23/05/2025
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥» ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» 🇰🇭❤️🇰🇭
🇰🇭យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ចូលរួមកៀរគរថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតី «ខ្មែរជួយខ្មែរ» ព្រមទាំងរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជារាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
សូមលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់សហគ្រាសសាធារណៈ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគរបស់លោកអ្នក ពិតជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕
មន្ទីរពេទ្យគន្ធបប្ផា
សាលា អន្តរជាតិ ប៊េសវ៉េ បុរីសន្តិភាព2