JVC Technical Institute

JVC Technical Institute

Share

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បណ្តុះបណ្តាល ជំនាញ "មេកានិករថយន្ត"។
"សីលធម៌ បច្ចេកទេស និងការងារ"
016 810 378/ 097 711 9658/ 076 351 9189

Photos from JVC Technical Institute's post 08/05/2026

📣 សិក្សាជំនាញបច្ចេកទេសរថយន្តដោយឥតបង់ថ្លៃ ក្នុងកម្មវិធីសិក្សា TVET1.5M នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ !
=> ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
✨ សម្រាប់អ្នកមានបណ្ណសមធម៌ (ក្រីក្រ១ ក្រីក្រ២ ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ) នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងកំឡុងពេលសិក្សា ។
📍 អាសយដ្ឋាន: នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចម្ងាយ ៣០០ម៉ែត្រពីស្ពានជ្រោយចង្វារ។
☎️ ទំនាក់ទំនងទូរសព្ទលេខ: 016 810 378/ 097 711 9658/ 076 351 9189
📝 ចុះឈ្មោះឥឡូវនេះនៅទីតាំងវិទ្យាស្ថានផ្ទាល់ !
💻 ចុះឈ្មោះចូលរៀនតាមប្រព័ន្ធឌីជីថល
🌐 website: www.tvet.gov.kh
📱Mobile App: TVET 1.5M
🌟 IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
🌟 Play Store: https://play.google.com/store/apps/details...
🌟 Huawei Gallery: https://appgallery.huawei.com/app/C109430421

05/05/2026

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

01/05/2026

អបអសាទរទិវាពលកម្មអន្តរជាតិ

20/04/2026

សារលិខិតថ្វាយព្រះពរ 🙏🙏🙏

19/04/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រចារ្យ ព្រមទាំង សិស្ស-និស្សិត នៃវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ សូមលំអោនកាយ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា និងសូមព្រះអង្គចៀសចាកឆ្ងាយពីព្រះរោគាព្យាធិនានា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ។ 🙏🙏🙏

14/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សូមគោរពជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ព្រមទាំង សិស្ស-និស្សិត ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ សុខសប្បាយ សុខសុវត្ថិភាព និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លាងឃ្លៀតឡើយ 🇰🇭❤️🙏

Photos from JVC Technical Institute's post 07/04/2026

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយនិមន្តព្រះសង្ឃសូត្រមន្តចម្រើនរាសីដល់ វិទ្យាស្ថាន លោកនាយកស្ដីទី នាយករង នាយិការង លោកគ្រូ-អ្នកគ្រូ មន្ត្រីរាជការ សិស្ស-និស្សិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខ ព្រមទាំងឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ដែលជាអតីតគណ:គ្រប់គ្រង បុគ្គលិក នៃវិទ្យាស្ថានដែលបានចែកឋានក្នុងបរលោកខាងមុខ ក៏ដូចជាបងៗជាវីរ:កងទ័ពដែលបានពលីជីវិតក្នុងសមរភូមិដើម្បីការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ 🙏🙏🙏
ជាមួយគ្នានោះដែរ គណ:គ្រប់គ្រង មន្ត្រីរាជការនៃវិទ្យាស្ថាន ក៏បានដឹកនាំសិស្ស-និស្សិត ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំរបាំខ្មែរ ដែលមានតាំងពីបុរាណកាលមក ក៏ដូចជាបន្តជម្រុញ ផ្សព្វផ្សាយ លើកស្ទួយ ដល់ល្បែងប្រជាប្រិយ ក៏ដូចជារបាំប្រពៃណីខ្មែរ អោយកាន់តែមានសក្ដានុពល និងថែរកែតំណែលដូនតា តរៀងរហូតទៅ។

02/04/2026

ពិធីចុះអនុស្សរណ:យោគយល់រវាង វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) និងក្រុមហ៊ុន TOYOTA ចំនួនពីរ រួមគ្នាបង្កើត "មជ្ឈមណ្ឌលបណ្តុះបណ្តាល TOYOTA (Toyota Training Center) ដើម្បីជំរុញការអភិវឌ្ឍជំនាញមេកានិកយានយន្តនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ជាសក្ខីភាព។



ៀនឱ្យចប់ឱ្យចេះឱ្យមានការងារ

Photos from JVC Technical Institute's post 25/03/2026

ពិធីចុះអនុស្សរណ:យោគយល់រវាង វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) និងក្រុមហ៊ុន TOYOTA ចំនួនពីរ រួមគ្នាបង្កើត "មជ្ឈមណ្ឌលបណ្តុះបណ្តាល TOYOTA (Toyota Training Center) ដើម្បីជំរុញការអភិវឌ្ឍជំនាញមេកានិកយានយន្តនៅកម្ពុជា នៅរសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota (Cambodia) នៅទីស្តីការក្រសួង និងបានអញ្ជើញធ្វើជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម" រវាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD, ក្រុមហ៊ុន Toyota (Cambodia) Co., LTD និងវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់ កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។

ឯកឧត្តម ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។

ឯកឧត្តមបានបន្តថា ការសម្រេចជ្រើសរើសយក វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។

លោកឧកញ៉ា គង់ នួន និងលោក Kensuke Tsuchiya បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕



Photos from JVC Technical Institute's post 20/03/2026

ល្ងាចថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស-និស្សិត នៃវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានរៀបចំកម្មវិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមួយសប្តាហ៍ចំនួន២ដង ដែលប្រព្រឹត្តធ្វើឡើងជារៀងរាល់ព្រឹកថ្ងៃចន្ទ និងរៀងរាល់ល្ងាចថ្ងៃសុក្រ។

Photos from JVC Technical Institute's post 19/03/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ នៃវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ចូលរួមកម្មវិធីផ្ដល់បទបាឋកថាស្ដីពី "ការលើកកម្ពស់ភាពបត់បែន នៃដំណើរការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងបរិបទសង្គមឌីជីថល" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


ផ្លូវជាតិលេខ ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ចំងាយ៣០០ម៉ែត្រពីស្ពានជ្រោយចង្វារ
Phnom Penh
121001