Ly Makara CKO Plus

Ly Makara CKO Plus The Best U1

ផ្អាកសាកថ្មជីវិតមួយតាមមាត់សមុទ្រ
31/08/2023

ផ្អាកសាកថ្មជីវិតមួយតាមមាត់សមុទ្រ

18/09/2021

រៀន​អង់គ្លេស

05/08/2021

sweet family and funny family

មានលោកបងម្នាក់សួរខ្ញុំ៖ តើក្រោយកូវីដ វិស័យអី នឹងត្រូវស្ទុះឡើងមុនគេ?ខ្ញុំក៏សួរវិញថា៖ តើក្រោយ កូវីឌ តើលោកបង នឹងធ្វើអីមុនគេ...
23/12/2020

មានលោកបងម្នាក់សួរខ្ញុំ៖ តើក្រោយកូវីដ វិស័យអី នឹងត្រូវស្ទុះឡើងមុនគេ?

ខ្ញុំក៏សួរវិញថា៖ តើក្រោយ កូវីឌ តើលោកបង នឹងធ្វើអីមុនគេ?

លោកបងឆ្លើយថា៖ គឺខ្ញុំនឹងជូបជុំ មិត្តភ័ក្រចាស់ៗ ដើរលេងកំសាន្ត ផឹកស៊ីអោយអស់ចិត្តម្តង។ ព្រោះថា ពូកយើង ជាប់ក្នុងគុកឥតជញ្ជាំងនេះ យូរពេកហើយ។

ខ្ញុំឆ្លើយថា៖ អញ្ចើង វិស័យដើរលេង និង វិស័យផឹកស៊ី នឹងងើបឡើងមុនគេ។

ព្រោះថា៖ មានសរេីភាពមុន ទើបមានការផឹកស៊ីជូបជុំតាមក្រោយ។

សូមជូនពរអស់លោកអ្នកបងប្អូន អោយជៀសផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ។

ស្នេហា​តែង​ជួប​ឧបសគ្គ​ !
21/10/2020

ស្នេហា​តែង​ជួប​ឧបសគ្គ​ !

11/09/2020

ថ្ងៃនេះឆ្នាំមុន (Thngai nis chnam mun) - Zono | Cover by Son Veha [Lyric Video]

និពន្ធទំនុកច្រៀង៖ អ៊ីនុ ណុប
សម្រួលតន្ត្រី៖ កែវ ម៉ារ៉ា
រស្មីហង្សមាស CD RHM 495

Produced by Arom Music
- Director: Khun Det
- Cameraman: Khun Det
- Assistant: Renh Record
- Editor: Khun Det / Renh Record
- Cover: Veha
- Artist: Veha / Malyda
- Instrumental: Somreth Jitsu
- Mixing and Mastering: Arom Home Studio
បេីសិនគ្មាននិស្ស័យ តេីហេតុអ្វីបងបានស្គាល់អូន
ក្នុងលោកមនុស្សរាប់លានម្តេចបងស្រឡាញ់អូន
ពេលនេះអូនបាត់ទៅណា ទុកអោយបងនៅនឹកមាសស្ងួន
វិលវិញទេជួយប្រាប់ផង កុំអោយបងចាំ

ថ្ងៃអេីយកុំទាន់លិច ព្រោះខ្ញុំមិនទាន់ភ្លេចគេទេ
មិនធ្លាប់រស់គ្មានគេខ្លាចអារម្មណ៍ឯការ
ប្រេីចិត្តនឹករង់ចាំស្ងួន ព្រោះតែអូនធ្លាប់ផ្តល់ពាក្យសន្យា
ទោះយ៉ាងណាអូនស៊ូស្លាប់ក្បែរទ្រូងបង

ថ្ងៃនេះកាល១ឆ្នាំមុន យេីងផ្តេីមស្នេហាជាមួយគ្នា
តែថ្ងៃនេះនៅក្នុងឆ្នាំនេះ គ្រប់យ៉ាងបានផ្លាស់ប្តូរអស់ទៅហេីយ
ទឹកភ្លែកហូរគ្មានអ្នកជូត ហូរហូត គ្មានថ្ងៃណាធូរស្បេីយ
ឬដល់ពេលដែលកំណត់អោយ ខ្ញុំរស់នៅម្នាក់ឯងដូចដេីម​ ៕

28/08/2020

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កើតថ្ងៃអង្គារ ខែចេត្រ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៦៩ ក្នុងទឹកដីទីរួមខេត្តបាត់ដំបង។ ទីកំណើតរបស់លោកឧកញ៉ាស្ថិតក្នុងភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។ លោកឪពុកលោកឧកញ៉ា មានឈ្មោះ គួច លៀងហួរ ចំណែកអ្នកម្តាយឈ្មោះ សូវ សុកហួង។

លោកឧកញ៉ាបានទទួលការអប់រំ និងធំដឹងក្តីឡើងនៅសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ បច្ចុប្បន្ននេះ លោកឧកញ៉ាបាននិងកំពុងរស់នៅក្នុងព្រះរាជាណាច្រកម្ពុជា។ ភរិយារបស់លោកឧកញ៉ាគឺ លោកជំទាវ អ៊ឹង លីហុង ហើយបច្ចុប្បន្នលោកឧកញ៉ាមានបុត្រីចំនួន២នាក់គឺ ចាស្មីន និងមែល្លីស្សា។

លោកឧកញ៉ា ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសខាងអប់រំ ជាជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្នលោកឧកញ៉ាត្រូវគេស្គាល់ថា ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ទទួលបានការសិក្សាពីសាកលវិទ្យាល័យ California, Berkeley ទីក្រុង Berkeley សហរដ្ឋអាមេរិក ដែលជាកន្លែងលោកឧកញ៉ាបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ ១៩៩១។ បន្ទាប់មក លោកឧកញ៉ាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ NewMexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រ ផ្នែកវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រទូទៅ។ ក្នុងឆ្នាំ២០០៧ លោកឧកញ៉ាបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts Amherst ទីក្រុង Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

លោកឧកញ៉ា បានធ្វើការជាសាស្រ្តាចារ្យវិទ្យាសាស្រ្តបង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្ររូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង LosAngeles រដ្ឋ California អស់មួយរយៈពេលមុនពេលវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា វិញក្នុងឆ្នាំ ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្តមានតួនាទីជា អ្នកប្រឹក្សាយោបល់ នៃគម្រោង “Integrated Management of Childhood Illness”(IMCI) និងសុខភាពសាធារណៈ របស់អង្គការ ដៃគូដើម្បីអភិវឌ្ឍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។

ក្រោយមកលោកឧកញ៉ា បានកាន់តំណែងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៃមហាវិទ្យាល័យ គណិត សាស្រ្តវិទ្យាសាស្រ្ត និង វិស្វកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយលោកឧកញ៉ា ក៏ទទួលបាន ការ តែងតាំងជាស្ថាបនិកព្រឹទ្ធបុរសអនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃមហា វិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកឧកញ៉ា បង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។

លោកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ាក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទី ជានាយកប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ.គួច ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥។ តាមរយៈសកម្មភាពនិងទឹកចិត្ត សប្បុរសធម៌ ដែលលោកឧកញ៉ាបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់កន្លងមក បានធ្វើឱ្យប្រជាជនទូទៅ សិស្ស និស្សិត គោរពស្រឡាញ់ រហូតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហប្ញទ័យប្រោស ព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ មហាសេនា និងបានចេញព្រះរាជក្រឹត្យ តែងតាំងជា “ឧកញ៉ា” ចាប់តាំងពី ឆ្នាំ២០០៩ មក ដើម្បីជាកិច្ចតបស្នង នូវទឹកចិត្តសប្បុរសធម៌ ដែលលោកបានបរិច្ចាសម្រាប់ប្រទេសជាតិ។

ពានរង្វាន់កិត្តិយសចុងក្រោយ ដែលលោកទទួលបានមានដូចខាងក្រោម៖
• ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ និងសប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ និង ២០១៧ ក្នុង គេហ ទំព័រព័ត៌មានអនឡាញ Sabay News។
• អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ និង២០១៦នៅក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា។
• ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទ ថ្នាក់តំបន់ អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥, ក្រុងហុងកុង, ឆ្នាំ២០១៥ ប្រគល់ដោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី ទី២៧ គឺលោកស្រី Julia Gillard។
• លោកក៏ត្រូវបានចុះផ្សាយផងដែរនៅក្នុងបណ្ដាញសារព័ត៌មាន និងទស្សនាវដ្ដីល្បីៗមួយចំនួនមានដូចជា៖ កាសែត ភ្នំពេញប៉ុស្ដិ៍, កាសែត ឌឹ ឃែមបូឌា ដេលី, កាសែតខ្មែរថែមស៍, ទស្សនាវដ្ដី ពាណិជ្ជកម្ម កម្ពុជា, ទស្សនាវដ្ដី ហេលស៍ ថាម, ទស្សនាវដ្ដី ឡារ៉ែន, ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ, Business Circle Magazine និង Management Insider Magazine ជាដើម។

23/07/2020

លាទាំងញញឹម- ច្រៀងដោយលោក ខាន ខាវ [ Official MV ]

ដូច​ខ្វះ​កន្លែង​គូរ​រូប
08/07/2020

ដូច​ខ្វះ​កន្លែង​គូរ​រូប

Address

No.4, National Road 4, Sangkat Chomchao, Khan Posenchey
Phnom Penh

Telephone

010 34 77 84

Website

Alerts

Be the first to know and let us send you an email when Ly Makara CKO Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ly Makara CKO Plus:

Shortcuts

Share