25/12/2025
SE4HC Cambodia
Secondary Education for Human Capital Competitiveness Project (SE4HC).
25/12/2025
02/12/2025
កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពរបស់គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានរៀបចំកិច្ចប្រជុំស្ដីពី «ការពិនិត្យវឌ្ឍនភាពការងាររបស់គម្រោង» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង SE4HC ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង អនុប្រធានគ្រប់គ្រងគម្រោង ប្រធានផ្នែក និងសមាជិក សមាជិកគម្រោងគ្រប់ផ្នែកសរុបប្រមាណ ៧០នាក់ នៅសាលប្រជុំគម្រោងជាន់ទី៦ នៃអគាររដ្ឋបាលថ្មីចៅពញាហុក និងតាមប្រព័ន្ធអនឡាញ ZOOM ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តការងារ ជំរុញការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា និងពិនិត្យនិងដោះស្រាយលើបញ្ហាប្រឈមនានាលើការអនុវត្ត ទៅតាមផ្នែកនីមួយៗ ដូចជាផ្នែកបច្ចេកទេសទី១ ផ្នែកបច្ចេកទេសទី២ ភ្នាក់ងារអនុវត្តគម្រោង (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) និងផ្នែកសម្របសម្រួលការអនុវត្តគម្រោង រួមមាន ការងារហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ ពិនិត្យតាមដាននិងវាយតម្លៃ និងការងារសុវត្ថិភាពសង្គម។ កិច្ចប្រជុំ បានពិនិត្យទៅលើសកម្មភាពតាមសមាសភាគនីមួយៗ គឺ សមាសភាគទី១៖ ការបង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាពខ្ពស់ សមាសភាគទី២៖ ការពង្រឹងគុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិ ស្របតាមជំនាញសតវត្សរ៍ទី២១ សមាសភាគទី៣៖ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការវាយតម្លៃការសិក្សានៅកម្រិតអប់រំមធ្យមសិក្សាទុតិយភូមិ និង សមាសភាគទី៤៖ ការបង្កើនលទ្ធភាពក្នុងការបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា។
០២ ធ្នូ ២០២៥ | រាជធានីភ្នំពេញ
23/10/2025
កម្មវិធីចុះជួយគាំទ្រ និងជំរុញសាលានានាក្នុងការអនុវត្តសកម្មភាពក្នុងគម្រោង
ខេត្តក្រចេះ៖ ក្រុមការងារគ្រប់គ្រងគម្រោង នៃគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានចុះជួយគាំទ្រ និងជំរុញសាលានានាក្នុងការអនុវត្តសកម្មភាពក្នុងគម្រោង ដើម្បីបង្កើនទំនាក់ទំនងរវាងអ្នកគ្រប់គ្រងគម្រោងនិងអ្នកទទួលផលពីគម្រោង ព្រមទាំងពង្រឹងការយល់ដឹងសម្រាប់អ្នកទទួលផលពីគម្រោង ដែលរួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ កម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ១៤រោច ខែអស្សុជ ដល់ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាល័យគោលដៅដែលនឹងទទួលផលពីគម្រោង រួមមាន វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង វិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ក្រុងក្រចេះ និង វិទ្យាល័យ ហ៊ុន សែន សម្ភ:បុរ: ខេត្តក្រចេះ។
កម្មវិធីចុះជួយគាំទ្រមានគោលបំណងជួយឱ្យអ្នកទទួលផលពីគម្រោង បានយល់ដឹងអំពីផលជះ សមិទ្ធផល លទ្ធផល និងសកម្មភាពនានារបស់គម្រោង។ សមិទ្ធផលរបស់គម្រោង SE4HC គឺ ការធ្វើឱ្យប្រសើរឡើងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំមធ្យមសិក្សាទុតិយភូមិ ដោយរួមបញ្ចូលយេនឌ័រ។ លទ្ធផលរបស់គម្រោង រួមមាន
- លទ្ធផលទី១៖ ការពង្រីកការទទួលបានការអប់រំកម្រិតឧត្ដមសិក្សាប្រកបដោយគុណភាព
- លទ្ធផលទី២៖ ការធ្វើឱ្យប្រសើរឡើងនូវការបន្ស៊ីការអប់រំមធ្យមសិក្សាទុតិយភូមិជាមួយនឹងជំនាញសតវត្សទី២១
- លទ្ធផលទី៣៖ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពប្រព័ន្ធវាយតម្លៃការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ
- លទ្ធផលទី៤៖ ការពង្រឹងគន្លងនៃការអប់រំក្រោយមធ្យមសិក្សា
២៣ តុលា ២០២៥ | ខេត្តក្រចេះ
15/10/2025
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោកជំទាវ Ayako Inagaki នាយិកាជាន់ខ្ពស់ ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម (Senior Director, Human & Social Development Office) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនៃជំនួបនេះ តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអបអរសាទរចំពោះការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដោយជោគជ័យ និងបានគូសបញ្ជាក់នូវមោទនភាពក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាគាំទ្រលើគម្រោងនេះ ដែលសម្រេចបានសមិទ្ធផលជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ប្រកបដោយប្រសិទ្ធភាព និងស្មោះត្រង់។
ជំនួបនេះក៏បានពិភាក្សាលើ: (១) វឌ្ឍនភាពនៃការអនុវត្តគម្រោង STEP UP និង SE4HC (២) ការពង្រឹងគន្លងអប់រំថ្មី ដែលនឹងជំរុញការអប់រំ STEM និងកែលម្អការផ្លាស់ប្តូរពីការអប់រំទៅការបង្កើតជំនាញការងារ (៣) ការសិក្សាដែលកំពុងបន្តធ្វើការជាមួយ UNICEF និង ធនាគារពិភពលោក ស្តីពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃការប៉ះពាល់នឹងកម្តៅខ្លាំងទៅលើលទ្ធផលនៃការសិក្សា និង (៤)វេទិកាជំនាញអន្តរជាតិ ADB (ADB International Skills Forum) នៅដើមខែធ្នូ ក្នុងទីក្រុងម៉ានីល។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំ ដែលកំពុងផ្តោតយកចិត្តទុកដាក់លើ កំណែទម្រង់សាលារៀន ការចាប់ផ្តើមអនុវត្តសាកល្បងគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី១០ ដែលរួមមានគន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងអប់រំបច្ចេកទេស កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ជាពិសេសសមិទ្ធផលនានាដែលលេចចេញពីកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ការបង្កើនឱកាសសិក្សានៅមធ្យមសិក្សាទុតិយភូមិប្រកបដោយសមធម៌ និងគុណភាព និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ ដែលមានអត្រាប្រឡងជាប់ ៨៤,៥៦% ជាមួយកំណើនសិស្សនិទ្ទេស A ច្រើនជាងឆ្នាំមុនៗ។
១៣ តុលា ២០២៥ | រាជធានីភ្នំពេញ
02/10/2025
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត សម្រាប់សាលាគោលដៅ ក្នុងគម្រោង SE4HC ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ប៊ូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង និងមានការចូលរួមពីគ្រូឧទ្ទេសមកពីវិទ្យាស្ថានជាតិអប់រំ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងលោកគ្រូអ្នកគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តមកពីខេត្តចំនួន១០ ដែលមានអ្នកចូលរួមសរុប ៦០នាក់។
សិក្ខាសាលានេះ មានគោលបំណង ស្វែងរកធាតុចូលពីលោកគ្រូអ្នកគ្រូដែលបង្រៀនផ្ទាល់នៅតាមវិទ្យាល័យទៅលើបញ្ជីសម្ភារៈពិសោធន៍វិទ្យាសាស្រ្តដើម្បីផ្គត់ផ្គង់ដល់សាលាគោលដៅនៅក្នុងគម្រោងចំនួន១១៦សាលា។
០២ តុលា ២០២៥ | ខេត្តកំពង់ឆ្នាំង
ហ្វេសប៊ុក៖ SE4HC Cambodia
តេឡេក្រាម៖ t.me/SE4HC_Cambodia
04/08/2025
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃ»
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃ» ក្រោមគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង SE4HC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវប្រធានគ្រប់គ្រងគម្រោង ផ្នែកបច្ចេកទេសនានារបស់គម្រោង និងអង្គភាពពាក់ព័ន្ធ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ១០កើត ដល់ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តកំពត។ សិក្ខាសាលានេះមានក្នុងគោលបំណងពិគ្រោះយោបល់ជាមួយ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសំខាន់ៗក្នុងការបំពេញបន្ថែមខ្លឹមសារលើសេចក្តីព្រាងនេះ។
ហ្វេសប៊ុក៖ facebook.com/SE4HC
តេឡេក្រាម៖ t.me/SE4HC_Cambodia
24/06/2025
នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានរៀបចំកិច្ចប្រជុំស្ដីពី «ការតម្រង់ទិសសម្រាប់ការអនុវត្តផែនការប្រតិបត្តិឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជានាយកគម្រោង ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានគម្រោង សមាជិក សមាជិកាគម្រោង និងអង្គភាពពាក់ព័ន្ធនៅសាលប្រជុំនៃអគាររដ្ឋបាលថ្មីចៅពញាហុក។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងឱ្យផ្នែកបច្ចេកទេស និងអង្គភាពពាក់ព័ន្ធទាំងអស់ អាចអនុវត្តបាននូវផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីសម្រេចបានឱ្យទាន់ពេលវេលា មានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។
២៤ មិថុនា ២០២៥ | អគាររដ្ឋបាលថ្មីចៅពញាហុក
ហ្វេសប៊ុក៖ facebook.com/SE4HC
តេឡេក្រាម៖ t.me/SE4HC_Cambodia
09/05/2025
សកម្មភាពដឺកនាំសិស្សពិសោធន៍ នៅវិទ្យាល័យ ហ៊ុន សែន ពាមរក៌ ខេត្តព្រៃវែង លើប្រធានបទ «សង្កេតបាតុភូតអូស្មូសក្នុងស្លឹករុក្ខជាតិ ប្រទាលល័ក្ខ» សម្រាប់សិស្សថ្នាក់ទី១១ ។
០៣ ឧសភា ២០២៥ | ខេត្តព្រៃវែង
តេឡេក្រាម៖ t.me/SE4HC_Cambodia
ហ្វេសប៊ុក៖ SE4HC Cambodia
08/05/2025
សកម្មភាពចុះជួយគាំទ្រសាលារៀន នៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាអនុប្រធានគ្រប់គ្រងគម្រោង «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) » ។ ការចុះគាំទ្រនេះ មានគោលបំណងពង្រឹងការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូ ជួយពិនិត្យនិងកែលម្អការរៀបចំផែនការអភិវឌ្ឍសាលារៀន ដើម្បីប្រែក្លាយទៅជាសាលារៀនគំរូ។
Facebook: facebook.com/SE4HC
Telegram: t.me/SE4HC_Cambodia
ដំណើរវិវត្តន៍នៃការប្រើប្រាស់ ICT ក្នុងវិស័យអប់រំនៅកម្ពុជា
Status of ICT integration in Cambodia's Education
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh
Opening Hours
| Monday | 07:30 - 17:30 |
| Tuesday | 07:30 - 17:30 |
| Wednesday | 07:30 - 17:30 |
| Thursday | 07:30 - 17:30 |
| Friday | 07:30 - 17:30 |