Sisters of Code

Sisters of Code

Share

“Sisters of Code” is the first Cambodian female coding club, that aims to encourage female students to try programming skills and develop their confidence.

29/04/2026

សារថ្លែងអំណរគុណ 🙏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Smart for Cambodia សម្រាប់ការឧបត្ថម្ភគាំទ្រជាសម្ភារៈ រួមមាន អាវយឺត ប៊ិច ឆត្រ និងសម្ភារៈផ្សេងៗទៀតសម្រាប់វាគ្មិន និងអ្នកចូលរួមទាំងអស់។ 🎁

ការចូលរួមចំណែកនេះ បានជួយបង្កើតឱ្យមានបរិយាកាសកាន់តែរីករាយ ភាពងាយស្រួល និងបទពិសោធន៍ដ៏គួរឱ្យចងចាំ សម្រាប់អ្នកចូលរួមគ្រប់រូបក្នុងកម្មវិធីនេះ។

———

Appreciation Post 🙏

Sisters of Code extends heartfelt thanks to Smart Axiata for their generous in-kind support in providing materials such as T-shirts, pens, umbrellas, and other essentials for speakers and participants. 🎁

This contribution helped create a more engaging, comfortable, and memorable experience for everyone involved.

29/04/2026

សារថ្លែងអំណរគុណ 🙏

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់យើងគឺ BREAKTHROUGH និង RULErs សម្រាប់ការគាំទ្រដ៏មានតម្លៃក្នុងការជួយផ្សព្វផ្សាយ និងពង្រីកឥទ្ធិពលនៃទិវា "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" (Girls in ICT Day) នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងទទួលបានការចូលរួមយ៉ាងច្រើនកុះករ។ 📣📸

———

Appreciation Post 🙏

We would like to sincerely thank our media partners, Breakthrough and Rulers Community, for their valuable support in amplifying the impact of Girls in ICT Day in Cambodia. 📣📸

29/04/2026

សារថ្លែងអំណរគុណ 🙏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅកម្ពុជា គឺ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications និង Computer Academy STEP Cambodia សម្រាប់កិច្ចសហការយ៉ាងរឹងមាំក្នុងការធ្វើឱ្យព្រឹត្តិការណ៍អបអរសាទរនៅកម្ពុជា ទទួលបានជោគជ័យប្រកបដោយអត្ថន័យ។ 🤝✨

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា និងការផ្តល់អំណាចដល់ពួកគេឱ្យក្លាយជាអ្នកបង្កើតថ្មី និងជាអ្នកដឹកនាំនាពេលអនាគត សម្រាប់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ 👩‍💻

———

Appreciation Post 🙏

Sisters of Code would like to express our sincere appreciation to our co-organizers, the Ministry of Post and Telecommunications (MPTC) and IT Academy STEP Cambodia, for their strong collaboration in making Girls in ICT Day in Cambodia a meaningful success. 🤝✨

This partnership reflects our shared commitment to advancing girls’ participation in technology and empowering them to become not only users, but also creators and future leaders in Cambodia’s digital development. 👩‍💻

29/04/2026

✨ ជួបជាមួយអ្នកតំណាង Sisters of Code ក្នុងខេត្តតាកែវ ឆ្នាំ២០២៦! ✨

នៅក្នុងវីដេអូនេះ អ្នកតំណាង Sisters of Code ទាំង ៣ រូប មកពីខេត្តតាកែវ ដែលបច្ចុប្បន្នកំពុងសិក្សានៅវិទ្យាល័យ សុខ អាន ត្រាំខ្នារ នឹងមកចែករំលែកនូវចំណាប់អារម្មណ៍លើសំណួរដ៏មានអត្ថន័យចំនួន ៤ រួមមាន៖ ក្តីស្រមៃក្នុងអាជីពការងារ, បទពិសោធន៍ដែលទទួលបានពីកម្មវិធី, មេរៀនដែលពួកគេពេញចិត្តបំផុត, និងការប្រើប្រាស់ចំណេះដឹងដែលទទួលបាននាពេលអនាគត។ 🌱

កម្មវិធីសិក្សា Sisters of Code Ambassadors កំពុងត្រូវបានអនុវត្តនៅក្នុងសាលាចំនួន ៦ ក្នុងខេត្តតាកែវ ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ - Community Tech Center នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications។

យើងកំពុងរួមគ្នាជំរុញឱ្យយុវតីមានភាពជឿជាក់ លើកកម្ពស់ជំនាញឌីជីថល និងបង្កើតឱកាសឱ្យកាន់តែប្រសើរសម្រាប់ថ្ងៃអនាគត។ 🩷

———

✨ Meet the Sisters of Code Ambassadors in Takeo 2026! ✨

In this video, three Sisters of Code Ambassadors from Takeo province, currently studying at Sok An Tram Knhar High School, share their reflections on four meaningful questions: their career dreams, how the program has supported them, their favorite lessons, and how they plan to apply the knowledge and skills they have gained for their future. 🌱

Sisters of Code Ambassadors Program is being implemented in six schools across Takeo province in partnership with the Community Tech Centers of the Ministry of Post and Telecommunications (MPTC).

Together, we are helping young women build confidence, digital skills, and brighter opportunities for the future. 🩷

Photos from Sisters of Code's post 28/04/2026

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ Sisters of Code បានចាប់ផ្តើមថ្នាក់ដំបូងនៃកម្មវិធី Employment Skills របស់យើងជាផ្លូវការ។ 🎉

សិស្សានុសិស្សបានចាប់ផ្តើមដំណើររៀនសូត្ររបស់ពួកគេជាមួយនឹងថាមពល និងការចង់រៀន ដោយបោះជំហានដំបូងទៅរកការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អនាគតការងារ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញការចូលរួមយ៉ាងសកម្ម និងភាពមុតមាំរបស់ពួកគេក្នុងថ្នាក់។ សូមចងចាំថានេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើររៀនសូត្រដ៏អស្ចារ្យមួយប៉ុណ្ណោះ។ 🚀
-----------

On 26 April 2026, Sisters of Code officially held the first class of our Employment Skills program. 🎉

Our students began their learning journey with energy and curiosity, taking their first steps toward building essential skills for their future careers. It was truly inspiring to see their active participation and strong motivation in class. This is just the beginning of an exciting journey of learning, growth, and self-development. 🚀

Photos from Sisters of Code's post 27/04/2026

✨ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ ២០២៦ នៅកម្ពុជា ✨

Sisters of Code មានមោទនភាពបានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" នៅកម្ពុជា យ៉ាងជោគជ័យ ដោយមានការចូលរួមសរុបប្រមាណជិត ៣០០ នាក់ ដែលក្នុងនោះជាង ៩០% គឺជាក្មេងស្រី និងស្រ្តី។ តួលេខនេះសបញ្ជាក់យ៉ាងច្បាស់ពីការកើនឡើងនៃវត្តមាន និងសក្តានុពលរបស់ក្មេងស្រី និងស្រ្តីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងបញ្ញាសិប្បនិម្មិត។💡

ព្រឹត្តិការណ៍អបអរសាទរនេះបានផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងដៃគូពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នា និងស្វែងរកការបំផុសគំនិតតាមរយៈបទពិសោធន៍ផ្ទាល់ក្នុងវិស័យបច្ចេកវិទ្យា។

📊 លទ្ធផលសំខាន់ៗពីការស្ទង់មតិ (ឆ្លើយតបដោយ ២០៥ នាក់)
- បង្ហាញការពេញចិត្តយ៉ាងខ្លាំងលើគ្រប់ខ្លឹមសារ វាគ្មិន និងការរៀបចំកម្មវិធី
- អ្នកចូលរួមមានទំនុកចិត្តខ្ពស់ជាងមុនលើជំនាញឌីជីថល និងការចាប់យកអាជីពក្នុងវិស័យ ICT
- ១០០% នៃអ្នកចូលរួមមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំបន្តបន្ទាប់ទៀត

សារដ៏មានអត្ថន័យមួយដែលយើងទទួលបានពីព្រឹត្តិការណ៍អបអរសាទរនេះគឺ៖ យុវតីកម្ពុជាមិនត្រឹមតែត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពក្នុងការវិភាគ កែលម្អ និងច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗប្រកបដោយការទទួលខុសត្រូវ។ 🚀

ព្រឹត្តិការណ៍អបអរសាទរនេះសម្រេចទៅបានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications, Sisters of Code, និង Computer Academy STEP Cambodia ដោយមានការគាំទ្រយ៉ាងសប្បុរសពី Liechtenstein Development Service (LED) ព្រមទាំងការចូលរួមចំណែកពី BREAKTHROUGH, RULErs និង Smart for Cambodia។

📖 សូមអានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/international-girls-in-ict-day-2026-in-cambodia-shows-girls-potential-to-lead-in-ai-for-cambodia-s

—-------

✨ International Girls in ICT Day 2026 in Cambodia ✨

We celebrated the ITU Girls in ICT in Cambodia with approximately 300 participants, including over 90% female, reflecting the strong and growing presence of young women in ICT and AI across the country 🇰🇭💡

The event created a meaningful space where students, educators, and partners came together to learn, share, and be inspired through real stories and hands-on experiences in technology.

📊 Key survey highlights (205 respondents)
- High satisfaction across all sessions including content, speakers, and organization
- Strong increase in confidence in digital skills and ICT careers
- 100% want to join again next year

One clear message stood out, girls in Cambodia are ready not only to use technology but also to question it, improve it, and build it responsibly 🚀

This celebration was made possible through the collaboration of the Ministry of Post and Telecommunications (MPTC), Sisters of Code, and IT Academy STEP Cambodia, with generous support from the Liechtenstein Development Service (LED), and valued contributions from Breakthrough, RULErs, and Smart Axiata.

📖 Read more about the program: https://www.sistersofcode.org/post/international-girls-in-ict-day-2026-in-cambodia-shows-girls-potential-to-lead-in-ai-for-cambodia-s

Photos from Sisters of Code's post 27/04/2026

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦, Sisters of Code បានចាប់ផ្តើមកម្មវិធីជំនាញការងាររបស់យើងជាមួយនឹងវគ្គណែនាំដ៏គួរឱ្យរំភើបមួយ។ វាគឺជាការចាប់ផ្តើមដ៏មានអត្ថន័យមួយ ដែលនាំសិស្សរបស់យើងអាចជុំគ្នា ផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតមិត្តភាពថ្មីៗ។ ✨

យើងក៏បានចែករំលែកពេលវេលាដ៏រីករាយតាមរយៈហ្គេមអន្តរកម្ម ដោយបង្កើតបរិយាកាសកក់ក្តៅ និងស្វាគមន៍មុនពេលដំណើរសិក្សាចាប់ផ្តើម។

យើងរំភើបណាស់ដែលបានឃើញសិស្សរបស់យើងរីកចម្រើន ហើយសង្ឃឹមថាពួកគេនឹងមានដំណើរដ៏រីករាយពេញមួយកម្មវិធី។ 🚀

---------

On 25 April 2026, Sisters of Code kicked off our Employment Skills program with an exciting orientation session. It was a meaningful start, bringing our students together to meet, connect, and build new friendships.✨

We also shared fun moments through interactive games, creating a warm and welcoming environment before the learning journey begins.

We are excited to see our students grow and hope they will have a fun and joyful journey throughout the program. 🚀

25/04/2026

ឱកាសពិសេសបានមកដល់ហើយ! ⏳

ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃនេះហើយ។ សូមអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់ថា តើយុវតីអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាសមិទ្ធផលពិតៗសម្រាប់សង្គមបានយ៉ាងដូចម្តេច។ 🌍💡

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល ដល់ ៤:៣០ ល្ងាច
📍 ទីតាំង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ជាន់ទី ៣)

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

———

Today’s the Moment ⏳

Girls in ICT Day 2026 is happening this afternoon. Come and discover how girls are using digital technology and AI to turn creativity into real impact. 🌍💡

📅 Date: April 25, 2026
🕑 Time: 2:00 PM to 4:30 PM
📍 Venue: Ministry of Post and Telecommunications (3rd Floor)

🎟 This event is free and open to the public. Participants are encouraged to arrive from 1:00 PM onwards.

🔗 Registration Link: https://forms.gle/3yPepYsqbGV3Vwtm7
📖 Learn more: https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

24/04/2026

កាដូពិសេសសម្រាប់អ្នកចូលរួម! 🎁

សម្រាប់អ្នកទាំងអស់គ្នាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ សូមត្រៀមខ្លួនសម្រាប់ឱកាសទទួលបានកាដូពិសេសៗ! 🎉

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Smart Axiata Smart for Cambodia ដែលបានជួយឧបត្ថម្ភសម្ភារៈសំខាន់ៗសម្រាប់គាំទ្រដល់ព្រឹត្តិការណ៍អបអរសាទរនេះ។ 🙏

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល ដល់ ៤:៣០ រសៀល
📍 ទីតាំង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ជាន់ទី៣)

សូមអញ្ជើញមកទទួលយកនូវចំណេះដឹង និងការបំផុសគំនិតពីថ្នាក់ដឹកនាំស្រ្តីក្នុងវិស័យបច្ចេកវិទ្យា និងចូលរួមជាផ្នែកមួយនៃចលនាជំរុញឱ្យមានការចូលរួមពីក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកាន់តែច្រើន។

🎁 បញ្ជាក់៖ កាដូនឹងត្រូវផ្តល់ជូនតាមលំដាប់អ្នកដែលមកដល់មុនបានមុន ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកចូលរួមមកដល់ឱ្យបានមុន ចាប់ពីម៉ោង ១:០០ រសៀលតទៅ។ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងរបស់អ្នក!

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

——

Special Presents for Participants! 🎁

For everyone joining the International Girls in ICT Day Cambodia 2026, get ready for a chance to receive special gifts from us! 🎉

We would like to extend our heartfelt appreciation to Smart Axiata for generously sponsoring essential materials that support this event. 🙏

📅 Date: April 25, 2026
🕑 Time: 2:00 PM to 4:30 PM
📍 Venue: Ministry of Post and Telecommunications (3rd Floor)

Come and gain inspiring insights from women leaders in tech and be part of the movement to encourage more girls to join the ICT field.

🎁 Gifts will be distributed on a first-come, first-served basis, so we encourage participants to arrive early from 1:00 PM onwards. Register now to secure your spot!

🔗 Registration Link: https://forms.gle/3yPepYsqbGV3Vwtm7
📖 Learn more: https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

24/04/2026

នៅសល់ត្រឹមតែ ១ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះ! ⏳

យើងនៅសល់តែ ១ ថ្ងៃទៀតនឹងដល់ថ្ងៃប្រារព្ធទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ២០២៦ ហើយ! សូមចូលរួមជាមួយយើង ដើម្បីស្វែងយល់ពីសារៈសំខាន់នៃការចូលរួមរបស់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងរបៀបដែលបញ្ញាសិប្បនិម្មិត (AI) អាចជួយប្រែក្លាយគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។ 💡

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

———

1 Day Left to Register! ⏳

We’re just 1 day away from celebrating Girls in ICT Day 2026! Join us to explore why girls’ participation in digital technology matters, and how AI can help turn their ideas into reality. 💡

🎟 This event is free and open to the public. Participants are encouraged to arrive from 1:00 PM onwards.

🔗 Registration Link: https://forms.gle/3yPepYsqbGV3Vwtm7
📖 Learn more: https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

23/04/2026

នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ! ⏳

សូមស្តាប់ហេតុផល ៣ យ៉ាងដែលអ្នកគួរចូលរួមទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ ២០២៦ នៅប្រទេសកម្ពុជា ពីសិស្ស សាំង ស្រីរ័ត្ន ដែលជា Sisters of Code Ambassador និងជានិស្សិតឆ្នាំទី ២ នៅ PNC - Passerelles Numériques Cambodia ។

ព្រឹត្តិការណ៍អបអរសាទរនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ដល់ ៤:៣០ រសៀល នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

🎟️ ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីតាំងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។ សូមចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងអង្គុយរបស់អ្នក!
🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

—-----

2 Days Left! ⏳

Listen to 3 reasons why you should not miss the International Girls in ICT Day 2026 in Cambodia, shared by Sang Sreyroth, Sisters of Code Ambassador 2026 and a sophomore student at Passerelles Numériques Cambodia (PNC). 💻✨

This special event will take place on April 25, 2026, from 2:00 PM to 4:30 PM at the Ministry of Post and Telecommunications 📍

🎟️ This event is free and open to the public. Participants are encouraged to arrive from 1:00 PM onwards. Register now to secure your spot.
🔗 Registration Link: https://forms.gle/3yPepYsqbGV3Vwtm7
📖 Learn more: https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

22/04/2026

ហេតុផល ៣ យ៉ាងដែលអ្នកគួរតែចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរ "ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន"!

សូមស្ដាប់ការចែករំលែកពីសិស្ស សាម លក្ខណ៍ប្រពៃ ដែលជា Sisters of Code Ambassador​ ឆ្នាំ២០២៦។ គាត់នឹងធ្វើការបង្ហាញផ្ទាល់អំពីរបៀបបង្កើតគេហទំព័រដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបង្ហាញថាគ្រប់គ្នា ជាពិសេសគឺយុវតី អាចទាញយកអត្ថប្រយោជន៍ពី AI មកជួយកិច្ចការពួកគេប្រកបដោយប្រសិទ្ធភាព និងភាពទំនួលខុសត្រូវ។ សូមមើលវីដេអូនេះដល់ចប់​ ព្រោះគាត់នឹងប្រាប់អ្នកពីមូលហេតុដែលអ្នកមិនគួររំលងព្រឹត្តិការណ៍អបអរសាទរនេះ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃទៀត ប៉ុណ្ណោះ។​ សូមចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងអង្គុយរបស់អ្នក!
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល ដល់ ៤:៣០ រសៀល
📍 ទីតាំង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ជាន់ទី ៣)

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

🎟️ ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

-------

3 Reasons You Should Join the Celebration of the International Girls in ICT Day!

Listen to Sam Leak Proapey, a Sisters of Code Ambassador, who will deliver a live demo on building a website using AI to show how everyone, especially girls, can leverage AI to help them effectively and responsibly. In this video, she will tell you why you should not miss the celebration.

The event is happening in 3 days. Register now to secure your spot.
📅 Date: April 25, 2026
🕑 Time: 2:00 PM to 4:30 PM
📍 Venue: Ministry of Post and Telecommunications (3rd Floor)

🔗 Registration Link: https://forms.gle/3yPepYsqbGV3Vwtm7
📖 Learn more: https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh

🎟️ This event is free and open to the public. Participants are encouraged to arrive from 1:00 PM onwards.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


107, Phoum 4 ANZ Road Sangkat Boeung Kakti 2, Khan Toul Kork
Phnom Penh
120408