02/01/2026
នៅចុងឆ្នាំ ២០២៥ យើងជាអ្នករៀបចំគម្រោង Reverse Project បានទៅវត្ត គុជ្ជនារាម ( វត្តអំពិលទ្វារ ) ដែលស្ថិតនៅខេត្តកំពង់ចាម។ ពួកយើងពិតជាអរគុណចំពោះការឧបត្ថម្ភពីអ្នកទាំងអស់គ្នា យើងបានបរិច្ចាគសៀវភៅមួយចំនួន ធ្នើសៀវភៅចំនួន ៤ និងសម្ភារៈសិក្សាផ្សេងៗ សម្រាប់កុមារ និងព្រះសង្ឃនៅទីនោះ។ លើសពីការផ្តល់សម្ភារៈ យើងក៏បានចំណាយពេលអានសៀវភៅជាមួយពួកគេ ជជែកអំពីក្តីសុបិនរបស់ពួកគេ និងគូររូបអនាគតដែលពួកគេចង់ឃើញ។ បច្ចុប្បន្ន ថវិការដែលបងប្អូនបានបរិច្ចាគនៅសល់ចំនួន ៣៨.៧២ ដុល្លារ និង ៣២៦៤២ រៀល ដែលនឹងត្រូវប្រើប្រាស់បន្ត ដើម្បីគាំទ្រគម្រោងនេះ និងជួយឲ្យកុមារច្រើនទៀតឲ្យមានឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួន។💖💖
សួស្តីឆ្នាំថ្មីអ្នកទាំងអស់គ្នា🎉
As 2025 comes to an end, we brought our Reverse Project to the Kuchnaram pagoda (Ampel Tvear) in Kampong Cham. Thanks to generous donors, we were able to donate all the books, 4 bookshelves, and other learning materials for the kids and monks. We also spent time reading together, talking about their dreams, and doing some drawing. We still have $38.72 ( 32642 Riel ) from donors to continue supporting this project and help more children learn and grow. 💖💖
HAPPY NEW YEAR EVERYONE 🎉
13/11/2025
ជំរាបសួរអ្នកទាំងអស់គ្នា
ពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នាពុំទាន់ភ្លេចពួកយើងនោះទេ! 💛
ថ្ងៃនេះពួកយើងចង់មកបង្ហាញបងប្អូនពីដំណើរការនៃការរៃអង្គាស សៀវភៅ សម្ភារៈសិក្សា និងថវិកា កន្លងមកប៉ុន្មានសប្តាហ៍នេះ។ ឥឡូវនេះពួកយើងទទួលបានសៀវភៅមួយចំនួន និងថវិកាចំនួន ៣៨.៧២ ដុល្លារ និង ៣២៦៤២ រៀល។
ពួកយើងពិតជាអរគុណយ៉ាងធំធេងចំពោះការបរិច្ចាគ និងគាំទ្រគម្រោងបណ្ណាល័យកន្លងមក។ គួរបញ្ជាក់ផងដែរថា បណ្ណាល័យនៅខ្វះខាតសៀវភៅជាច្រើន ជាពិសេសសៀវភៅក្មេងៗ និងសម្ភារៈក្នុងបណ្ណាល័យ ដូច្នេះពួកយើងនៅតែបន្តទទួលរាល់ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា។
**** ពួកយើងនឹងយកសៀវភៅ និងសម្ភារៈទៅខេត្តក្រចេះនៅចុងសប្ដាហ៍នេះ😁😁
អរគុណសម្រាប់ការជឿជាក់លើពួកយើង និងជួយផ្សព្វផ្សាយទម្លាប់នៃការអាន!
Good afternoon everyone!!
We hope you haven’t forgotten us! 💛
Over the past few weeks, we’ve been busy collecting books, school supplies, and funds for our library project. We’re excited to share that we’ve received some lovely books, along with $38.72 and 32,642 riel in donations!
We’re truly grateful for every bit of support — your kindness keeps this project going. Our library still needs more books, especially children’s books and other learning materials, so we’re still welcoming any donations — big or small.
**** We will bring the books and materials to Kratie province this weekend 😁😁
Thank you for believing in us and helping us spread the habit of reading!
22/10/2025
[English below]
ការអប់រំពិតជាសំខាន់ណាស់ក្នុងការផ្លាស់ប្តូរជីវិត ហើយការទទួលបានចំណេះដឹងគួរតែជាសិទ្ធិរបស់មនុស្សគ្រប់រូប។
ថ្ងៃនេះគម្រោងបណ្ណាល័យ Re-Verse មានសេចក្តីរីករាយក្នុងការបើកដំណើរការរៃអង្គាសសៀវភៅ ថវិកា សម្ភារៈសិក្សា និងសម្ភារៈក្នុងបណ្ណាល័យ។
ការបរិច្ចាគរបស់អ្នកមិនត្រឹមជាជំនួយផ្នែកហិរញ្ញវត្ថុ ឬសម្ភារៈនោះទេ ប៉ុន្តែជាការចូលរួមបង្កើតអនាគតសម្រាប់យុវជនជំនាន់ក្រោយ។
ចូលរួមជាមួយបណ្ណាល័យ Re-Verse ថ្ងៃនេះ ដើម្បីកសាងសហគមន៍នៃចំណេះដឹងសម្រាប់ថ្ងៃស្អែក។🥰🥰
Education has the power to transform lives, and access to knowledge should be a right for everyone.
Today, the Re-Verse Library Project proudly launches a Book and Learning Materials Drive to support students and communities in need of educational resources.
Your donation goes beyond books or funds — it is an investment in the future, empowering the next generation with the tools to dream, learn, and grow.
Contribute to Re-Verse Library today and help build a stronger, more knowledgeable community for tomorrow.🥰🥰
13/10/2025
តោះអ្នកទាំងអស់! មកស្គាល់ពីប្រវត្តិនៃ វិហារឥស្លាមមួយនេះ។ វិហារនេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ១៩៤៣ នៅភូមិ ព្រែកតាហ៊ុប ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
ការសាងសង់នេះបានចាប់ផ្តើមដោយស្ត្រីខ្មែរឥស្លាមម្នាក់ ដែលមិនត្រឹមតែជាម្ចាស់គំនិតទេ ប៉ុន្តែថែមទាំងបរិច្ចាគដីសម្រាប់សង់វិហារនេះផងដែរ។ ស្ថាបត្យកម្មនៃវិហារមានលក្ខណៈដូចផ្ទះខ្មែរបុរាណ ដែលផ្នែកខាងលើត្រូវបានរចនាឡើងសម្រាប់ បុរស ប្រតិបត្តិសាសនា ខណៈផ្នែកខាងក្រោមសម្រាប់ ស្ត្រី ដើម្បីអនុវត្តតាមប្រពៃណីឥស្លាមដែលបែងចែកទីតាំងគោរពប្រតិបត្តិ។ លើសពីនេះ ក៏ជាកន្លែងសម្រាប់ក្មេងៗរៀនសូត្រពេលទំនេរផងដែរ។
បច្ចុប្បន្នវិហារនេះត្រូវបានទុកចោលជាង ១០ឆ្នាំមកហើយ បន្ទាប់ពីសហគមន៍បានសាងសង់វិហារថ្មី។ ទោះជាយ៉ាងណា កន្លែងនេះត្រូវបានក្មេងៗតែងតែមកលេងសប្បាយជុំគ្នា។
ដោយសារតែវិហារមានភាពរឹងមាំ ជិតទីប្រជុំជន និងសម្បូរដោយក្មេងៗជាច្រើន យើងបានជ្រើសរើសទីតាំងប្រវត្តិសាស្ត្រនេះ ដើម្បីបង្កើតជា បណ្ណាល័យ សម្រាប់រៀនសូត្រដល់ក្មេងៗខ្មែរឥស្លាម។ ការប្រែក្លាយនេះមិនត្រឹមជារក្សាទុកបេតិកភណ្ឌទេ ប៉ុន្តែជាការផ្ដល់អនាគតថ្មីដល់សហគមន៍ផងដែរ។
ចូលរួមជាមួយ Re-Verse តាមរយៈការបរិច្ចាគ!!!🤩
Come on everyone! Let’s explore the inspiring history of this old mosque, built in 1943 in Prek Ta Hub village, Khchach Andet commune, Chhloung district, Kratie province.
The construction was initiated by a Khmer Muslim woman who not only came up with the idea but also donated her own land for the project. The mosque’s architecture reflects the style of a traditional Khmer house, with the upper floor designed for men and the lower floor for women, following Islamic traditions that separate spaces for worship. It also once served as a learning place for children during their free time.
Today, the mosque has been abandoned for more than 10 years after the community built a new one. However, it remains a familiar and beloved place where children often gather to play.
Because of its strong structure, convenient location, and the presence of many children nearby, we chose this historic site to transform into a community library and learning center for Khmer Muslim children.
This transformation not only helps preserve cultural heritage, but also creates new opportunities and hope for the community’s future.
Join the Re-Verse initiative through donations!!!🤩
07/10/2025
ជំរាបសួរអ្នកទាំងអស់គ្នា!
ពួកយើងគឺជានិស្សិតដែលបានបង្កើតគម្រោងបណ្ណាល័យ Re-Verse នេះឡើងក្រោមការឧបត្ថម្ភពី Harpswell Foundation។ គម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំឲ្យកាន់តែទូលំទូលាយ ដោយការផ្លាស់ប្ដូរវិហារឥស្លាមចំណាស់មួយដែលត្រូវបានបោះបង់ចោល ទៅជាកន្លែងផ្ដល់ចំណេះដឹង បង្កើនការអានសៀវភៅ វប្បធម៌ និងក្ដីសង្ឃឹមដល់ក្មេងៗ ស្រ្តីជាជនជាតិឥស្លាមដែលរស់នៅក្នុងតំបន់មួយនៃខេត្ត ក្រចេះ ប្រទេសកម្ពុជា។
កុំភ្លេចរងចាំមើលសកម្មភាពថ្មីរបស់យើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ💖
Good afternoon everyone!
We are students behind the Re-Verse Library Project, supported by the Harpswell Foundation. Our mission is to promote education in a broader sense by transforming an old, abandoned mosque into a space of knowledge, reading, culture, and hope for Muslim children and women in Kratie Province, Cambodia.
Stay tuned for our upcoming activities in the coming weeks.💖
06/10/2025
ជម្រាបសួរអ្នកទាំងអស់គ្នា!🤓ពួកយើងចង់ណែនាំអ្នកទាំងអស់គ្នាអំពីគម្រោងបណ្ណាល័យ Re-Verse ដែលចាប់ផ្តើមដោយនិស្សិតហាប់ស្វែលកូនខ្មែរ ៥ រូបមានដូចជា សាលីន សុវណ្ណារ័ត្ន រក្សា
ម៉ានុត និង រស្មី។
គម្រោងនេះមានគោលបំណងក្នុងការបង្កើតបណ្ណាល័យសហគមន៍ និងកន្លែងរៀនសូត្រសម្រាប់កុមារនិងស្ត្រី នៅក្នុងវិហារឥស្លាមដែលមានអាយុកាលជិត១០០ឆ្នាំ។ អគារនេះមានសារ:សំខាន់វប្បធម៌ និង ប្រវត្តិសាស្ត្រ ប៉ុន្តែបច្ចប្បន្ននេះអគារនេះមិនត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃ។ ការបង្កើតគម្រោងនេះ នឹងការពារបេតិកភណ្ឌក៏ដូចជា ផ្លាស់ប្តូរកន្លែងនេះទៅជាបណ្ណាល័យ និងកន្លែងសិក្សាភាសាខ្មែរ អង់គ្លេស ព្រមទាំងអភិវឌ្ឍសហគមន៍។
ខាងក្រោមជាកម្រងរូបភាពកាលពីយើងចុះទៅវិហារ កាលពីខែសីហា។
សូមបងប្អូន ជួយ like & follow ផេក Re-Verse Library ទាំងអស់គ្នា ដើម្បីតាមដានដំណើរការគម្រោងបណ្ណាល័យរបស់យើង!
Good afternoon, everyone!! We would like to introduce Re-Verse Library, a project led by 5 Harpswell students: Salyn, Sovannarath, Reaksa, Manut, and Reaksmey.
The project seeks to create a community library and learning center within the 100-year-old mosque in Kratie for Islamic children and women. The building, which holds cultural and historical significance, currently sits unused due to safety concerns and years of inadequate maintenance. This initiative will preserve the heritage site while transforming it into a safe, inclusive space that supports Khmer and English literacy, learning, and community development.
Below are some pictures of our last site visit in August. Stay tuned for the transformation journey!