Department of Natural Resource Management and Development

Department of Natural Resource Management and Development

Share

Department of Natural Resource Management and Development (DNRMD) offers a multidisciplinary program, which covers various social and natural dimensions.

Photos from Department of Natural Resource Management and Development's post 01/06/2026

[សកម្មភាពចុះប្រមូលទិន្នន័យស្រាវជ្រាវរបស់និស្សិតឆ្នាំទី៤ ជំនាន់ទី៩ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ] 📝🌊
-------------------------------------------------------------------
និស្សិតឆ្នាំទី៤ ជំនាន់ទី៩ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ (គ.អ.ធ.អ) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុវត្តសកម្មភាពប្រមូលទិន្នន័យផ្ទាល់ក្នុងតំបន់សិក្សា សម្រាប់ការសរសេរសារណាស្រាវជ្រាវបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រ។ 🎓✨

ការសិក្សាស្រាវជ្រាវនេះ ផ្តោតលើប្រធានបទស្តីពី “កត្តាជះឥទ្ធិពលទៅលើការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានសមុទ្រតាមរយៈអេកូទេសចរណ៍” (Drivers of community participation in Blue tourism, Koh Sdach MFMA)។ ករណីសិក្សានេះ ត្រូវបានធ្វើឡើងនៅក្នុង សហគមន៍នេសាទសម្រស់កោះស្តេច ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ 📍🏝
នៅក្នុងដំណើរការស្រាវជ្រាវនេះ ក្រុមនិស្សិតយើងបានចុះជួបសម្ភាសន៍ផ្ទាល់ជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមាន៖ ថ្នាក់ស្រុក ថ្នាក់ឃុំ គណៈកម្មការសហគមន៍ ម្ចាស់សហគ្រាសខ្នាតតូច-មធ្យម វិស័យឯកជន រួមមាន៖ Mad Monkeyរីសត កោះអភិជនរីសត និងកោះស្តេចរីសត ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

សកម្មភាពចុះប្រមូលទិន្នន័យនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមានការសម្របសម្រួលយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចែករំលែកយ៉ាងសកម្ម និងការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់។ 🤝❤️ ជំនួបដ៏មានន័យនេះ បានធ្វើឱ្យនិស្សិតយើងយល់កាន់តែច្បាស់ពីការចូលរួមរបស់សហគមន៍ក្នុងការការពារធនធានសមុទ្រ និងការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយចីរភាព។

ដេប៉ាតឺម៉ង់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គណៈកម្មការសហគមន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅកោះស្តេច ដែលបានចំណាយពេលដ៏មានតម្លៃ ផ្តល់បទសម្ភាសន៍ និងគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតយើង។ 🙏✨ សូមជូនពរឱ្យនិស្សិតឆ្នាំទី៤ ទាំងអស់ទទួលបានជោគជ័យក្នុងការសម្រេចសារណា និងរបាយការណ៍ស្រាវជ្រាវប្រកបដោយលទ្ធផលល្អប្រសើរ! 🎉❤️

Photos from Department of Natural Resource Management and Development's post 30/05/2026

[សកម្មភាពចុះប្រមូលទិន្នន័យស្រាវជ្រាវរបស់និស្សិតឆ្នាំទី៤ ជំនាន់ទី៩ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ] 📝🛍
---------------------------------------------------------------------------------
ក្រុមនិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ (គ.អ.ធ.អ) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុវត្តសកម្មភាពប្រមូលទិន្នន័យផ្ទាល់ក្នុងតំបន់សិក្សា សម្រាប់ការសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ 🎓✨

ការសិក្សាស្រាវជ្រាវនេះ ផ្តោតលើប្រធានបទយ៉ាងសំខាន់ និងទាន់សម័យកាលស្តីពី “វិភាគក្របខ័ណ្ឌគតិយុត្ត និងផលប៉ះពាល់នៃផលិតផលប្លាស្ទិកប្រើតែម្ដង”។ ករណីសិក្សានេះ ត្រូវបានធ្វើឡើងនៅតាមផ្សារមូលដ្ឋានចំនួន៣ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រួមមាន៖ ផ្សារទួលគោក ផ្សារសាមគ្គី និងផ្សារដេប៉ូ។ 📍

ទោះបីជាការចុះជួបផ្ទាល់នៅតាមបណ្តាផ្សារនីមួយៗមានភាពមមាញឹក និងអ៊ូអរក៏ដោយ ក៏ក្រុមនិស្សិតយើងទទួលបាននូវស្នាមញញឹម ភាពកក់ក្តៅ និងការសម្របសម្រួលយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការគ្រប់គ្រងផ្សារ ព្រមទាំងការចូលរួមចែករំលែកព័ត៌មានយ៉ាងសកម្មពីបងប្អូនអាជីវករ និងប្រជាពលរដ្ឋ។ 🤝❤️ ជំនួបដ៏មានន័យនេះ បានធ្វើឱ្យក្រុមនិស្សិតយើងយល់កាន់តែច្បាស់ពីការប្រើប្រាស់ប្លាស្ទិក។ដេប៉ាតឺម៉ង់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការគ្រប់គ្រងផ្សារ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់នៅផ្សារទួលគោក ផ្សារសាមគ្គី និងផ្សារដេប៉ូ ដែលបានចំណាយពេលដ៏មានតម្លៃ ផ្តល់បទសម្ភាសន៍ និងគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតយើង។ 🙏✨ សូមជូនពរឱ្យក្រុមនិស្សិតឆ្នាំទី៤ ទាំងអស់ទទួលបានជោគជ័យក្នុងការសម្រេចរបាយការណ៍ស្រាវជ្រាវប្រកបដោយលទ្ធផលល្អប្រសើរ❤️

Photos from Department of Natural Resource Management and Development's post 28/05/2026

[សកម្មភាពចុះប្រមូលទិន្នន័យស្រាវជ្រាវរបស់និស្សិតឆ្នាំទី៤ ជំនាន់ទី៩ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ]📝🌾
--------------------------------------------------------------------------------------------
ក្រុមនិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ (គ.អ.ធ.អ) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុវត្តសកម្មភាពប្រមូលទិន្នន័យផ្ទាល់ក្នុងតំបន់សិក្សា សម្រាប់ការសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។

ការសិក្សាស្រាវជ្រាវនេះ ផ្តោតលើប្រធានបទស្តីពី “សន្តិសុខទឹក និងកសិករក្នុងការស្រោចស្រពដំណាំស្រូវប្រាំង” ដែលករណីសិក្សាត្រូវបានធ្វើឡើងនៅក្នុង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 📍🗺️
ក្រោមការស្វាគមន៍ និងសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមសហការយ៉ាងសកម្មពីបងប្អូនប្រជាកសិករ ក្រុមនិស្សិតយើងអាចស្វែងយល់កាន់តែច្បាស់ពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានាដែលទាក់ទងនឹងប្រភពទឹកសម្រាប់វិស័យកសិកម្មក្នុងតំបន់។

ដេប៉ាតឺម៉ង់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំកំពង់គោ ដែលបានចំណាយពេលដ៏មានតម្លៃ ផ្តល់បទសម្ភាសន៍ និងគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់ក្រុមនិស្សិត។ 🙏❤️ សូមជូនពរឱ្យក្រុមនិស្សិតឆ្នាំទី៤ ទាំងអស់ទទួលបានជោគជ័យក្នុងការសម្រេចរបាយការណ៍ស្រាវជ្រាវប្រកបដោយលទ្ធផលល្អប្រសើរ!

11/05/2026

📣 សេចក្តីជូនដំណឹងសម្រាប់និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ 🌿

ដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សូមជូនដំណឹងដល់និស្សិតឆ្នាំទី៤ ទាំងបង់ថ្លៃ និងអាហារូបករណ៍ អំពីកាលវិភាគប្រឡងបញ្ចប់ការសិក្សា ។

🗓 សម័យប្រឡង៖ ថ្ងៃទី ១៥-១៧ ខែមិថុនា ឆ្នាំ២០២៦

សូមនិស្សិតទាំងអស់ត្រៀមខ្លួនឱ្យបានរួចរាល់ និងពិនិត្យព័ត៌មានលម្អិតឱ្យបានច្បាស់។

ជូនពរឱ្យការប្រឡងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា 💚

27/04/2026

🌱 Join us for a webinar on Agroecology crop protection for sustainable cashew production and One health by Dr. Chou Phanith

Dr. Phanith Chou is an Agricultural and Environmental Economist at the Royal University of Phnom Penh, collaborating with the Centre for Policy Futures at The University of Queensland on a One Health and Agricultural Inputs project. He is also actively involved in other One Health initiatives focused on agricultural and forest landscapes, supported by ACIAR and IDRC. He will be visiting UQ under the Australia–France Indo-Pacific Studies Program (AFIPS) to share his research findings on sustainable agriculture and environmental health in Cambodia.

Please register here: https://policy-futures.centre.uq.edu.au/event/session/3560

14/04/2026

ដេប៉ាតឺម៉ង់​គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ🍃
​​សូម​គោរព​ជូន​ពរ​ជ័យ​ សិរី​សួស្តី​ ជ័យ​មង្គល ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណីជាតិ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៦៩​!



#មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

Photos from Department of Natural Resource Management and Development's post 06/04/2026

Monday, 4th, April, 2026

Mr. Say Ngat, Deputy Governor of Kiri Sakor District, representing Mr. Chheng Monirith, Governor of Kiri Sakor District, together with Yang Rithyra, Deputy Director of the District Administration Office, granted permission to students from the Royal University of Phnom Penh, Department of Natural Resource Management and Development, to conduct data collection for their thesis on the topic:

“Drivers of community participation in Blue tourism, Koh Sdach MFMA” in Kiri Sakor District, Koh Kong Province.



Photos from Department of Natural Resource Management and Development's post 17/03/2026

Saturday, March 14, 2026

The Department of Natural Resource Management and Development was honored to participate in a knowledge-sharing session on “The Impact of Climate Change on Health and Agriculture,” delivered by Her Excellency Seth Vannareth, Advisor to the Ministry of Water Resources and Meteorology and Permanent Representative of Cambodia to the World Meteorological Organization (WMO). She is a climate and meteorology expert with nearly 30 years of research experience in Cambodia.



Photos from Department of Natural Resource Management and Development's post 08/03/2026

🎉អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ 🎉
ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

សូមអបអរសាទរដល់ប្អូនៗនិស្សិតនារីទាំងអស់នៅដេប៉ាតឺម៉ង់ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ ដែលបានចូលរួមកម្មវិធី និងទទួលកាដូអនុស្សាវរីយ៍ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៦ ❤️✨

Photos from មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies's post 13/01/2026
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Royal University Of Phnom Penh
Phnom Penh