🤔 ម៉ោះ! វីដេអូនេះនឹងបកស្រាយចម្ងល់ទាំងអស់គ្នាពីវិធីរក្សាទុកទឹកដោះម្តាយដែលច្របាច់បាន!
👇📺 បន្ទាប់ពីបានមើលហើយ កុំភ្លេចអនុវត្តតាមផងណា!😉
ទឹកដោះម្ដាយ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ទឹកដោះម្ដាយ, Child Development, iDE, Phnom Penh.
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្តម្ភ។ នេះជាការសហការគ្នារវាងអង្គការអាយឌីអុី និង អង្គការហេទ្បែន ខេលល័រ ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ។
តស់! បើចង់ដឹងថាមានហេតុផលអ្វីទើបអ្នកត្រូវបំបៅដោះកូនតាម ចិត្តកូនចង់/តាមចំណង់កូន ចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា។ 👇📺
09/06/2026
🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត!
ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទនៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់លើហ្វេសប៊ុក "ទឹកដោះម្ដាយ" តែប៉ុណ្ណោះ!
យើងខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញម៉ាក់ ប៉ាប៉ា និងអ្នកថែទាំកូនដែលមានអាយុក្រោម ៦ ខែតែប៉ុណ្ណោះ ចូលរួមឆ្លើយសំណួរស្ទង់មតិខាងក្រោម (ត្រឹមតែ ១៥ សំនួរ ឬចំណាយពេល ១០នាទីប៉ុណ្ណោះ)។ យើងនឹងធ្វើការជ្រើសរើសអ្នកឈ្នះចំនួន ៣០នាក់ដោយចៃដន្យ ដើម្បីទទួលបានដបទឹកចំណុះ ៥០០ម.ល មួយ និងកាបូបមួយដ៏ស្រស់ស្អាត។
សូមធ្វើតាម ២ ជំហានខាងក្រោម៖
១. បំពេញសំនួរស្ទង់មតិសូមស្កេនក្នុងរូប ឬចុចលីងនេះ៖ https://forms.gle/XXpxDx1CYWGe1aa48
២. ចូលចិត្ត (like) និង ចែករំលែក (Share) ការប្រកាសនេះ
សូមបញ្ជាក់ថា:
⏰ ការស្ទង់មតិនេះនឹងបិទទទួលនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦
📅 ការប្រកាសឈ្មោះអ្នកទទួលបានរង្វាន់ដោយចៃដន្យនឹងប្រកាសនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦
✅ ក្រោយប្រកាស យើងនឹងទំនាក់ទំនងផ្ទាល់ទៅអ្នកឈ្នះដើម្បីបញ្ជាក់អត្តសញ្ញាណ និងភាពសុក្រិតផងដែរ!
កំណត់សម្គាល់៖ សម្រាប់អ្នកដែលបំពេញសំនួរដដែលនេះរួចរាល់ហើយនៅក្នុងការប្រកាសលើកមុន (២៦ ឧសភា) នឹងមានសិទ្ធិទទួលរង្វាន់នេះបានដូចគ្នា!
---
ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។
#ទឹកដោះម្ដាយ #កូនឆ្លាត
26/05/2026
🎁 ការស្ទង់មតិតាមហ្វេសប៊ុកជាមួយរង្វាន់លើកទឹកចិត្ត!
ការស្ទង់មតិនេះគឺសម្រាប់វាស់វែងប្រសិទ្ធិភាពនៃយុទ្ធការផ្លាស់ប្ដូរឥរិយាបទនៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់លើហ្វេសប៊ុករបស់យើងតែប៉ុណ្ណោះ!
យើងខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញម៉ាក់ ប៉ាប៉ា និងអ្នកថែទាំកូនដែលមានអាយុក្រោម ៦ ខែតែប៉ុណ្ណោះ ចូលរួមឆ្លើយសំណួរស្ទង់មតិខាងក្រោម (ត្រឹមតែ ១៥ សំនួរ ឬចំណាយពេល ១០នាទីប៉ុណ្ណោះ)។ យើងនឹងធ្វើការជ្រើសរើសអ្នកឈ្នះចំនួន ៣០នាក់ដោយចៃដន្យ ដើម្បីទទួលបានដបទឹកចំណុះ ៥០០ម.ល មួយដ៏ស្រស់ស្អាត។
សូមធ្វើតាម ២ ជំហានខាងក្រោម៖
១. បំពេញសំនួរស្ទង់មតិសូមស្កេនក្នុងរូប ឬចុចលើលីង៖ https://ee.kobotoolbox.org/single/294240a4bc994a59fff16f67f8c550ab
២. ចែករំលែក (Share post) ទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក
សូមបញ្ជាក់ថា:
⏰ ការស្ទង់មតិនេះនឹងបិទទទួលនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦
📅 ការប្រកាសឈ្មោះអ្នកទទួលបានរង្វាន់ដោយចៃដន្យនឹងប្រកាសនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦
✅ ក្រោយប្រកាស យើងនឹងទំនាក់ទំនងផ្ទាល់ទៅអ្នកឈ្នះដើម្បីបញ្ជាក់អត្តសញ្ញាណ និងភាពសុក្រិតផងដែរ!
---
ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។
ប្រភពរូបភាព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program
#ទឹកដោះម្ដាយ
23/05/2026
តើអ្នក ប្រពន្ធអ្នក បងប្អូនស្រី ឬមិត្តភក្តិអ្នក កំពុងជួបបញ្ហា មិនមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនបៅមែនទេ? ដើម្បីបង្កើនការផលិតទឹកដោះ គឺចាំបាច់ត្រូវបង្កើនការបញ្ចេញទឹកដោះឱ្យបានញឹកញាប់។ ផ្អែកលើការណែនាំពី កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីមានទឹកដោះគ្រប់គ្រាន់៖ 🤱✨
🎯 ជួយឱ្យទារកបៅផ្អឹបទៅនឹងសុដន់ម្តាយឱ្យបានល្អ ដើម្បីជញ្ជក់យកទឹកដោះបានច្រើន។
🙌 ម៉ាស្សាសុដន់ស្រាលៗ ដោយខ្លួនឯង នៅពេលបំបៅកូន ដើម្បីជួយឱ្យទឹកដោះហូរចេញមក។
🤝 ពិភាក្សាអំពីវិធីដែលអាចជួយម្តាយបំបៅដោះឱ្យបានញឹកញាប់ ដើម្បីឱ្យម្តាយមានពេលវេលាថែទាំកូន។
⏰ ត្រូវប្រាកដថាទារកបៅអស់ទឹកដោះម្ខាងហើយ មុននឹងប្តូរឱ្យទារកទៅបៅដោះម្ខាងទៀត។
🚫 ជៀសវាងការប្រើប្រាស់ឧបករណ៍សម្រាប់ទារកជញ្ជក់លេង និងក្បាលដោះសិប្បនិម្មិត (រួមទាំងដបទឹកដោះគោជាដើម) និងកាត់បន្ថយការប្រើអាហារបន្ថែមដើម្បីលួងទារក។
🥛 ច្របាច់ទឹកដោះទុកនៅពេលមិនបំបៅកូន ដើម្បីបញ្ចុកកូនដោយប្រើពែង។
ការគាំទ្រពីស្វាមី និងគ្រួសារ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងអំឡុងពេល ១,០០0 ថ្ងៃដំបូងនៃជីវិត! ❤️🤝
ចូលរួមជាមួយយើងតាមរយៈ៖
ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
TikTok៖ https://www.tiktok.com/
អំពីគម្រោង៖ ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី ( Cambodia ) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។
#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #សុខភាពមាតានិងទារក
23/05/2026
រាល់ពេលវេលាជាមួយកូនតូច គឺពិតជាមានតម្លៃណាស់សម្រាប់អ្នកម្តាយ។ ផ្អែកលើការណែនាំពី កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺ និងលាសសុដន់ (ការស្ទះទឹកដោះ)៖ 🤱✨
☀️ សម្រួលការបៅ៖ ស្អំកន្សែងក្តៅឧណ្ណៗ និងច្របាច់ទឹកដោះចេញបន្តិចមុនពេលឱ្យកូនបៅ ដើម្បីឱ្យក្បាលសុដន់ទន់ ងាយស្រួលដល់ទារកបៅផ្អឹបមាត់។
🙌 ជំរុញលំហូរទឹកដោះ៖ ធ្វើការម៉ាស្សាសុដន់ថ្នមៗក្នុងអំឡុងពេលកូនបៅ។
❄️ កាត់បន្ថយការហើម៖ ស្អំកន្សែងត្រជាក់នៅចន្លោះពេលបំបៅ ដើម្បីកាត់បន្ថយការឈឺចាប់។
🎯 ពិនិត្យការបៅផ្អឹបមាត់៖ ធានាថាទារកបៅផ្អឹបមាត់ទៅនឹងសុដន់បានត្រឹមត្រូវ ដើម្បីជញ្ជក់ទឹកដោះបានល្អ។
🌿 បន្ធូរការស្ទះ៖ ប្រសិនបើសុដន់នៅតែតឹង គួរបន្តច្របាច់ទឹកដោះចេញ ២-៣ នាទី នៅចន្លោះពេលកូនបៅ រហូតដល់ធូរស្រាល។
រក្សាសុខភាពសុដន់ឱ្យបានល្អ ដើម្បីបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូង និងក្នុងអំឡុងពេល ១,០០០ ថ្ងៃដំបូងនៃជីវិតកូនតូច! ❤️
ចូលរួមជាមួយយើងតាមរយៈ៖
តេឡេក្រាម/ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
TikTok៖ https://www.tiktok.com/
អំពីគម្រោង៖ ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។
#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #សុខភាពមាតានិងទារក
16/05/2026
អ្នកម្តាយ និងលោកឪពុកគ្រប់រូបដឹងអត់? សូម្បីតែគ្រូពេទ្យក៏យល់ស្រប និងអំពាវនាវដូចគ្នាដែរថា៖ «ទឹកដោះម្តាយ គឺជាកំពូលអាហារល្អបំផុតតែមួយគត់សម្រាប់កូនសម្លាញ់ក្នុងរយៈពេល ៦ខែដំបូង!» 🤱✨
ទឹកដោះម្តាយមិនត្រឹមតែជាអាហារដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរទៅដោយ «អង្គបដិបក្ខប្រាណ (ការការពារស៊ាំ)» និងកោសិការស់សំខាន់ៗ ដែលដើរតួជាខែលការពារកូនពីការបង្ករោគផ្សេងៗ ដូចជា ជំងឺរាគរូស ជំងឺត្រចៀក និងបញ្ហាសុខភាពដទៃទៀត។
ទោះបីជាការងារប្រចាំថ្ងៃរវល់ខ្លាំងយ៉ាងណាក៏ដោយ សូមកុំរំលងការផ្តល់ការការពារដ៏រឹងមាំនេះដល់កូន! មកទស្សនារូបភាព និងស្វែងយល់បន្ថែមពីហេតុផលដែលគ្រូពេទ្យគ្រប់រូបតែងតែជម្រុញឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់។ 🩺❤️
👉 ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
👉 TikTok៖ https://www.tiktok.com/
#រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #ទឹកដោះម្ដាយ #ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ #ប្រព័ន្ធភាពស៊ាំ #សុខភាពមាតានិងទារក
ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program
អំពីគម្រោង៖ ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។
តើអ្នកម៉ាក់ធ្លាប់ឮពី «ការដាក់ស្បែកកូនប៉ះនឹងស្បែកម្តាយ» ភ្លាមៗក្រោយសម្រាលដែរឬទេ? នេះមិនមែនត្រឹមតែជាការបង្ហាញក្តីស្រឡាញ់ដ៏កក់ក្តៅនោះទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏វិសេសវិសាលបំផុតសម្រាប់ជីវិតកូន! 🤱✨
ការដាក់កូននៅលើដើមទ្រូងម្តាយភ្លាមៗបន្ទាប់ពីសម្រាល មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យកូនមានភាពកក់ក្តៅ បង្កើតភាពស្និទ្ធស្នាល និងជម្រុញឱ្យកូនអាចស្វែងរកដោះម្តាយដើម្បីម៉ឹមទឹកដោះដំបូងបានយ៉ាងជោគជ័យ។
👥 ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/tltnebfsbcc
👉 TikTok៖ https://www.tiktok.com/
ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ National Nutrition Program
ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោងដ៏ធំមួយដែលមានឈ្មោះថា ផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ (Transforming Lives Through Nutrition) ដែលយុទ្ធនាការនេះជាការសហការគ្នារវាងអង្គការអាយឌីអុី (iDE Cambodia) និងអង្គការហេទ្បែន ខេលល័រ (Helen Keller Intl) និងផ្តល់មូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។
#ស្បែកប៉ះស្បែក #សុខភាពមាតានិងទារក #ទឹកដោះម្ដាយ
28/04/2026
✨ សកម្មភាពចុះអប់រំសម្រាប់អ្នកម្តាយ និងអ្នកមើលថែទាំកុមារ នៅមណ្ឌលសុខភាពធ្លកវៀន! ✨
កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា កន្លងទៅនេះ ទោះបីជាមមាញឹកនឹងការងាររោងចក្រយ៉ាងណាក៏ដោយ ក៏អ្នកម្ដាយ និងអ្នកថែទាំកុមារចំនួន ១៦ នាក់ បានឆ្លៀតពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងវគ្គបង្វឹកបង្វឺនបន្ថែមជាក្រុមយ៉ាងផុសផុល។
កម្មវិធីនេះត្រូវបានដឹកនាំដោយ អ្នកគ្រូ សូត ចន្ទថេម ឆ្មបនៃមណ្ឌលសុខភាពធ្លកវៀន ស្ថិតនៅឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចសហការជាមួយអង្គការ iDE Cambodia និងអង្គការ Helen Keller Intl ដើម្បីចែករំលែកចំណេះដឹងសំខាន់ៗ៖
• ✅ ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់៖ គន្លឹះសម្រាប់អ្នកម្ដាយដែលមមាញឹកធ្វើការនៅក្រៅផ្ទះ ក្នុងការបន្តផ្ដល់ទឹកដោះម្ដាយដល់កូនសម្លាញ់ (អាយុក្រោម ៦ ខែ)។
• ✅ អាហារូបត្ថម្ភបន្ថែម៖ ការរៀបចំរបបអាហារដែលមានជីវជាតិសម្រាប់កុមារចាប់ពីអាយុ ៦ ខែឡើងទៅ។
🌟 ពិសេសជាងនេះទៅទៀត គម្រោងក៏បានប្រគល់ជូននូវ ឧបករណ៍ជំនួយទាក់ទងនឹងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ (Exclusive Breastfeeding Simulation Toolkit) ដល់មណ្ឌលសុខភាព ដើម្បីប្រើប្រាស់ក្នុងសកម្មភាពផ្ដល់ប្រឹក្សាប្រចាំថ្ងៃជូនដល់អ្នកម្ដាយឱ្យកាន់តែមានប្រសិទ្ធភាព និងយល់ដឹងកាន់តែច្បាស់។
សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោង Transforming Lives Through Nutrition (Transforming Lives) ដែលទទួលបានការគាំទ្រមូលនិធិដោយ The Church of Jesus Christ of Latter-day Saints ក្នុងគោលដៅកែលម្អសុខភាពមាតា និងទារកតាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថ (SBCC)។
សូមចូលរួមអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបដែលខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗ! 🤱កុំភ្លេចតាមដានទំព័រ "ទឹកដោះម្ដាយ" សម្រាប់ដំបូន្មានល្អៗបន្ថែមទៀត។
👥 ចូលរួមជាមួយក្រុមហ្វេសប៊ុក៖ ចែករំលែកចំណេះដឹងស្ដីពីទឹកដោះម្ដាយ https://www.facebook.com/groups/tltnebfsbcc
🎬 តាមដានពួកយើងនៅលើ TikTok៖ ទឹកដោះម្ដាយ https://www.tiktok.com/
#បំបៅដោះកូនជាអាទិភាព #គាំទ្រការបំបៅដោះកូន #ទឹកដោះម្ដាយ #រាល់ពេលវេលាសំខាន់ៗជាមួយកូនអ្នក #មណ្ឌលសុខភាពធ្លកវៀន
📣 ម៉ោះ! អ្នកម្តាយណាខ្លះកំពុងព្រួយបារម្ភ ឬមានចម្ងល់ទាក់ទងនឹងការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ?
តស់! នៅចាំអីទៀត ចូលរួមទស្សនាវីដេអូនេះឥឡូវនេះ ដើម្បីយល់ដឹងបន្ថែមឱ្យបានច្បាស់លាស់អំពីការឡើងទម្ងន់ដែលសមស្របក្នុងអំឡុងពេលមានផ្ទៃពោះ! 👇📺
កុំភ្លេចជួយចែករំលែកវីដេអូនេះបន្ត ដើម្បីជាប្រយោជន៍ដល់អ្នកម្ដាយដទៃទៀតផងណា!
សូមបន្តតាមដានទំព័រហ្វេសប៊ុករបស់យើង ដើម្បីទទួលបានព័ត៌មានសំខាន់ៗ និងដំបូន្មានសម្រាប់មាតា និងទារកក្នុងរយៈពេល ១.០០០ ថ្ងៃដំបូងនៃជីវិត!
👥 ចូលរួមជាមួយក្រុមហ្វេសប៊ុក៖ ចែករំលែកចំណេះដឹងស្ដីពីទឹកដោះម្ដាយ https://www.facebook.com/groups/tltnebfsbcc
🎬 តាមដានពួកយើងនៅលើ TikTok៖ ទឹកដោះម្ដាយ https://www.tiktok.com/
📖 ប្រភព៖ កម្មវិធីជាតិអាហារូបត្ថម្ភ (National Nutrition Program)
អំពីគម្រោង៖ ការផ្សព្វផ្សាយនេះគឺជាផ្នែកនៃគម្រោង Transforming Lives Through Nutrition (Transforming Lives) ដែលជាកិច្ចសហការរវាងអង្គការ Helen Keller Intl, Vitamin Angels និង iDE។ គម្រោងនេះទទួលបានការគាំទ្រមូលនិធិដោយ The Church of Jesus Christ of Latter-day Saints ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ទារក និងកុមារតូចៗ តាមរយៈការផ្លាស់ប្តូរឥរិយាបថ (SBCC)។
#បំបៅដោះកូនជាអាទិភាព #គាំទ្រការបំបៅដោះកូន #ទឹកដោះម្ដាយ
Click here to claim your Sponsored Listing.
Location
Category
Address
Phnom Penh
85523
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |