ចាប់ផ្តើម!
ស្រលាញ់ការអាន
អ្នកចេះអក្សរតែមិនបានអាន គឺរស់នៅស្មើនិងអ្នកមិនចេះអក្សរ
29/01/2025
#ចំណេះដឹងជាអាវុធមុខពីរ
ចំណេះដឹងប្រៀបដូចជាអាវុធមុខពីរប្រសិនបើយើងមានចំណេះដឹងហើយយើងយកមកប្រើឲ្យត្រូវផ្លូវ ប្រកបដោយសុជីវធម៌ សីលធម៌ត្រឹមត្រូវតាមវិជ្ជាជីវៈរបស់យើងម្នាក់ៗវានិងលើកតម្លៃយើងឲ្យកាន់តែខ្ពស់ប្រដែត និងធ្វើឲ្យសកលលោកទាំងមូលពោពេញទៅដោយភាពសុខដុមរម្យនារវាងគ្នានិងគ្នា និងរស់នៅពោពេញដោយសន្តិភាព ។ ប៉ុន្តែបើយើងមានចំណេះដឹងហើយ យើងបែជាយកចំណេះដឹងនោះទៅប្រើប្រាស់លើផ្លូវខុស កិបកេងប្រវ័ញ្ច ឆ្លៀតឱកាស លើជនដែលមានចំណេះដឹងតូចទាបជាងខ្លួន នោះបុគ្គលនោះនិងបាត់បង់តម្លៃរបស់ខ្លួនក្នុងភាពជាមនុស្ស និង ក្នុងភាពជាអ្នកមានចំណេះដឹងភ្លាម នៅពេលដែលរឿងកេងប្រវ័ញ្ច រឿងឆ្លៀតឱកាសរបស់គេត្រូវបានលាតត្រដាង ត្បិតគេតែងតែនិយាយថាអាថ៌កំបាំងគ្មានក្នុងលោក…
អ្នកដែលចូលរួមខមិនតែស្កររឿងគេទាំងខ្លួនឯងមិននៅក្នុងហេតុការ មិនដឹងរឿងគេច្បាស់ គឺអ្នកបានសាងបាបចំនួនពីរ
- បាបទី ១ អ្នកបានចូលរួមចោទប្រកាន់ និងធ្វើបាបអ្នកម្ខាងទៀតទាំងដែលគេគ្មានកំហុស
- បាបទី ២ អ្នកបានចូលរួមធ្វើ និងដូចជួយលើកទឹកចិត្តបុគ្គលដែលធ្វើខុសឲ្យកាន់តែបានចិត្ត និង ធ្វើខុសកាន់តែខ្លាំង
ជីវិតដែលនាំដោយអារម្មណ៍គឺអាចទៅបានទាំងពីរផ្លូវ គឺអារម្មណ៍អាចនាំទៅឋានសួគ៌ ឬទៅនរក ។ ប៉ុន្តែជីវិតដែលនាំដោយតួនាទី គឺមានតែម្យ៉ាង គឺតួនាទីនាំទៅរកភាពជោគជ័យល្អប្រសើរ
18/01/2025
#ខ្ញុំគឺខ្ញុំ
ពាក្យនេះនិយាយមកស្តាប់ទៅហាក់បីដូចជាឈ្លើយបន្តិចត្បិតមនុស្សរស់នៅត្រូវប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដូច្នេះហើយខ្ញុំនិយាយមកនេះមិនមែនបង្រៀនឲ្យមនុស្សចចេសរឹងរុះ អាត្មានិយមគិតតែខ្លួនឯងនោះទេ តែខ្ញុំនិយាយមកនេះដោយផ្អែកតាមបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំចង់ឲ្យមនុស្សចេះរឹងមាំ កុំផ្តេកផ្តួលទៅតាមពាក្យសម្តីដែលអ្នកដទៃនិយាយ កុំឲ្យខូចចិត្ត តូចចិត្តជាមួយពាក្យសម្តីដោយគ្រាន់តែចេញពីខ្យល់មាត់របស់អ្នកដទៃ សំខាន់គឺខ្លួនយើងខ្លួនឯងផ្ទាល់តែម្តង កាលខ្ញុំនៅតូចខ្ញុំជាក្មេងមានរាង្គកាយស្គមស្គាំងសក់ក្រហមដូចម្រេញគង្វាល ស្បែកខ្មៅក្រៀម អ្នកដទៃមើលមកខ្ញុំហើយតែងតែសើចចំអកហើយប្រដូចខ្ញុំទៅអ្នកនេះ ទៅអ្នកនោះ ហើយហៅខ្ញុំថាអានេះអានោះតាមតែការគិតឃើញរបស់គេ ពេលនោះខ្ញុំមិនយល់ហើយតែងតែតូចចិត្ត អន់ចិត្ត ខឹងគេជេគេ ពេលនោះខ្ញុំចាំបានថា ខ្ញុំពិតជាតូចចិត្តនូវអ្វីដែលធម្មជាតិបានផ្តល់មកឲ្យខ្ញុំ ពេលខ្លះរហូតដល់ខ្ញុំខ្លាចមនុស្ស មិនហ៊ានទៅជិតគេ ឬចូលក្នុងចំណោមមនុស្សច្រើនខ្លាចគេហៅខ្ញុំបែបនេះបែបនោះ ព្រោះខ្ញុំខ្មាសគេ រហូតពេលមួយខ្ញុំបានរៀនចេះដឹង(ត្រង់នេះមិនមែនចង់អួតថាខ្ញុំរៀនបានចេះដឹងខ្ពង់ខ្ពស់អីទេ) បានអានសៀវភៅច្រើនទើបខ្ញុំយល់ និង ស្គាល់ពីគុណតម្លៃខ្លួនឯងច្បាស់ ទើបពាក្យដែលចេញពីខ្យល់មាត់អ្នកដទៃវាលែងមានឥទ្ធិពលមកលើរូបខ្ញុំទៀតហើយ ពេលឮពាក្យដែលអ្នកដទៃនិយាយមិនសមរម្យមកលើខ្ញុំ ខ្ញុំគ្រាន់តែញញឹមតបគេជាការគូសមតាមសុជីវធម៌របស់ខ្ញុំ ហើយក៏ខ្ញុំមិនយកចិត្តទុកដាក់ទៀតដែរវាគ្រាន់តែជាខ្យល់ដែលបក់កាត់ត្រចៀកខ្ញុំហើយក៏ឆ្លងផុតទៅ នៅក្នុងសង្គមបច្ចុប្បន្នក៏ដូច្នេះដែរ យើងកុំតូចចិត្តកុំអន់ចិត្តពេលអ្នកដទៃមើលមកយើងបែបនេះ បែបនោះហើយវាយតម្លៃយើងបែបនេះបែបនោះ ព្រោះពួកគេមានទស្សនវិស័យខុសពីយើង មានកម្រិតវប្បធម៌ និង ចំណេះដឹងខុសពីយើង សំខាន់យើងស្គាល់ពីខ្លួនឯង ស្គាល់ពីសក្តានុពលរបស់ខ្លួនឯងច្បាស់ រស់នៅជាមួយខ្លួនឯង ស្គាល់ពីគុណតម្លៃខ្លួនឯង ។
រស់នៅត្រូវរៀនចេះឲ្យ ចេះចែករំលែកទោះធ្វើទៅគេដឹងគុណយើង ឬមិនដឹងជារឿងគេ តែត្រូវចងចាំថាអ្នកដែលឲ្យគឺនៅខ្ពស់ជាងអ្នកទទួល
07/01/2025
#ដំណើរនៃជីវិត
មនុស្សយើងម្នាក់ៗពេលកើតមកក៏ម្នាក់ឯង ពេលស្លាប់ទៅវិញក៏ម្នាក់ឯង ជាច្បាប់របស់ធម្មជាតិ ដូច្នេះគូតែរៀនរស់នៅ រៀនសម្របខ្លួនជាមួយបរិយាកាសដែលយើងអាចរស់នៅម្នាក់ឯងបាន ទទួលស្គាល់ថាការរស់នៅ ការដើរហើ ការធ្វើការមានតែម្នាក់ឯង វាអាចឯកា ប៉ុន្តែវាក៏បានបង្រៀនយើងឲ្យចេះរឹងមាំ ក្លាហាន និងអាចឈរជើងបាននឹងនរនៅពេលជួបបញ្ហា ឬ ឧបសគ្គ ។ ខ្ញុំធ្លាប់ឮគេនិយាយថាដំណើរជិវិតប្រៀបដូចជាការជិះរថភ្លើង មានអ្នករួមដំណើរជាច្រើនជាមួយយើងនៅលើរថភ្លើង ប៉ុន្តែពួកគេនិងចុះនៅពេលដែលដល់គោលដៅរបស់គេ ហើយមនុស្សថ្មីនិងឡើងមកជិះបន្ទាប់ ហេតុនេះហើយតើអាចទេ ដែលយើងចង់ឲ្យនណារម្នាក់ដែលមានគោលដៅផ្សេងពីយើង មករួមដំណើរជាមួយយើងរហូតដល់ទីបញ្ចប់ ?
02/01/2025
#ក្តីស្រលាញ់ដ៏បរិសុទ្ធ
គ្រប់គ្នាតែងតែនិយាយថាអ្វីៗគ្រប់យ៉ាងក្នុងលោកសុទ្ធតែប្រែប្រួលមានតែភាពប្រែប្រួលទេដែលមិនប្រែប្រួល ការពិតទៅនៅមានរបស់មួយទៀតដែលមិនចេះប្រែប្រួល នោះគឺក្តីស្រលាញ់ និង ក្តីបារម្ភរបស់ពុកម៉ែចំពោះកូនៗ ក្តីស្រលាញ់របស់ពុកនិងម៉ែមិនដែលប្រែប្រួលទៅតាមពេលវាលា និង កាលៈទេសៈទេ មិនថាកូនធំប៉ុណ្ណា កូននៅទីណាទេ ក្តីបារម្ភ និងក្តីស្រលាញ់របស់លោកនៅជាមួយកូនៗជានិច្ច ចូលស្រលាញ់ និង គោរពពុកម៉ែរបស់អ្នកឲ្យបានច្រើនបំផុត កុំចាំហួសពេលទើបយំស្តាយក្រោយ
រីករាយឆ្នាំថ្នី ឆ្នាំ 2025 ❤️
30/12/2024
#10ឆ្នាំមានប៉ុន្មានដង?
ជីវិតមនុស្សគឺមានតែបីថ្ងៃតែប៉ុណ្ណោះ ថ្ងៃនេះជាបច្ចុប្បន្ន ម្សិលមិញជាអតីតកាលដែលយើងប្រើអស់ហើយ និង ថ្ងៃស្អែកជាអនាគតដែលនៅរង់ចាំយើង ។ តើយើងចង់ឲ្យថ្ងៃស្អែករបស់យើងជាយ៉ាងណា ជាថ្ងៃដែលយើងរីករាយ ដែលយើងជោគជ័យ ដែលយើងពោពេញដោយថាមពល ឬជាថ្ងៃដែលយើងសោកសៅ ហ្មងសៅ អារម្មណ៍ពោពេញដោយភាពឈឺចាប់ សោកស្តាយតោកយ៉ាក ប្រាកដណាស់លទ្ធផលដែលកើតឡើងនៅថ្ងៃស្អែកគឺវាអាស្រ័យលើទង្វើយើងនៅថ្ងៃនេះ ។ ម្សិលមិញជាថ្ងៃដែលយើងប្រើអស់ហើយ ហើយក៏កន្លងផុតទៅហើយ បើយើងនៅសោកស្តាយ នៅតូចចិត្តជាមួយរឿងរ៉ាវ ឬទង្វើដែលកន្លងផុតទៅហើយវាមិនមានលទ្ធផលអ្វីល្អសម្រាប់យើងទេ វាមានតែបង្ករឿងឲ្យយើងឈឺចាប់ និង ខឹងខ្លួនឯងតែប៉ុណ្ណោះ វាមិនមានលទ្ធផលអ្វីល្អសម្រាប់អ្នកទាល់តែសោះ ចូលអ្នករស់នៅនិងប្រើថ្ងៃនេះរបស់អ្នកឲ្យល្អបំផុត ។
28/12/2024
#ជីវិតនិងបញ្ហា
ឲ្យតែអ្នកទទួលស្គាល់នៅការពិតនោះអ្វីៗនិងធូស្រាលឡើង ទោះបីជាការទទួលស្គាល់ការពិតរបស់អ្នកវាមិនបានជួយអ្វីច្រើនដល់ការដោះស្រាយបញ្ហាតែវាក៏បានជួយឲ្យអ្នកធូស្រាលចិត្តមួយកម្រិតដែរ មនុស្សមួយចំនួនឃើញមានបញ្ហាកើតឡើងហើយមិនព្រមទទួលស្គាល់កំហុសខ្លួនឯង មិនព្រមរកដំណោះស្រាយ បែជាទៅទម្លាក់កំហុសឲ្យអ្នកនេះ ឲ្យអ្នកនោះ ពេលខ្លះទៀតគេក៏ទៅទម្លាក់កំហុសឲ្យព្រហ្មលិខិតដែលមិនដឹងអីសោះ ។ មនុស្សខ្លះទៀតសម្រេចចិត្តលេបថ្នាំ អាដៃ លោតទឹកដើម្បីបញ្ចប់ជីវិតគេចវេសពីបញ្ហា ចូរយើងត្រូវគិតថាបញ្ហាជាផ្នែកមួយដែលជួយឲ្យជីវិតយើងរឹងមាំ យើងត្រូវចាំថាគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយរបស់វា ទោះបញ្ហានោះធំប៉ុណ្ណាក៏ដោយយើងមិនបាច់ខ្លាចរអានិងវាទេ យើងត្រូវតែព្យាយាមដោះស្រាយវាឲ្យពីសមត្ថភាព និងលទ្ធភាពដែលយើងមាន ហើយបើដោះស្រាយហើយនៅតែមិនបាន យើងក៏មិនចាំបាច់តូចចិត្ត អន់ចិត្ត ខឹងខ្លួនឯងអ្វីដែរ ចូលយើងរស់នៅនិងសម្របខ្លួនជាមួយវា ហើយទុកឲ្យពេលវេលាជាអ្នកដោះស្រាយ ព្រោះថាអ្វីនិងប្រសើរឡើងនៅពេលថ្ងៃស្អែកមកដល់ ហើយបញ្ហាដែលបញ្ចប់ទៅនោះវានិងក្លាយជាបទពិសោធន៍ជីវិតដល់ល្អមួយសម្រាប់ជីវិតយើង ។
28/12/2024
#គំនិតគួរពិចារណា
ជីវិតគឺខ្លីណាស់មនុស្សគ្រប់គ្នាសុទ្ធតែដឹង ហើយពួកគេតែងតែយកមកនិយាយយ៉ាងរត់មាត់ទៀតផងរហូតដល់ពាក្យនេះវាក្លាយជាពាក្យសាមញ្ញ ហើយពេលខ្លះពួកគេបែជាភ្លេចខ្លួនមួយពេលអ្វីៗក៏កាន់តែខើចខ្លី ដូច្នេះអ្នកមិនមានពេលវេលាសល់ច្រើនទេ សម្រាប់មកអង្គុយតូចចិត្ត អន់ចិត្ត ខឹង ។ ហេតុអ្វីបានជាអ្នកបណ្តោយខ្លួនឯងនៅក្នុងអារម្មណ៍ហ្មងសៅ និង ប្រើជីវិតដ៏ខ្លីមួយនេះនៅក្នុងសភាពវេទនាតោកយ៉ាកបែបនេះ? ទង្វើទាំងនេះវាមិនមានគុណប្រយោជន៍អ្វីទាល់តែសោះសម្រាប់អ្នក ផ្ទុយមកវិញវាផ្តល់តែការឈឺចាប់ ប៉ុណ្ណោះសម្រាប់អ្នក ។
Click here to claim your Sponsored Listing.
Location
Category
Website
Address
120502