British Alumni Association of Cambodia

British Alumni Association of Cambodia This is the official page of British Alumni Association of Cambodia, aka "BAAC". We always welcome your support and participation.

កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ឃី កុសល លោក លាង ភួងប៊ុណ្ណារ៉ាត់ និង ឯកឧត្តម ហ៉ីវ ជននាថ តំណាងឱ្យសមាគមអតីតនិស្សិតកម...
04/05/2021

កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ឃី កុសល លោក លាង ភួងប៊ុណ្ណារ៉ាត់ និង ឯកឧត្តម ហ៉ីវ ជននាថ តំណាងឱ្យសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេស(BAAC) បាននាំយកនូវអំណោយជាថវិកាដែលបានពីការចូលរួមរបស់សប្បុរសជននៃសមាជិក សមាជិកាសមាគម និងសប្បុរសជនផ្សេងទៀត ចំនួន ១០១២១ដុល្លារអាមេរិក ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីត ១៩ ដ៏កាចសាហាវដែលកំពុងវាយលុកទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាទឹកចិត្តសប្បុរសធម៌បន្តិចបន្តួចនេះនឹងអាចជាចំណែកមួយក្នុងការជួយគាំទ្រដល់បេសកកម្មរបស់ ស.គ.យ.ត បានក្នុងគ្រាដ៏លំបាកនេះ និងជាពិសេសជួយលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ឱ្យទទួលបាននូវជោគជ័យក្នុងពេលដ៏ឆាប់ខាងមុខនេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភធនធានផ្ទាល់ខ្លួន និងសូមជូនពរដល់សប្បុរសជន បងប្រធាន ស.គ.យ.ត ទាំងពីរ និងក្រុមគ្រូពេទ្យទាំងអស់ ជួបប្រទះតែសុខសុវត្ថិភាព ជៀសឆ្ងាយពីជម្ងឺកាចសាហាវទាំងឡាយ និងទទួលបានជោគជ័យក្នុងបេសកកម្មនេះ។ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនយើង និងក្រុមគ្រួសារយើង។ 🙏🙏🙏

BAAC fundraising to support TYDA for combating COVID 19 pandemic in Cambodia. We welcome both cash and non-cash donation...
02/05/2021

BAAC fundraising to support TYDA for combating COVID 19 pandemic in Cambodia. We welcome both cash and non-cash donation. Stay safe and healthy 🙏🙏🙏

04/11/2018

The GAC is pleased to be welcoming HE Veng Sakhon, Minister of Agriculture, Forestry and Fisheries as the GAC 2018 Keynote Speaker.

The GAC 2018 will feature the Global Education & Business Forum, the Global Education & Career Expo and the Global Alumni Dinner. www.cambodiaGA.org

21/11/2017
07/11/2017

The is pleased to announce some of our panel speakers below....more to come!
For registration or partnership opportunities: www.cambodiaGA.org

តាំងនាមអោយសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងពេជ ចន្ទមុន្នី ប្រធានកិត្ត...
03/12/2016

តាំងនាមអោយសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងពេជ ចន្ទមុន្នី ប្រធានកិត្តិយសសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេស ឯកអគ្គរាជទូតចក្រភពអង់គ្លេស Bill Longhurst លោក លោកស្រី សមាជិក និងសមាជិកា នៃសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេស និងសមាគមអតីតនិស្សិត Chevening ទាំងអស់ដែលបានចំណាយទាំងពេលវេលា ថវិកា និងកំលាំងកាយចិត្តក្នុងការរៀបចំកម្មវិធី រាត្រីសិសិររដូវនៅអង់គ្លេស នេះឡើងដើម្បីធ្វើការជួបជុំគ្នាក្នុងលក្ខណៈគ្រួសារ ក្នុងន័យពង្រឹងនូវសាមគ្គីភាព ពង្រីកទំនាក់ទំនងសង្គម និងចែករំលែកនូវបទពិសោធនានាក្រោយបញ្ចប់ការសិក្សាពីចក្រភពអង់គ្លេស។

សមាគមក៏សូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ជាប ដាវុធ ឯកឧត្តម ហួត ហាក់ SpringBoard4Cambodia សមាជិកគណកម្មាធិការប្រតិបត្តិ KOI Cafe និង ក្រុមហ៊ុនប៊ែលធីគ្រុប ដែលសហការគាំទ្រដល់កម្មវិធីរបស់សមាគមយើងខ្ញុំអោយទទួលបានជោគជ័យ។ ថវិកាដែលទទួលបានពីកម្មវិធីនេះចំនួន $1000 នឹងត្រូវចូលរួមចំណែកដល់ការឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា។

ខ្ញុំសូមជូនពរដល់ បងពេជ ចន្ទមុន្នី ឯកឧត្តម Bill Longhurst លោក លោកស្រី សមាជិក និងសមាជិកា សមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេសទាំងអស់ សូមអោយជួបប្រទះតែនឹងសេចក្តីសុខចំរើន និងជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន។

ដោយក្តីគោរពពីខ្ញុំ
ប្រធានសមាគម
ឃី កុសល

Dear all UK Alumni,BAAC is pleased to call for a reunion under the theme of "UK WINTER NIGHT". All UK alumni are cordial...
29/11/2016

Dear all UK Alumni,

BAAC is pleased to call for a reunion under the theme of "UK WINTER NIGHT". All UK alumni are cordially invited to this important night.

Please be noted that the entrance fee is $20 and some of it will be contributed to kuntha bopha.

Attending U.K. Education expo launching at the British Ambassador's residence with U.K. Alumni/Chevening Alumni.
25/10/2016

Attending U.K. Education expo launching at the British Ambassador's residence with U.K. Alumni/Chevening Alumni.

Address

Phnom Penh
12000

Telephone

095466059

Website

Alerts

Be the first to know and let us send you an email when British Alumni Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share