Eur Kosal Page

Contact the school

Eur Kosal Page "ពុទ្ធិធម៌ និងតថភាពសង្គម"
(Buddhist Wisdom and Social Reality)

17.08.2026
17/08/2026

17.08.2026

ខ្វល់ខ្វាយនឹងរបស់ណា កើតទុក្ខព្រោះរបស់ហ្នឹង!លាភ យស កិត្តិយស ការសរសើរ និងការទទួលស្គាល់ទាំងឡាយ ដែលកើតមានចំពោះយើង ពេលខ្លះគ្រ...
15/08/2026

ខ្វល់ខ្វាយនឹងរបស់ណា កើតទុក្ខព្រោះរបស់ហ្នឹង!
លាភ យស កិត្តិយស ការសរសើរ និងការទទួលស្គាល់ទាំងឡាយ ដែលកើតមានចំពោះយើង ពេលខ្លះគ្រាន់តែជារូបភាពដ៏ស្រស់ស្អាត ដែលបំភាន់ភ្នែក និងបាំងនូវសេចក្តីពិតដែលស្ថិតនៅពីក្រោយប៉ុណ្ណោះ។

បើមានអ្នកសរសើរថា យើងល្អ យើងពូកែ ឬល្អជាងអ្នកនេះ អ្នកនោះ ចូរទទួលយកដោយសេចក្តីរីករាយ និងអំណរគុណក្នុងចិត្តទៅចុះ។ ប៉ុន្តែ កុំបណ្តោយឱ្យពាក្យសរសើរប៉ុន្មានម៉ាត់នោះ ប្រែក្លាយយើងពីមនុស្សដែលមានសេចក្តីថ្លៃថ្នូរ ទៅជាមនុស្សដែលពោរពេញដោយអំនួត។

ព្រោះនៅពេលយើងចាប់ផ្តើមជឿថា "ខ្លួនឯងល្អជាងគេ" ឬ "អ្នកដទៃមិនអាចប្រៀបធៀបនឹងខ្លួនបាន" នោះហើយជាពេលដែលយើងចាប់ផ្តើមបាត់បង់ការមើលឃើញខ្លួនឯងតាមសេចក្តីពិត។

អំនួតធ្វើឱ្យមនុស្សឈប់ស្តាប់អ្នកដទៃ។
អំនួតធ្វើឱ្យមនុស្សឈប់រៀនពីកំហុស។
អំនួតធ្វើឱ្យមនុស្សមើលរំលងចំណុចខ្វះខាតរបស់ខ្លួន។
ហើយនៅទីបំផុត អំនួតអាចធ្វើឱ្យមនុស្សបាត់បង់ទាំងភាពជាខ្លួនឯង និងឱកាសក្នុងការអភិវឌ្ឍខ្លួន។

ដូច្នេះ ការសរសើរ គួរតែទទួលដោយអំណរ ប៉ុន្តែមិនគួរទទួលដោយអំនួត។

ថ្ងៃនេះ អ្នកអាចត្រូវបានគេសរសើរ។
ថ្ងៃស្អែក អ្នកអាចត្រូវបានគេរិះគន់។
ថ្ងៃនេះ អ្នកអាចឈរនៅកំពូល។
ថ្ងៃស្អែក អ្នកអាចត្រូវចាប់ផ្តើមរៀនអ្វីមួយពីសូន្យ។

ហេតុនេះហើយកុំឱ្យ លាភ ធ្វើឱ្យយើងភ្លេចខ្លួន។ កុំឱ្យ យស ធ្វើឱ្យយើងមើលងាយអ្នកដទៃ។ កុំឱ្យ ការសរសើរ ធ្វើឱ្យយើងឈប់រីកចម្រើន។

ចូររីករាយនៅពេលមានអ្នកសរសើរ ហើយចូររក្សាចិត្តឱ្យទាបនៅពេលមានអ្នកលើកតម្កើង។ ព្រោះអ្វីដែលធ្វើឱ្យមនុស្សម្នាក់មានតម្លៃពិតប្រាកដ មិនមែនជាអ្វីដែលអ្នកដទៃនិយាយអំពីគេទេ ប៉ុន្តែគឺ របៀបដែលគេរក្សាខ្លួនឯង នៅពេលមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ។

ខ្វល់ខ្វាយនឹងរបស់ណា កើតទុក្ខព្រោះរបស់ហ្នឹង។
លង់នឹងការសរសើរ ក៏អាចកើតទុក្ខដោយសារការសរសើរនោះដែរ។
ចូរទទួលអ្វីៗដែលកើតមានដោយចិត្តរីករាយ ប៉ុន្តែរក្សាបេះដូងនិងចិត្តគំនិតឱ្យនៅដដែលជានិច្ច។

កោសលមុនី អឿ កុសល
កាលបរិច្ឆេទ: ១៥.សីហា.២០២៦

 #បច្ចុប្បន្នជាមាតានៃអនាគត!យើងធ្លាប់បានឃើញបុប្ផាដែលគេតាំងនៅលើតុ មានសំលៀកឆើតឆាយ។ បុប្ផាមិនដែលអ្នចប្រាប់យើងពីសំរស់របស់វា ឬ...
11/08/2026

#បច្ចុប្បន្នជាមាតានៃអនាគត!
យើងធ្លាប់បានឃើញបុប្ផាដែលគេតាំងនៅលើតុ មានសំលៀកឆើតឆាយ។ បុប្ផាមិនដែលអ្នចប្រាប់យើងពីសំរស់របស់វា ឬក៏វានិយាយអួតសរសើរពីក្លិនពិដោរដ៏ក្រអូបរបស់វាម្តង ណាឡើយ ។
នៅពេលដែលមនុស្សណាម្នាក់ បានឃើញច្បាស់នូវព្រះទិត្យក៏មានន័យដូចគ្នាដែរ មនុស្សនោះមិនដែលនិយាយអួតសរសើរពីខ្លួនគេទល់តែសោះ តែយើងអាចដឹងច្បាស់នូវសំរស់ឬភាពថ្លៃថ្នូរថ្លៃថ្នូររបស់គេដោយគ្រាន់តែ រស់នៅជិតគេមួយខណៈ ។

មិនត្រូវការព្រួយបារម្ភពីអតីត: ឬអនាគតលោកទេ ។ សេចក្តីសុខតែងស្ថិតនៅក្នុងបច្ចុប្បន្ន ជាមួយអ្វីដែលនៅចំពោះមុខអ្នក ។ ដើម្បីរស់នៅក្នុងខណៈបច្ចុប្បន្នដោយបានពេញលេញ អ្នកមិនត្រូវងាកក្រោយ ហើយរំលឹកឡើងវិញនូវអតីតកាលឡើយ អតីតកាលកន្លងផុតទៅហើយ ! ហើយអ្នកមិនអាចប្រើអំណាចទៅស្រវាលោភឆាប់យកអនាគតដែរ ដូចច្នេះគ្មានអ្វីត្រូវព្រួយឡើយ ។

បន្តិចទៀតខ្ញុំជិះយន្តហោះ អ្នកណានឹងដឹងថានឹងមានអ្វីកើតឡើង ។ ប្រហែលជាខ្ញុំបានទៅដល់គោលដៅដោយសុខសាន្ត ឬក៏ទៅមិនដល់ទេដឹង? ។ នៅពេលយើងធ្វើការងារអ្វីមួយត្រូវធ្វើវាត្រឹមតែបច្ចុប្បន្នប៉ុណ្ណោះបានហើយ ព្រោះបច្ចុប្បន្នគឺជាពេលវេលាដែលយើងកំពុងកាន់កាប់ ។ យើងពេញចិត្តនិងបច្ចុប្បន្នដោយប្រើប្រាស់វាអោយបានល្អ ។ ប្រសិនបើថែរក្សាបច្ចុប្បន្នដោយប្រុងប្រយ័ត្នអតីត: មិនអាចមានបុគ្គលអាក្រក់ដល់យើង ឡើយ ។ បើអ្នកមានការប្រុងប្រយ័ត្ននៅក្នុងបច្ចុប្បន្នបានល្អ ហើយអនាគតក៏ល្អ ។ ព្រះធម៌តែងស្ថិតនៅក្នុងបច្ចុប្បន្នជានិច្ច ។ បច្ចុប្បន្នជាមាតានៃអនាគត ។ ចូរថែរក្សាម្តាយ ម្តាយនឹង ថែរក្សាកូន ។

#សៀវភៅ: មួយជំហានម្តង (Step by Step)
#សម្តេចព្រះមហាឃោសានន្ទ

ឡើងភ្នំ ប្រើកម្លាំង ចុះភ្នំ ប្រើស្មារតី។ #រូបចាស់: នៃភ្នំសសៀរ ខេត្តកែប!
04/08/2026

ឡើងភ្នំ ប្រើកម្លាំង ចុះភ្នំ ប្រើស្មារតី។

#រូបចាស់: នៃភ្នំសសៀរ ខេត្តកែប!

ក្នុងភាពជាយុវវ័យ ការអភិវឌ្ឍខ្លួនតាមរយៈការសិក្សា ការអាន ការស្តាប់ទស្សនៈរបស់អ្នកដទៃ ការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវ កា...
01/08/2026

ក្នុងភាពជាយុវវ័យ ការអភិវឌ្ឍខ្លួនតាមរយៈការសិក្សា ការអាន ការស្តាប់ទស្សនៈរបស់អ្នកដទៃ ការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវ ការយល់ដឹងពីសង្គម និងការរៀបចំឥរិយាបថឱ្យប្រកបដោយសេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងបុគ្គលិកលក្ខណៈ និងការរីកចម្រើនប្រកបដោយគុណតម្លៃ។

ខាងក្នុងព្រះវិហារ នៃវត្តទួលព្រះរាជា ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ #កាលបរិច្ឆេទ: ៣០.កក្កដា.២០២៦
30/07/2026

ខាងក្នុងព្រះវិហារ នៃវត្តទួលព្រះរាជា
ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
#កាលបរិច្ឆេទ: ៣០.កក្កដា.២០២៦

មនុស្សដែលមើលឃើញឱកាសក្នុងឧបសគ្គ តែងមានកម្លាំងបន្តដំណើរទៅមុខ ទោះជាផ្លូវនោះពិបាកយ៉ាងណាក៏ដោយ។ ការគិតល្អ និយាយល្អ និងធ្វើល្អ ...
26/07/2026

មនុស្សដែលមើលឃើញឱកាសក្នុងឧបសគ្គ តែងមានកម្លាំងបន្តដំណើរទៅមុខ ទោះជាផ្លូវនោះពិបាកយ៉ាងណាក៏ដោយ។ ការគិតល្អ និយាយល្អ និងធ្វើល្អ មិនត្រឹមតែជួយឱ្យខ្លួនឯងមានសេចក្តីសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតថាមពលវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនផងដែរ។

គម្រប់ខួបមួយឆ្នាំ៖ "ការឈ្លានពានរបស់ថៃមកលើកម្ពុជា" #ការចងចាំដែលត្រូវបម្លែងទៅជាកម្លាំងរបស់ជាតិ!មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្...
24/07/2026

គម្រប់ខួបមួយឆ្នាំ៖ "ការឈ្លានពានរបស់ថៃមកលើកម្ពុជា"

#ការចងចាំដែលត្រូវបម្លែងទៅជាកម្លាំងរបស់ជាតិ!
មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែការឈឺចាប់ដែលបានបន្សល់ទុកពីព្រឹត្តិការណ៍ដ៏សោកសៅនោះ មិនមែនជាអ្វីដែលអាចរលាយបាត់ទៅតាមពេលវេលាឡើយ។ វាជារបួសស្នាមប្រវត្តិសាស្ត្រមួយ ដែលរំលឹកឱ្យកូនខ្មែរគ្រប់រូបដឹងថា សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនជាអំណោយដែលកើតមានដោយចៃដន្យនោះទេ ប៉ុន្តែជាតម្លៃដែលត្រូវការការការពារ ការទទួលខុសត្រូវ និងការលះបង់ពីប្រជាពលរដ្ឋគ្រប់ជំនាន់។

ការចងចាំមិនគួរជំរុញឱ្យមានការស្អប់ខ្ពើមនោះទេ ប៉ុន្តែគួរបម្លែងទៅជាមេរៀនដ៏មានតម្លៃសម្រាប់អនាគត។ ការចងចាំការឈឺចាប់របស់ជាតិ គឺដើម្បីដាស់ស្មារតីឱ្យយើងកាន់តែមានការប្រុងប្រយ័ត្ន កាន់តែមានការទទួលខុសត្រូវ និងកាន់តែមានការត្រៀមខ្លួនក្នុងការការពារផលប្រយោជន៍ជាតិដោយប្រាជ្ញា ភាពអត់ធ្មត់ និងសាមគ្គីភាព។

កូនខ្មែរគ្រប់រូប ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ច។ ចំណេះដឹង គុណធម៌ វិន័យ សមត្ថភាពវិជ្ជាជីវៈ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់ការការពារជាតិ និងការកសាងអនាគតដ៏រឹងមាំ។ ជាតិមួយនឹងមានកិត្តិយស និងភាពរឹងមាំ លុះត្រាតែមានធនធានមនុស្សដែលមានសមត្ថភាព មានការទទួលខុសត្រូវ និងស្រឡាញ់ជាតិដោយស្មោះត្រង់។

ទន្ទឹមនឹងនេះ ភាពស្មោះត្រង់ចំពោះប្រទេសជាតិ មិនគួរត្រឹមតែជាពាក្យសម្ដី ឬអារម្មណ៍បណ្ដោះអាសន្ននោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈការបំពេញកាតព្វកិច្ចរបស់ខ្លួនដោយសុចរិតភាព ការគោរពច្បាប់ ការពារផលប្រយោជន៍រួម និងការមិនអនុញ្ញាតឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនបំផ្លាញផលប្រយោជន៍ជាតិ។ ការស្រឡាញ់ជាតិពិតប្រាកដ គឺជាការរួមចំណែកធ្វើឱ្យសង្គមមានភាពរីកចម្រើន ប្រកបដោយសេចក្តីថ្លៃថ្នូរ និងយុត្តិធម៌។

ជាមួយគ្នានេះ ការថែរក្សាវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងការសិក្សាប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានស៊ីជម្រៅ គឺជាមូលដ្ឋានដ៏សំខាន់នៃស្មារតីជាតិនិយម។ ប្រជាជាតិដែលមិនស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួន ងាយនឹងបាត់បង់ទិសដៅ និងមិនអាចការពារតម្លៃដែលបុព្វបុរសបានបន្សល់ទុក។ ផ្ទុយទៅវិញ ការយល់ដឹងអំពីអតីតកាលដោយផ្អែកលើការសិក្សា និងភស្តុតាងត្រឹមត្រូវ នឹងជួយឱ្យយើងមានការវិនិច្ឆ័យច្បាស់លាស់ និងមានទំនុកចិត្តក្នុងការកសាងអនាគត។

ក្នុងឱកាសគម្រប់ខួបមួយឆ្នាំនេះ សូមឱ្យការចងចាំក្លាយជាកម្លាំង មិនមែនជាភាពទន់ខ្សោយ។ សូមឱ្យមេរៀននៃអតីតកាល ក្លាយជាពន្លឺបំភ្លឺផ្លូវសម្រាប់អនាគត។ ហើយសូមឱ្យកូនខ្មែរគ្រប់រូប ប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយមដែលប្រកបដោយការទទួលខុសត្រូវ គោរពតម្លៃជាតិ ថែរក្សាមរតកវប្បធម៌ និងរួបរួមគ្នាជាធ្លុងមួយក្រោមទង់ជាតិតែមួយ។ ព្រោះមានតែសាមគ្គីភាពជាតិ និងការរួមកម្លាំងគ្នាប៉ុណ្ណោះ ដែលអាចធានាបាននូវអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងអនាគតដ៏រឹងមាំរបស់កម្ពុជា។

ភិក្ខុកោសលមុនី អឿ កុសល
កាលបរិច្ឆេទ: ២៤.០៧.២៥៧០/២០២៦

22/07/2026

"ក្នុងអត្តភាពជាព្រះសង្ឃ មិនគួរមានភាពល្ងង់ខ្លៅ"
ដោយ: ព្រះធម្មសិរី សែម ចន្ទធីរ៍, Sem Chanthy

Address

Kandāl
Phnum Penh

Website

Alerts

Be the first to know and let us send you an email when Eur Kosal Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Eur Kosal Page:

Shortcuts

Share

Category