សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា

Share

ព្រះស្ថាបនិកសាលាបឋមសិក្សា វិទ្យាល័យ សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 18/08/2026

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

ថ្ងៃនេះ លោកជំទាវឧកញ៉ា បណ្ឌិត ស្រ៊ៀត មុំសុភា អនុប្រធាន CATA បានអញ្ជើញទៅទស្សនាបរិវេណសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី SBKU ដើម្បីត្រួតពិនិត្យទីកន្លែងរៀបចំកម្មវិធី និងពង្រឹងកិច្ចសហការមុនពិធីសិក្ខាសាលារួម និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅដើមខែកញ្ញានេះ!

ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា (ព្រះស្ថាបនិក និងព្រះសាកលវិទ្យាធិការ) និងសម្របសម្រួលដោយ ឯកត្តមបណ្ឌិត ឯក ដារ៉ារិទ្ធិ (សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការអន្តរជាតិ) លោកជំទាវក៏បានអញ្ជើញទស្សនាបរិវេណសាកលវិទ្យាល័យថ្មី ដែលគ្រោងនឹងសម្ពោធ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៦នេះ!

📅 ប្រធានបទ៖ ការបង្កើតអនាគតទេសចរណ៍ប្រកបដោយចីរភាពតាមរយៈភាពជាដៃគូរវាងរដ្ឋ-ឯកជន-សិក្សា

18/08/2026

ទិដ្ឋភាព​មេីលពីលេី​អាកាស​នៃ​អាគារ​សិក្សា​សាកលវិទ្យាល័យ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ បួរ​ គ្រី​ ស្ថិត​នៅ​ភូមិ​រកា​ធំ​ ឃុំបែកចាន​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ។

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 18/08/2026

ព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែសីហា ឆ្នាំ២០២៦ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះនាយកក្តាប់រួម សាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និមន្តពិនិត្យមើលការដ្ឋានសាងសង់សាលារៀន ស្ថិតនៅក្នុងបរិវេណ វត្តព្រះពុទ្ធអង្គ គង់បល្ល័ង្កផ្កាឈូក ភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 16/08/2026

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្ត​សម្ដែង​ព្រះធម៌ធម្មទេសនាក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ប្រគេនព្រះធម្មសម្ផស្សសោមនស្សវីរឧត្តម បណ្ឌិត សុន សុភាស់ គម្រប់ខួប២០ឆ្នាំ តួនាទីជាព្រះចៅអធិការវត្តអង្គសណ្ដាន់ (២០០៦-២០២៦) ស្ថិតនៅក្នុងបរិវេណវត្តអង្គសណ្ដាន់ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 16/08/2026

សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនបុណ្យ ចំពោះ ញោម គីមឡាង និងញោម ស៊ុន វឿត រួមជាមួយញាតិព្រះធម៌ បានប្រគេនចង្ហាន់ដល់ ព្រះសង្ឃ និងសិស្ស-និស្សិត គង់ស្នាក់នៅសិក្សារៀនសូត្រក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ សរុប៥០០អង្គ/អ្នក ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមញោមញាតិទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ប្រាសចាកនូវរោគាពាធ មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាភ្លឺថ្លាវាងវៃ ឈ្នះអរិរាជសត្រូវគ្រប់ទិសទី សូមសមប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។ សូមអនុមោទនា! 🙏🙏🙏
—————————
ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 16/08/2026

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

កិច្ច​ប្រជុំ​ជាមួយ​អាណាព្យាបាលសិស្ស​ ​​ក្រោម​ព្រះ​អធិបតីភាព​ សម្ដេច​ព្រះ​មង្គល​ទេព្វាចារ្យ​ វង្ស​ អានេតា​ ព្រះ​នាយក​ក្ដាប់​រួមសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ​ គ្រី​ ។

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 15/08/2026

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល ដើម្បីបានដឹកនាំ សហការីគណ និងសហការីអនុគណទូទាំងខេត្ត និមន្តចូលក្រាបថ្វាយបង្គំគាល់យកវត្តប្រណិប័តន៍ និងថ្វាយព្រះរាជសព្ទសាធុការពរជ័យ សម្តេចព្រះអភិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសការចូលកាន់ព្រះវស្សាឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាវត្តបទុមធម្មយុត្ត រាជធានីភ្នំពេញ។
__________

ព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

Photos from សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា's post 15/08/2026

កិច្ច​ប្រជុំ​បូក​សរុប​ការ​ងារដំណាច់ឆ្នាំ២០២៥-២០២៦​ និងលេីកទិសដៅ​អនុវត្ត​បន្ដ​ ក្រោម​ព្រះ​អធិបតីភាព​ សម្ដេច​ព្រះ​មង្គល​ទេព្វាចារ្យ​ វង្ស​ អានេតា​ ព្រះ​នាយក​ក្ដាប់​រួមសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ​ គ្រី​ ។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ដំណឹងល្អ! សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន 14/08/2026

ដំណឹងល្អ! សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០០កន្លែង ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

https://fna.asia/89d6f53 🔗JOIN US

https://www.facebook.com/share/1GYXRM2ffw/?mibextid=wwXIfr

ដំណឹងល្អ! សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន (កណ្តាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (Samdech Preah Mahasangharajah BOUR KRY University) បានប្រកាសចាប់ផ្តើមទទួលចុះឈ្មោះសិស.....

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address

វត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
Phnom Penh
080313