Sala.co

Sala.co

Share

Sala is the first university & school information portal & educational opportunities in Cambodia. Business Service

Photos from Sala.co's post 20/05/2026

កម្មវិធី“វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” បង្កើតឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងបង្កើនការយល់ដឹងដល់យុវជន ក្នុងការជ្រើសរើសមុខជំនាញ ឱកាសអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ព្រមទាំងការចាប់យកអាជីពសម្រាប់អនាគត។

ចូលរួមកម្មវិធីនេះដើម្បីបានជួប និងសួរសំណួរផ្ទាល់ទៅកាន់វាគ្មិនកិត្តិយសរបស់យើង៖

• លោក វី វីដ (Mr. Vevid) ដែលជា Marketing Manager & Content Creator ដ៏មានប្រជាប្រិយភាព។ លោកនឹងមកលាតត្រដាងពីប្រវត្តិនៃការតស៊ូ ឆ្លងកាត់ការបរាជ័យជាច្រើនលើកច្រើនសារ មុននឹងក្លាយជាម្ចាស់ជ័យលាភីអាហារូបករណ៍ ក្នុងប្រធានបទដ៏ជក់ចិត្ត៖ 👉 «តើខ្ញុំបរាជ័យប៉ុន្មានដង មុននឹងក្លាយជាជ័យលាភីអាហារូបករណ៍?»ក្រៅពីការលើកទឹកចិត្ត លោកនឹងនាំមកនូវមេរៀនជាក់ស្តែង យុទ្ធសាស្ត្រក្នុងការរៀបចំខ្លួន និងការបត់បែនក្នុងសម័យកាលឌីជីថល ដើម្បីជួយឱ្យប្អូនៗយុវជនរកឃើញសក្តានុពលពិតប្រាកដរបស់ខ្លួនឯង។

• ជួបជាមួយលោក ណោង រិទ្ធី (Mr. Norng Rithy) នាយកប្រតិបត្តិនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស (Federation of Cambodian Students Abroad) ដែលនឹងមកចែករំលែកក្នុងប្រធានបទ៖ 👉 «សហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងផែនទីឱកាសអាហារូបករណ៍ជុំវិញពិភពលោក»សូមស្វាគមន៍ចូលរួមស្តាប់ការបង្ហាញពីឱកាសអាហារូបករណ៍ពីបណ្តាប្រទេសនានា វិធីសាស្ត្រក្នុងការត្រៀមខ្លួន និងការប្រឹក្សាយោបល់ដើម្បីតម្រង់ទិសដៅអាជីពទៅថ្ងៃអនាគត។

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ ២០២៦
⏰ ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច
📍 ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
🎟 ការចូលរួម៖ ឥតគិតថ្លៃ!

កុំបណ្តោយឱ្យឱកាសដ៏ល្អនេះកន្លងហួសទៅឱ្យសោះណា! ចូលរួមដើម្បីផ្លាស់ប្តូរអនាគតរបស់អ្នកទាំងអស់គ្នា។

🔗 ចុះឈ្មោះចូលរួមកម្មវិធីឥឡូវនេះតាមរយៈ៖

https://shlink.sala.tech/53HIJQ3Tn

Photos from Sala.co's post 19/05/2026

🤔 ធ្លាប់សួរខ្លួនឯងអត់ថា៖ «រៀនចប់គួររើសជំនាញអី? សាលាមួយណាត្រូវប៉ាន់? ហើយធ្វើម៉េចទើបបានអាហារូបករណ៍ទៅរៀនស្រុកក្រៅ?»

ឈប់បារម្ភ !!!! មកស្វែងរកចម្លើយ នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ៖ «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» 🇰🇭✈️

អ្នកណាៗក៏អាចចូលរួមដោយឥតគិតថ្លៃបានដែរ ជាពិសេសប្អូនៗដែលទើបតែរៀនចប់ថ្នាក់ទី១២ឬកំពុងរៀននៅថ្នាក់វិទ្យាល័យក៏ចូលរួមបានដែរ។

កម្មវិធីនេះ មានគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។

+📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
-កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ ២០២៦
-ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច
-ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
-ការចូលរួម៖ 🆓 ឥតគិតថ្លៃ ១០០% (ចូលរួមដោយសេរី)

ដើម្បីឱ្យកាន់តែងាយស្រួលដល់ប្អូនៗដែលចូលរួម យើងតម្រូវឱ្យប្អូនៗចុះឈ្មោះឱ្យបានមុនថ្ងៃចូលរួមកម្មវិធី តាមលីងខាងក្រោមនេះ

https://shlink.sala.tech/jsqhSIDKF

17/05/2026

ច្បាប់មាសទាំង ១០ នៃ Ikigai ៖ អាថ៌កំបាំងដើម្បីជីវិតមានន័យ និងអាយុយឺនយូរ

ជនជាតិជប៉ុននៅកោះអូគីណាវ៉ា ដែលជាកន្លែងមានមនុស្សអាយុលើស ១០០ ឆ្នាំច្រើនជាងគេក្នុងលោក ពួកគេរស់នៅដោយប្រកាន់ខ្ជាប់នូវច្បាប់សាមញ្ញៗចំនួន ១០។ច្បាប់ទាំងនេះមិនត្រឹមតែជួយឱ្យសុខភាពល្អទេ ប៉ុន្តែវាជួយឱ្យផ្លូវចិត្តមានពន្លឺជានិច្ច។

១.រក្សាសកម្មភាពជានិច្ច កុំចូលនិវត្តន៍ (Stay Active, Don’t Retire) ៖ ក្នុងវប្បធម៌ Ikigai គ្មានពាក្យថា "ឈប់ធ្វើការ" នោះទេ។ ទោះបីជាយើងឈប់ធ្វើការងារធំដុំ ឬរកលុយបានច្រើនក៏ដោយ ក៏យើងត្រូវបន្តធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គម ដូចជាការដាំដើមឈើ ជួយការងារសហគមន៍ ឬរៀនជំនាញថ្មីៗ។ ការឈប់ធ្វើអ្វីសោះ គឺជាការសម្លាប់ថាមពលជីវិត។

២. រស់នៅឱ្យយឺតបន្តិច (Take it Slow) ៖ ការប្រញាប់ប្រញាល់ពេក ធ្វើឱ្យយើងបាត់បង់សេចក្តីសុខនៅក្បែរខ្លួន។ ចូររៀនរស់នៅដោយមានសតិ (Mindfulness) មិនថាការដើរ ការហូប ឬការនិយាយស្តី។ នៅពេលអ្នកមិនប្រញាប់ អ្នកនឹងអាចដោះស្រាយរឿងដែលនៅចំពោះដោយស្មារតីរឹងមាំ។

៣. កុំបរិភោគរហូតដល់ឆ្អែតពេក (Don't Fill Your Stomach)៖ ច្បាប់ "Hara Hachi Bu"៖ ចូរឈប់បរិភោគនៅពេលអ្នកមានអារម្មណ៍ថាឆ្អែត ៨០%។ ការមិនផ្ទុកអាហារច្រើនលើសលប់ ជួយឱ្យរាងកាយស្រាលស្រួល ជួយដល់ការរំលាយអាហារ និងកាត់បន្ថយជំងឺ។

៤. រស់នៅក្បែរមិត្តល្អ (Surround Yourself with Good Friends) ៖មិត្តភក្តិគឺជាថ្នាំទិព្វ។ ការមានទំនាក់ទំនងល្អក្នុងសង្គម ការជួបជុំគ្នានិយាយលេងសើច និងការជួយគ្នាក្នុងគ្រាលំបាក គឺជាអាវុធដ៏ស័ក្តិសមបំផុតដើម្បីកម្ចាត់ភាពតានតឹង និងភាពឯកោ។

៥. ហាត់ប្រាណសម្រាប់ខួបកំណើតបន្ទាប់ (Get in Shape for Your Next Birthday)៖ រាងកាយប្រៀបដូចជាឡាន បើមិនបញ្ឆេះសោះ វានឹងខូច។ មិនបាច់ហាត់ខ្លាំងដូចកីឡាករទេ គ្រាន់តែដើរឱ្យបានច្រើន ធ្វើចលនាពត់ខ្លួន ឬធ្វើការងារផ្ទះ ក៏ជាការថែរក្សាម៉ាស៊ីនជីវិតឱ្យដើរស្រួលដែរ។

៦. ញញឹមជានិច្ច (Smile)៖ ស្នាមញញឹមមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅគួរឱ្យស្រលាញ់ទេ តែវាជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងល្អ។ ចូរញញឹមដាក់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ទោះបីជាថ្ងៃខ្លះមិនសូវល្អក៏ដោយ។

៧. ផ្សារភ្ជាប់ជាមួយធម្មជាតិ (Reconnect with Nature)៖ មនុស្សគឺជាផ្នែកមួយនៃធម្មជាតិ។ ចូរចំណាយពេលដើរកាត់សួនច្បារ មើលពន្លឺថ្ងៃ ឬប៉ះពាល់ដីខ្សាច់ខ្លះ។ ធម្មជាតិនឹងជួយបញ្ចូលថាមពល (Recharge) ដល់ផ្លូវចិត្តរបស់អ្នកឱ្យស្រស់ថ្លាឡើងវិញ។

៨. ចេះពោលពាក្យអរគុណ (Give Thanks)៖ ចូរដឹងគុណដល់អ្វីៗដែលអ្នកមាន ចាប់តាំងពីខ្យល់ដង្ហើម អាហារ មិត្តភក្តិ រហូតដល់បទពិសោធន៍អាក្រក់ៗដែលធ្វើឱ្យអ្នករឹងមាំ។ ការដឹងគុណនឹងធ្វើឱ្យ "ធុងនៃសេចក្តីសុខ" របស់អ្នករីកធំជានិច្ច។

៩. រស់នៅក្នុងខណៈពេលបច្ចុប្បន្ន (Live in the Moment)៖ ឈប់សោកស្តាយអតីតកាល និងឈប់បារម្ភជ្រុលពីអនាគត។ អ្វីដែលសំខាន់បំផុតគឺ "ពេលនេះ"។ ចូរធ្វើអ្វីដែលយើងកំពុងធ្វើឱ្យល្អបំផុត និងរីករាយជាមួយវាឱ្យអស់ពីបេះដូង។

១០. ដើរតាម Ikigai របស់អ្នក (Follow Your Ikigai)
មនុស្សម្នាក់ៗសុទ្ធតែមាន "អំណោយទានឬទេពកោសល្យ" រៀងៗខ្លួន។ ចូរស្វែងរកវាឱ្យឃើញ ហើយប្រើប្រាស់វាដើម្បីបម្រើដល់ខ្លួនឯង និងពិភពលោក។ បើអ្នកមិនទាន់រកឃើញទេ បេសកកម្មរបស់អ្នកគឺ "បន្តស្វែងរកវា"។

ច្បាប់ទាំង ១០ នេះមិនមែនជាបន្ទុកដែលត្រូវអនុវត្តឱ្យបានល្អឥតខ្ចោះក្នុងថ្ងៃនេះទេ ប៉ុន្តែវាគឺជា «ទម្លាប់តូចៗ» ដែលអ្នកគួរដាំដុះបន្តិចម្តងៗ ដើម្បីឱ្យជីវិតរបស់អ្នកប្រែជាស្រស់បំព្រង និងមានន័យជារៀងរហូត។

Written by Kaneka Sal

17/05/2026

អ្នកណែនាំដ៏ល្អ (A Good Mentor)

Mentorគឺប្រៀបដូចជាបងប្អូន ឬគ្រូដែលនៅក្បែរយើង ចាំជួយបង្ហាញផ្លូវ លើកទឹកចិត្ត និងចែករំលែកមេរៀនជីវិតដែលគាត់ធ្លាប់ឆ្លងកាត់ ដើម្បីឱ្យយើងរឹងមាំ និង មានការរីកចម្រើនឬពូកែជាងមុន។
Mentor មិនមែនយើងចេះតែអាចហៅបានគ្រប់គ្នានោះទេ ។អ្នកខ្លះជាអ្នកណែនាំដ៏ល្អ ប៉ុន្តែធ្វើរឿងជាច្រើន ដែលMentorល្អមិនធ្វើ។ ដូច្នេះយើងក៏គួរតែស្វែងយល់ឲ្យច្បាស់ដែរថា Mentorល្អ តែងតែធ្វើអ្វី និងមិនធ្វើអ្វីមកលើ Mentee ( ជាអ្នកទទួលការណែនាំ) ។

+Mentorដ៏ល្អគឺជា ៖

-កញ្ចក់ឆ្លុះការពិត គាត់ហ៊ាននិយាយការពិតដែលអ្នកដទៃមិនហ៊ាននិយាយ ដើម្បីជួយឱ្យអ្នកកែប្រែនិងរីកចម្រើន។ មិនមែនជាអ្នកដែលពោលតែពាក្យសរសើរដើម្បីឱ្យអ្នកសប្បាយចិត្តនោះទេ។ គាត់គឺជាកញ្ចក់ដែលឆ្លុះឱ្យអ្នកឃើញពីចំណុចខ្សោយ ផ្នត់គំនិតមិនល្អ និងកំហុសឆ្គងដែលអ្នកខ្លួនឯងមើលមិនឃើញ។

-អ្នកផ្តល់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា ៖គាត់មិនមែនជាអ្នកមកដោះស្រាយបញ្ហាជំនួសអ្នក ឬរែកពន់បន្ទុកជំនួសយើងឡើយ។ ប៉ុន្តែគាត់ផ្តល់នូវ របៀបគិត (Mindset) ឬ Framework ដើម្បីឱ្យអ្នកចេះយកទៅដោះស្រាយបញ្ហានោះដោយខ្លួនឯង។

-អ្នកបើកទ្វារឱកាស៖ ពេលខ្លះ Mentor ក៏ជួយយើងតាមរយៈការណែនាំយើងឱ្យស្គាល់មនុស្សដែលត្រឹមត្រូវ ឬបណ្តាញទំនាក់ទំនង (Network) ក្នុងវិស័យការងារឬកម្មវិធីអភិវឌ្ឍខ្លួនផ្សេងៗ។ គាត់ប្រើប្រាស់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់គាត់ ដើម្បីជួយសម្រាលផ្លូវឱ្យយើង។

- អ្នកតម្រង់ផ្លូវ៖ពេលដែលយើងមានអារម្មណ៍ថាវង្វេងផ្លូវ ជួបសម្ពាធខ្លាំង ឬចង់បោះបង់។ Mentor គឺជាអ្នកដែលជួយរំលឹកអ្នកពីគោលដៅពិតប្រាកដ និងសក្ដានុពលដែលអ្នកមាន។ គាត់ចែកចាយបទពិសោធន៍បរាជ័យរបស់គាត់ ដើម្បីដាស់តឿនអ្នកថា "ការឈឺចាប់នេះជាការលូតលាស់ ហើយអ្នកមិនមែននៅម្នាក់ឯងទេ"។

+អ្វីដែល Mentor ដ៏ល្អ មិនធ្វើទៅលើ Mentee ( ជាអ្នកទទួលការណែនាំ) ៖

-Mentor ល្អដាច់ខាត មិនសម្រេចចិត្ត លើរឿងសំខាន់ៗក្នុងជីវិត ឬការងារជំនួសយើងឡើយ។ តួនាទីរបស់គាត់គឺជួយផ្តល់ "ជម្រើស" និង "របៀបគិត" ប៉ុន្តែសិទ្ធិសម្រេចចិត្ត និងការទទួលខុសត្រូវលើលទ្ធផល គឺស្ថិតនៅលើដៃរបស់យើង ១០០%។ ប្រសិនបើគាត់បង្ខំឱ្យយើងតាមគាត់គ្រប់យ៉ាង នោះគាត់មិនមែនបង្កើត "អ្នកដឹកនាំ" ឡើយ។

-Mentor មិនមែនជា "អ្នកបម្រើ" ឬ "អ្នកដោះស្រាយវិបត្តិ" គាត់នឹងមិនដោះស្រាយបញ្ហាឱ្យ Mentee គ្រប់រឿង ឡើយ។ តែគាត់នឹងបង្រៀនយើងពីវិធីសាស្ត្រដោះស្រាយបញ្ហា (Problem-solving skills) ដើម្បីឱ្យយើងអាចឈរជើងដោយខ្លួនឯងបាននៅថ្ងៃក្រោយ។

-មិនរិះគន់ដើម្បីបំបាក់ទឹកចិត្ត ៖Mentor ល្អនឹងនិយាយត្រង់ៗពីចំណុចខ្សោយរបស់អ្នក ប៉ុន្តែគាត់នឹងមិនប្រើសម្តីមើលងាយ បង្អាប់បង្អោន ឬធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ខ្សោយរហូតចង់បោះបង់នោះទេ។

-មិនយកអាថ៌កំបាំង ឬរឿងផ្ទាល់ខ្លួនរបស់ Mentee ទៅប្រាប់អ្នកដទៃដាច់ខាត គាត់ត្រូវរក្សាការសម្ងាត់បំផុត ។

- មិនរំពឹងចង់បានផលប្រយោជន៍តបស្នងជាលុយកាក់ ។ Mentorship ពិតប្រាកដគឺផ្អែកលើការស្ម័គ្រចិត្ត និងការចង់ឃើញអ្នកដទៃរីកចម្រើន។មិនមែនធ្វើដើម្បីចង់បានលុយកាក់ឬចង់ឱ្យយើងធ្វើជាកូនចៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ឡើយ។

- មិនបង្រៀនឱ្យយើងធ្វើជា "មនុស្សឥតខ្ចោះ"។គាត់នឹងចែករំលែកទាំង "ភាពជោគជ័យ" និង "ភាពបរាជ័យ" របស់គាត់ ដើម្បីឱ្យអ្នករៀនសូត្រ។ គាត់មិនដែលដាក់សម្ពាធឱ្យអ្នកធ្វើជាមនុស្សឥតខ្ចោះឡើយ ព្រោះគាត់ដឹងថាការរៀនសូត្រពិតប្រាកដកើតចេញពីកំហុស។

Written by Kaneka Sal

16/05/2026

សូមធ្វើការណែនាំ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈកម្មការដាក់ពិន្ទុទាំង ៣រូប សម្រាប់វគ្គជម្រុះយក ១០ក្រុម នៃកម្មវិធីយុវជន២១(YOUTH21) ក្រោមប្រធានបទ «ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ។

១. លោក សុខ លាភ នាយកប្រតិបត្តិក្រុមហ៊ុន Sala
២. កញ្ញា ហ៊ត បូដានី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃធនាគារវឹង
៣. លោក គឹម នរិទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុន The Desk

គណៈកម្មការទាំង ៣រូប សុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យអាជីវកម្ម និងការអភិវឌ្ឍសហគ្រាស ដែលនឹងចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុដល់ក្រុមបេក្ខជនក្នុងវគ្គជម្រុះនេះ ដើម្បីស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ ពីយុវជនដែលមានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរពិតប្រាកដតាមរយៈបច្ចេកវិទ្យា។

🗓 កាលបរិច្ឆេទ
ថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៦

📍 ទីតាំងកម្មវិធី៖
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC / សាលាតិចណូ)
សាលសន្និសីទ I (សាលតូច)
📌 ទីតាំង៖ https://maps.app.goo.gl/yFF2N9Vau1mHVnkMA

#យុវជន២១ #វគ្គជម្រុះ១០ក្រុម

Photos from Sala.co's post 10/05/2026

ភាគ2- ការងារក្នុងជំនាញ IT ដែលកំពុងពេញនិយមនៅកម្ពុជាក្នុងឆ្នាំ2026

5.អ្នកជំនាញផ្នែកសន្តិសុខសាយប័រ (Cybersecurity Specialist)

Cybersecurity Specialist គឺជាអ្នកទទួលខុសត្រូវលើការការពារប្រព័ន្ធបណ្ដាញ កុំព្យូទ័រ និងទិន្នន័យ ពីការវាយប្រហារតាមអ៊ីនធឺណិត។ ពួកគេដើរតួជាអ្នកវិភាគហានិភ័យ អ្នកបង្កើតរបាំងការពារ និងជាអ្នកស៊ើបអង្កេតនៅពេលមានការជ្រៀតចូលណាមួយកើតឡើង។ ( អានលម្អិតក្នុងposter 👇)

6.IT Support

IT Support Specialist គឺជាអ្នកទទួលខុសត្រូវលើការដំឡើង ថែទាំ និងដោះស្រាយបញ្ហាផ្នែក Hardware (គ្រឿងម៉ាស៊ីន) និង Software (កម្មវិធី)។ ពួកគេធានាថា រាល់ឧបករណ៍បច្ចេកវិទ្យាទាំងអស់នៅក្នុងក្រុមហ៊ុនដំណើរការបានល្អ ដើម្បីឱ្យបុគ្គលិកផ្សេងទៀតអាចបំពេញការងារបានដោយគ្មានការរំខាន។( អានលម្អិតក្នុងposter 👇)

7.អ្នកត្រួតពិនិត្យគុណភាពកម្មវិធី (QA Engineer)

QA Engineer គឺជាអ្នកធានាគុណភាពនៃផលិតផលបច្ចេកវិទ្យា (App, Web, AI)។ ភារកិច្ចចម្បងរបស់ពួកគេគឺ "ស្វែងរកកំហុស (Bugs)" និងបញ្ហាផ្សេងៗ ពួកគេដើរតួជាអ្នកប្រើប្រាស់ផង និងជាអ្នកបច្ចេកទេសផង ដើម្បីតេស្តគ្រប់ជ្រុងជ្រោយ មុនពេលផលិតផលនោះត្រូវបានដាក់ឱ្យអតិថិជនប្រើប្រាស់។( អានលម្អិតក្នុងposter 👇)

8.អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer)

Software Developer គឺជាអ្នករចនា និងសរសេរកូដដើម្បីបង្កើតកម្មវិធីដែលជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្ស។ ពួកគេផ្ដោតលើការបង្កើត Logic ដ៏រឹងមាំ ដើម្បីឱ្យកម្មវិធីដំណើរការបានត្រឹមត្រូវ លឿន និងអាចដោះស្រាយបញ្ហាស្មុគស្មាញបាន។ ( អានលម្អិតក្នុងposter 👇)

ភាគ1-ការងារក្នុងជំនាញ IT ដែលកំពុងពេញនិយមនៅកម្ពុជាក្នុងឆ្នាំ2026👇

https://www.facebook.com/share/p/17aUtnG9VJ/

Written by Kaneka Sal
Design poster by Linhcheu Meng

Photos from Sala.co's post 09/05/2026

ភាគ1- ការងារក្នុងជំនាញ IT ដែលកំពុងពេញនិយមនៅកម្ពុជាក្នុងឆ្នាំ2026

1.Full Stack Developer

Full Stack Developer គឺជាអ្នកធ្វើបានទាំង Frontend (អ្វីដែលអ្នកប្រើប្រាស់មើលឃើញ) និង Backend (ប្រព័ន្ធដែលនៅពីក្រោយខ្នង)។ (អានលម្អិតក្នុង poster 👇)

2.អ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Mobile App Developer)

Mobile Developer គឺជាអ្នកជំនាញដែលបង្កើតកម្មវិធីសម្រាប់ដំណើរការលើឧបករណ៍ចល័តដូចជា Smartphone និង Tablet។ ពួកគេអាចបែងចែកជាពីរប្រភេទធំៗគឺ Native (សរសេរដាច់ដោយឡែកសម្រាប់ iOS ឬ Android) និង Cross-platform (សរសេរម្ដងដើរបានទាំងពីរ)។
(អានលម្អិតក្នុង poster 👇)

3.UX/UI Designer

UX/UI Designer គឺជាអ្នកដែលធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យា (App ឬ Website) មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានរូបរាងស្អាតទាក់ទាញ។ ពួកគេបែងចែកការងារជាពីរផ្នែកគឺ UX (User Experience - ផ្តោតលើភាពងាយស្រួល និងអារម្មណ៍អ្នកប្រើ) និង UI (User Interface - ផ្តោតលើសោភ័ណភាព និងរូបរាង)។ (អានលម្អិតក្នុង poster 👇)

4.វិស្វករបញ្ញាសិប្បនិម្មិត (AI Engineer)

AI Engineer គឺជាអ្នកដែលបង្កើតប្រព័ន្ធផ្សេងៗដោយប្រើប្រាស់បច្ចេកវិទ្យា Machine Learning ឬម៉ូឌែល AI ដើម្បីដោះស្រាយបញ្ហាក្នុងពិភពពិត។ ពួកគាត់មិនត្រឹមតែបង្វឹក (Train) ម៉ូឌែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យម៉ូឌែលទាំងនោះអាចដំណើរការបាននៅក្នុងកម្មវិធីជាក់ស្តែងទៀតផង។
(អានលម្អិតក្នុង poster 👇)

ភាគ2- នៃការងារក្នុងជំនាញ IT ដែលកំពុងពេញនិយមនៅកម្ពុជាក្នុងឆ្នាំ2026

https://www.facebook.com/share/p/1EGJKT1xbd/

Written by Kaneka Sal
Design posters by Linhcheu Meng

09/05/2026

របៀបរស់នៅឱ្យមានន័យតាមបែប "Ikigai" ដែលជាទស្សនវិជ្ជាជប៉ុនដ៏ល្បីល្បាញលើពិភពលោក

«តើអ្វីជាមូលហេតុដែលធ្វើឱ្យយើងចង់ក្រោកពីគេងរៀងរាល់ព្រឹក?» នេះជាសំណួរដែលល្បីជាងគេនៅក្នុង"Ikigai" (អុីគីហ្គាយ)។ជនជាតិជប៉ុនមានអាថ៌កំបាំងមួយដែលជួយឱ្យពួកគេមានអាយុយឺនយូរ និងមានសេចក្តីសុខបំផុតក្នុងការដែលបានស្គាល់ពី "Ikigai" (អុីគីហ្គាយ)។

+អ្វីទៅជា Ikigai?

Ikigai កើតចេញពីពាក្យ "Iki" (ជីវិត) និង "G*i" (តម្លៃ)។ វាគឺជាចំណុចប្រសព្វនៃរង្វង់ទាំង ៤ ដែលជួយឱ្យជីវិតមានតុល្យភាព ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដែលវាមិនមែនជាការជាប់គាំងក្នុងរង្វង់ "ធ្វើការដើម្បីតែលុយ" (មានចំណូល តែគ្មានក្តីសុខ) ឬ "រស់នៅតាមតែអារម្មណ៍" (មានក្តីសុខ តែគ្មានចំណូល) ។

+រង្វង់ទាំង ៤ នោះរួមមាន

- អ្វីដែលអ្នកស្រលាញ់( Passion)
ជាក្តីស្រលាញ់ក្នុងការធ្វើអ្វីដែលធ្វើឱ្យអ្នកមានក្ដីសុខ រំភើប វាជាកម្លាំងជំរុញ ដែលធ្វើឲ្យអ្នកចង់ធ្វើវា ដោយមិនខ្លាចហត់នឿយ។នៅពេលអ្នកធ្វើវា អ្នកធ្វើរហូតដល់ភ្លេចមើលម៉ោង ហើយមានអារម្មណ៍ថា "ពេលវេលាដើរលឿនណាស់" ។

-អ្វីដែលអ្នកពូកែ (Mission)
ជាអ្វីដែលអ្នកពូកែលើជំនាញ ចំណេះដឹង ឬទេពកោសល្យដែលអ្នកមានលើសពីមធ្យម។វាអាចជាអ្វីដែលអ្នកបានរៀនសូត្រ (ដូចជា ជំនាញ IT, ការរៀបចំទិន្នន័យ, ឬការគ្រប់គ្រង) ឬជាបុគ្គលិកលក្ខណៈពីកំណើត (ដូចជា ភាពជាអ្នកដឹកនាំ ឬការនិយាយជាសាធារណៈ)។វាជាសមត្ថភាពផ្ដល់ឱ្យអ្នកនូវ "ភាពជឿជាក់" និង "ឧត្តមភាព" ក្នុងការប្រកួតប្រជែង។ បើអ្នកស្រលាញ់តែមិនពូកែ អ្នកនឹងមានអារម្មណ៍ថាពិបាកសម្រេចលទ្ធផល។

- អ្វីដែលផ្តល់ចំណូលឱ្យអ្នក ( Profession) -
ជាអ្វីដែលផ្តល់ចំណូលឱ្យអ្នកអ្វីដែលទីផ្សារ ឬសង្គមមានលទ្ធភាព និងមានបំណងចង់ផ្ដល់តម្លៃជាសាច់ប្រាក់ ឬផលប្រយោជន៍មកឱ្យអ្នកវិញ ។វាគឺជាការងារ អាជីវកម្ម ឬសេវាកម្មដែលអ្នកដទៃសុខចិត្តបង់លុយឱ្យដើម្បីទទួលបានវា។វាគឺជា "គ្រឹះ" នៃសេរីភាព ស្ថិរភាពក្នុងការរស់នៅ។ បើគ្មានចំណុចនេះទេ ទោះបីអ្នកមានក្ដីសុខយ៉ាងណា ក៏ជីវិតនឹងជួបសម្ពាធខាងហិរញ្ញវត្ថុ ដែលនាំឱ្យពិបាកបន្តក្ដីសុបិន្តយូរអង្វែង។

- អ្វីដែលពិភពលោកត្រូវការ (Vocation)
ជាអ្វីដែលពិភពលោកត្រូវការ ការដោះស្រាយបញ្ហា ឬការបំពេញចន្លោះខ្វះខាតនៅក្នុងសង្គម ឬសហគមន៍ជុំវិញខ្លួន។សួរខ្លួនឯងថា "តើសង្គមបច្ចុប្បន្នកំពុងខ្វះអ្វី?" (ឧទាហរណ៍៖ ការអប់រំដែលមានគុណភាពសម្រាប់ក្មេងៗ, ការយល់ដឹងពីបច្ចេកវិទ្យា, ឬផលិតផលដែលជួយដល់សុខភាពស្បែក)។វាផ្ដល់ឱ្យអ្នកនូវ "អត្ថន័យនៃជីវិត"។ ការដឹងថាខ្លួនឯងជាចំណែកមួយនៃការដោះស្រាយបញ្ហាពិភពលោក នឹងធ្វើឱ្យអ្នកមានមោទនភាពចំពោះខ្លួនឯង ដែលជាតម្លៃនៃជីវិត ។

តើអ្នកយល់យ៉ាងណាចំពោះ Ikigai?

Written by Kaneka Sal

Photos from Sala.co's post 07/05/2026

ឱកាសដ៏ល្អមួយសម្រាប់ប្អូនៗសិស្សានុសិស្ស ជាពិសេសអ្នកដែលទើបជាប់បាក់ឌុប និងកំពុងសិក្សានៅថ្នាក់មធ្យមសិក្សា! ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ "វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦" ដើម្បីជួយតម្រង់ទិសផ្លូវដើរជីវិតរបស់ប្អូនៗឱ្យកាន់តែច្បាស់លាស់។

«វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត តម្រង់ទិស ដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់មធ្យមសិក្សា កំពុងត្រៀមប្រឡង និងទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចជា

-យល់ដឹងពីការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត
-អាចជ្រើសរើសមុខជំនាញដែលត្រូវនឹងទីផ្សារការងារ និងចំណង់ចំណូលចិត្តខ្លួនឯង
-អាចសាកសួរព័ត៌មានដោយផ្ទាល់ពីឱកាសអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសពី អ្នកតំណាងគ្រឹះស្ថានឧត្តមសិក្សា
-និងលើសពីនេះមានការចែករំលែកបទពិសោធន៍ពីមន្ត្រីជំនាញ និងអ្នកជំនាញក្នុងវិស័យអប់រំ ។

កម្មវិធីនេះរៀបចំដោយ៖
- ក្រសួងអប់រំ យុវជន និងកីឡា
- សហគម៍អ្នកស្ម័គ្រចិត្ត ខេមអេកស៍ CAMEX
- សហព័ន្ធនិស្សិតកម្ពុជានៅបរទេស
- ក្រុមហ៊ុន សាលា តិច

ព័ត៌មានកម្មវិធី៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ ២០២៦
📍 ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
⏱️ ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច
🏷 ការចូលរួម៖ ឥតគិតថ្លៃ

លេខទូរស័ព្ទទំនាក់ទំនងក្រុមការងារ៖ 012433831

04/05/2026

ស្វែងរកដៃគូសហការ ( Call for Partners)

យើងខ្ញុំសូមគោរពអញ្ជើញលោកអ្នក មកក្លាយជាដៃគូឧបត្ថម្ភដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍អប់រំដ៏ធំមួយនេះ! ព្រឹត្តិការណ៍របស់យើងមិនត្រឹមតែជាពិព័រណ៍អប់រំប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លង brand របស់លោកអ្នកទៅកាន់បេះដូងយុវជនកម្ពុជារាប់ពាន់នាក់។

+គោលបំណងនៃកម្មវិធី
កម្មវិធី "វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦" ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ
-ជួយយុវជនឱ្យស្វែងរកភាពជាខ្លួនឯង
-ផ្តល់ព័ត៌មានអប់រំនិងការតម្រង់ទិស និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ អំពីការសិក្សានៅកម្រិតឧត្តមសិក្សា និងការត្រៀមខ្លួនសម្រាប់ទៅសិក្សានៅបរទេស។
-បង្កើតឱកាសឱ្យសាកលវិទ្យាល័យជាតិ និងអន្តរជាតិជាង ៧០ ស្ថាប័ន បានបង្ហាញពីកម្មវិធីសិក្សា និងអាហារូបករណ៍ដល់សិស្ស។

+ហេតុអ្វីបានជាលោកអ្នកគួរតែក្លាយជាដៃគូសហការរបស់ពួកយើង?

-ទទួលបានស្តង់សម្រាប់តាំងបង្ហាញសេវាកម្ម ឬផលិតផលរបស់ខ្លួន
-លិខិតថ្លែងអំណរគុណ (Certificate)
-ការឡើងថ្លែងនៅលើឆាក ដោយម្ចាស់ឧបត្ថម្ភកម្រិត Platinum ទទួលបានឱកាសពិសេសក្នុងការឡើងធ្វើជាវាគ្មិននៅក្នុងកម្មវិធី Forum & Major Talks

កញ្ចប់ឧបត្ថម្ភរបស់យើងមានកំណត់! រុះរាន់ឡើងដើម្បីទទួលបានទីតាំងដ៏ល្អបំផុត!!!

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
Telegram: 077 247357
Email: [email protected]

Photos from Sala.co's post 30/04/2026

CV ដែល HR មិនអាចមើលរំលង

ប្រាកដណាស់​ ការរៀបចំខ្លួនចូលទីផ្សារការងារដំបូង វាអាចនឹងមានអារម្មណ៍ថាពិបាក ឬមិនដឹងចាប់ផ្តើមពីណា។ ប៉ុន្តែត្រូវចាំ បើចង់ឱ្យក្រុមហ៊ុនទាក់ទងមកយើងក្នុងការសម្ភាសន៍ មុនអ្នកផ្សេងទៀត ចំណុចខាងក្រោមនេះជាចំណុចដែលយើងមិនត្រូវមើលរំលង​ ​៖

1. ១០វិនាទីដែល HR សម្លឹងមើលដំបូងក្នុង CV

-Personal branding៖ ជំនាញរបស់ខ្លួនបច្ចុប្បន្ន, ភាពខ្លាំងទាំង ជំនាញទន់ ជំនាញរឹង និង បទពិសោធន៍ជាសង្ខេប

- Experience (បទពិសោធន៍ការងារ)៖ សរសេរខ្លីៗពីតួនាទី, បង្ហាញពីសមត្ថភាពដោះស្រាយបញ្ហា, what learn, ដាក់ឱ្យច្បាស់ថាគម្រោងយកអ្វីមកប្រើ ដោយ ផ្ដោតលើលទ្ធផល, ប្រើលេខបញ្ជាក់ (Quantify) ជាចំនួនភាគរយ ឬ ភាពជោគជ័យដែលគម្រោងសម្រេចបាន។
- Portfolio៖​ ជាភស្តុតាងដែលមើលឃើញនឹងភ្នែកដោយយើងអាច​ដាក់ជា Links, QR Code ឬ ដាក់រូបភាព Screenshot តូចៗនៃគម្រោងដែលល្អបំផុតរបស់អ្នក ដើម្បីទាក់ទាញភ្នែកHR។

2. កំុរៀបរាប់តែ "តួនាទី" តែត្រូវបង្ហាញ "លទ្ធផលជាចំនួនលេខ"

កំហុសធំបំផុតដែលនិស្សិតយើងចូលចិត្តធ្វើ គឺសរសេរ CV ថាខ្លួន "ធ្លាប់ធ្វើនេះ ធ្លាប់ធ្វើនោះ"។ អ្នកជ្រើសរើសបុគ្គលិកគេមើល CV យើងយ៉ាងច្រើនត្រឹមតែ ២០ វិនាទី ទេ។ គេមិនចង់ដឹងថាយើងមានតួនាទីអ្វីខ្លះទេ គេចង់ដឹងថា "តើយើងធ្វើបានលទ្ធផលអ្វីខ្លះ?"​ បង្ហាញតែពីលទ្ធផលសំខាន់ៗដែលយើងបានធ្វើបានហើយ។

ឧទាហរណ៍ :ជំនួសឱ្យការនិយាយថា "សរសេរកូដបានល្អ" ចូរប្រើថា "ជួយឲ្យ Appដើរលឿនជាងមុនបាន 20%" ឬ "កាត់បន្ថយ កូដ error បាន 15%"។

3.របៀបសរសេរ Personal Branding នៅក្នុង profile

តើយើងជា "នរណា" ក្នុងពិភពការងារ?

ការសរសេរ Personal Branding ដែលទាក់ទាញ ល្អបំផុតគឺអួតបង្ហាញពីចំណុចខ្លាំង ខ្លួនឯងទៅនឹងការងារដែលយើងបានដាក់ពាក្យ និង រួមបញ្ចូលចំណុចខាងក្រោមនេះដាក់ក្នុង profile

-ការកំណត់អត្តសញ្ញាណច្បាស់លាស់ថាខ្លួនធ្វើលើជំនាញអ្វី (Major or career profession)

-ការបង្ហាញពីភាពខ្លាំងទាំង ជំនាញទន់(soft skill)​​ ជំនាញរឹង( hard skill)​ និង បទពិសោធន៍ជាសង្ខេប(Experience)

- ការបង្ហាញពីគោលដៅដែលចង់រៀនបន្ថែមពីក្នុងជំនាញខ្លួន

4. រចនាសម្ព័ន្ធ CV ដែលត្រូវមាន

-ព័ត៌មានផ្ទាល់ខ្លួន(Personal information)
- រូបថត(Photo)
-សេចក្តីសង្ខេបអំពីជីវប្រវត្តិសង្ខេប(Profile Summary)
-ការអប់រំ( Education)
-ជំនាញ(Skills)
-ពានរង្វាន់(Awards)
-បទពិសោធន៍ការងារ ឬ​​ គម្រោងផ្សេងៗ(Experience/ Projects)
-បុគ្គលយោង (References)។

5.អ្វីដែលមិនគួររំលង (Beyond CV)

មាន CV ល្អហើយ តែបើទុកវានៅក្នុង Computer ក៏គ្មានអ្នកឃើញដែរ។ នេះជាចំណុចសំខាន់ដើម្បីជួយពន្លឿនយើងឲ្យរកការងារបានកាន់តែលឿន។

-ប្រើ LinkedIn ឱ្យឡូយ៖ មិនមែនគ្រាន់តែបង្កើតចោលទេ ត្រូវបង្ហោះស្នាដៃ ឬអ្វីដែលខ្លួនបានរៀនសូត្រនិងធ្លាប់ធ្វើ។ ពេលខ្លះគេអាចនឹងទាក់ទងមកយើងដោយយើងមិនបានដាក់ពាក្យក៏មានដែរ។

-ប្រើប្រាស់បណ្តាញ (Networking)៖ កុំខ្លាចនឹងសួរនាំសិស្សច្បង ឬគ្រូឱ្យជួយណែនាំយើងទៅកាន់កន្លែងការងារណាមួយតាមរយៈបុគ្គលិកនៅទីនោះ។ អ្នកដែលគេណែនាំមក តែងមានភាគរយជាប់សម្ភាសន៍ខ្ពស់ ។​ តែយើងក៏ត្រូ​វប្រាប់ពីskillដែលយើងមាន ឲ្យអ្នកដែលយើងពឹងដឹងដែរ មិនមែនគ្រាន់តែសួរគេ តែគ្មានអ្វីបង្ហាញគេទេ។

-ទាក់ទងទៅផ្ទាល់ (Direct Outreach)៖ សាកល្បងផ្ញើសារតាមរយៈ Email ទៅកាន់អ្នកជ្រើសរើសបុគ្គលិកដែលធ្វើការក្រុមហ៊ុននោះផ្ទាល់ Operation manager, ​ បើអាចលើសពីនេះក៏សាក ទាក់ទងទៅ CEOដោយភាពគួរសម។

ទីផ្សារការងារបច្ចុប្បន្នគេមិនមើលតែសញ្ញាបត្រទេ គេមើលលើ "សមត្ថភាពពិត" និង "របៀបដែលយើងបង្ហាញខ្លួន" ដើម្បីយកយើងមកដោះស្រាយបញ្ហាក្នុងផ្នែកនោះ ហើយ HR ក៏មិនមែនរើសបុគ្គលិកឲ្យតែបានៗនោះដែរ លើសពីនេះកន្លែងការងារខ្លះក៏មាន AI ជាជំនួយ ជួយមើល CVឲ្យក្រុមហ៊ុនគេទៀត។
ដូច្នេះ ចាប់ផ្តើមរៀបចំ CV របស់អ្នកឡើងវិញពីថ្ងៃនេះ ដោយផ្ដោតលើ លទ្ធផល និង ភាពច្បាស់លាស់។

Written by Kaneka Sal
Design poster by Linhcheu Meng

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


St 317 And Street 335, Sangkat Boeung Kak 1, Toul Kork District, Phnom Penh
Phnom Penh
120407

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00