ពិភពចំណេះដឹងថ្មីនៃសត.វ 21

ពិភពចំណេះដឹងថ្មីនៃសត.វ 21

Share

New knowledge on the world for everybody

19/03/2026

🔺១០ចំណុចនេះ បង្ហាញថាដៃគូរបស់អ្នកចាត់ទុកអ្នកជាគូជីវិត​❤️️៖
✅. ពេលជួបឧបសគ្គ៖ គេនឹងពិភាក្សាស្វែងរកដំណោះស្រាយជាមួយអ្នក។
✅. ពេលជួបទុក្ខ ឬសុខ៖ គេតែងតែនឹកឃើញអ្នកមុនគេជានិច្ច។
✅. ពេលឈឺថ្កាត់៖ គេតែងតែយកចិត្តទុកដាក់ និងមើលថែអ្នកដោយក្ដីបារម្ភ។
✅. មានអ្នកក្នុងផែនការអនាគត៖ គេតែងតែរាប់បញ្ចូលអ្នកទៅក្នុងគោលដៅ និងផែនការជីវិតទៅថ្ងៃមុខរបស់គេ មិនថារឿងតូច ឬធំ។
✅. បើកចំហរ និងផ្តល់កិត្តិយស៖ គេមិនលាក់បាំងទំនាក់ទំនងនេះឡើយ ដោយហ៊ានណែនាំអ្នកឱ្យស្គាល់គ្រួសារ និងមិត្តភក្ដិជិតស្និទ្ធរបស់គេ។
✅. ផ្តល់ការគោរព៖ គេគោរពមតិយោបល់ ការសម្រេចចិត្ត និងតម្លៃរបស់អ្នកជានិច្ច ទោះបីជាពេលខ្លះមានគំនិតមិនស្របគ្នាក៏ដោយ។
✅. ចេះសម្របសម្រួល៖ ពេលមានជម្លោះ គេជ្រើសរើសការអត់ឱន និយាយរកហេតុផល និងព្យាយាមសម្របសម្រួល ជាជាងការចង់ចាញ់ឈ្នះ។
✅. ជាអ្នកគាំទ្រដ៏ល្អបំផុត៖ គេតែងតែនៅក្បែរ លើកទឹកចិត្ត និងគាំទ្ររាល់គោលដៅ ឬក្ដីស្រមៃដែលអ្នកចង់សម្រេច។
✅. មានភាពស្មោះត្រង់៖ គេបើកចំហរឿងរ៉ាវផ្ទាល់ខ្លួន ចែករំលែកទាំងរឿងសប្បាយនិងទុក្ខកង្វល់ ដោយគ្មានការលាក់លៀម។
✅. ផ្តល់អារម្មណ៍សុវត្ថិភាព៖ នៅក្បែរគេ អ្នកតែងតែទទួលបាននូវភាពកក់ក្តៅ ស្ងប់ចិត្ត និងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃបំផុត។

#គូជីវិត #ប្តីប្រពន្ធ

18/03/2026

ការប្រើប្រាស់ប្រេង ⛽️ មានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក 🗺️ ប៉ុន្តែប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនគ្របដណ្ដប់លើតម្រូវការសកល។ ប្រេង នៅតែជាប្រភពថាមពលដ៏សំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូន ឧស្សាហកម្ម ផលិតកម្ម អាកាសចរណ៍ និងការផលិតអគ្គិសនី។ ប្រទេសដែលមានប្រជាជនច្រើន សេដ្ឋកិច្ចរឹងមាំ និងបណ្តាញដឹកជញ្ជូនយ៉ាងទូលំទូលាយ មានទំនោរប្រើប្រាស់ប្រេងច្រើនជាងគេជារៀងរាល់ថ្ងៃ។

សហរដ្ឋអាម៉េរិក 🇺🇸 ជាប់ចំណាត់ថ្នាក់ជាអ្នកប្រើប្រាស់ប្រេងធំជាងគេបំផុតនៅលើពិភពលោក ដោយប្រើប្រាស់ប្រហែល ១៩.១២ លានបារ៉ែលក្នុងមួយថ្ងៃ។ តម្រូវការដ៏ច្រើននេះ ត្រូវបានជំរុញដោយចំនួនយានយន្តដ៏ច្រើន ការធ្វើដំណើរតាមផ្លូវអាកាស ផលិតកម្មឧស្សាហកម្ម និងប្រព័ន្ធដឹកជញ្ជូនផ្លូវឆ្ងាយរបស់ប្រទេស។ សេដ្ឋកិច្ចអាម៉េរិក ពឹងផ្អែកយ៉ាងខ្លាំងទៅលើឥន្ធនៈសម្រាប់ភស្តុភារកម្ម ការដឹកជញ្ជូនទំនិញ និងការផលិត ដែលរក្សាតម្រូវការប្រេងឱ្យខ្ពស់ជាប់លាប់។

អ្នកប្រើប្រាស់ធំទីពីរ គឺប្រទេសចិន 🇨🇳 ដែលមានប្រហែល ១៦.៣៧ លានបារ៉ែលក្នុងមួយថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការពង្រីកឧស្សាហកម្ម និងនគរូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានបង្កើនតម្រូវការថាមពលរបស់ខ្លួនយ៉ាងខ្លាំង។ ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មធំជាងគេបំផុតរបស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនបំផុត ប្រទេសចិនប្រើប្រាស់ប្រេងយ៉ាងច្រើនដើម្បីផ្គត់ផ្គង់ថាមពលដល់រោងចក្រ ការដឹកជញ្ជូនទំនិញ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

នៅលំដាប់ទីបី គឺប្រទេសឥណ្ឌា 🇮🇳 ដែលប្រើប្រាស់ប្រហែល ៥.៦២ លានបារ៉ែលជារៀងរាល់ថ្ងៃ។ តម្រូវការប្រេងរបស់ប្រទេសឥណ្ឌា បន្តកើនឡើងដោយសារតែចំនួនប្រជាជនកើនឡើង ការកើនឡើងនៃវណ្ណៈកណ្តាល និងការកើនឡើងនៃចំនួនយានយន្តនៅលើដងផ្លូវ។ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកឧស្សាហកម្ម សុទ្ធតែរួមចំណែកដល់ការប្រើប្រាស់ថាមពលកើនឡើងជាលំដាប់របស់ប្រទេស។

ប្រទេសផលិតប្រេងធំៗជាច្រើន ក៏លេចឡើងក្នុងចំណោមអ្នកប្រើប្រាស់កំពូលផងដែរ។ អារ៉ាប៊ីសាអូឌីត 🇸🇦 ប្រើប្រាស់ប្រហែល ៣.៩៦ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលរុស្ស៊ីប្រើប្រាស់ប្រហែល ៣.៨៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ទោះបីជាប្រទេសទាំងនេះនាំចេញប្រេងក្នុងបរិមាណច្រើនក៏ដោយ ក៏ពួកគេនៅតែត្រូវការបរិមាណច្រើនសម្រាប់ឧស្សាហកម្មក្នុងស្រុក ការផលិតអគ្គិសនី និងការដឹកជញ្ជូន។

ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្ពស់ផ្សេងៗទៀត ក៏បង្ហាញពីការប្រើប្រាស់ប្រេងយ៉ាងច្រើនផងដែរ។ ប្រទេសជប៉ុន 🇯🇵 ប្រើប្រាស់ប្រហែល ៣.២៤ លានបារ៉ែលក្នុងមួយថ្ងៃ និងកូរ៉េខាងត្បូង 🇰🇷 ប្រើប្រាស់ប្រហែល ២.៨៩ លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសទាំងពីរ មានវិស័យឧស្សាហកម្មជឿនលឿន និងពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងនាំចូលដើម្បីផលិតអគ្គីសនី ការដឹកជញ្ជូន និងការផលិតថាមពល។

ប្រទេសដូចជាប្រេស៊ីល 🇧🇷 កាណាដា 🇨🇦 និងអាល្លឺម៉ង់ 🇩🇪 ដើរតាមដោយការប្រើប្រាស់ប្រចាំថ្ងៃចន្លោះពី ២ ទៅ ២.៦ លានបារ៉ែល។ សេដ្ឋកិច្ចទាំងនេះ ពឹងផ្អែកលើប្រេងសម្រាប់ប្រព័ន្ធដឹកជញ្ជូន ទិន្នផលឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ច។

នៅខាងក្រោមបញ្ជីនេះ មានប្រទេសដូចជា បារាំង 🇫🇷 ចក្រភពអង់គ្លេស 🇬🇧 អេស្ប៉ាញ 🇪🇸 និងអ៊ីតាលី 🇮🇹 ដែលប្រទេសនីមួយៗប្រើប្រាស់ប្រេងចន្លោះពី ១,២ ទៅ ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ទោះបីជាប្រទេសទាំងនេះកំពុងវិនិយោគលើថាមពលកកើតឡើងវិញក៏ដោយ ប្រេងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូន និងឧស្សាហកម្ម។

ប្រទេសកំពុងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលក្នុងតំបន់មួយចំនួន ក៏លេចឡើងក្នុងចំណោមអ្នកប្រើប្រាស់កំពូលៗផងដែរ។ ប្រទេសដូចជា ថៃ 🇹🇭 អេមីរ៉ាតអារ៉ាប់រួម 🇦🇪 ទួរគីយ៉េ 🇹🇷 អូស្ត្រាលី 🇦🇺 ម៉ាឡេស៊ី 🇲🇾 អ៊ីរ៉ាក់ 🇮🇶 និងតៃវ៉ាន់ 🇹🇼 ប្រើប្រាស់ប្រេងចន្លោះពី ០,៨ ទៅ ១,២ លានបារ៉ែលជារៀងរាល់ថ្ងៃ។

ជារួម តារាងបង្ហាញពីរបៀបដែលការប្រើប្រាស់ប្រេងសកលត្រូវបានប្រមូលផ្តុំនៅក្នុងសេដ្ឋកិច្ចធំៗដែលមានប្រជាជនច្រើន ឧស្សាហកម្មរឹងមាំ និងបណ្តាញដឹកជញ្ជូនយ៉ាងទូលំទូលាយ។ នៅពេលដែលប្រទេសនានាបន្តរីកចម្រើន និងអភិវឌ្ឍ តម្រូវការថាមពលត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់ ទោះបីជាប្រទេសជាច្រើនកំពុងស្វែងយល់ពីប្រភពថាមពលជំនួសបន្តិចម្តងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងក៏ដោយ។

📝 ចំណាំ - អាចមានភាពខុសគ្នាក្នុងការប្រើប្រាស់ ដោយសារទិន្នន័យនេះផ្តោតសំខាន់លើការប្រើប្រាស់ឆ្នាំ២០២៥។ ដោយសារតែស្ថានភាពសង្គ្រាមបច្ចុប្បន្ន វាក៏អាចមានការផ្លាស់ប្តូរដែលបណ្តាលមកពីកង្វះខាតនៃការផ្គត់ផ្គង់ប្រេងផងដែរ។

ប្រែសម្រួលពី Engineering & Science
គង់ ឆាយឡេង - Kong Chhayleng

18/03/2026

🚨របបអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងគំហុក៖ ប្រធានាធិបតីអ៊ីរ៉ង់ ចង់ចុះចេញពីតំណែង

ការវាយប្រហារយ៉ាងច្បាស់លាស់របស់អ៊ីស្រាអែលនៅតែបន្តវាយប្រហារពួកអាយ៉ាតូឡា។

យោងតាមអ្នកយកព័ត៌មានប៉ុស្តិ៍អ៊ីស្រាអែលលេខ ១៤ លោក Dror Balasada បានដកស្រង់ប្រភពព័ត៌មានពីប្រទេសអ៊ីរ៉ង់ ប្រធានាធិបតី Masoud Pezeshkian ចង់ប្រគល់លិខិតលាលែងពីតំណែងរបស់គាត់នៅថ្ងៃនេះទៅកាន់មេដឹកនាំកំពូលបណ្តោះអាសន្ន Mojtaba Khamenei ភ្លាមៗបន្ទាប់ពីការធ្វើឃាតប្រធានសន្តិសុខ Ali Larijani។

របាយការណ៍នេះបានបញ្ជាក់ថា "យោងតាមប្រភពនៅក្នុងប្រទេសអ៊ីរ៉ង់ ប្រធានាធិបតី Pezeshkian ចង់ដាក់លិខិតលាលែងពីតំណែងរបស់គាត់នៅថ្ងៃនេះទៅកាន់មេដឹកនាំកំពូលបន្ទាប់ពីការធ្វើឃាត Ali Larijani"។

ប៉ុន្តែពួកអ្នករឹងរូស IRGC បានបិទវាដោយមិនបញ្ចេញឈ្មោះ៖ "ទោះជាយ៉ាងណាក៏ដោយ IRGC បានជូនដំណឹងដល់គាត់ថាការជួបជាមួយ Mojtaba Khamenei បច្ចុប្បន្នមិនអាចធ្វើទៅរួចទេ"។

រឿងនេះកើតឡើងភ្លាមៗបន្ទាប់ពីការកម្ចាត់លោក Larijani នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់។ បុរសដែលបានឡើងកាន់តំណែងជាអ្នកគ្រប់គ្រងជាក់ស្តែងបន្ទាប់ពីការស្លាប់របស់លោក Ali Khamenei បានបាត់ទៅហើយ ដោយបន្សល់ទុកបក្សពួកខាងក្នុងរបស់របបនេះឱ្យស្ថិតក្នុងភាពវឹកវរ និងការប្រយុទ្ធគ្នា។ IRGC កំពុង​តែ​បញ្ជា​ការ​ដោយ​រារាំង​សូម្បី​តែ​ប្រធានាធិបតី​ដែល​មាន​អំណាច​មិន​ឲ្យជួប​មេដឹកនាំ​កំពូល​ថ្មី​ដែរ។

គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល Pezeshkian កំពុង​ភ័យ​ស្លន់ស្លោ។ ប្រធានាធិបតី​វេជ្ជបណ្ឌិត "មធ្យម" ដែល​ត្រូវ​បាន​តែងតាំង​ដើម្បី​បង្ហាញ​មុខ​មិត្តភាព​លើ​រដ្ឋ​ភេរវកម្ម ឥឡូវ​នេះ​ឃើញ​ការ​សរសេរ​នៅ​លើ​ជញ្ជាំង៖ យុទ្ធនាការ​របស់​អ៊ីស្រាអែល​កំពុង​កាត់​ក្បាល​ថ្នាក់ដឹកនាំ និង​ឆ្មាំ​បដិវត្តន៍​។

អាមេរិក និង​អ៊ីស្រាអែល​កំពុង​បង្ហាញ​ពិភពលោក​ពី​ភាព​រឹងមាំ​ពិតប្រាកដ។ ប្រជាជន​អ៊ីរ៉ង់​សម​នឹង​ទទួល​បាន​អ្វី​ដែល​ល្អ​ជាង​របប​ផ្តាច់ការ​ដែល​កំពុង​ស្លាប់​នេះ—កាន់តែ​ឆាប់​ដួលរលំ វា​កាន់តែ​ល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា​ដែល​ឲ្យ​តម្លៃ​សេរីភាព​ជា​ជាង​ភាព​ជ្រុលនិយម។

Photos from ពិភពចំណេះដឹងថ្មីនៃសត.វ 21's post 17/03/2026

🚨កងកម្លាំងឃឺដ Peshmerga បានចាប់ផ្តើមការវាយលុកលើដីគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់

កងកម្លាំងឃឺដបានឆ្លងកាត់ពីប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងខេត្ត Kurdistan របស់អ៊ីរ៉ង់ ដោយបើករណសិរ្សដីគោកថ្មីមួយប្រឆាំងនឹងរបបនេះ។ ការឈានទៅមុខនេះកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានវាយប្រហារទីតាំងព្រំដែន IRGC និងមូលដ្ឋានយោធានៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយបើកផ្លូវសម្រាប់ការវាយលុកសម្របសម្រួលនេះ។

អង្គភាព Peshmerga ដែលមានមូលដ្ឋានយូរលង់មកហើយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងជាប្រដាប់អាវុធមួយផ្នែក។តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ CIA ឥឡូវនេះកំពុងចូលរួមដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ពីខាងក្នុង ខណៈពេលដែលរបបនេះកំពុងរងការវាយប្រហារពីស្តុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ក្រុមឃឺដជាច្រើន រួមទាំង PAK និង Komala បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកការគ្រប់គ្រងតំបន់ភាគច្រើនដែលមានជនជាតិឃឺដ និងការពារជនស៊ីវិលពីការគាបសង្កត់។

ការវិវត្តនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងយុទ្ធនាការអាមេរិក-អ៊ីស្រាអែលដែលកំពុងបន្ត ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដែលបានលុបបំបាត់ឥស្សរជនសំខាន់ៗរបស់របប និងកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ មីស៊ីល និងសន្តិសុខ។ ជាមួយនឹងការត្រួតត្រាផ្លូវអាកាសដែលមានសុវត្ថិភាពលើប្រទេសអ៊ីរ៉ង់ភាគច្រើន ការចូលរបស់កងកម្លាំងដីគោកដែលមានការលើកទឹកចិត្តផ្តល់នូវឱកាសពិតប្រាកដក្នុងការបំបែករបបបន្ថែមទៀត និងគាំទ្រដល់ភាពចលាចលផ្ទៃក្នុង។

ប្រភពៈ Donald Trump for President

15/03/2026

📊រូបភាពនេះបង្ហាញពីការវិវត្តន៍នៃ Lookup Functions ក្នុងកម្មវិធី Microsoft Excel ដែលមាន 4 រូបមន្តសំខាន់ៗ៖ VLOOKUP → HLOOKUP → INDEX/MATCH → XLOOKUP។ ខាងក្រោមជាការពន្យល់ពីការប្រើប្រាស់រូបមន្តនីមួយៗ។

1️⃣ VLOOKUP

VLOOKUP (Vertical Lookup) គឺជារូបមន្តសម្រាប់ស្វែងរកទិន្នន័យ តាមជួរឈរ (Column)។

រូបមន្ត

=VLOOKUP(lookup_value, table_array, col_index_num, [range_lookup])

ពន្យល់
• lookup_value = តម្លៃដែលយើងចង់ស្វែងរក
• table_array = តារាងទិន្នន័យ
• col_index_num = លេខជួរឈរដែលយើងចង់ទាញទិន្នន័យ
• range_lookup = TRUE (ប្រហាក់ប្រហែល) / FALSE (ត្រឹមត្រូវ)

ឧទាហរណ៍

=VLOOKUP(A2, A2:C10, 3, FALSE)

👉 ស្វែងរកតម្លៃក្នុង A2 ហើយយកទិន្នន័យពី Column ទី 3។

គុណវិបត្តិ
• ស្វែងរកបានតែពី ឆ្វេងទៅស្តាំ
• បើបន្ថែម Column អាចធ្វើឲ្យលេខ Column ផ្លាស់ប្តូរ

2️⃣ HLOOKUP

HLOOKUP (Horizontal Lookup) គឺស្វែងរកទិន្នន័យ តាមជួរដេក (Row)។

រូបមន្ត

=HLOOKUP(lookup_value, table_array, row_index_num, [range_lookup])

ឧទាហរណ៍

=HLOOKUP(A1, A1:F5, 3, FALSE)

👉 ស្វែងរកតម្លៃក្នុង Row ទី 1 ហើយយកលទ្ធផលពី Row ទី 3។

ប្រើនៅពេល
• ទិន្នន័យរៀបជាទម្រង់ Row ជា Header

3️⃣ INDEX + MATCH

នេះជាវិធី ខ្លាំងជាង VLOOKUP/HLOOKUP ហើយមានភាពបត់បែនខ្ពស់។

រូបមន្ត

=INDEX(return_range, MATCH(lookup_value, lookup_range, 0))

ពន្យល់
• MATCH ស្វែងរកទីតាំង
• INDEX ទាញទិន្នន័យតាមទីតាំង

ឧទាហរណ៍

=INDEX(C2:C10, MATCH(A2, A2:A10, 0))

👉
1. MATCH ស្វែងរកទីតាំង A2
2. INDEX ទាញទិន្នន័យពី Column C

អត្ថប្រយោជន៍
• ស្វែងរកបាន ទាំងឆ្វេង និង ស្តាំ
• លឿនជាង VLOOKUP
• បត់បែនបានច្រើន

4️⃣ XLOOKUP (Modern Function)

XLOOKUP គឺជារូបមន្តថ្មីនៅក្នុង Microsoft Excel ដែលជំនួស VLOOKUP និង HLOOKUP។

រូបមន្ត

=XLOOKUP(lookup_value, lookup_array, return_array)

ឧទាហរណ៍

=XLOOKUP(A2, A2:A10, C2:C10)

👉 ស្វែងរក A2 ក្នុង Column A ហើយយកតម្លៃពី Column C។

អត្ថប្រយោជន៍
• សរសេរងាយ
• មិនចាំបាច់រាប់ Column
• ស្វែងរកបាន ឆ្វេង ឬ ស្តាំ
• មាន Error handling

ឧទាហរណ៍៖

=XLOOKUP(A2, A2:A10, C2:C10, "Not Found")

✅ សរុប

Function ប្រើសម្រាប់ កម្រិត
VLOOKUP ស្វែងរកតាម Column Basic
HLOOKUP ស្វែងរកតាម Row Basic
INDEX/MATCH Flexible Lookup Advanced
XLOOKUP Lookup ទំនើប Modern / Best

Photos from ពិភពចំណេះដឹងថ្មីនៃសត.វ 21's post 15/03/2026

សង្គ្រាមអុីរ៉ង់ Vs អាម៉េរិកអុីស្រាអែល— ចូលមកដល់ថ្ងៃទី 15 ហើយ។ នេះជាព័ត៌មានថ្មីៗចំនួន 10 ដែលខ្ញុំគិតថាបងប្អូនប្រិយមិត្តប្រហែលជាគួរដឹង...

1. លោកតាត្រាំ Trump ប្រធានាធិបតីជាទីស្នេហារបស់អាម៉េរិក ទើបតែបង្ហោះព្រឹកម៉ិញនេះដោយគំរាមបំផ្ទុះគ្រាប់បែកលើឆ្នេរសមុទ្រអុីរ៉ង់ទាំងអស់។ បណ្តាទូកកប៉ាល់នាវាទាំងឡាយនៅក្នុងច្រកសមុទ្រ និងតាមឆ្នេរអុីរ៉ង់ឥឡូវនេះគឺជាគោលដៅ។

2. លោកតាត្រាំ Trump និយាយថា អុីរ៉ង់ចាញ់ទាំងស្រុង ហើយកំពុងស្វែងរកកិច្ចព្រមព្រៀង ប៉ុន្ត អុីរ៉ង់ឆ្លើយតបថាគ្មានសោះឡើយ។ លោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ចេញមកថ្លែងដោយផ្ទាល់ថា គ្មានទំនាក់ទំនងខាងក្រោយទេ។ គ្មានការចរចាបទឈប់បាញ់។ គ្មានកិច្ចព្រមព្រៀងនៅលើតុទេ។

3. លោកតាត្រាំ Trump បានអំពាវនាវឱ្យប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសបញ្ជូននាវាចម្បាំងទៅកាន់ Hormuz។

៤. អុីរ៉ង់បានប្រកាសថាខ្លួននឹងដាក់ពង្រាយមីស៊ីលបាលីស្ទិកដែលមានប្រសិទ្ធភាពជាងមុន លឿនជាងមុន និងមានថាមពលខ្លាំងជាងមុននៅពេលអនាគត។ បរិមាណមីស៊ីលរបស់អ៊ីរ៉ង់បានធ្លាក់ចុះ 90% ពីថ្ងៃទី 1 នេះបើយោងតាមសហរដ្ឋអាមេរិក។ ប៉ុន្តែមីស៊ីលដែលអុីរ៉ង់បានបាញ់នៅតែមាន ហើយកាន់តែទំនើប។ លោកអនុរដ្ឋមន្រ្តីការពារជាតិអុីរ៉ង់និយាយថាពួកគេកំពុងរៀបចំផែនការ។ ជ្រើសរើស។ និងធ្វើឱ្យប្រសើរឡើង។

៥. ប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអារ៉ាប់អេមីរ៉ាត UAE បានស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន 9 គ្រាប់ និងដ្រូន ចំនួន 33 គ្រាប់ក្នុងមួយថ្ងៃដែលបាញ់ចេញពីអ៊ីរ៉ង់។
កាតាបានស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន 4 គ្រាប់ និងដ្រូនជាច្រើនគ្រាប់ — ទាំងអស់នៅថ្ងៃតែមួយ។ ផ្នែកខ្លះនៃទីក្រុងដូហាបានទទួលបញ្ជាឱ្យជម្លៀសចេញពីក្រុងនៅម៉ោង 2 ព្រឹក។
ហ្សកដានីបានស្ទាក់ចាប់មីស៊ីលចំនួន ៧៩ គ្រាប់ក្នុងចំណោម ៨៥ គ្រាប់ និងដ្រូនដែលបានបាញ់មកក្នុងអំឡុងសប្តាហ៍ទីពីរ — ដោយមានដ្រូនចំនួន ៥ គ្រាប់ និងមីស៊ីលចំនួន ១ គ្រាប់បានទម្លុះចូលក្នុងទឹកដីហ្សកដានី។

៦. អារ៉ាប៊ីសាអូឌីតបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ១០ គ្រឿងដែលកំណត់គោលដៅទីក្រុងរីយ៉ាដ និងខេត្តភាគខាងកើតដែលជាគោលដៅរោងចក្រផលិតប្រេង — នៅព្រឹកថ្ងៃអាទិត្យនេះ។ ខេត្តភាគខាងកើតនេះជាកន្លែងក្រុមហ៊ុនប្រេងធំជាងគេបំផុតនៅលើផែនដី (ក្រុមហ៊ុន Saudi Aramco)។

៧. កំពង់ផែ Jask នៅភាគអាគ្នេយ៍អ៊ីរ៉ង់បានរងការវាយប្រហាខូចខាតយ៉ាងដំណំ។ កំពង់ផែ Jask មានសារៈសំខាន់ខាងយុទ្ធសាស្ត្រ — វាស្ថិតនៅខាងក្រៅច្រកសមុទ្រ Hormuz ហើយជាផ្លូវនាំចេញប្រេងជំនួសច្រកHormuz។
ផែនការបម្រុងរបស់អ៊ីរ៉ង់សម្រាប់ការនាំចេញប្រេងទើបតែរងផលប៉ះពាល់ដោយផ្ទាល់។

៨. អ៊ីរ៉ង់បានព្រមានជនស៊ីវិលនៅជិតទីតាំងដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅ UAE ឱ្យជម្លៀសចេញ។
វាត្រូវបានផ្សព្វផ្សាយជាសាធារណៈដល់ជនស៊ីវិល។ អ៊ីរ៉ង់កំពុងរៀបចំវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ UAE ដែលជាប់ទាក់ទងនឹងផលប្រយោជន៍របស់អាមេរិក។

៩. នាវា USS Nimitz — ដែលគ្រោងនឹងឈប់ប្រើប្រាស់នៅខែឧសភា ឆ្នាំ២០២៦ — ត្រូវបានរក្សាទុករហូតដល់ឆ្នាំ២០២៧។កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានពង្រីកអាយុកាលសេវាកម្មរបស់នាវា USS Nimitz — ដែលជានាវាចម្បាំងធំជាងគេបំផុតមួយដែលមិនធ្លាប់មាន — ដោយស្ងាត់ៗជិតមួយឆ្នាំពេញ។ វាត្រូវបានគេសន្មត់ថានឹងចូលនិវត្តន៍នៅខែឧសភា តែពេលនេះត្រូវប្រើរហូតដល់ខែមីនា ឆ្នាំ២០២៧។

១០. ពីរសប្តាហ៍ក្រោយមក — នេះគឺជាការចំណាយពេញលេញរហូតមកដល់ពេលនេះ។

- ១៦,៥ ពាន់លានដុល្លារត្រូវបានចំណាយដោយសហរដ្ឋអាមេរិកក្នុងរយៈពេល ១២ ថ្ងៃដំបូងតែម្នាក់ឯង។
- គោលដៅជាង 15,000 ត្រូវបានវាយប្រហារដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។
- 1,444 នាក់បានស្លាប់នៅអ៊ីរ៉ង់។
- 826 នាក់បានស្លាប់នៅលីបង់ រួមទាំងកុមារ 106 នាក់។
- សហរដ្ឋអាមេរិក៖ យ៉ាងហោចណាស់សមាជិកកងទ័ពអាមេរិកចំនួន 13 នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ — 7 នាក់ត្រូវបានបាញ់ដោយសត្រូវ។ 6 នាក់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ KC-135 នៅអ៊ីរ៉ាក់។ របួសជាច្រើនទៀត។
- អ៊ីស្រាអែល៖ ជនស៊ីវិល 12 នាក់ និងទាហាន 2 នាក់ត្រូវបានសម្លាប់។ មនុស្សជាង 2,000 នាក់រងរបួសដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។
- មន្ទីរពេទ្យអ៊ីរ៉ង់ចំនួន 25 ត្រូវបានខូចខាត។ 9 កន្លែងត្រូវបានបិទទាំងស្រុង។
- ប្រេងឆៅ Brent មានតម្លៃ 104 ដុល្លារ។
- ប្រេងសាំងឡើង 70 សេនក្នុងមួយហ្គាឡុងនៅសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី 1។
- S&P 500 ធ្លាក់ចុះ 3.1% សម្រាប់ឆ្នាំនេះ។ សប្តាហ៍ទីបីជាប់ៗគ្នានៃការខាតបង់។

ហើយច្រកសមុទ្រ Hormuz — នៅតែបិទ។

15/03/2026

💡បំណិនជីវិត | វិន័យនៃពេលវេលា និងការគ្រប់គ្រង

ចំណុចសំខាន់ ៨ ដើម្បីគ្រប់គ្រងការងារ និងជីវិតឱ្យមានប្រសិទ្ធភាព

១. កំណត់អាទិភាព៖ ជ្រើសរើសការងារដែលសំខាន់បំផុតមកធ្វើមុនគេ ។
២. ប្រើរូបមន្ត SMART៖ កំណត់គោលដៅឱ្យមានភាពជាក់លាក់ អាចវាស់វែងបាន និងមានពេលវេលាច្បាស់លាស់ ។
៣. រៀបចំផែនការសកម្មភាព៖ ចងក្រងជំហានដែលត្រូវអនុវត្តដើម្បីឈានទៅរកជោគជ័យ ។
៤. ត្រៀមផែនការបម្រុង (Plan B)៖ កុំមានតែផ្លូវមួយ ត្រូវចេះរៀបចំផែនការការពារហានិភ័យ ។
៥. បែងចែកពេលវេលា៖ កំណត់ម៉ោងធ្វើការ និងម៉ោងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងភាពហត់នឿយ ។
៦. តាមដានវឌ្ឍនភាព៖ ត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃ ដើម្បីដឹងថាអ្នកកំពុងដើរដល់ចំណុចណា
៧. វាយតម្លៃចំណុចខ្លាំង-ខ្សោយ៖ ស្វែងយល់ពីសមត្ថភាពខ្លួនឯង និងកែលម្អចំណុចខ្វះខាតជាប្រចាំ ។
៨. ឈប់ប្រៀបធៀប៖ ផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯង ជាជាងការប្រៀបធៀបជាមួយសមិទ្ធផលអ្នកដទៃ ។

ប្រភព៖ សៀវភៅ The 7 Habits of Highly Effective People ដោយ Stephen Covey
#ជំនាញសតវត្សរ៍ទី២១ #ប្រជាជនសកល #សសយក

#បំណិនជីវិត #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills

10/03/2026

សាំងឡើងថ្លៃទៀតហើយ ! ចាប់ពីម៉ោង 00:00 ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា គឺ សាំងធម្មតា ៥២០០ រៀល/លីត្រ និងម៉ាស៊ូត ៦០៥០/លីត្រ ។ អនុវត្តរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។

08/03/2026

ផ្សារទំនើប បោះចោលអាហាររាប់តោនជារៀងរាល់ថ្ងៃ ខណៈពេលដែលប្រជាជនស្រែកឃ្លាន។ ប្រទេសបារាំងបាននិយាយគ្រប់គ្រាន់ហើយ!

ប្រទេសបារាំង បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលហាមឃាត់ផ្សារទំនើបមិនឱ្យបោះចោលអាហារដែលមិនបានលក់អស់។ អ្នកតាក់តែងច្បាប់ បានអនុម័តច្បាប់ Loi Garot ដែលតម្រូវឱ្យហាងលក់គ្រឿងទេសទាំងអស់ដែលមានទំហំធំជាង ៤០០ ម៉ែត្រការ៉េ បរិច្ចាគអាហារដែលអាចបរិភោគបានដល់អង្គការសប្បុរសធម៌ និងធនាគារអាហារជំនួសឱ្យការផ្ញើវាទៅកន្លែងចាក់សំរាម។ មុនពេលមានច្បាប់នេះ អ្នកលក់រាយមួយចំនួនត្រូវបានគេរាយការណ៍ថាបានចាក់ទឹកថ្នាំលើផលិតផលដែលបោះចោល ដើម្បីការពារមនុស្សពីការយកវាទៅ។

ច្បាប់នេះ ត្រូវបានជំរុញដោយសម្ពាធអស់រយៈពេលជាច្រើនឆ្នាំពីធនាគារអាហារ និងអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងកាកសំណល់ ដែលបានអះអាងថាអាហាររាប់លានតោនដែលល្អឥតខ្ចោះកំពុងត្រូវបានបំផ្លាញ ខណៈពេលដែលគ្រួសារនានានៅទូទាំងប្រទេសបារាំងពិបាករកអ្វីមកបរិភោគ។ ហាងដែលរំលោភច្បាប់ ប្រឈមមុខនឹងការពិន័យរហូតដល់ ១០,០០០ អឺរ៉ូក្នុងមួយករណី។

ចាប់តាំងពីពេលនោះមក ប្រទេសអ៊ីតាលី និងសាធារណរដ្ឋឆែកបានដាក់ចេញនូវវិធានការស្រដៀងគ្នា ទោះបីជាគ្មានវិធានការណាមួយដែលអនុវត្តបានដល់កម្រិតចាំបាច់របស់ប្រទេសបារាំងក៏ដោយ។

08/03/2026

អបអរសាទរ​ទិវា​សិទ្ធ​នារី

08/03/2026

សរសេរិខិតលាសៀវភៅលាប៊ិក...ព្រោះជីវភាពព្រោះម្ដាយ
ចំណែកឯកូនខ្លះមានឱកាសមានប៊ិចសៀវភៅឪពុកម្ដាយឧបត្ថម្ភ គ្រប់គ្រាន់ហូរហៀរ បែរជាលាសាលាចា.ប់យក ទុយោ បា.រី ដ.ប.ស្រា។ល។

02/03/2026

អ្នកលេងអិនធើណេតនៅលើពិភពលោកផុសបែបលេងសើច ចង់ផ្សំផ្គុំ កូនប្រុសលោក ដូណាល់ត្រាំ និងកូនស្រី លោក គីម ជុងអ៊ុន ជាគូនឹងគ្នា ដើម្បីអោយពិភពលោកមានសន្តិភាព

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Sihaknuk BV
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00