មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ - FTC

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ - FTC

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ - FTC គាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្មអាហារនៅកម្ពុជា តាមរយៈបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង

[English Below]-----------------កែលម្អគុណភាពទឹកម្ជូរព្រឹក និងកាត់បន្ថយកករ  ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះថ្ងៃទី១៣ សីហា ២០២៦ ...
19/08/2026

[English Below]
-----------------

កែលម្អគុណភាពទឹកម្ជូរព្រឹក និងកាត់បន្ថយកករ ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះ

ថ្ងៃទី១៣ សីហា ២០២៦ — មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាសក្នុងស្រុក «ទឹកម្ជូរព្រឹក (Chorny Charm Coffee)» តាមរយៈការសាកល្បងប្រើម៉ាស៊ីន Filter Press ដើម្បីចម្រោះ និងកាត់បន្ថយសារធាតុកករ ជួយឱ្យផលិតផលមានភាពថ្លា និងគុណភាពកាន់តែប្រសើរ។

✅ លទ្ធផលសាកល្បងបង្ហាញថា ផលិតផលមានភាពថ្លាល្អ ហើយសហគ្រាសនឹងបន្តតាមដានគុណភាព និងលក្ខខណ្ឌរក្សាទុក ដើម្បីសម្រេចបានគុណភាពសមស្រប។

🤝 មជ្ឈមណ្ឌល FTC ចូលរួមជាមួយសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់ស្តង់ដារ គុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។

-----------------
Improve the quality of Roselle Tea and reduce sediment by using a filtration system.

13 August 2026 — The FTC Center provided technical support to the local enterprise “Roselle Tea (Chorny Charm Coffee)” by conducting a trial using a Filter Press to improve filtration and reduce suspended solids. This process helps enhance product clarity and contributes to improved overall product quality.

✅ The trial results showed a noticeable improvement in product clarity. The enterprise will continue to monitor product quality and storage conditions to ensure that the desired quality standards are consistently achieved.

🤝 The FTC Center remains committed to supporting local enterprises and handicraft producers in advancing production technologies, improving standards and product quality, and strengthening their competitiveness in the market.

-----------------




Social Media:
https://ftc-prject.vercel.app

📢 ឱកាសទទួលបានការប្រឹក្សាយោបល់បច្ចេកទេសផ្ទាល់ពីអ្នកជំនាញកូរ៉េ លើកទី២!មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)...
17/08/2026

📢 ឱកាសទទួលបានការប្រឹក្សាយោបល់បច្ចេកទេសផ្ទាល់ពីអ្នកជំនាញកូរ៉េ លើកទី២!

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) គ្រោងនឹងរៀបចំកម្មវិធី "ការប្រឹក្សាយោបល់បច្ចេកទេស" ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃអាហារក្នុងស្រុក តាមរយៈ៖
📌 ការចុះវាយតម្លៃផ្ទាល់៖ ពិនិត្យលើខ្សែច្រវាក់ផលិតកម្មបច្ចុប្បន្ន បញ្ហាប្រឈម និងចំណុចខ្វះខាតនៅទីតាំងសហគ្រាស។
📌 ការផ្តល់ដំណោះស្រាយបច្ចេកទេស៖ ណែនាំបច្ចេកវិទ្យាកែច្នៃដែលមានប្រសិទ្ធភាព សុវត្ថិភាព និងសាកសមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

🔑 លក្ខខណ្ឌនៃការជ្រើសរើស៖
១. ជាសហគ្រាសដែលបានចុះបញ្ជីសិប្បកម្ម ឬ ច.ប.ផ. រួចរាល់។
២. ស្ថិតក្នុងប្រភេទផលិតផលអាទិភាពដូចជា៖
ក) ទឹកជ្រលក់ និងគ្រឿងទេស
ខ) អាហារសម្រន់ (Snacks)
គ) ផលិតផលសរសៃ (មី នំបញ្ចុក គុយទាវ...)

ផុតកំណត់ចុះឈ្មោះ៖​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
🔗 លីងចុះឈ្មោះ៖ https://https://forms.gle/emGhCYh96gAfMptL8
លេខទូរសព្ទ៖ ០១១ ២២០ ១១១

[English Below]-----------------មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍ម...
14/08/2026

[English Below]
-----------------

មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍

មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាស ភ្នំពេជ្រ ប៊ុនឃា ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន Homo mixer​ សម្រាប់ផលិតប្រេងគ្រំចំពុះទា ដើម្បីជួយឱ្យផលិតផលមានភាពសព្វស្មើ និងកែលម្អវាយនភាពឱ្យកាន់តែប្រសើរ។

ក្រោយការសាកល្បង ឃើញថាផលិតផលមានភាពសព្វស្មើល្អ ហើយសហគ្រាសនឹងបន្តតាមដានគុណភាពក្នុងអំឡុងពេលរក្សាទុក។ ជំហានបន្ទាប់ សហគ្រាសមានគម្រោងស្នើសាកល្បងម៉ាស៊ីនបន្ថែម ដើម្បីបន្តលើកកម្ពស់គុណភាពផលិតផល។

មជ្ឈមណ្ឌល FTC បន្តរួមចំណែកគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។

-----------------
FTC Center Supports Local Enterprises Toward Quality-Driven and Innovative Production

The FTC Center supported Phnom Pich Bunkhea Enterprise Enterprise in conducting a trial using a homogenizer mixer for the production of green mussel oil. The trial aimed to improve product homogeneity and enhance its overall texture and consistency.

Following the trial, the product demonstrated improved uniformity and consistency. The enterprise will continue to monitor product quality throughout the storage period to assess its stability over time. As a next step, the enterprise plans to request additional machinery trials to further improve product quality and optimize its production process.

The FTC Center remains committed to supporting local enterprises and handicraft producers by facilitating the adoption and development of production technologies, enhancing product quality, and promoting innovation.

-----------------




Social Media:
https://ftc-prject.vercel.app

[English Below]-----------------មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផលនៅ...
13/08/2026

[English Below]
-----------------

មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាសសម្រស់ទឹកមាត់ត្រចៀកកាំ «BB Nest» ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន «Retort Sterilizer» សម្រាប់សម្លាប់មេរោគលើផលិតផល «ទឹកត្រចៀកកាំ» ដែលវេចខ្ចប់ក្នុងដបកែវ។

ការសាកល្បងនេះមានគោលបំណងជួយពន្យារអាយុកាលផលិតផល ដោយមិនចាំបាច់ប្រើប្រាស់សារធាតុរក្សាទុក ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

បន្ទាប់ពីបញ្ចប់ការសាកល្បង សហគ្រាសគ្រោងនឹងបន្តកែសម្រួលលក្ខខណ្ឌផលិតកម្ម និងជ្រើសរើសសំបកវេចខ្ចប់ឱ្យសមស្របនឹងផលិតផល។

មជ្ឈមណ្ឌល FTC នឹងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស និងអាជីវកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងនវានុវត្តន៍។

​-----------------
FTC Center Supports Local Enterprises in Advancing Product Quality and Innovation

On 11 August 2026, the FTC Center provided technical support to BB Nest in conducting a trial using a retort sterilizer to sterilize its edible bird’s nest beverage, packaged in glass bottles.

The trial aimed to extend the product’s shelf life without the use of preservatives, while ensuring its quality and safety for consumers.

Following the completion of the trial, the enterprise plans to further optimize its production conditions and select packaging materials that are best suited to the product.

The FTC Center remains committed to supporting, promoting, and encouraging local enterprises and businesses in the development of products that meet high standards of quality, safety, and innovation.

-----------------




Social Media:
https://ftc-prject.vercel.app

[English Below]-----------------មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍ន...
03/08/2026

[English Below]
-----------------

មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសិប្បកម្ម អ៊ែមភល អាហ្គ្រោ ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន Colloid Mill Machine សម្រាប់ផលិតទឹកដោះចន្ទី។

ការសាកល្បងនេះជាជំហានសំខាន់ក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីនក្រឡុកតាមផ្ទះ ទៅរកបច្ចេកវិទ្យាផលិតកម្មដែលមានសមត្ថភាពផលិតបានក្នុងបរិមាណកាន់តែច្រើន និងមានគុណភាពស្របគ្នា។

ជំហានបន្ទាប់ សិប្បកម្មនឹងបន្តសាកល្បងម៉ាស៊ីន និងកែសម្រួលរូបមន្ត ដើម្បីបង្កើតរសជាតិដែលមានគុណភាព និងឆ្លើយតបតម្រូវការទីផ្សារ។

មជ្ឈមណ្ឌល FTC បន្តរួមចំណែកគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។

-----------------
FTC Center Supports Local Enterprises in Advancing Quality and Innovative Production

On July 30, 2026, the FTC Center supported Ample Agro in conducting a trial of a colloid mill machine for cashew milk production.

This trial represents an important step in transitioning from household blending equipment to more advanced production technology capable of producing larger volumes while ensuring consistent product quality.

As the next step, the enterprise will continue testing the machine and refining its formulation to develop a high-quality taste that meets market demand.
The FTC Center remains committed to supporting local enterprises and producers in adopting advanced production technologies, enhancing product quality, and promoting innovation.

-----------------
Social Media:
https://ftc-prject.vercel.app

✨ អភិវឌ្ឍន៍ផលិតផលកែច្នៃអាហាររបស់លោកអ្នក ឱ្យមានស្តង់ដារ និងគុណភាពខ្ពស់ជាមួយ FTC! 🇰🇭តើលោក លោកស្រី កំពុងជួបប្រទះបញ្ហាបច្ចេក...
03/08/2026

✨ អភិវឌ្ឍន៍ផលិតផលកែច្នៃអាហាររបស់លោកអ្នក ឱ្យមានស្តង់ដារ និងគុណភាពខ្ពស់ជាមួយ FTC! 🇰🇭

តើលោក លោកស្រី កំពុងជួបប្រទះបញ្ហាបច្ចេកទេស ឬចង់ពង្រឹងគុណភាពផលិតផលអាហាររបស់ខ្លួនមែនទេ?
មជ្ឈមណ្ឌល FTC អាចជួយលោកអ្នកបាន!

💡 សេវាកម្មចម្បងរបស់យើងរួមមាន៖
១. ការកែច្នៃ និងការប្រើប្រាស់សាកល្បងម៉ាស៊ីនទាំង ៨៣ គ្រឿង
២. ការវិភាគគុណភាព និងសុវត្ថិភាពអាហារ
៣. ការប្រឹក្សាយោបល់អាជីវកម្ម និងគាំទ្រសហគ្រាស
៤. ការជួយជ្រោមជ្រែងផ្នែកផ្សព្វផ្សាយ

📲 ចុះឈ្មោះជួបជាមួយអ្នកជំនាញឥឡូវនេះ! ស្គែន QR Code លើរូបភាព ឬលីងខាងក្រោម៖
https://forms.gle/Qd7X4RHFuVdKMfSQ7

📞 ទូរសព្ទ៖ 023 869 666
💬 Telegram: http://t.me/ftc_project


[English Below]-----------------មជ្ឈមណ្ឌល FTC រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ ក្នុងឆ្នាំ២០២៦ និងទិសដៅ...
31/07/2026

[English Below]

-----------------
មជ្ឈមណ្ឌល FTC រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ ក្នុងឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌល FTC បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ ក្នុងឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្ដម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួង ឧ.វ.ប.ន. និងជាប្រធានគម្រោង។

កិច្ចប្រជុំផ្ដោតលើចំណុចដូចខាងក្រោម៖
១. បូកសរុបសមិទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបាន
២. ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ
៣. ទិសដៅផែនការការងារឆ្នាំ២០២៧។

-----------------
FTC Center Held a Mid-Year Performance Review Meeting for 2026 and Discusses 2027 Work Plan

Phnom Penh, July 30, 2026 — The FTC Center convened a meeting to review its achievements and work progress for the first half of 2026 and to discuss the work plan for 2027. The meeting was presided over by H.E. Hong Rada, Undersecretary of State of the Ministry of Industry, Science, Technology & Innovation (MISTI) and Project Director.

The meeting focused on the following key agenda items:
1. Reviewing the achievements and progress made during the first half of 2026.
2. Discussing key challenges and identifying appropriate solutions.
3. Outlining the strategic work plan and priorities for 2027.

-----------------
Social Media:
https://ftc-prject.vercel.app

[English Below]-----------------មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផលនៅ...
30/07/2026

[English Below]
-----------------

មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាស «សំបុកត្រចៀកកាំ វឌ្ឍនៈ» ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន «Retort Sterilizer» សម្រាប់សម្លាប់មេរោគលើផលិតផល «ទឹកត្រចៀកកាំ» ដែលវេចខ្ចប់ក្នុងដបកែវ។

ការសាកល្បងនេះមានគោលបំណងជួយពន្យារអាយុកាលផលិតផល ដោយមិនចាំបាច់ប្រើប្រាស់សារធាតុរក្សាទុក ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

បន្ទាប់ពីបញ្ចប់ការសាកល្បង សហគ្រាសគ្រោងនឹងបន្តកែសម្រួលលក្ខខណ្ឌផលិតកម្ម និងអភិវឌ្ឍផលិតផលឱ្យស្របតាមស្តង់ដារគុណភាព ដើម្បីត្រៀមខ្លួនពង្រីកការចែកចាយទៅទីផ្សារ។

មជ្ឈមណ្ឌល FTC នឹងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស និងអាជីវកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងនវានុវត្តន៍។

-----------------
FTC Center Supports Local Enterprises in Advancing Product Quality and Innovation

On 28 July 2026, the FTC Center supported VATTANAK Bird’s Nest Enterprise in conducting a trial using a retort sterilizer to sterilize its bird’s nest beverage packaged in glass bottles.

The trial aimed to extend the product’s shelf life without the use of preservatives, while ensuring consistent quality and safety for consumers.

Following the completion of the trial, the enterprise plans to further refine its production conditions and develop the product in compliance with relevant quality standards, in preparation for expanding its market distribution.

The FTC Center will continue to support, promote, and encourage local enterprises and businesses in developing products that meet high standards of quality, safety, and innovation.

-----------------
Social Media:
https://ftc-prject.vercel.app

[English Below]មជ្ឈមណ្ឌល FTC ផ្តល់ការគាំទ្របច្ចេកទេសដល់សិប្បកម្មក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល---...
27/07/2026

[English Below]

មជ្ឈមណ្ឌល FTC ផ្តល់ការគាំទ្របច្ចេកទេសដល់សិប្បកម្មក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់ "សិប្បកម្មផលិតគ្រឿងទេសបួសខ្មែរ Hsama Food និង ភ្នំពេញគុយទាវអនាម័យ ហ៊ុយ លាង 1980" ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការគាំទ្រនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញនវានុវត្តន៍ លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ ប្រកបដោយចីរភាព។

FTC Center Supports Local Enterprises to Drive Product Innovation
-----------------

PHNOM PENH 22 July, 2026: The FTC Center provided quality and safety testing support to "Hsama Food" and "Phnom Penh Healthy Rice Noodle Huy Leang 1980" in order to enhance product quality, foster innovation, and strengthen the competitiveness of Cambodia's Small and Medium Enterprises (SMEs).

This support not only helps local enterprises overcome technical challenges but also contributes to fostering innovation, enhancing food safety standards, and strengthening the long-term competitiveness of Cambodian products.

-----------------
Social Media:
https://ftc-prject.vercel.app

25/07/2026

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ - FTC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share