06/05/2026
🗓📌 កាលពីព្រឹក ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង INAS ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង INAS ឯកឧត្តមបណ្ឌិត សុខ សុីឡូ អគ្គលេខាធិការ ក.ក.ជ និងជាអនុប្រធានគណៈកម្មការតម្រង់ទិសគម្រោង INAS លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេស អង្គការ Helen Keller អន្តរជាតិ កម្ពុជា និងជាអនុប្រធានគណៈកម្មការតម្រង់ទិសគម្រោង INAS បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការតម្រង់ទិសគម្រោងអន្តរវិស័យ «នវានុវត្តន៍សម្រាប់លទ្ធផលកាន់តែប្រសើរ ក្នុងការធ្វើសមាហរណកម្មរវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា» ហៅកាត់ថា «INAS»។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមការឧបត្ថម្ភរបស់អង្គការ Helen Keller Intl នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
✍️📩 សូមជម្រាបជូនផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម លោកវេជ្ជបណ្ឌិត ភឹម លាន់ តំណាងកម្មវិធីជាតិអាហារូបត្ថម្ភ លោក លី លាងសេង តំណាងនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គការ iDE អង្គការ VA ព្រមទាំងសមាជិកគណៈកម្មការតម្រង់ទិសគម្រោង INAS ទាំងអស់ ប្រធាន PWG-FSN តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពីខេត្តចំនួន៥ គឺ ខេត្តកំពត តាកែវ កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ។
✅🌟 កិច្ចប្រជុំនេះមានគោលបំណង៖
១- ពិនិត្យមើលនូវវឌ្ឍនភាពក្នុងរយៈពេលបីខែចុងក្រោយ ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦
២- ចែករំលែកផែនការសកម្មភាពសម្រាប់បីខែបន្ទាប់
៣- បង្ហាញពីពិភាក្សាគោលនយោបាយការផ្តល់អាហារតាមសាលាបឋមសិក្សា។
៤- ផ្សេងៗ