15/05/2026
ពិធីប្រគល់រង្វាន់ Coding Challenge របស់ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដល់និស្សិតអាហារូបករណ៍ជំនាន់ទី១៤ កម្រិតមូលដ្ឋាន
------------------------------------------------------
នារសៀល ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ប្រគល់រង្វាន់ជូនដល់ក្រុមសិស្សឆ្នើមចំនួន៣ក្រុម ដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតប្រជែងអភិវឌ្ឍកម្មវិធីសុសវែរ (Coding Challenge) សម្រាប់និស្សិតជំនាន់ទី១៤ កម្រិតមូលដ្ឋាន ដោយមានការចូលរួមពីលោកនាយករង ចិន ភីរម្យ និងលោកគ្រូអ្នកគ្រូទាំងអស់នៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ។
គួររំលឹកថា កម្មវិធីប្រកួតប្រជែងអភិវឌ្ឍកម្មវិធីសុសវែរ (Coding Challenge) ជាការប្រកួតសរសេរកម្មវិធីថ្មីមួយ ដែលមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី រៀបចំឡើងសម្រាប់និស្សិតជំនាន់ទី១៤ទាំងអស់ នៅក្នុងគោលបំណង ជួយនិស្សិតពង្រឹងការអនុវត្តការងារជាក្រុមក្នុង
រយៈពេលដ៏ខ្លី រួមមានការបែកចែកទំនួលខុសត្រូវក្នុងក្រុម,ការសហការក្រុម, ការគ្រប់គ្រងពេលវេលា និងការអនុវត្តនូវបច្ចេកវិទ្យាដែលបានរៀនកន្លងមកនៅក្នុងកម្មវិធីសុសវែរផ្ទាល់។ និស្សិតក៏អាចស្វែងយល់ពីឧបសគ្គ និងរៀនពីគន្លឹះល្អៗជាច្រើនពីកម្មវិធីប្រកួតនេះ មុនពេលពួកគេចាប់ផ្តើមធ្វើគម្រោងសុសវែរផ្លូវការ (Final Project)។
កម្មវិធីចែករង្វាន់ជ័យលាភីប្រព្រឹត្តទៅដោយក្តីរំភើបសប្បាយរីករាយ រួមទាំងការពិសាអាហារពេលល្ងាចរួមគ្នាផងដែរ។
Coding Challenge Award Ceremony for 14th Generation Basic Course of Korea Software HRD Center.
----------------------------------------------------
On May 13, 2026, Korea Software HRD Center presented awards to the three outstanding student teams that achieved the highest scores in the Coding Challenge for 14th Generation Basic Course students. The ceremony was attended by Deputy Director Mr. Chen Phirum and all teachers of the Korea Software Center.
The Coding Challenge is a newly introduced programming competition, organized for all 13th Generation students, with the aim of strengthening teamwork over a short period. It focuses on fostering key skills such as sharing responsibilities, team collaboration, time management, and applying previously learned technologies in a software project. The competition also offers students valuable insights and lessons that will benefit them as they begin work on their final software projects.
The award ceremony was a joyful occasion, followed by the dinner together.
30/04/2026
[English Below]
សិក្ខាសាលាស្តីអំពី “Zero Trust Principle” របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
------------------------------
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានរៀបចំសិក្ខាសាលាមួយ ស្តីពី “Zero Trust Principles” ដោយមានការចូលរួមពីលោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌល និងមានការចែករំលែកដោយលោក សួន ពិសី អតីតនិស្សិតមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ជំនាន់ទី១ និងបច្ចុប្បន្នជាប្រធានក្រុមហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធ (Lead of Digital Infrastructure and System Unit) នៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងលោកគ្រូ អ្នកគ្រូ និងនិស្សិតជំនាន់ទី១៤ ថ្នាក់កម្រិតមូលដ្ឋានទាំងអស់ផងដែរ។
នៅក្នុងសិក្ខាសាលា មានការបង្ហាញអំពីគោលការណ៍សុវត្ថិភាពប្រព័ន្ធសុសវែរ និងមជ្ឈមណ្ឌលទិន្នន័យ តាមគំនិត “Zero Trust Principles” ដែលផ្អែកលើគោលការណ៍សំខាន់គឺ “Never trust, always verify” ដោយផ្តោតលើការពង្រឹងសុវត្ថិភាពឲ្យកាន់តែរឹងមាំ និងអាចការពារហានិភ័យបានប្រសើរជាងមុន។ លើសពីនេះ វាគ្មិនក៏បានចែករំលែកចំណេះដឹងមូលដ្ឋានអំពីដំណើរការប្រព័ន្ធបណ្តាញលើអ៊ីនធឺណិតផងដែរ។
ប្រធានបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតទាំងអស់ ដោយមានវគ្គសំណួរ-ចម្លើយយ៉ាងសកម្ម និងក្បោះក្បាយពីវាគ្មិន។ នៅចុងបញ្ចប់កម្មវិធី ក៏មានការថតរូបអនុស្សាវរីយ៍រួមគ្នាផងដែរ។
Special lecture on “Zero Trust Principle” of Korea Software HRD Center
-----------------------
On Thursday, April 30, 2026, the Korea Software HRD Center organized a special lecture on the topic of “Zero Trust Principles.” The event was attended by Mr. Chen Phirum, Deputy Director, and featured a presentation by Mr. Suon Pisey, an alumnus from the first generation of the Korea Software HRD Center and currently the Lead of the Digital Infrastructure and System Unit under the Digital Transformation Group at the Ministry of Post and Telecommunications, instructors and all 14th generation basic course students. During the session, the speaker introduced key security concepts related to software systems and data centers based on the “Zero Trust” approach, which emphasizes the core principle of “Never trust, always verify,” aiming to strengthen security and better mitigate risks. In addition, he also shared about the fundamentals of network process. The topic attracted strong interest from students follow by active Q&A sessions. The program concluded with a group photo to commemorate the event.
11/04/2026
[English Below]
កម្មវិធីប្រកួតធ្វើម្ហូបខ្មែរ និងសង្ក្រាន្តឆ្នាំថ្មី របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
----
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី បានប្រារព្ធពិធីប្រកួតធ្វើម្ហូបខ្មែរ និងសង្ក្រាន្ត ដើម្បីអបអរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ ដោយមានការចូលរួមពីសំណាក់លោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី លោកគ្រូអ្នកគ្រូ និងប្អូនៗនិស្សិតជំនាន់ទី ១៤ កម្រិតមូលដ្ឋានទាំងអស់នៃមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី ។
កម្មវិធីនេះ នៅពេលព្រឹកមានការប្រកួតចម្អិនម្ហូបខ្មែរ ទៅតាមក្រុមនីមួយៗនៃនិស្សិតជំនាន់ទី១៤ រួមជាមួយការរង្វាយតម្លៃពីស្នាដៃម្ហូបផងដែរ។ នៅពេលរសៀល ក៏មានការលេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរ ជាច្រើន រួមទាំងការ ហូបនំបញ្ចុកខ្មែរពេលល្ងាចជុំគ្នា និងការកម្សាន្តផ្សេងទៀត ដែលធ្វើអោយកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយ។
នាឱកាសចូលឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ មជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី សូមជូនពរជ័យសព្ទសាធុការ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ រួមទាំងប្អូនៗនិស្សិត ព្រមទាំងដៃគូរសហការទាំងអស់ នៃមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី។
Khmer Food Competition and Khmer New Year Celebration of Korea Software HRD Center
---
On Saturday, April 11, 2026, Korea Software HRD Center Hold a Khmer Food Competition and Khmer New Year Celebration with many participants include Mr. Chen Phirum, Deputy Director, Instructors, Staff and all student of 14th Generation Basic Course. In the morning, there was a Korean food making competition from all students. There were also evaluations and rewards to winners as well. Moreover, in the afternoon, there were many Khmer Traditional Games and Dancing followed by Khmer Noodle which made the event full of entertainment.
Korea Software HRD Center wishes good blessings, happiness and prosperity to the management team, instructors and students, as well as all the partners of the center in this New Year.
06/04/2026
[Engilsh Below]
បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល ៣ ខែ កន្លងមកនេះ និស្សិតនៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) បានឈានមកដល់ដំណាក់កាលដ៏សំខាន់មួយ គឺការបង្ហាញសមត្ថភាពក្នុងការអភិវឌ្ឍ Project ពេញលេញ។
ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ Final Project មជ្ឈមណ្ឌលបានរៀបចំកម្មវិធីប្រកួតប្រជែង "Coding Challenge 2026" ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យនិស្សិត៖
ពង្រឹងការងារក្រុម៖ រៀនពីរបៀបបែងចែកតួនាទី និងការសម្របសម្រួលក្នុងក្រុមឱ្យមានប្រសិទ្ធភាព។
បញ្ចេញសមត្ថភាពពិត៖ យកចំណេះដឹងដែលបានរៀន មកបង្កើតជាកម្មវិធីសហ្វវែរជាក់ស្តែងក្នុងរយៈពេលដ៏ខ្លី។
ការច្នៃប្រឌិត និងដោះស្រាយបញ្ហា៖ បង្កើនជំនាញដោះស្រាយបញ្ហាជាក់ស្តែង ដោយរួមផ្សំជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ជាជំនួយ។
និស្សិតទាំង ៦ ក្រុម នឹងត្រូវប្រកួតប្រជែងគ្នាក្នុងការបង្កើត Full Stack Platform ក្រោមប្រធានបទ “HRD Community” ដែលតម្រូវឱ្យអភិវឌ្ឍទាំង Backend និង Frontend។
កាលវិភាគនៃការប្រកួត៖
ព្រឹកថ្ងៃដំបូង៖ រៀបចំផែនការគម្រោង (Planning) និងបែងចែកតួនាទី។
មួយថ្ងៃកន្លះបន្ទាប់៖ ដំណើរការសរសេរកូដ និងអភិវឌ្ឍកម្មវិធី (Development) ។
តើក្រុមណានឹងអាចបញ្ចប់គម្រោងបានល្អបំផុត?
តោះតាមដានទាំងអស់គ្នា ដើម្បីដឹងពីលទ្ធផលចុងក្រោយថាតើក្រុមណានឹងទទួលបានជ័យលាភី !
............................................................................
After 3 months of hard work and training, students at the Korea Software HRD Center are now ready for a big coding challenge.
To prepare for their Final Projects, the center is hosting a "Coding Challenge" to help students practice their skills in a real-world setting.
In this challenge, students will focus on:
Teamwork: Learning how to work together and share tasks.
Real Skills: Applying what they learned in class into a system.
Innovate & Solve Problems: Tackle real-world challenges by combining their coding expertise with AI-assisted development.
All 6 teams will compete to build a Full Stack Platform called “HRD Community” (both the front and back end).
⏳ The Schedule:
First Morning: Planning the project and picking roles.
Next 1.5 Days: Code Implementation
Which team will build the best project? Let's see which team will be in the top groups!
26/03/2026
[English Below]
សិក្ខាសាលាស្តីអំពី “Modern Developer Evolution and Adaptation in the Age of AI” ដោយអតីតនិស្សិតរបស់មជ្ឈមណ្ឌលកូរ៉េសហ្វវែ អេច អ ឌី លោកបណ្ឌិត គង់វង្សសុវណ្ណរាជ ដែលទើបតែទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតជំនាញ Big Data ពីសាកលវិទ្យាល័យជាតិ Chunguk នៃសាធារណៈរដ្ឋកូរ៉េ។
________________________________
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានរៀបចំសិក្ខាសាលាមួយស្តីអំពី
“Modern Developer Evolution and Adaptation in the Age of AI”ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានដោយមានការចូលរួមពីសំណាក់ លោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងវាគ្មិនកិត្តិយស លោកបណ្ឌិត គង់វង្សសុវណ្ណរាជ អតីតនិស្សិតរបស់មជ្ឈមណ្ឌលកូរ៉េសហ្វវែ អេច អ ឌី ជំនាន់ទី៦ ហើយបច្ចុប្បន្នលោកកំពុងសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតននៅសាកលវិទ្យាល័យជាតិ Chungbukនៃសាធារណៈរដ្ឋកូរ៉េ រួមទាំងលោកគ្រូអ្នកគ្រូ និស្សិតជំនាន់ទី ១៤ ថ្នាក់កម្រិតមូលដ្ឋានទាំងអស់ នៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។
ក្នុងសិក្ខាសាលាដ៏មានអត្ថន័យនេះ លោកបានចែករំលែកអំពីសារៈសំខាន់នៃការសម្របខ្លួនក្នុងយុគសម័យបច្ចេកវិទ្យា AI ដែលកំពុងអភិវឌ្ឍយ៉ាងលឿនរហ័ស ចំណុចខ្លាំង និងចំនុចខ្សោយនៃAI ប្រៀបធៀបជាមួយសមត្ថភាពរបស់មនុស្ស និងលក្ខណៈពិសេសដែលមនុស្សត្រូវមានដើម្បីទទួលបានឱកាសកាន់តែច្រើននៅក្នងយុគសម័យ AI នេះ។ដូច្នេះ ការរៀនប្រើប្រាស់ AI ឲ្យបានត្រឹមត្រូវ និងឆ្លាតវៃ គឺជាគន្លឹះសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់អនាគត និងការប្រកួតប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្ន។
លើសពីនេះ លោកក៏បានចែករំលែកវិធីសាស្ត្រប្រើប្រាស់ AI និងបទពិសោធន៍ផ្ទាល់ខ្លួន ដែលជាដំណើរនាំឲ្យលោកទទួលបានភាពជោគជ័យ និងការរីកចម្រើនដល់សព្វថ្ងៃ។
សិក្ខាសាលានេះមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តឲ្យយើងទាំងអស់គ្នាមានភាពក្លាហានក្នុងការសិក្សា និងអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថលផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការសាកសួរពីសំណាក់និស្សិត និងការពន្យល់យ៉ាងក្បោះក្បាយ រួមទាំងការថតរូបអនុស្សាវរីយ៍ផងដែរ។
Special Lecture on “Modern Developer Evolution and Adaptation in the Age of AI” by Dr. Kong Vungsovannreach, Alumnus of Korea Software HRD Center
________________________________
Phnom Penh: On Wednesday, March 25, 2026, the Korea Software HRD Center organized a workshop titled “Modern Developer Evolution and Adaptation in the Age of AI” at the Cambodia-Korea Cooperation Center (CKCC). The event was attended by Mr. Chen Phirum, Deputy Director of the Korea Software HRD Center, and guest speaker Dr. Kong Vungsovannreach, a 6th-generation alumnus who recently earned his PhD in Big Data from Chungbuk National University in South Korea and is currently a post-doctoral researcher there. The workshop also welcomed faculty members and all 14th-generation foundation-level students of the center.
During this meaningful session, Dr. Sovannreach shared insights on the importance of adapting to the rapidly evolving era of Artificial Intelligence. He discussed the strengths and weaknesses of AI compared to human capabilities and highlighted the specific traits humans must cultivate to seize opportunities in this new landscape. He emphasized that learning to use AI correctly and intelligently is the key to future readiness and remain competitive in today’s job market. Furthermore, he shared his personal methods and experiences using AI that led to his current success. The workshop not only provided technical knowledge but also inspired the audience to be courageous in their studies and self-development within the digital age. The program concluded with an engaging Q&A session and a group photo
15/03/2026
[English Below]
កម្មវិធីជួបជុំលេងកីឡារបស់អតីតនិស្សិតមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
-------------------------------------------
នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានរៀបចំកម្មវិធី ប្រកួតកីឡាបាល់ទាត់មិត្តភាព និងលេងល្បែងកម្សាន្តផ្សេងៗ ដោយមានការចូលរួមពីសំណាក់លោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌល កូរ៉េសហ្វវែរ អេច អ ឌី លោក Seol Wookhwan នាយកប្រតិបត្តិក្រុមហ៊ុន KOSIGN រួមទាំងលោកគ្រូ អ្នកគ្រូ និងអតីតនិស្សិតគ្រប់ជំនាន់របស់មជ្ឈមណ្ឌល កូរ៉េសហ្វវែរ អេច អ ឌី ។ អតីតនិស្សិតទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបជុំមិត្តភក្ភិ លោកគ្រូ អ្នកគ្រូ រួមទាំងការលេងកីឡារួមគ្នាប្រកបដោយភារតភាព និងសាមគ្គីភាព។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចែករង្វាន់ជ័យលាភី និងការថតរូបអនុស្សាវរីយ៍ជុំគ្នាផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ក៏បានរៀបចំញាំអាហារបុហ្វេពេលល្ងាចជុំគ្នាជាមួយនិស្សិតអាហារូបករណ៍ជំនាន់ទី១៤ទាំងអស់ រួមទាំងការច្រៀងរំាកម្សាន្តផងដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះមជ្ឈមណ្ឌល កូរ៉េសហ្វវែរ អេច អ ឌី បានបណ្តុះបណ្តាលនិស្សិត ១៣ ជំនាន់រួចមកហើយ ដោយបច្ចុប្បន្ន ពួកគេបាននឹងកំពុងបំរើការងារផ្នែក ICT នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាជាតិអន្តរជាតិ និងមួយចំនួនទៀតបាននឹងកំពុងបន្តការសិក្សាអាហារូករណ៍ថ្នាក់បណ្ឌិត អនុបណ្ឌិតនៅក្រៅប្រទេសផងដែរ។ បច្ចុប្បន្នមជ្ឈមណ្ឌល កូរ៉េសហ្វវែរ អេច អ ឌី បាននឹងកំពុងបណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ព័ត៌មានវិទ្យាជំនាន់ទី ១៤ ដើម្បីបំពេញតម្រូវការទីផ្សារព័ត៌មានវិទ្យា និងសង្គមជាតិបន្ថែមទៀត។
Sport Reunion of Korea Software HRD Center
--------------------------------------------
On March 14, 2026. Korea Software HRD Center held a reunion event including Sport in the morning for all generations. There were a lot of participants including Mr. Chen Phirum, Deputy Director of Korea Software HRD Center, Mr. Seol Wookhwan, CEO of KOSIGN Cambodia, HRD Staff and all alumni from all generations. The alumni were very happy with this gathering at which they could meet their friends, teachers and join sport and games together with solidarity. At the end of the event there were also award deliveries to the winners and had photo session together as well.
In addition, the Korea Software HRD Center also organized a buffet dinner gathering with all students from the 14th scholarship generation, along with singing and entertainment activities.
So far, Korea Software HRD Center has trained IT students for 13 generations. They had played very important role for ICT development in Cambodia by working in public and private sector, International IT Companies and some even got the scholarship for study Master and PhD aboard. Currently, Korea Software HD Center is training 14th generation IT scholarship students to meet the needs of the IT market and society.
02/03/2026
[English Below]
មជ្ឈមណ្ឌលកូរ៉េសហ្វវែរ អេច អ ឌី សូមចូលរួមអបអរសាទរដល់អតីតនិស្សិត និងជាអតីតគ្រូបង្គោលផ្នែកអភិវឌ្ឍសហ្វវែរ នៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌីចំនួន៥រូបដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅសាធារណរដ្ឋកូរ៉េប្រកបដោយជោគជ័យ។
យើងខ្ញុំពិតជាមានមោទកភាព និងស្ងើចសរសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់អតីតនិស្សិតយើងជាខ្លាំង។
លទ្ធផលនាពេលនេះ សបញ្ជាក់ឱ្យឃើញអំពី សមត្ថភាពនៃការខិតខំសិក្សាដែលនាំមកនូវផ្លែផ្កា កិត្តិយស មោទនភាពជូនសង្គមជាតិ។
សូមជូនពរដល់អ្នកទាំងអស់គ្នា ទទួលបានតែភាពជោគជ័យគ្រប់ភារកិច្ច និងសុខភាពល្អ។
គួររំលឹកផងដែរថា មជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី បាននឹងកំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដើម្បី ចូលរួមលើកកម្ពស់វិស័យ ICT នៅប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៣។ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី មានទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យមួយចំនួន នៅសាធារណៈរដ្ឋកូរ៉េ ហើយបាននឹងកំពុងតែបញ្ជូននិស្សិតទៅបន្តការសិក្សានៅទីនោះជារៀងរាល់ឆ្នាំ ។ មកដល់ពេលនេះមាននិស្សិតកំពុងបន្តការសិក្សានិងបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិត និងបណ្ឌិតនៅសាធារណៈរដ្ឋកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀតចំនួន 70 នាក់មកហើយ។
Korea Software HRD Center would like to congratulate 5 alumni and as the former instructor of Korea Software HRD Center who successfully completed their master's and doctoral degrees in the Republic of Korea. We are truly proud and impressed by the efforts of our former students. These results demonstrate the ability of academic efforts to bring honor, and pride to the Cambodia's society. We wish you all success in all your tasks and good health.
It should be noticed that Korea Software HRD Center has been working hard to contribute in ICT promotion in Cambodia since 2013 through intensive training and human resource development. Korea Software HRD Center also have close relation with many universities in South Korea and has been coordinating the students to continue higher education abroad. So far, more than 70 KSHRD alumni has received the scholarship to pursue Master and PhD abroad. Some of them have graduated and become the potential resource in ICT industry.
26/02/2026
សូមជម្រាបសួរ អតីតនិស្សិត មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ទាំងអស់!!
កម្មវិធីប្រកួតកីឡាប្រចាំឆ្នាំរបស់អតីតនិស្សិត មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌីបានមកដល់ទៀតហើយ។
សូមគោរពអញ្ជើញអតីតនិស្សិតទាំងអស់ចូលរួមកម្មវិធី Sports Reunion Event ឆ្នាំ២០២៦ ដោយមានការប្រកួតកីឡាគ្រប់ជំនាន់ដើម្បីដណ្ដើមពានប្រចាំឆ្នាំ រួមទាំងសកម្មភាពកម្សាន្តផ្សេងៗទៀត ដោយនឹងប្រព្រឹត្តិទៅដូចខាងក្រោមៈ
- កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
- ទីកន្លែងកីឡា៖ RooY7 Sport Club https://maps.app.goo.gl/sQjLR8ev2ddRi47cA
- អ្នកអាចធ្វើការចុះឈ្មោះតាមរយះ QR នៅក្នុង Poster ឬតាមរយៈ Link https://forms.gle/RFfpK1whvUt9fgYS8
*សូមមេត្តាចុះឈ្មោះចូលរួមត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីសាលាងាយស្រួលក្នុងការរៀបចំកម្មវិធី
* ការចូលរួមរបស់អ្នកគឺជាផ្ដល់កិត្តិយសយ៉ាងខ្លាំងដល់មជ្ឈមណ្ឌល និង ម្ចាស់ជំនួយ។ ហើយក៏ជាពេលវេលាជួបជុំសិស្សប្អូនសិស្សច្បងផងដែរ។
25/02/2026
[English Below]
សិក្ខាសាលាស្តីអំពី “Time to Get Up” របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
---------------------------------------
ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានរៀបចំសិក្ខាសាលាស្ដីអំពី “Time to Get Up” ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយចែករំលែកដោយ លោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី រួមទាំងការចូលរួមពី លោកគ្រូអ្នកគ្រូ និស្សិតជំនាន់ទី១៤នៃថ្នាក់កម្រិតមូលដ្ឋានទាំងអស់។ សិក្ខាសាលាផ្តោតសំខាន់ទៅលើសារៈសំខាន់នៃការពង្រឹងវិន័យ ផលប្រយោជន៍នៃការមានវិន័យ និងគន្លឹះក្នុងការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព។ ប្រធានបទនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះនិស្សិតទាំងអស់ដែលបានផ្តល់នូវធាតុចូលនិងជម្រុញទឹកចិត្តដល់និស្សិតរួមមានដូចជា៖
• វិន័យជាអ្វី?
• សរសរស្តម្ភនៃវិន័យ
• ផលប្រយោជន៏នៃការមានវិន័យ
• អ្វីជាការគ្រប់គ្រងពេលវេលា?
• គុណតម្លៃនៃពេលវេលា
• សញ្ញាណដែលបញ្ជាក់ថាអ្នកខ្វះខាត់ក្នុងការគ្រប់គ្រង់ពេលវេលា
• លំហូនៃផ្នត់គំនិតវិជ្ជមាន ជាដើម ។ល។
ពួកយើងពិតជាមានសេចក្ដីសោមនស្សរីករាយ ព្រមទាំងអរគុណដល់លោកនាយករងដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោកមកចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាំងនេះដែលមិនអាចខ្វះបាន។នៅចុងបញ្ចប់នៃកម្មវិធីក៏មានការសាកសួរពីសំណាក់និស្សិត និងការពន្យល់យ៉ាងក្បោះក្បាយ រួមទាំងការថតរូបអនុស្សាវរីយ៍ផងដែរ។
Special Lecture on topic “Time to get up “of Korea Software HRD Center
----------------------------------------------------------
On Tuesday, February 24, 2026, the Korea Software HRD Center organized a special lecture titled “Time to Get Up”, which was held at CKCC. The lecture was delivered by Mr. Chen Phirum, Deputy Director of the Korea Software HRD Center, with the participation of instructors and all Generation 14th Basic course students.
The lecture focused on the importance of strengthening discipline, the benefits of having discipline, and effective time management strategies.
This topic is highly valuable for students, providing important insights and motivation through key points such as:
• What is discipline?
• The pillars of discipline
• The benefits of having discipline
• What is time management?
• The value of time
• Signs of poor time management
• The development of a positive mindset, and more
We are truly delighted and sincerely grateful to the Deputy Director for taking his valuable time to share essential knowledge and experiences. At the end of the session, there was an interactive Q&A session with students, followed by detailed explanations and a commemorative group photo.
22/02/2026
[English Below]
កម្មវិធីជប់លៀង និងលេងកីឡាដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាពសម្រាប់ជំនាន់ទី ១៤ កម្រិតមូលដ្ឋាន របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
--------------------------------------------
ថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានរៀបចំកម្មវិធី លេងកីឡាប្រចាំខែដើម្បីពង្រឹង ចំណងមិត្តភាព សាមគ្គីភាព និងដើម្បីសុខភាព ដោយមានការចូលរួមពី លោកនាយករង ចិន ភីរម្យ លោកគ្រូអ្នកគ្រូ និង និសិ្សតជំនាន់ទី ១៤ កំរិតមូលដ្ឋានទាំងអស់។ កម្មវិធីកីឡាប្រព្រឹត្តិទៅប្រកបដោយក្តីសប្បាយរីករាយ ដោយរួមមានការលេងល្បែងកម្សាន្តនានាផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបទុកជាអនុស្សាវរីយផងដែរ។ បន្ទាប់ពីបញ្ចប់កម្មវិធីកីឡា នាពេលរសៀល លោកគ្រូ អ្នកគ្រូ និងនិស្សិតជំនាន់ទី ១៤ ទាំងអស់ក៏បានរៀបចំពីធីជប់លៀង ញ៉ាំអាហារជុំគ្នា រួមទាំងកម្មវិធីដទៃទៀតយ៉ាងសប្បាយរីករាយ។
Monthly Party and Sport Event for Team build-up, friendship and staying healthy for 14th Generation Basic Course of Korea Software HRD Center
--------------------------------------------
On February 21, 2026, Korea Software HRD Center held a sports event and monthly party for 14th Generation Basic Course Students for February 2026. The Sports Event was organized for the purpose of building solidarity, friendship, and staying healthy with the participants of Deputy Director Mr. Chen Phirum, all staff and students from 14th Generation Basic Course. We also had additional games and photo sessions together at the end of the Sport Event. Everyone also had BBQ dinner together. The event was going smoothly and was full of entertainment.
03/02/2026
[English Below]
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦ សម្រាប់និស្សិតអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាជំនាន់ទី ១៤ កម្រិតមូលដ្ឋានរបស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
------------------------------
នារសៀល ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌីបានប្រារព្ធពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៦ សម្រាប់និស្សិតអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាជំនាន់ទី ១៤ កម្រិតមូលដ្ឋាន ចំនួន៦០នាក់ ដោយមានការចូលរួមពី លោកនាយក Kim Han-Soo , លោកនាយករង ចិន ភីរម្យ ព្រមទាំងលោកគ្រូអ្នកគ្រូ និងនិស្សិតជំនាន់ទី១៤ កម្រិតមូលដ្ឋានទាំងអស់ដែលបានប្រព្រឹត្តទៅនៅ
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC។
នៅក្នុងពិធីនោះផងដែរ ក៏មានការថ្លែងសុន្ទរកថា ស្វាគមន៍ និង ការផ្តល់អនុសាសន៍ដ៏ល្អៗដល់និស្សិតទាំងអស់ ពីសំណាក់លោក នាយក និងលោកនាយករងរបស់មជ្ឈមណ្ឌលផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានការធ្វើបទបង្ហាញអំពីវិន័យ បទបញ្ជាផ្ទៃក្នុង របៀបនៃការវាយតម្លៃទៅលើបុគ្គលិកលក្ខណៈរបស់និស្សិត និងរបៀបវាយតម្លៃលើការសិក្សាមុខវិជ្ជានីមួយៗនៃវគ្គសិក្សាកម្រិតមូលដ្ឋាន រួមទាំងភាសាកូរ៉េផងដែរ ។
ជាចុងបញ្ចប់នៃកម្មវិធីក៏មានការសួរសំណួរចម្លើយ និង ការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ទើបតែបានជ្រើសរើសនិស្សិតអាហារូបករណ៍ជំនាន់ទី ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦ ដោយជោគជ័យ។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ជាមជ្ឈមណ្ឌលក្នុងស្រុកដែលផ្តោតទៅលើការសិក្សាស្រាវជ្រាវលើវិស័យព័ត៌មានវិទ្យាប្រកបដោយ គុណភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន Webcash group និងធនាគារ KB financial group នៃសាធារណរដ្ឋកូរ៉េ៕
Orientation Day for ITE 14th Generation Basic Course Training in Academic Year 2026 of Korea Software HRD Center
------------------------------
On February 02, 2026, Korea Software HRD Center hosted an Opening and Orientation Event to welcome ITE 14th Generation Basic Course at Cambodia-Korea Cooperation Center, chairmanship by Director Mr. KIM HAN-SOO, Deputy Director Mr. CHEN PHIRUM, all staff and ITE 14th Generation Basic Course students. The Event included welcome speech and good advice to all students in 14th Generation Basic Course from the Director and Deputy Director. There was also a presentation about the rule and regulation, the assessment of each subject of the 14th Generation Basic Course including Korean Language. At the end of the event, there were also questions and answers and a photo session together. Korea Software HRD Center is a local center that specializes in high quality research on information technology in the Kingdom of Cambodia with the support of Web cash Group and KB financial group in the Republic of Korea