27/10/2022
សូមស្វាគមន៍មាតាបិតា អាណាព្យាបាល និង សិស្សានុសិស្សគួរអោយស្រឡាញ់ទាំងអស់ មកកាន់សាខាថ្មីនៃសាលាអន្តរជាតិ លើននីង ចាំងហ្គល កម្រិតថ្នាក់មត្តេយ្យសិក្សា ដែលមានទីតាំងនៅអាគារលេខ1F ផ្លូវ ៥៩៨ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សាលាសូមជូនដំណឹងដល់សាធារណជនថា សាខាថ្មីរបស់សាលាយើងខ្ញុំនឹងចាប់ផ្តើមឱ្យបើកដំណើរការនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះតទៅ។
អាគារសាលាដ៏ថ្មីស្រឡាង បំពាក់ទៅដោយគ្រឿងសង្ហារឹម និងសម្ភារៈទំនើបៗ និងមានផាសុកភាពខ្ពស់ ជាពិសេសទីធ្លាសាលា និងថ្នាក់រៀនធំទូលាយ ដែលអំណោយផងដល់កូនៗក្នុងការរៀនសូត្រប្រកបដោយគុណភាព និងភាពរីករាយ។ សាលាផ្តោតសំខាន់ទៅលើការរចនាមជ្ឈដ្ឋានសិក្សាឱ្យមានភាពទាក់ទាញ ព្រោះវាជាកត្តាដ៏សំខាន់មួយក្នុងការជួយជំរុញដល់ភាពរីកចម្រើនលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតីរបស់សិស្សានុសិស្ស។
សាលាមានទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ 095 222 882/095 222 885
Welcome parents and cute students to the new branch of Learning Jungle International School, Kindergarten Program, located at Building 1F, Street 598, Toul Thlan Village, Sangkat Toul Sangke 2, Khan Russey Keo, Phnom Penh. The school would like to inform the public that our new branch will open on November 14, 2022.
The brand new school building is equipped with modern furniture and high comfort, especially the spacious campus and classrooms, which also benefits children to learn with quality and fun. The school mainly focuses on designing an attractive learning environment as it plays a vital role in promoting the intellectual and emotional growth of young students.
The school is open for enrollment from now on. For more information, please contact: 095 222 882/095 222 885