យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ

យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ, Educational Research Center, ភូមិរវៀងថ្មី, Phnom Penh.

🙏🏻🌱ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ខេត្តសៀមរាប-វិស័យបរិស្ថាន នៃសាលាវិទ្យាល័យស្រែខ្វាវ។💡
- ឈ្មោះគម្រោង «សម្លាប់ប្លាសស្ទិច ដើម្បីសង្គ្រោះបរិស្ថាន»
- ឈ្មោះក្រុម «ពន្លឺសហគមន៍» ក្រុមទី ៥

17/05/2026

💕🙏🏻

21/03/2026

[ខេត្តសៀមរាប] ថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦
🌸 យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ - វិទ្យាល័យស្រែខ្វាវ 🌸
«សកម្មភាពតូចៗ រួមគ្នាបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យសម្រាប់សហគមន៍»
បរិស្ថានស្អាត គឺជាដង្ហើមនៃជីវិត! 🌍
ការរស់នៅក្នុងបរិស្ថានដែលគ្មានការបំពុល មិនត្រឹមតែផ្ដល់នូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃសុភមង្គល និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ យល់ឃើញពីសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ ដើម្បីបង្ការក្លិនមិនល្អ និងការរីករាលដាលនៃជំងឺដង្កាត់ផ្សេងៗ ក្រុមយុវជនស្ម័គ្រចិត្តនៃ វិទ្យាល័យស្រែខ្វាវ បានរួមរួមកម្លាំងគ្នាយ៉ាងសកម្ម ក្នុងយុទ្ធនាការបំផុសស្មារតីស្រឡាញ់បរិស្ថានតាមរយៈសកម្មភាពជាក់ស្ដែង។
ការប្ដេជ្ញាចិត្ត និងការលះបង់៖ ការគៀងគរថវិកាដើម្បីមូលនិធិបរិស្ថាន មិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែដោយក្តីស្រឡាញ់ចំពោះស្រុកកំណើត យុវជនយើងបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីរៀបចំផែនការ សរសេរសេចក្ដីស្នើសុំ និងដើរពន្យល់ពីគោលបំណងនៃគម្រោងទៅកាន់សប្បុរសជនគ្រប់ទិសទី។
សមិទ្ធផលដែលកើតចេញពីសាមគ្គីភាព៖
ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ក្រុមយុវជនស្ម័គ្រចិត្តយើងខ្ញុំបានសម្រេចនូវគម្រោង «ធុងសម្រាមដើម្បីសហគមន៍» ដោយបាននាំយកធុងសម្រាមទៅប្រគល់ជូន៖
• 📍 សាលាឃុំស្រែខ្វាវ
• 📍 មណ្ឌលសុខភាពស្រែខ្វាវ (មន្ទីរពេទ្យស្រែខ្វាវ)
ដើម្បីសម្រួលដល់ការទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ និងលើកកម្ពស់សោភ័ណភាពទីសាធារណៈ។
🪴 សេចក្ដីថ្លែងអំណរគុណ៖
យើងខ្ញុំសូមសម្ដែងនូវសេចក្ដីត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយឱ្យគម្រោងមួយនេះអាចលេចចេញជារូបរាងឡើង។ រាល់ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលធ្វើឱ្យសហគមន៍យើងមានការប្រែប្រួលជាវិជ្ជមាន។
"យើងរួមគ្នា ដើម្បីបរិស្ថានស្អាត និងសហគមន៍បៃតង" ❤️🌱
សូមអរគុណ! 🙏🏻❤️

ៀមរាប
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
#វិទ្យាល័យស្រែខ្វាវ🌱💕
#សហគមន៍ស្អាតសុខភាពល្អ

04/03/2026

🌿 "បរិស្ថានស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា"
ពាក្យស្លោកមួយឃ្លានេះ មិនមែនគ្រាន់តែជាអក្សរនៅលើរូបភាពនោះទេ ប៉ុន្តែវាគឺជា "ការសន្យា" និង "សកម្មភាព" ពិតប្រាកដរបស់ពួកយើង!
រូបភាពប្អូនស្រីញញឹមយ៉ាងស្រស់ស្អាតនេះ បង្ហាញថាការថែរក្សាបរិស្ថានមិនមែនជាការងារហត់នឿយ ឬគួរឱ្យធុញទ្រាន់ឡើយ តែវាគឺជា "ក្ដីសុខ" ដែលបានឃើញសាលារៀន និងសហគមន៍របស់យើងមានភាពស្រស់បំព្រង។
✨ ហេតុអ្វីបានជាត្រូវផ្ដើមចេញពី "យើង"?🧐
• ព្រោះបើ "យើង" មិនរើស ក៏គ្មានអ្នកណាមកជួយរើសជំនួសយើងរហូតដែរ។
• ព្រោះបើ "យើង" មិនឈប់ចោល ភាពកខ្វក់នឹងនៅតែបន្ត។
• ព្រោះ "យើង" គឺជាម្ចាស់ផ្ទះ ម្ចាស់សាលា និងជាអ្នកដែលរស់នៅក្នុងសហគមន៍នេះផ្ទាល់។ មិនមែនទាល់តែមានសមត្ថភាពអស្ចារ្យ ទើបអាចជួយសង្គមបាននោះទេ អ្វីដែលសំខាន់បំផុតគឺ "ទឹកចិត្តស្រឡាញ់"។ ថ្ងៃនេះ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) នៃវិទ្យាល័យស្រែខ្វាវ បានរួមដៃគ្នាអង្រួនស្មារតី "សម្លាប់ប្លាស្ទិក ដើម្បីសង្គ្រោះបរិស្ថាន" តាមរយៈការធ្វើជាគម្រូល្អ ការចុះអនុវត្តផ្ទាល់ និងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវយុទ្ធនាការរើសសំរាមជុំវិញសាលារៀន ក៏ដូចជាតាមដងផ្លូវក្នុងឃុំស្រែខ្វាវរបស់យើង។
🙌 ពួកយើងក្រុមយុវជនស្ម័គ្រចិត្តនៃ វិទ្យាល័យស្រែខ្វាវ បានចាប់ផ្ដើមហើយ! ចុះអ្នកទាំងអស់គ្នាវិញ? តើបានត្រៀមខ្លួនបង្កើតពិភពលោកបៃតងជាមួយពួកយើងហើយឬនៅ?

"ថ្ងៃនេះយើងរើសសំរាម — ថ្ងៃស្អែកសហគមន៍ស្អាត" 💚

#បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា #សម្លាប់ប្លាស្ទិក #សង្គ្រោះបរិស្ថាន #វិទ្យាល័យស្រែខ្វាវ #យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ #ស្រុកអង្គរជុំ #ខេត្តសៀមរាប

Photos from យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ's post 22/02/2026

[ខេត្តសៀមរាប] ថ្ងៃ សៅរ៍ ៥កើត ខែ មាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី21 ខែ កុម្ភ: ឆ្នាំ 2026

🌸យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
« វិទ្យាល័យស្រែខ្វាវ»។

បរិស្ថានស្អាត🌍 គឺជាមូលដ្ឋានសម្រាប់សុខភាពល្អ និងជីវិតរស់នៅប្រកបដោយសុភមង្គល។ ក្នុងសហគមន៍ទាំងមូល ការគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ដើម្បីបង្ការ​ការបំពុល បញ្ហាក្លិនមិនល្អ និងជំងឺផ្សេងៗ។ ដូច្នេះ ក្រុមយុវជនស្ម័គ្រចិត្តយើងខ្ញុំបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងភាពសកម្មក្នុងការគៀងគរថវិកា ដើម្បីអនុវត្តគម្រោងដែលមានប្រយោជន៍សម្រាប់សហគមន៍។ ការគៀងគរថវិកាមិនមែនជាការងាយស្រួលឡើយ យុវជនត្រូវចំណាយពេលវេលា រៀបចំផែនការ បង្កើតសេចក្ដីស្នើសុំ និងពន្យល់អំពីគោលបំណងនៃគម្រោងទៅកាន់សប្បុរសជន ឬអង្គភាពពាក់ព័ន្ធទាំងអស់។ ជាសមិទ្ធផលក្រុមយុវជនស្ម័គ្រចិត្តយើងខ្ញុំបានទិញធុងសម្រាមទៅប្រគល់ជូនសាលាឃុំស្រែខ្វាវ និង មន្ទីរពេទ្យស្រែខ្វាវផងដែរ។
🪴ក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ពិតជាសូមថ្លែងអំណរគុណនិងអរគុណ ដល់សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលបានជឿជាក់ ទុកចិត្តនិងបានចូលរួមថវិកាធ្វើឪ្យដំណើរការគម្រោងរបស់ក្រុមយុវជនយើងមានសកម្មភាពទៅមុខ។🙏🏻☘️💚
យើងរួមគ្នាដើម្បីបរិស្ថានស្អាត❤️🌱
សូមអរគុណ🙏🏻❤️


#ស.ស.ខ.សៀមរាប
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
#វិទ្យាល័យស្រែខ្វាវ🌱💕

Photos from យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ's post 23/11/2025

🌿❓🤔តើនឹងមានរឿងអ្វីកើតឡើង! ប្រសិនបើយើងមិន ចោលសំរាមផ្ដេសផ្ដាស ចាប់ពីថ្ងៃនេះតទៅ?
🙌ថ្ងៃនេះ ក្រុម យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដែលអនុវត្តគម្រោង «សម្លាប់ប្លាស្ទិក ដើម្បីសង្គ្រោះបរិស្ថាន» បានដឹកនាំសិស្សានុសិស្សនៅក្នុងសាលាវិទ្យាល័យស្រែខ្វាវ ស្ថិតនៅក្នុងភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីបង្កើតទិវារើសសំរាមតាមដងផ្លូវ និងនៅជុំវិញបរិស្ថានសាលារៀនផងដែរ ក្នុងគោលបំណងដើម្បីបង្ហាញថា:
👉 “ការស្រឡាញ់បរិស្ថានមិនត្រូវការសមត្ថភាពទេ តែត្រូវការទឹកចិត្ត”។

♻️ ប្រសិនបើអ្នកទាំងអស់គ្នាអាចធ្វើសកម្មភាពរើសសំរាមនិងឈប់ចោលសំរាមដូចពួកយើងនាថ្ងៃនេះបាន:
🌍 នោះប្រាកដណាស់ នឹងធ្វើឲ្យបរិស្ថានគ្មានសំរាមតទៅទៀត
🏫 សាលារៀនគ្មានសំរាមធ្វើអោយមានភាពទាក់ទាញនិងស្រស់ស្អាតជាងមុន
💚 សហគមន៍មានភាពបៃតង កាន់តែរឹងមាំរស់នៅប្រកបដោយសុភមង្គលនិងមានសុខភាពល្អ។

📢 ចាំអីទៀត! តោះមកចូលរួមរើសសំរាមក៏ដូចជាសំអាតបរិស្ថានជាមួយពួកយើង ទាំងអស់គ្នា! (ថ្ងៃនេះយើងរើសសំរាម—ថ្ងៃស្អែកសហគមន៍ស្អាត)។ ដោយក្រុមយុវជនស្ម័គ្រចិត្តយើងខ្ញុំ បានចាប់ផ្តើមរើសសំរាមលើដងផ្លូវ ដើម្បីអនាគតបៃតង! ។ចុះអ្នកទាំងអស់គ្នាវិញចាប់ផ្ដើមពីណាទៅ?🤔

#សម្លាប់ប្លាស្ទិក #សង្គ្រោះបរិស្ថាន #យុវជនស្ម័គ្រចិត្ត #រើសសំរាមថ្ងៃនេះស្អាតថ្ងៃស្អែកក៏ស្អាត #ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តសៀមរាប #សម្លាប់ប្លាស្ទិចដើម្បីសង្គ្រោះបរិស្ថាន #ក្រុមយុវជនបៃតង #សាលាវិទ្យាល័យស្រែខ្វាវ

12/11/2025

Wow អូសមកឃើញវីដេអូក្រុមខ្លួនឯងពិតជារំភើប🙏🤩

24/10/2025

វិទ្យាល័យស្រែខ្វាវ 🙏☘️

23/10/2025

✍️«យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យបរិស្ថាន»
🤔តើអ្វីទៅជា យុវជនស្ម័គ្រចិត្ត?
🤔តើអ្វីទៅជា សហគមន៍យើង?
=> យុវជន សំដៅលើមនុស្សវ័យក្មេង ឬពេញវ័យ យុវវ័យ ដែលស្ម័គ្រចិត្តឧស្សាហ៍ព្យាយាមធ្វើសកម្មភាព ឬការងារ ដើម្បីអភិវឌ្ឍ និងជួយសហគមន៍របស់ខ្លួនឱ្យមានភាពល្អប្រសើរឡើង។ម្យ៉ាងវិញទៀត យុវជនស្ម័គ្រចិត្តនេះបានចូលរួមប្រើប្រាស់កម្លាំង ចំណេះដឹង និងពេលវេលារបស់ខ្លួន ដើម្បីបម្រើសហគមន៍ ដូចជា ជួយអប់រំកុមារ ជួយអ្នកមានទុក្ខ ឬចូលរួមផ្សព្វផ្សាយ និងដោះស្រាយ បញ្ហានៅក្នុងសហគមន៍ ជាពិសេស គឺការជួយសង្គ្រោះ បរិស្ថាននៅក្នុងសហគមន៍យើងផងដែរ។
📝“យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” មានន័យថា
🧑‍🤝‍🧑 យុវជនរួមគ្នាធ្វើការងារដោយស្ម័គ្រចិត្ត❤️ ដើម្បីអភិវឌ្ឍ និងជួយសហគមន៍របស់ខ្លួនឲ្យរីកចម្រើន និងរួបរួមគ្នាយ៉ាងសុខដុម។
👉ពួកយើងគឺជា ក្រុមយុវជនស្ម័គ្រចិត្តនៃ វិទ្យាល័យស្រែខ្វាវ បានចូលរួមបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបេសកកម្មបង្កើតគម្រោង «សម្លាប់ប្លាស្ទិច ដើម្បីសង្គ្រោះបរិស្ថាន នៅក្នុងសហគមន៍ខ្ញុំ»ដែលបានចូលរួមចំណែកជួយដល់សហគមន៍ ប្រកដភាពជោគជ័យ។នេះ គឺបានមកពីការខិតខំរបស់ក្រុមយុវជនយើងខ្ញុំ និងការគាំទ្ររបស់អ្នកពាក់ព័ន្ធនៅក្នុងសហគមន៍ទាំងមូល។ ហើយឥឡូវនេះ ការប្រកួតប្រជែងថ្មី នឹងកើតឡើងនៅក្នុងពេលខាងមុខនេះ។តទៅនេះ ពួកយើងទាំងអស់គ្នាដែលជា ក្រុមយុវជនស្ម័គ្រចិត្តនៃសាលាវិទ្យាល័យស្រែខ្វាវ កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី "យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ"ដែលហៅកាត់ថា (ស.ស.ខ) នៅក្នុងពេលឆាប់ៗនេះ ។ ចំពោះ វគ្គជម្រុះ នឹងធ្វើឡើងនាពាក់កណ្ដាលខែវិច្ឆិកានេះហើយ ដូចនេះការប្រកួតប្រជែងនេះ មិនមែនគ្រាន់តែជាការដណ្តើមពានរង្វាន់តែមួយមុខទេ តែជាការប្រកួតប្រជែងដើម្បីស្វែងរកគម្រោងអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។
✍️ក្រុមយុវជនស្ម័គ្រចិត្តយើងខ្ញុំ ក៏សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូនៅក្នុងសាលាវិទ្យាល័យស្រែខ្វាវ លោកអ៊ំមេឃុំប្រជាពលរដ្ឋ និងសិស្សានុសិ្សទាំងអស់ ដែលតែងតែចូលរួមរាល់សកម្មភាពនានា នៅពេលដែលពួកយើងបានអានុវត្តគម្រោង ជាពិសេសគឺ លោកគ្រូអ្នកគ្រូនៅក្នុងសាលាវិទ្យាល័យស្រែខ្វាវផ្ទាល់ដែលតែងតែ លើកទឹកចិត្តដល់ពួកយើងឲ្យបន្តអនុវត្តគម្រោងទៅមុខជានិច្ច។ យ៉ាងណាមិញ ការគាំទ្រក៏ដូចជាការលើកទឹកចិត្តកន្លងមក គឺជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យគម្រោងរបស់ពួកយើង ឈានទៅរកភាពជោគជ័យ។ ក្រុមរបស់ពួកយើងនឹងនៅតែបន្តចូលរួមអភិវឌ្ឍ និងនាំសហគមន៍ឆ្ពោះទៅរកភាពរីកចម្រើន ប្រកបចីរភាព។

👉 សមាជិកក្រុមរួមមាន
១.ចាន់ ស្រីអូន : ប្រធាន
២.បឿត រួម : អនុប្រធាន
៣.ម៉ាច ប៊ុននៀត : សមាជិក
៤.ផេង សុថាត់ : សមាជិក
៥.សម្បត្តិ សុវណ្ណា : សមាជិក

#វិទ្យាល័យស្រែខ្វាវ
#យុវជនស្ម័គ្រចិត្តវិទ្យាល័យស្រែខ្វាវ
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

#អភិវឌ្ឍន៍សហគមន៍
#ស្មារតីយុវជន
#វិស័យបរិស្ថាន
#សម្លាប់ប្លាស្ទិចដើម្បីសហគមន៍ខ្ញុំ
#ក្រុមទី៥ពន្លឺសហគមន៍

Photos from យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ's post 22/10/2025

[ខេត្តសៀមរាប] ថ្ងៃ ពុធ ១កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០២៥

🌸យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
« សាលាវិទ្យាល័យស្រែខ្វាវ»។

របាយការណ៍នៃការនៅថ្ងៃនេះ៖
🍀ត្រូវបានប្រព្រឹត្តឡើងដោយផ្ទាល់រយ:ពេល៤ម៉ោង ចាប់ពីម៉ោង ៨:០០ព្រឹកដល់ ១១:៣០នាទីថ្ងៃត្រង់
ទីតាំង* សាលាឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប*។

🌱សមាជិកចូលរួមមាន:
• ក្រុមយុវជនស្មគ្រចិត្តទាំង3នាក់

📝ដំណើរការនៃការប្រជុំស្ដីពី៖

-ដំណើរការផ្សព្វផ្សាយនឹងកៀគរថវិការពីសាលាឃុំ

សូមអរគុណ🙏🏻❤️


#ស.ស.ខ.សៀមរាប
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
#វិទ្យាល័យស្រែខ្វាវ🌱🤍

Photos from យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ខ្ញុំខេត្តសៀមរាប-វិស័យអប់រំ's post 25/07/2025

[ខេត្តសៀមរាប]🇰🇭 ថ្ងៃ សុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី25ខែកក្កដា ឆ្នាំ២០២៥

🌸យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
« សាលាវិទ្យាល័យស្រែខ្វាវ»។

របាយការណ៍នៃសកម្មភាពយុវជនគឺ:
🍀ត្រូវបានប្រព្រឹត្តឡើងដោយផ្ទាល់រយ:ពេល កន្លះម៉ោង ចាប់ពីម៉ោង ១១:០០នាទីដល់ ១១:៣០នាទី
🏘️ទីតាំង* សាលារៀនវិទ្យាល័យស្រែខ្វាវ ស្ថិតក្នុង ភូមិស្រែខ្វាវឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប*។

🌱សមាជិកចូលរួមសកម្មភាព:

•ក្រុមយុជនស្ម័គ្រចិត្ត ក្នុងវិទ្យាល័យស្រែខ្វាវ ចំនួន12នាក់។

•ក្រុមយុវជនស្ម័គ្រចិត្តចំនួន3នាក់ទៀត។

📝ដំណើរការនៃសកម្មភាពរួមមាន :

-ប្រមូលយុវជនស្មគ្រចិត្ត ដើម្បីសម្អាតសំរាមក្នុងសាលា នៅលើកញ្ចុះនៃសាលាវិទ្យាល័យស្រែខ្វាវដើម្បីស្រស់ស្អាត
- យកសំរាមទៅដុតដោយបែងចែកសំរាមទៅតាមប្រភេទ និងរក្សាទុកប្លាស្ទិចដែរអាចកែឆ្នៃបាន(ដកប្លាស្ទិច)
យើងរួមគ្នាដើម្បីបរិស្ថានស្អាត❤️🌱

សូមអរគុណ🙏🏻❤️


#ស.ស.ខ.សៀមរាប
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ
#វិទ្យាល័យស្រែខ្វាវ🌱💕

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

ភូមិរវៀងថ្មី
Phnom Penh
197245