Sophea Shop

Sophea Shop

Share

I want to share idea related social interest

Photos from Sophea Shop's post 15/08/2022
Photos from Sophea Shop's post 15/08/2022

កាបូបសាកសមជាមួយសុភាពនារី
✅ គុណភាពល្អ
✅ ការកំម្មង់រយៈពេល១៥ថ្ងៃ
✅ អ្នកចំណាយត្រឹមតែ16$ នឹងទទួលបានកាបូបដ៏ស្រស់ស្អាត់នេះ
👉 អាចកំម្មង់ពីឥលូវទៅ នឹងបានកាបូបស្រស់ស្អាត ប្រើប្រាស់ពេលភ្ជុំបិណ្ឌខាងមុខនេះ។

Photos from Sophea Shop's post 14/06/2022

កាបូបបុរស់នារីស្អាតៗ អាចកម្មង់បាន

Photos from Sophea Shop's post 10/10/2020

បាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។ វាគ្មិននៅក្នុងបាឋកថានេះគឺលោកសាស្រ្ដាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា។តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្រ្ដ អក្សរសាស្រ្តនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ។ បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសង្គមខ្មែរបុរាណផង។ ទំនាក់ទំនងទាំងនោះ អាចមើលឃើញក្នុងកិច្ចពិធីផ្សេងៗដែលរៀបចំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីកើតរហូតដល់ស្លាប់។

លោក អាំង ជូលាន នរវិទូ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបាឋកថានៅពេលនោះបានពន្យល់ថា មិនថាសម័យបុរាណនិងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានណាស់ ព្រោះថាត្រូវការសិក្សាសាស្រាវជ្រាវឲ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូតែម្ដង ព្រោះតែងមានភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ។

មានជនជាតិភាគតិចមួយដែលលោក អាំង ជូលាន លើកមកនិយាយនិងហាក់មានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណ នោះគឺជនជាតិកួយ។ ជនជាតិនេះមានភាពលេចធ្លោជាងគេ ដោយសារសម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ។ បារាំងបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញនិងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ។
«បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ»។ នេះជាការលើកឡើងរបស់លោក អាំង ជូលាន។ លោក អាំង ជូលាន បន្ថែមថា ជនជាតិភាគតិចកួយ ដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំសព្វថ្ងៃ រហូតមានចម្រៀងក្នុងពិធីមង្គលការដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ។

លោកសាស្ដ្រាចារ្យបន្ថែម៖« តាមការស្រាវជ្រាវពីបុរាណវិទូបារាំង ដែករបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈឧស្សាហកម្មដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិត បាត់បង់ទៅរហូតដល់សង្រ្គាមលោកលើកទី២ អស់រលីង»។

បើទោះបីជាមានភស្ដុតាងថាជនជាតិកួយពូកែខាងស្លដែកក៏ពិតមែន តែលោកសាស្រ្ដាចារ្យ អាំង ជូលាន បញ្ជាក់ថា មិនមែនជនជាតិខ្មែរមិនចេះនោះទេ។ បើមិនចេះតើធ្វើដូចម្ដេចទើបសង់អង្គរវត្តដ៏អច្ឆរិយៈបែបនេះបាន? លោក អាំង ជូលាន គ្រាន់តែដាក់ការសង្ស័យផ្ទាល់ខ្លួនថា ជនជាតិកួយអាចមានចំណែកក្នុងរាជការខ្មែរសម័យបុរាណតាមចំណែកជាអាវុធ ចំណែកក្នុងទ័ពជាដើម។ យ៉ាងណាលោក អាំង ជូលាន បញ្ជាក់ថានេះជាប្រធានបទដែលអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់១០០ភាគរយ៕

Photos from Sophea Shop's post 08/08/2020

អង្កការសហប្រជាជាតិបានប្រកាសជាសកលក្នុងមហាសន្និបាតនៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨ អំពីសិទ្ធិមនុស្សក្នុងពាក្យពេចន៍ចែងថា (មនុស្សគ្រប់ៗរូប ទាំងអង្គការនិងសង្គមទាំងអស់ត្រូវប្រឹងប្រែងបណ្ដុះបណ្ដាលការគោសិទ្ធិទៅតាមរយៈ ការបង្រៀន និងការអប់រំហើយនិងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកលជាក់ស្ដែងនូវការគោរពសិទ្ធិសេរីភាពដោយវិធានការជាតិ និងអន្តរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់)។

06/08/2020

Education is most vital for development and peaceful society.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh
12101