08/12/2023
ក្រសួងធម្មការគួរតែមានចំណាត់ការចំពោះ បុគ្គលដែលយកសាសនាមករកស៊ី ភស្តុតាងមានច្រើនគួរសមហើយ ថាបុគ្គលហ្នឹងកំពុងបោកខ្មែរ សេដ្ឋកិច្ចកំពុងតែយ៉ាប់ មនុស្សគ្មានអីជាទីពឹង ចឹងហើយចេះតែជឿនេះជឿនោះ អ្នកខ្លះខំទៅតម្រង់ជួគាស់ក្រវិលកំប៉ុងយកលុយ មិនថាអីទេបើមានមនុស្សតិចតួចតម្រង់ទៅ ផ្សងលេងទៅ តែនេះខ្លះងើបតាំងម៉ោងបីយប់មនុស្សរាប់ពាន់អ្នក អ្នកលក់ឡេ … រឿងច្រើនណាស់និយាយមិនអស់ទេ។
អ្នកចេះដឹងគេខំប្រាប់ ទៅគិតថាគេច្រណែនទៅវិញ យល់អាក្រក់ថាល្អ យល់សថាខ្មៅ មើលលែងយល់មួយណាមិត្ត មួយណាសត្រូវ។
ខ្ញុំចាប់ផ្តើមលែងឆ្ញល់ហើយថា ម៉េចបានចាប់ពីសម័យអង្គរមក ខ្មែរយើងចុះខ្សោយរហូតមក។
#វេទនាជាតិ
09/06/2022
គ្រប់សត្វទាំងអស់តែងចង់បានសេចក្តីសុខ តែយ៉ាប់សត្វមនុស្សនេះចង់បានសុខតែខ្លួនឯង ថាសម្លាប់គេធ្វើអាហារចុះព្រោះដើម្បីរស់ អ្នកខ្លះសម្លាប់គ្នាលេង អ្នកខ្លះស្ទួចត្រីលេង អ្នកខ្លះបាញ់ចាបលេង ច្រើនរូបភាពណាស់រាប់មិនអស់ ។
គិតលេងៗទៅចុះ បើគេយកផ្លែសន្ទួចមកចាក់មាត់យើងអូសលេង យកដុំថ្មគប់ក្បាលយើងលេង ឈឺឬអត់? ចឹងហើយកាត់បន្ថយបានកាត់ទៅការកំសាន្តណានាំទុក្ខដល់គេ។
និយាយពីមនុស្សធ្វើបាបមនុស្សម្តង អ្នកខ្លះមានកប់មេឃ តែនៅដើរធ្វើបាបគេ ប្លន់ដីគេ មួលបង្ខូចគេ ស៊ីសំណូកសូកប៉ាន់ធ្វើបាបគេ គ្រប់រូបភាពណាស់។
ដែលគិតអត់បើគេធ្វើចឹងដាក់ម៉ែ ឪពុក បង ប្អូន ឬ កូនជាទីស្រលាញ់របស់អ្នកវិញ តើសប្បាយចិត្តអត់? ទ្រព្យមានចាយ១០ជាតិមិនអស់ផងខំទៅណាទៀត ជួយអ្នកអត់ខ្លះទៅ ស្លាប់ទៅយកអីទៅមិនបានទេក្រៅពីកម្មដែលសាងហ្នឹងឯង។
#ព្រះពុទ្ធ #មុនធ្វើអ្វីមួយដាក់អ្នកដទៃគិតសិនថាបើគេធ្វើដាក់យើងតើឈឺឫអត់?
15/05/2022
ថ្ងៃវិសាខបូជា សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះពុទ្ធ 🙏🏽 ។
ចិត្ត ចេតសិក រូប បដិច្ចសមុប្បាទ… កាន់តែរៀន កាន់តែដឹងថាខ្លួនល្ងង់ រស់នៅក្នុង មោហៈ ក្រោមអំណាចទោសៈ និង លោភៈ មិនដឹងកប្បណា មានបញ្ញាអាចចេញចាកបាន ។
#ព្រះពុទ្ធ #វិសាខបូជា
06/12/2020
ក្រសួងសុខាភិបាល ៖
ការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩ ៖
ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖
ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាស ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបេីមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ។
សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សយព្រឹកមុិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហេីយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រេីននូវរាល់ការចូលរួមទាំងអស់គ្នា។
ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
09/11/2020
២ករណីថ្មីទៀតហើយ សូមប្រុងប្រយ័ត្នបងប្អូន។
29/01/2019
[English below]
បើអ្នកត្អូញត្អែរ តូចចិត្តដោយគំនិតថា “ខ្ញុំនិយាយតែការពិតសោះ ខ្ញុំគ្រាន់តែចង់ពន្យល់គេឲ្យចេះដឹងសោះ ហេតុអ្វីក៏គេស្អប់ខ្ញុំ? ហេតុអ្វីក៏គេធ្វើបាបខ្ញុំ? ហេតុអ្វីមានមនុស្សប្រឆាំងនឹងខ្ញុំច្រើនម្ល៉េះ? ហេតុអ្វីគេចេះតែរារាំងខ្ញុំ…..?” នោះអ្នកមិនទាន់យល់ថា តើសេចក្តីពិតមានន័យដូចម្តេចនៅឡើយទេ។
ត្រូវទៅរៀនឲ្យច្បាស់សិន ចាំចេញមកនិយាយ បើមិនដូច្នោះទេ អ្នកនឹងមួហ្មង ក្តៅក្រហាយក្នុងចិត្តជានិច្ច។
……………..
ដើមឈើដែលអាចផ្តល់ម្លប់ឲ្យគេបាន ខ្លួនវាត្រូវតែឈរហាលក្តៅ
ដូច្នេះ បើខ្លាចក្តៅ កុំផ្តល់ម្លប់ឲ្យគេ។
If you complain, upset by thinking, "I'm telling the truth, I just want them to understand, why do they hate me? Why are they mistreated me? Why are so many people opposed to me? Why are they obstructing me ...? "Then you have not understood what the truth really means.
Let study more, then you can speak up later, If not you will always be frustrated or mad.
.............. ..
The tree provides shade, it must stand under the strong heat.
So, if you are afraid to be hot, do not shade to others.
20/01/2019
🙏🙏🙏
តាមពិតបញ្ហាខ្លះ មិនធំដុំប៉ុន្មានទេ ប៉ុន្តែចិត្តដែលមិនមានពន្លឺបញ្ញា តែងត្រូវបានកិលេសញុះញង់ឲ្យឃេីញថាជាបញ្ហាធំ រហូតមិនអាចទ្រាំរស់តទៅទៀតបាន។
In fact, some issues are not so serious, but the mind that has no wisdom is often motivated by defilement to see it as a big challenge until giving up on life.
09/09/2018
ជាតិសាសន៍ដទៃសោះលោកជួយខ្មែរដល់ម្លឹង។
ខ្ញុំសូមគោរពដឹងគុណចេញពីចិត្តពិត តាំងតែពីខ្ញុំនៅតូចៗ ពេលប្អូនៗឈឺទៅពេទ្យរដ្ឋ ឬ ឯកជនមិនសូវពូកែទេ មានតែពេទ្យគន្ធបុប្ផានេះហើយដែលបានជួយជីវិតក្មេងៗខ្មែររាប់លាននាក់។
ហើយលោក កជាហេតុផលមួយអោយខ្ញុំជឿថាមនុស្សល្អជួយគេមិនគិតពីខ្លួនឯងពិតជាមានពិតប្រាកដមែន។
#គោរព #វីរបុរស