សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង

សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង

Share

សីល​ សមាធិ​ បញ្ញា​

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 29/05/2026

#ក្រោយពីសមណសិស្សបាន​ទន្ទេញ​មេរៀន​១ម៉ោងជាង​រួច​ ព្រះមេត្តិកោសល​ ឆាន​ ឆន​ ព្រះប្រធាន​គណៈគ្រប់សាលា​ពុទ្ធ​ិកបឋមសិក្សា​ វត្តពោធិសត្ថារាម​ លោកគ្រូបានចាត់ចែងក្រុមការងារសាលាដេីម្បីយកភេសជ្ជៈប្រគេនសមណសិស្សជារៀងរាល់រាត្រី​ ព្រះអង្គគ្រូតែងតែយកព្រះទ័យទុកដាក់នឹងសមណសិស្សក្នុងការសិក្សារៀនសូត្រ​ ក្នុងឱកាស​នេះខ្ញុំព្រះករុណាតំណាងឱ្យសមណសិស្ស​ សូមប្រគេនពរព្រះមេត្តិកោសល​ សមប្រកបនូវព្រះពុទ្ធពរទាំងឡាយបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។
🙏🙏🙏
២៩-៦-២០២៦

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 27/05/2026

ព្រឹក​ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
លោកគ្រូ​ អ៊ុក​ ឌី​សារ៉ុម​ អនុប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​មក​សួរ​សុខទុក្ខ​ដល់​ក្រុម​ការងារ​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ពោ​ធិសត្ថារាម​ ព្រមទាំង​បាន​ផ្ដល់​ការ​ណែនាំ​ផែនការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ និង​យុទ្ធសាស្ត្រ​ការ​បង្រៀន​តាម​មុខវិជ្ជា​ដែល​អគារ​ធិការ​ដ្ឋាន​​ពុទ្ធិក​សិក្សា​ជាតិ​ដាក់​គោលការណ៍​មក​។

Photos from វត្តពោធិសត្ថារាម «ពោធិ៍ចិនតុង»'s post 18/05/2026

🙏🙏🙏

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 15/05/2026

#ទិដ្ឋភាព​សមណសិស្ស​ទន្ទេញ​មេរៀន​និងរៀន​នៃមុខ​វិជ្ជា​ផ្សេងៗ​នារាត្រី​ ថ្ងៃ​សុក្រ​ ទី១៥​ ខែឧសភា​ ឆ្នាំ​២០២៦

#រាល់​សមណសិស្សដែលគង់ស្នាក់នៅសិក្សាសាលាពុទ្ធិកបឋមសិក្សា​ វត្ត​ពោធិសត្ថារាម​ គឺវត្តមានមូលនិធិសម្រាប់​មេីល​ថែទាំ​សុខភាព​សមណសិស្សគ្រប់អង្គ💌

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 14/05/2026

#ទិដ្ឋភាព​សមណសិស្ស​ទន្ទេញ​មេរៀន​និងរៀន​នៃមុខ​វិជ្ជា​ផ្សេងៗ​នារាត្រី​ ថ្ងៃ​ព្រហស្បតិ៍​ ទី១៤​ ខែឧសភា​ ឆ្នាំ​២០២៦

#រាល់​សមណសិស្សដែលគង់ស្នាក់នៅសិក្សាសាលាពុទ្ធិកបឋមសិក្សា​ វត្ត​ពោធិសត្ថារាម​ គឺវត្តមានមូលនិធិសម្រាប់​មេីល​ថែទាំ​សុខភាព​សមណសិស្សគ្រប់អង្គ💌

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 14/05/2026

សូម​ចម្រើន​ពរ​ញាតិ​ញោម​ប្រុស​ស្រី​ ថ្ងៃ​នេះ​ព្រះ​មេត្តិ​កោសល​ បាន​ជាវ​កុំព្យូទ័រ​ចំនួន​ពីរ​គ្រឿង​សម្រាប់​ដាក់​ការិយាល័យ​សិក្សា​ នៃ​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ពោ​ធិសត្ថារាម​ (ពោធិ៍ចិនតុង​) ដេីម្បី​ប្រេីប្រាស់​ជាប្រយោជន៍ទូទៅ​ក្នុង​សាលា​ ព្រមទាំង​រាល់​ឯកសារ​ផ្សេងៗ​សម្រាប់​សមណ​សិស្ស​សិក្សា​រៀនសូត្រ​។

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 12/05/2026

រសៀល​ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
ព្រះ​មេត្តិ​កោសល​ ឆាន​ ឆន​ ព្រះ​ប្រធាន​គណៈ​គ្រប់​គ្រង​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ពោ​សត្ថារាម​ និមន្ត​ត្រួតពិនិត្យ​សកម្មភាព​បង្រៀន​របស់​លោក​គ្រូ​ និង​សមណ​សិស្ស​កំពុង​តែ​រៀន​តាម​ថ្នាក់​នីមួយៗ​។

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 10/05/2026

គណៈគ្រប់គ្រងសាលាពុទ្ធិក​បឋមសិក្សា​វត្ត​ពោ​ធិសត្ថារាម​ សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មហា​ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អុឹម​ ថាវី​ ព្រមទាំង​កូន​ចៅ​
-រដ្ឋ​បាល​ខណ្ឌពោធិ៍​សែន​ជ័យ​
-មហា​ឧបាសិកា​ ឡៃ​ សុខា​ និង​ឧបាសក​ អ៊ុក​-ថុល​ ព្រម​ទាំង​កូនចៅ​
-លោក​ ប៉ូច​ ប៊ុនថុន​ និង​អ្នកស្រី​ ហុក​ វណ្ណឌី​ ព្រម​ទាំង​កូន​ចៅ​
-បងស្រី​ គៀត​ ម៉ានីឡា​ ព្រមទាំង​ក្រុម​គ្រួសារ​
-លោក​ ហេង​ ប៉េងហ៊ាប​ និង​អ្នកស្រី​ ង៉ូវ​ ស៊ុីវឡាយ​ ព្រម​ទាំង​កូន​ចៅ​
ដែលបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកបវេសនកាល​ហេីយ​បាន​ប្រគេន​នៅ​សម្ភារៈ​សិក្សា​ដល់​សមណ​សិស្ស​រួម​មាន​៖
-សៀវភៅ​សរសេរ​ចំនួន​ ៣២ដុំ​ស្មើ​៣២០ក្បាល​គិត​ជា​ទឹកប្រាក់​ចំនួន​ ១២០ដុល្លារ​
-សៀវភៅ​វិន័យ​សាមណេរ​ ចំនួន​ ៤៥​ក្បាល​
-​សៀវភៅ​ ធម្មបទអដ្ឋកថា​ ចំនួន​៤៥​ក្បាល​
គិត​ជា​ទឹកប្រាក់​ចំនួន​ ១៥៣ដុល្លារ​ សរុប​បច្ច័យ​អស់​ចំនួន​ ២៧៣ដុល្លារ​
-ក្រុម​វេន​ថ្ងៃ​អាទិត្យ​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ បច្ច័យ​ចំនួន​ ៣០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-ឧបាសិកា​ ជុំ​ យ៉ា​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ បច្ច័យ​ចំនួន​ ៣០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-ឧបាសិកា​ ឈុន​ ជួ​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ បច្ច័យ​ចំនួន​ ៣០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-លោក​អាចារ្យ​ នែល​ នួន​​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​២​ បច្ច័យ​ចំនួន​ ២០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-មហា​ឧបាសិកា​ ឡាយ​ លី​ ឧបាសិកា​ សំ​ ផល​​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​២​ បច្ច័យ​ចំនួន​ ២០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-មហា​ឧបាសិកា​ មុត​ គឹមសាន​ មហា​ឧបាសិកា​ មុត​ ជាសោភា​​​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​២​ បច្ច័យ​ចំនួន​ ២០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-លោក​អាចារ្យ​ ឡាយ​ ហេង​​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ បច្ច័យ​ចំនួន​ ១០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-មហា​ឧបាសិកា​ តុប​ សៅ​​​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ បច្ច័យ​ចំនួន​ ១០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-មហា​ឧបាសិកា​ អ៊ុំ​ ប៉ិច​ ទទួល​សមណ​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ បច្ច័យ​ចំនួន​ ១០មុឺន​រៀល​ និង​ចីវរ​មួយ​លាង
-មហា​ឧបាសិកា​ តាន់​ ផាងលី​ និង​មហាឧបាសក​ បេ​ គឹមកែ​ ព្រម​ទាំង​កូន​ចៅ​ បច្ច័យ​ចំនួន​ ១០០ដុល្លារ​
-លោក​ អ៊ុក​ បូរ៉ា​ ព្រម​ទាំង​ក្រុម​គ្រួសារ​ បច្ច័យ​ចំនួន​២៥ដុល្លារ​
-មហា​ឧបាសិកា​ គុជ​ សោភ័ណ្ឌ​បុប្ផា​ បច្ច័យ​ចំនួន​៥០ដុល្លារ​
-មហា​ឧបាសិកា​ ផាន់​ ណារ៉ែន​ ព្រម​ទាំង​ក្រុម​គ្រួសារ​ បច្ច័យ​ចំនួន​៥០ដុល្លារ​
ព្រម​ទាំង​ញាតិ​ញោម​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​ជា​សៀវភៅ​ប៊ិចបន្ទត់ជ័រលុប​ក្ដី​ សម្រាប់​ប្រគេន​ដល់​សមណ​សិស្ស​ដេីម្បី​សិក្សា​រៀនសូត្រ​នៅ​ឆ្នាំ​សិក្សា​ថ្មី​២០២៦-២០២៧នេះ។
អាត្មាភាព សូម​បួងសួងដល់គុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមលោកជួយអភិបាលរក្សា និង​ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ​​​ញោម​មហា​ឧបាសិកា​ មហា​ឧបាសក​ ញាតិ​ញោម​​ ព្រមទាំង​ក្រុម​គ្រួសារ​​​ទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្តីចម្រើន មាន​សុខភាពល្អ​បរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Photos from សាលាពុទ្ធិកបឋមសិក្សាពោធិសត្ថារាម វត្តពោធិ៍ចិនតុង's post 10/05/2026

គណៈគ្រប់គ្រងពុទ្ធិក​បឋមសិក្សា​វត្ត​ពោធិសត្ថារាម​ សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់អង្គ ឯកឧត្តម លោកជំទាវ អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយដែលបាននិមន្ត អញ្ជើញចូលរួម ព្រមទាំងបានជួយឧបត្ថម្ភជាបច្ច័យ និងទេយ្យទានផ្សេងៗក្នុងពិធីបើកបវេសនកាល​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ពោធិសត្ថារាម​ ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាព ព្រះ​មេត្តិ​កោសល​ ឆាន​ ឆន​ ព្រះ​រាជា​គណៈ​ថ្នាក់​កត្តិយស​គណៈ​និកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​ជំនួយការ​សាលា​អនគណ​ខណ្ឌពោធិ៍​សែន​ជ័យ​ ព្រះ​ប្រធាន​គណៈ​គ្រប់​គ្រង​សាលា​ពុទ្ធិក​បឋមសិក្សា​វត្ត​ពោធិសត្ថារាម​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​ចិន​តុង​
-លោក​ ផុន​ សុផាន​ អភិបាល​គណៈ​អភិបាល​រង​ខណ្ឌពោធិ៍​សែន​ជ័យ​
-លោក​ អ៊ុក​ ឌីសារ៉ុម​ អនុប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​រាជធានី​ភ្នំពេញ​
-លោក​ស្រី​ ទៀប​ វណ្ណរឿង​ ចៅ​សង្កាត់​កាកាប​ទី១
-លោក​ អែម​ សាយ័ន​ ប្រធាន​ភូមិ​ប៉ប្រកខាងជេីង
-មហា​ឧបាសិកា​ អុឹម​ ថាវី​ មហា​ឧបាសិកា​ ឡៃ​ សុខា​ លោក​ស្រី​ ហុក​ វណ្ណឌី​ ព្រមទាំង​ញោម​សទ្ធា​ទទួល​សមណ​ជាប់​ជយលាភី​ចំណាត់​ថ្នាក់​លេខ​១​ និងលេខ​២​ និង​លេខ​៣​ ចំនួន​៩អង្គ​។
នៅថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
សូមប្រគេននិងជូនពរ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់អង្គ ឯកឧត្តម លោកជំទាវ អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
​ សូមជ្រះថ្អលានុមោទនា!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Phnom Penh