Healthy-សុខភាព

Healthy-សុខភាព

Share

Healthy-សុខភាព

Photos from Healthy-សុខភាព's post 16/12/2023

ផ្ទះជួល! House for rent!
📍 ទីតំាងល្អ សម្រាប់ប្រកបអាជីវកម្ម (ក្នុងបុរីពិភពថ្មី កំបូល)
☎️ ទំនាក់ទំនងៈ 077 652 591 (telegram)

01/10/2020

ផលលិតផលមកពីប្រទេសជប៉ុន មានគុណភាពល្អ(1) ម៉ាសបិតមុខ សសៃសូត ទីកមាត់ត្រជៀកកាំ បិតទៅត្រជាក់ បាត់មុន បាត់ជាំអាច់រុយ បាត់ ជ្រិវជ្រួញ សរភ្លីរលោង ក្មេងជាងវ័យ1 👍👍👍👍👍ប្រអប់15$♥️♥️♥️♥️017339272 /08696892

Photos from Healthy-សុខភាព's post 27/09/2020

វីតាមីនសំរាប់មនុស្សប្រុសអាយុ50+ឡើង
ផលិតផលអាមេរិក🇺🇸 តម្លៃ30$
អត្ថប្រយោជន៍៖
♥️ ជំនួយសុខភាពបេះដូង ដើរស្រួល ការពារខ្លាញ់រុំបេះដូង
👁 ជំនួយសុខភាពភ្នែក
💪 ជំនួយសុខភាពឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ
🧠 ជំនួយខួរក្បាល
💪 ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារជំងឺផ្សេងៗ
😀 ជួយឱ្យសម្ពាធឈាមដើរស្រួលមានសុខភាពល្អ
💪 ជំនួយឱ្យថាមពល មានកម្លាំងមាំមួន
💤 ជួយឱ្យគេងលក់ស្រួល
017339272 / 086968929

Photos from Healthy-សុខភាព's post 04/08/2020

មើមធញ្ញជាតិ ញំជួយសម្រកទំងន់ ផលិតផលអាមេរិកសុទ្ធ100% មានលេខកូដ នឹង ថ្ងៃខែដឹឡេ ត្រឹមត្រូវនៅលើសំបកកំប៉ុងនិមួយៗ ស្រួលញាំ មិនធ្វើទុក នឹងមិនប៉ះពាល់ដល់សុខភាពឡើយ 🇺🇸🛫
👍 1កំប៉ុង=15$ ( 1កំប៉ុងញាំបានជិតមូយខែ )
👍 ញាំ1ចំនិតតូចៗ រាល់ថ្ងៃ មុនចូលដឹក
👍ញាំបានប្រុសស្រីពីអាយុ12 ឆ្នាំឡើងទៅ ដល់ចាស់

28/10/2019
25/10/2019
25/10/2019

#ពេលប្រពន្ធពពោះ_ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖

១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ
បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។

២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ
ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។

៣- កំដរ​ប្រពន្ធ
អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។

្រូពេទ្យ
ុខភាព

25/10/2019

#ស្រីៗពពោះ_ឧស្សាហ៍វិលមុខ_ត្រូវដឹងរឿងទាំងនេះផង!

អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ហើយ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​បាន។ ទោះ​អាការៈ​នេះ ជា​សញ្ញា​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​យើង​បាន ហេតុនេះស្រីៗ​កំពុងពពោះ គួរ​តែស្វែង​យល់​ឲ្យ​ពី​អាការៈ​នេះ។

១- មូលហេតុវិលមុខពេលពពោះ
នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ​អ័រ​ម៉ូន​យើង​នឹង​​​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រ​ម៉ូន​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទំហំសរសៃ​ឈាម​បាន ដោយ​វា​ធ្វើ​ឲ្យ​សរសៃ​ឈាមរីក ដើម្បី​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​កូនបានច្រើន​ ហើយ​លំហូរ​ឈាម​ត្រឡប់​មកវិញ​មាន​ចំនួន​តិច ឯ​សម្ពាធ​ឈាម ​ក៏​ទាប​ជាង​ធម្មតា​ដែរ ​ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​ខួរ​ក្បាលតិចតួច​ ធ្វើ​ឲ្យ​យើង​មានអា​ការៈវិល​មុខនេះ​ឯង។

អាការៈ​វិល​មុខ ​ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដូច​គ្នា ដោយ​សារ​ពេល​បេះ​ដូង​ច្របាច់​ញាប់ ​អាច​បណ្តាល​ឲ្យ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​កើន​ឡើង។ មូល​ហេតុ​មួយ​ទៀត ​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ព្រោះ​តែ​រាង​កាយយើង​ ​ត្រូវ​មាន​ជាតិស្ករ​ដើម្បី​ធ្វើ​​​មេតាបូលីស​ក្នុង​ខ្លួន។ អាការៈវិល​មុខ​ ក៏​អាច​បណ្តាល​មក​ពី​ការ​លូត​លាស់របស់ស្បូន​ដែរ ព្រោះ​​វា​បាន​​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​របស់យើង។

២- វិធី​ការពារ​អាការៈ​វិល​មុខ​ពេល​ពពោះ​
ខាង​ក្រោម​នេះ ជា​ការ​ណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយស្រីៗ​គ្នា​យើង អាចកាត់​បន្ថយ​អាការៈ​វិល​មុខពេល​ពពោះ​បាន៖

– ដេក៖ ដេក​ផ្អៀង​មួយ​ចំហៀង​ អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ និង​ងងឹត​មុខ។ ដើម្បី​ឲ្យ​ការ​ដេក​ចំហៀងកាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្រីៗ​គ្នា​យើង​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក ឯ​ការ​គេង​ផ្ងារ​វិញ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។

– ញ៉ាំ​ឲ្យ​បាន​ច្រើន៖ វា​រឿង​ល្អ ​បើយើង​​ញ៉ាំអាហារ​តិច​ ប៉ុន្តែ​ញ៉ាំ​ច្រើន​ដង ដើម្បី​ឲ្យ​រាង​កាយ អាច​មាន​ថាម​ពល​គ្រប់​គ្រាន់។

– កុំ​ឈរ​យូរ៖ ឈរ​យូរ​ អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ធ្លាក់​ចុះ​បាន តែបើ​ចាំបាច់​ត្រូវ​ឈរ​យូរ​ អាច​ព្យាយាម​ដើរ​តិច​ៗ​ជា​ការ​ល្អ​ជាង។

– មិន​ត្រូវ​​អង្គុយ ឬ​ក្រោក​ឈរ​លឿន​ៗ​ពេក​ទេ៖ ដោយ​សារ​ឈាម​ អាច​ចាល​នៅ​ក្នុង​កំភួន​ជើង ហើយ​វា​មិន​អាច​មាន​គ្រប់​គ្រាន់​ទៅ​កាន់​ខួរ​ក្បាល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាការៈ វិល​មុខ​បាន។ ដូច្នេះ​នៅ​ពេល​ដេក ត្រូវ​ងើប​អង្គុយ​ថ្នម​ៗ បន្ទាប់​ពី​អង្គុយ​បាន​ ២-៣ នាទី ត្រូវ​ក្រោក​ឈរ​យឺត​ៗ។

– កុំ​ត្រាំ ឬងូត​ទឹក​ក្តៅយូរពេក៖ ការ​ត្រាំ ឬ​ងូត​ទឹក​ក្តៅ​យូរ​ពេក ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

ស្រីៗមានជំងឺ២មុខនេះ ត្រូវព្យាបាលឲ្យមានលំនឹងសិន បានអាចមានកូនបាន
៦ចំណុចងាយៗ កាត់បន្ថយអាការៈឈឺចង្កេះពេលពពោះ
៣- ពេលត្រូវទៅរកគ្រូពេទ្យ
អាការៈ​វិល​មុខ អាចកាត់​បន្ថយតាម​រយៈ​តិចនិក​មួយចំនួន​ក៏​ពិត​មែន ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ត្រូវ​ទាក់​ទង​ទៅ​វេជ្ជបណ្ឌិត​ បើសម្គាល់​ឃើញ​ពី​រោគ​សញ្ញា​​មិន​ប្រក្រតី​ផ្សេង​ទៀត ​ដូច​ជា​ ហូរ​ឈាម​តាម​ទ្វារមាស ឈឺ​ចាប់​នៅ​តំបន់​ពោះ មើល​លែង​ឃើញ ឈឺ​ក្បាល ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​សភាព​ស្លេក​សាំង ព្រោះ​អាការៈ​ទាំង​នេះអា ច​ជា​រោគ​សញ្ញា​បញ្ហាសុខភាព​មួយ​ចំនួន។

អាកាៈរ​វិល​មុខ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​បណ្តាល​ឲ្យ​យើង​​ដួល​សន្លប់ និង​ធ្វើ​ឲ្យមាន​អារម្មណ៍​មិន​ស្រួល​បាន។ វា​ជា​ស្ថាន​ភាព​ធម្មតា​ ហើយ​អាច​ធូរ​ស្បើយ​បាន ​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​របៀប​រស់​នៅ​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​បើ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

្រូពេទ្យ
ុខភាព

24/10/2019
23/10/2019
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Toul Kork
Phnom Penh