Sean sivthang

Sean sivthang Hioll my all friend help support pag sean sivthang and help like, follow,saell and common to get l make videos Dammam and videos other plaeson.

27/05/2026

ធ្វើល្អជាច្រើនតែគេ មើលមិនឃើញទេ
តែបើធ្វើអាក្រក់ម្ដងសោះគេមើលឃើញណាស់
តែជាយ៉ាងណាស់ក៏នូវតែប្រព្រឹត្ដធ្វើតែអំពើល្អហើយក៏មិនធ្វើអំពើអាក្រក់ដែរ រៀនសាងបុណ្យកុសលឲបានច្រើននឹងមានមេត្ដាចិត្ដជាប្រធានហើយធ្វើរឿងល្អឲបានជារឿយៗនូវក្នុងខណ:ចិត្តយើងឲបានជានិច្ច💐🙏💐📚

17/05/2026

អ្វីទៅហៅថាមាគ៌ានូវជីវិត?មាគ៌ានូវជីវិតគឺជាការដើរទៅរកភាពជោគជ័យដោយការសាងនូវជីវិតមួយដែលមាននៃពន្លឺរស្មីដែលធ្វើឲយើងមើលឃើញនូវអនាគតមួយដ៏ល្អហើយជាផ្លូវដែលមានតម្លៃខ្ពង់ខ្ពស់មានកិតិយសមុខមាត់ល្អប្រសើតថ្លៃថ្លានេះហើយជាមាគ៌ានូវជីវិតដល់ល្អសូមចូលសាងនូវផ្លូវល្អមួយសម្រាប់ខ្លួនយើងម្នាក់ៗសូមអនុមោទនាកុសល💐🙏💐🙏❤️📚📒

01/05/2026

សូមច្រើនពរញោមញាតិពុទ្ធបរិសទ្ធ័ក្នុងថ្ងៃនេះជាថ្ងៃប្រារព្ធកម្មវិធីបុណ្យវិសាខបូជាហើយជាបុណ្យរំលឹកនូវព្រឹត្ដិការណ៍៣យ៉ាងគឺ:-
១.ថ្ងៃដែលព្រះអង្គប្រសូត
២.ថ្ងៃដែលព្រះអង្គត្រាស់ដឹង
៣.ថ្ងៃដែលព្រះអង្គចូលបរិនិព្វាន
ហើយដូច្នេះសូមញោមញាតិទាំងអស់រំលឹកនូវហេតុទាំង៣នេះជារឿយៗក្នុងចិត្ដសូមអនុមោទនាបុណ្យវិសាខបូជា🙏🌺🙏

ស្បែកជើងនេះពាក់ហើយចងចាំមិនភ្លេចថ្ងៃ២៤កក្ដដាដែរជាថ្ងែដែលប្រជាជនព្រាត់កូនព្រាត់ម្ដាយឪពុកព្រាត់បងប្អូនយាយតា😭😢🙏🇰🇭ដែលប្រទេសជិ...
25/03/2026

ស្បែកជើងនេះពាក់ហើយចងចាំមិនភ្លេចថ្ងៃ២៤កក្ដដាដែរជាថ្ងែដែលប្រជាជនព្រាត់កូនព្រាត់ម្ដាយឪពុកព្រាត់បងប្អូនយាយតា😭😢🙏🇰🇭ដែលប្រទេសជិតខាងបានឈ្លានពានបំផាញ់ទ្រព្យសម្បត្ដិផ្ទះសម្បែងរបស់បងប្អូនប្រជាជនខ្មែរយើងយើងត្រូវតែចងចាំនិងឈឺចាប់ហើយយើងមកគ្រាំទ្រផលិតផលខ្មែររបស់យើងទាំងអស់គ្នាខ្មែរគ្រាំទ្រខ្មែរខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ #ពលីការរបស់គេមកគ្រាំទ្ររបស់យើង #ខ្មែរមានចិត្ដខ្មែរមានបេះដូងធំខ្មែរស៊ូខ្មែរគឺឈ្នះ #

18/03/2026

ចម្រើនពរញាតិញោមប្រុសស្រីយុវជនយុវនារី #មកស្ដាប់កំណាព្យតែងមាត់យកតែម្ដងអត់សរសេរព្រាងទេស្ដាប់ទាំងអស់គ្នា #អប់រំផ្លូវចិត្ដឲរឹងមាំ #ឈ្នះចិត្ដខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃ #បើមានពាក្យពេជ្រលើសលួសខ្វះខាត់ខុសឆ្គង់ត្រង់ណាមួយសូមខន្ដីអភ័យអត់ទោសផង #🥰🙏🌺🙏❤️🇰🇭📒

17/03/2026

នេះជាសៀវភៅដែលខ្ញុំអានរាល់ថ្ងៃហើយជាសៀវភៅដែលអាចអប់រំចិត្ដគំនិតរបស់ខ្ញុំឲរួចផុតពីសេចក្ដីទោមនស្សហ្មងសៅចិត្ដនឹងជួយដោះនូវបញ្ហាដែលស្មុកស្មាញឲស្អាតស្រឡាស់ជួយបង្កើនសតិស្មារតីឲរឹងមាំនឹងឈ្នះនូវចិត្ដអកុសលទៀតផង📚📒សូមអនុមោទនា🙏🌺🙏

11/03/2026

នេះជាសមិទ្ធផលការខិតខំប្រឹងប្រែងរយៈមួយឆ្នាំរបស់ខ្ញុំករុណាអាត្មាភាពទទួលបានជាទីគាប់ចិត្ដដូចពាក្យចាស់លោកពោលថាការប្រឹងប្រែងរម្មែងជោគជ័យ យឺតឬយូរឲតែប្រឹង ប្រាដកជាបានលិទ្ធផលល្អដូចការខិតខំប្រឹងប្រែងមួយនេះពិតជាមានតម្លៃខ្លាំងណាស់ហើយក៏ជាកម្លាំងចិត្ដមួយដ៏ធំធេងមួយដែរសម្រាប់ខ្ញុំពេលនេះជីវិតនូវផ្លូវអនាគតមានពន្លឺរះឡើងបន្ដិចៗហើយលើកទឹកចិត្ដឲខ្លួនឯងខំប្រឹងបន្ថែមទៀតព្រោះថាជិតដល់គោលដៅជោគជ័យហើយសូមអរព្រះគុណខ្លួនជាខ្លាំងសូមជ្រះថ្លាអនុមោទនា🥰🥰❤️🌺🙏🌺📒📚

09/03/2026

មនុស្សយើងម្នាក់ៗបានមានសេចក្ដីល្អចំពោះគ្នានោះគ្មានការកាប់ចាក់គ្នាឈ្លោះគ្នានោះទេតែមនុស្សយើងមានសភាវ:ចិត្ត៣យ៉ាងដែលធ្វើឲមនុស្សឈ្លោះគ្នាកាប់សម្លាប់ឈ្នានីសគ្នាគឺ -:
១.លោភ:មូលចិត្តអកុសល
២.ទោស:មូលចិត្តអកុសល
៣.មោហ:មូលចិត្តអកុសល
ចិត្តទាំងបីនេះហើយដែលនាំមនុស្សឲវង្វេងក្នុងការឈ្លោះគ្នាកាប់ចាក់គ្នាឈ្នានីសគ្នាហើយចង់បានរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួនហើយធ្វើអ្វីដែលមិនដឹងចេះតែធ្វើៗហេតុទាំងបីនេះហើយធ្វើឲមនុស្សជួបទុក្ខទោសភ័យអន្ដរាយដល់ខ្លួនឯងហើយបើមនុស្សប្រព្រឹត្ដិធ្វើនូវកម្មបទ១០យ៉ាងនេះវិញប្រហែលជាមនុស្សមានសេចក្ដីសុខមិនមានពារមិនមានភ័យអន្ដរាយណាមួយដល់ខ្លួនទេនោះគឺ-:
កាយកម្ម៣
មនោកម្ម៤
វចីកម្ម៣បើយើងរក្សាបាននូវកម្មបទ១០យ៉ាងនេះយើងជាបុថុជ្ជននឹងបាននូវសេចក្ដីសុខសាន្ដជាក់ជាមិនខានឡើយសូមអនុមោទនា🙏🌺🙏💐📚📒

08/03/2026

អាត្មាជាសមណៈសិស្សថ្នាក់អភិធម្មសូមអរគុណទឹកចិត្ដរបស់អ្នកគ្រូដែលបានដឹកនាំសមណ:សិស្សថ្នាក់អភិធម្មធ្វើដំណើរទស្សន:កិច្ចនូវរមណីយដ្ឋានទឹកជ្រោះច្រកល្អៀងនិងទស្សន:កិច្ចជុំវិញបរិវេណ៍ក្នុងវត្ដចន្ទជោតប្បនារាមហៅវត្ដតាសុតហើយបានប្រគេនចង្ហាន់សមណ:សិស្ស៦ព្រះអង្គដែលជាថ្ងៃ៨មីនាសិទ្ធិនារីហើយនិងការបញ្ចប់វគ្គ៩បរិច្ឆេទដែលបានសិក្សាកន្លងមកហើយអាត្មាជាសិស្សគុណសូមអរគុណចំពោះអ្នកគ្រូចរិយានីវណ្ណារីទេពប្រណមអមរា ទេវីដែលជាអ្នកគ្រូថ្នាក់អភិធម្មដែលបានបង្ហាត់បង្រៀននូវព្រះអភិធម្មនិងប្រគេនបច្ច័យបួនតិចតួចដល់សមណ:សិស្សថ្នាក់អភិធម្មផងដែរហើយអាត្មាភាពជាសិស្សគុណសូមប្រសិទ្ធពរជ័យសិរីមង្គលដល់អ្នកគ្រូឲមាននូវសុខភាពល្អមាននូវកម្លាំងកាយមាំមួនល្អនិងអាយុយឺនយូរហើយជួបនូវសម្បត្ដិ៣ប្រការនិងពុទ្ធពរ៤ប្រការសូមឲកើតមានដល់អ្នកគ្រូគ្រប់ពេលគ្រប់វេលាកុំបីអាក់ខានឡើយសូមអនុមោទនា🌺🙏🌺🥰💐❤️📚

04/03/2026

ថ្ងៃទី៣មីនា២០២៦អាត្មាភាពបានទៅចូលរួមកម្មវីធីបើសម្ភោតផ្ទាំងគំនូរដើម្បីសន្ដិភាព(Drawing for peace)ដែលដឹកនាំដោយព្រះគ្រូចៅអធិការវត្តមហាមន្រ្តីអបអរសាទរទាំងអស់គ្នាញាតិញោមដើម្បីសន្ដិភាពប្រទេសយើង❤️អាត្មាប្រសូតនូវប្រទេសខ្មែរនិងរស់នៅសិក្សារៀនសូត្រនូវប្រទេសខ្មែរហើយជាកូនខ្មែរដែលចឹងអាត្មាត្រូវចូលរួមអបអរសាទរប្រទេសយើង🌺❤️🇰🇭❤️

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Sean sivthang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category