PIPP - Polytechnic Institute of Pursat Province

PIPP - Polytechnic Institute of Pursat Province វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
Polytechnic Institute of Pursat Province

21/08/2026
សេចក្តីជូនដំណឹង ទៅសិក្សាអាហារូបករណ៍នៅប្រទេសវៀតណាមឆ្នាំសិក្សាឆ្នាំ2026-2027
21/08/2026

សេចក្តីជូនដំណឹង ទៅសិក្សាអាហារូបករណ៍នៅប្រទេសវៀតណាមឆ្នាំសិក្សាឆ្នាំ2026-2027

ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគធំសម្បើម លើផ្ទៃ...
21/08/2026

ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគធំសម្បើម លើផ្ទៃដី ៥,០០០ហិកតា

(ពោធិ៍សាត់)៖ នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ រវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។

ឯកឧត្តម ខូយ រីជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ភាពជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd មកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ ក្រោមការណែនាំ និងការសម្របសម្រួលដ៏ប៉ិនប្រសប់របស់ឯកឧត្តមរដ្ឋមន្ត្រី ខេត្តពោធិ៍សាត់បាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានរោងចក្រ និងសហគ្រាសធំៗជាច្រើន បានសម្រេចចិត្តមកវិនិយោគ ដែលកត្តានេះបានជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានយ៉ាងខ្លាំងក្លា។

ឯកឧត្តមបានគូសបញ្ជាក់ក្នុងពិធីថា ការវិនិយោគលើផ្ទៃដី ៥,០០០ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍន៍ជាប្រព័ន្ធ រួមមាន៖

ទី១. វិស័យថាមពលស្អាត៖ ការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស (អនុភាព ៥០មេហ្គាវ៉ាត់) និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (អនុភាព ៤០មេហ្គាវ៉ាត់) ដែលឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
ទី២. ឧស្សាហកម្មកសិកម្ម និងការកែច្នៃ៖ រួមមានរោងចក្រផលិតជី និងរោងចក្រផលិតគីមឈី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។
ទី៣. ការអភិវឌ្ឍបៃតង៖ គម្រោងដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងសម្រាប់និរន្តរភាពបរិស្ថាន។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែង លើកកម្ពស់ជំនាញបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានប្តេជ្ញាផ្តល់នូវកិច្ចសម្របសម្រួលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីធានាថាគម្រោងនេះប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd ដែលបានជ្រើសរើសខេត្តពោធិ៍សាត់ជាគោលដៅវិនិយោគយុទ្ធសាស្ត្រ ដោយសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់ផលប្រយោជន៍ដ៏យូរអង្វែងសម្រាប់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕

Ti Amo (ពស)

20/08/2026
សេចក្តីជូនដំណឹងជ្រើសរើស សិស្ស និស្សិតចូលរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅPIPP ធីវេទ TVET.  ជំនាញពិតជីវិតប្រ...
18/08/2026

សេចក្តីជូនដំណឹងជ្រើសរើស សិស្ស និស្សិតចូលរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅPIPP ធីវេទ TVET.
ជំនាញពិតជីវិតប្រសើរ!

Address

106
Pousat
855

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 19:30
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

+85510279320

Alerts

Be the first to know and let us send you an email when PIPP - Polytechnic Institute of Pursat Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PIPP - Polytechnic Institute of Pursat Province:

Shortcuts

Share