វិបត្ដិឬភាពបរាជ័យក្នុងជីវិត។
-មេឃស្រឡះ ប្រៀបបាននឹង សេចក្ដីសុខ ជោគជ័យ និងក្ដីសង្ឃឹមថ្មី​បន្ទាប់ពីបានឆ្លងកាត់​ ពុះពារ ការលំបាកទាំងនោះ។

»»យោងតាមន័យធៀប ប្រធានចង់មានន័យថា គ្មានទុក្ខលំបាក​ ឧបសគ្គណាកើតឡើងស្ថិតស្ថេរនោះទេ វានឹងមានភាពស្រស់បំព្រង សេចក្ដីសុខ និងភាពជោគជ័យ​​កើតមានឡើងជាមិនខាន នៅពេលដែលយើងតស៊ូជម្នះដោយភាពអត់ធ្មត់ មិនបោះបង់។

19/03/2026
19/03/2026

Thai Binh University of Medicine and Pharmacy

01/08/2025

“បើយើងខ្លួនឯងមិនខ្លាំងទេ គ្មានអ្នកណាសុខចិត្តមកជួយយើងឡើយ” ។🥰
សម្ដីស៊ុនអ៊ូខុង៖
🐒 ពេលដែលខ្ញុំនៅជាស្វា ខ្ញុំបានត្រឹមតែលេងជាមួយស្វាគ្នាឯងប៉ុណ្ណោះ តែក្រោយពេលដែលខ្ញុំខំរៀន មានវិជ្ជាគុណពេញខ្លួន បានក្លាយជាស្តេចហនុមានហើយ សូម្បីតែស្តេចគោក៏ហៅខ្ញុំថាបងប្អូនល្អដែរ។ មុនពេលខ្ញុំអ៊ុកឡុកឋានលើ ទេវតាអស់នោះ មិនដែលយកខ្ញុំដាក់ក្នុងភ្នែកទេ តែក្រោយពេលដែលខ្ញុំអ៊ុកឡុកឋានលើហើយ សូម្បីតែព្រះឥន្ធក៏ស្គាល់ខ្ញុំដែរ។

✍🏽 នៅពេលដែលយើងអន់ យើងដុនដាប គ្មានអ្នកណាមកព្រមជួយយើងទេ គេមិនចង់យកខ្លួនក្បែរយើងឡើយ ព្រោះគេមិនចង់នាំទុក្ខដល់ខ្លួន។ មានតែពេលដែលយើងខ្លាំងទេ ទើបមនុស្សគ្រប់គ្នាដើរមកកៀកយើង ហើយគេនិយាយថា៖ ខ្ញុំពិតជាមើលមនុស្សមិនខុសមែន។

07/10/2024

ស្អែកនេះជាថ្ងៃប្រឡងហើយ🥰
+តាំងអារម្មណ៍ឱ្យបានល្អកំឡុងពេលប្រឡង មិនគួររំភើបឬរំជួលចិត្តខ្លាំងពេកនៅពេលវិញ្ញាសារចេញមកចំកន្លែងខ្លួនឯងចេះនោះទេ គឺត្រូវតាំងស្មារតីដោយប្រុងប្រយ័ត្នក្នុងការធ្វើវា ព្រោះនេះជាឱកាសយកពិន្ទុរបស់យើងហើយ✨
+អានវិញ្ញាសារឱ្យគ្រប់ជ្រុងជ្រោយ រួចចាប់ផ្តើមវិភាគថាចំណុចណាខ្លួនឯងធ្វើបាន និងធ្វើមិនបាន បន្ទាប់មកចាប់ផ្ដើមធ្វើអ្វីដែលខ្លួនចេះមុន✍️
+ពេលអនុរក្សចែកក្រដាសព្រាងមក យើងអាចសរសេរនូវអ្វីដែលខ្លួនឯងអាចនឹងភ្លេច(ដូចជាថ្ងៃខែឆ្នាំ រូបមន្ដ ជាដើម) មុនពេលដែលប្រធានវិញ្ញាសារចែកជូន
+យើងបានខិតខំប្រឹងរយ:ពេល១២ឆ្នាំមកហើយ ពេលនេះជាពេលដែលយើងបញ្ចប់វាត្រឹមតែ២ថ្ងៃ ដូចនេះកំឡុងពេលនេះមិនមែនជាពេលមើលមេរៀនសម្រុកដាច់យប់នោះទេ គួរសម្រាកនិងគេងឱ្យបានគ្រប់គ្រាន់ កុំដាក់សម្ពាធលើខ្លួនឯង🥰
+ប្រុងប្រយ័ត្នគ្រប់សកម្មភាពទាំងការហូបចុក(ជៀសវាងហូបបន្លែឆៅ របស់ហួសកំណត់...) និងការធ្វើដំណើរទៅប្រឡងប្រកបដោយស្មារតីប្រុងប្រយ័ត្នបំផុត
+ទោះបីមានសំណួរឬលំហាត់ណាដែលមើលមិនចំក្ដី គួរតែព្យាយាមសរសេរ មិនត្រូវរំលងឡើយ🤗
+ពេលចូលដល់បន្ទប់ប្រឡង គួររាក់ទាក់បេក្ខជនប្រឡងដូចគ្នា ដើម្បីបំបាត់នូវការភិតភ័យមួយចំនួន និងស្គាល់គេច្រើនផង

ជូនពរមានសុខភាពល្អក្នុងកំឡុងពេលប្រឡង និងទទួលបាននូវនិទ្ទេសដែលអ្នកគ្រប់គ្នាប្រាថ្នាចង់បាន🤩🥰

លំហាត់តិចណូត្រៀមប្រឡងចូលតិចណូ
24/07/2024

លំហាត់តិចណូត្រៀមប្រឡងចូលតិចណូ

វិញ្ញាសា រូបវិទ្យាថ្នាក់ទី១២✍️   #រូបវិទ្យា  #ថ្នាក់ទី១២ ឯកសារបន្ថែម👇https://t.me/Bacll2024forstudentsbyheng
06/05/2024

វិញ្ញាសា រូបវិទ្យាថ្នាក់ទី១២✍️

#រូបវិទ្យា
#ថ្នាក់ទី១២
ឯកសារបន្ថែម👇
https://t.me/Bacll2024forstudentsbyheng

Address

Svay Rieng Province
Province

Telephone

+855974149295

Website

Alerts

Be the first to know and let us send you an email when Sharing Knowledge by Heng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sharing Knowledge by Heng:

Shortcuts

Share