12/04/2026
នាងខ្ញុំ ឡា សុភៈ នាយិកានៃសាលាអន្តរជាតិ ខេ ស៊ី អ៊ី សូមគោរពជូនពរដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យទទួលបាននូវ៖
✅ សុខភាពល្អមាំមួន
✅ សុភមង្គលក្នុងគ្រួសារ
✅ ជោគជ័យក្នុងរាល់ការងារ និងការសិក្សា
✅ សុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ។
សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវស្នាមញញឹម និងការចាប់ផ្ដើមដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា! 🎉❤️
12/04/2026
សួស្ដីឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក! 🐍🌸
ក្នុងនាមជាបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ យើងខ្ញុំសូមផ្ញើនូវក្តីស្រលាញ់ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រីនាយិកា ឡា សុភៈ ដែលជានិច្ចកាលតែងតែផ្ដល់នូវការដឹកនាំដ៏កក់ក្ដៅ និងជាគំរូដ៏ល្អសម្រាប់ពួកយើង។
សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្ដីសុខ សុភមង្គល និងជោគជ័យថ្មីៗបន្ថែមទៀតជូនដល់លោកស្រី និងក្រុមគ្រួសារ។ សូមទេវតាឆ្នាំថ្មី តាមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរដល់លោកស្រីឱ្យមានសុខភាពល្អ និងមានស្នាមញញឹមជានិច្ច! 🎊✨
10/04/2026
[English below]
រូបភាពរីករាយក្នុងទិវាវប្បធម៌ និងអបអរចូលឆ្នាំថ្មី 🎉
កូនៗ Little Stars របស់យើងបានចូលរួមដោយភាពរីករាយនូវសកម្មភាពកម្សាន្ត និងសម្តែងចម្រុះរួមមាន ការសម្តែងវប្បធម៌ ការដើរម៉ូត ការបង្ហាញសមត្ថភាពការ៉ាតេ ការរាំលេងកម្សាន្ត និងការលេងល្បែងប្រជាប្រិយខ្មែរជាដើម។
ក្នុងឱកាសដ៏រីករាយក្រោមវត្តមានប៉ាម៉ាក់ជាច្រើននាក់ ក៏មានពិធីចែកនូវប័ណ្ណសរសើរចំពោះកូនៗដែលធ្វើបានល្អនៅក្នុងការសិក្សាកន្លងមកផងដែរ។
សកម្មភាពវប្បធម៌ដ៏សប្បាយរីករាយនារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺ បានជួយឲ្យកូនតូចៗរបស់យើងបានសប្បាយ រៀនសូត្រ ស្គាល់ច្បាស់ពីអត្តសញ្ញាណរបស់ខ្លួន លូតលាស់ពេញដោយសមត្ថភាព និងមោទនភាព៕
-------------------------
🎉 Highlights of Fun & Cultural Celebration at KCE Little Stars
Our Little Stars enjoyed a joyful day exploring Khmer traditions through fun cultural activities, traditional games, walk shows, karate demonstrations, and traditional dance performances.
We were also proud to honor our students’ academic achievements with special certificates, celebrating their dedication and hard work. Joined by parents, teachers, and our Little Stars, the event was filled with laughter, pride, and meaningful memories.
Through celebrations like this, children learn to stay connected to their roots and grow with pride in who they are. 🌼✨
07/04/2026
Our Principal had the honor of paying a courtesy visit to H.E. Huot Hak, Minister of the Ministry of Tourism, ahead of the upcoming Khmer New Year.
The meeting reflected our continued commitment to building strong relationships with national leaders and contributing to the development of education in alignment with Cambodia’s vision. We are grateful for the warm welcome and valuable insights shared during this meaningful visit.
Wishing His Excellency good health, continued success, and a joyful Khmer New Year.
06/04/2026
វិធីងាយៗការពារកុមារមិនឲ្យឈឺក្នុងអាកាសធាតុក្តៅខ្លាំង ☀️
កុមារតូចៗងាយនឹងធ្លាក់ខ្លួនឈឺភ្លាមៗ ប្រសិនមិនបានយកចិត្តទុកដាក់ ក្នុងអាកាសធាតុក្តៅខ្លាំងរដូវខែចែត្រ ចូលឆ្នាំថ្មីនេះ។ តែប្រសិនបើអាណាព្យាបាល យកចិត្តទុកដាក់ថែទាំពួកគេ បញ្ហានេះគឺអាចបញ្ចៀសបាន។
រលកកម្តៅក្នុងអាកាសធាតុឥលូវនេះ ងាយឲ្យកុមារបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័ស ដូច្នេះការបំពេញជាតិទឹកជាប្រចាំ បើទោះពេលខ្លះពួកគេមិនទាន់ស្រេកទឹកក៏ដោយគឺជារឿងសំខាន់។ បើអាចជៀសបានគួរឲ្យពួកគេស្ថិតនៅកន្លែងមានម្លប់ ឬត្រជាក់សមល្មម ជៀសវាងចេញក្រៅនៅពេលថ្ងៃត្រង់ ដែលធាតុអាកាសក្តៅខ្លាំង។ តែបើជៀសពីចេញក្រៅមិនបាន គួររកសំលៀកបំពាក់ស្តើង មានរន្ធខ្យល់ចេញចូលល្អ និងលាបក្រែមការពារកម្តៅថ្ងៃឲ្យពួកគេ។ មួយទៀតនោះគឺ អាហារ ត្រូវប្រាកដថា មានសារជាតិបំប៉នគ្រប់គ្រាន់ដើម្បីរាងកាយពួកគេមានថាមពលគ្រប់គ្រាន់ទប់ទល់នឹងអាកាសធាតុហួងហែងខាងក្រៅ។
ប្រសិនបើឃើញកុមារមានអាការៈហេវហត់ វិលមុខ និងបាត់មាត់បាត់ក អាណាព្យាបាលគួរផ្តោតការចាប់អារម្មណ៍ខ្ពស់កុំឲ្យអាការៈនេះវិវឌ្ឍន៍ធ្ងន់ធ្ងរឲ្យសោះ។
សង្ឃឹមថា កូនៗរបស់លោកអ្នកនឹងមានសុខភាពល្អ ស្រស់ស្រាយ ក្នុងរដូវកាលដ៏រីករាយនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង៕
---------------------------------
Children can fall sick very quickly during extreme heat if not cared for properly. ☀️
During Cambodia’s peak hot season, it’s important to take extra precautions. Make sure your child drinks enough water throughout the day, even if they don’t ask for it.
Keep them in cool, shaded environments and avoid outdoor activities during the hottest hours (11AM–4PM). Dress them in light, breathable clothing, apply sunscreen when going outside, and provide balanced, light meals to support their energy.
And don’t ignore small signs. If your child seems more tired than usual, dizzy, or not eating well, it’s your cue to act early.
A little extra care during this season can make a big difference—so your child can stay healthy and fully enjoy the joy of the Khmer new year holidays 💛
03/04/2026
This afternoon, our Principal had the great honor of paying a courtesy visit to H.E. Dr. Hang Chuon Naron, Minister of Education, Youth and Sports and H.E. Dr. Kim Sethany, Secretary of State of the Ministry of Education, Youth and Sports, to extend warm wishes for the upcoming Khmer New Year.
This meaningful visit reflects our deep respect and appreciation for their continuous leadership and dedication to advancing the education sector in Cambodia.
We wish both Excellencies good health, happiness, and continued success in the New Year ahead.
Happy Khmer New Year! 🎉
02/04/2026
🎉 Celebrate Khmer New Year with KCE Little Stars! 🇰🇭
To mark this joyful season, KCE Little Stars is offering a special limited-time promotion for parents.
At KCE Little Stars, we provide:
✅ Free trial classes – let your child experience before you commit
✅ Admin fees waived
✅ A safe and nurturing environment for young learners
✅ Fun, engaging, play-based learning every day
✅ A supportive space that builds confidence and social skills
📅 Promotion valid until 20 April 2026 only
29/03/2026
នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៦ នេះ សាលាអន្តរជាតិ ខេ ស៊ី អុី មានកិត្តិយសបានចុះអនុស្សរណយោគយល់ជាមួយសាលានៅសាធារណៈរដ្ឋចិនដែលជាដៃគូសាកលវិទ្យាល័យជាច្រើនតាមបណ្តាខេត្តធំៗក្នុងប្រទេសចិនដែលរួមមាន រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងឆុងឈីង និងទីក្រុងស៊ីអានផងដែរ។
ការបង្កើតចំណងទំនាក់ទំនងដ៏ល្អមួយនេះ នឹងផ្តល់ឱកាសជាច្រើនដល់សិស្សានុសិស្សសាលាអន្តរជាតិ ខេ ស៊ី អុី ដើម្បីចូលរួមក្នុងកម្មវិធី ផ្លាស់ប្តូរសិស្ស ដំណើរទស្សនកិច្ចសិក្សា និងការបន្តការសិក្សាទៅសាកលវិទ្យាល័យល្បីៗនៅសាធារណៈរដ្ឋចិនផងដែរ។
On March 26, 2026, KCE International School had the honor of signing a Memorandum of Understanding with schools in the People’s Republic of China. These partner institutions are affiliated with numerous universities across major provinces and cities in China, including Beijing, Shanghai, Chongqing, and Xi’an.
This valuable partnership will create a wide range of opportunities for students of KCE International School, including participation in student exchange programs, educational study tours, and pathways to pursue higher education at leading universities in the People’s Republic of China.
26/03/2026
Happy learners learn better. 💛
Every day at KCE Little Stars, our teachers create fun, engaging classrooms where students feel excited to explore, participate, and express themselves.
Through interactive activities and play-based learning, children build confidence and develop essential skills because when a child feels happy and supported, learning comes naturally.
23/03/2026
សាខាថ្មីមួយទៀតរបស់យើងនឹងបើកដំណើរការឆាប់ៗខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកអាណាព្យាបាលនៅមហាវិថី ជា សុផារ៉ា (598) 🎉
នៅខែមិថុនា ឆ្នាំ 2026 យើងនឹងបើកសម្ពោធជាផ្លូវការសាខា 598 ជាមួយនឹងការផ្តលជូនដ៏អស្ចារ្យសម្រាប់លោកអ្នក! កុំភ្លេច រង់ចាំដំណឹងពិសេសនេះទាំងអស់គ្នា។
———————————————-
We’re excited to expand to 598 (Chea Sophara Blvd), Russei Keo to serve more families in the area.
We’ll open our doors in June 2026 to welcome your little stars. 🌟 Stay tuned. Something special is coming soon!