27/05/2024
https://www.facebook.com/share/p/m1xaxkdVyw6q83VD/?mibextid=WC7FNe
ដំណឹងជ្រើសរើសសិស្សអាហារូបករណ៍ឆ្នាំ ២០២៤-២០២៥!!! [English Below]
យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការជូនដំណឹងដល់សិស្សានុសិស្សនៅតាមបណ្ដាខេត្តនានាអោយបានជ្រាបថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជាចាប់ផ្ដើមបើកទទួលពាក្យស្នើសុំអាហារូបករណ៍ឆ្នាំ២០២៤។ កម្មវិធីអាហារូបករណ៍យើងបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សមកពីគ្រួសារខ្វះខាត មកបន្តការសិក្សានៅសាលាល្អជាងគេទាំងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យក្នុងក្រុងសៀមរាប ក្រោមចក្ខុវិស័យរបស់អង្គការគឺ លុបបំបាត់ភាពក្រីក្រតាមរយ:ការអប់រំ និងលើកកម្ពស់ភាពជាអ្នកដឹកនាំនាពេលអនាគត។ ប្រសិនបើអ្នកជាសិស្សមកពីគ្រួសារខ្វះខាត ហើយជឿជាក់លើការអប់រំ និងជួយសហគមន៍ យើងសូមលើកទឹកចិត្តអ្នកឱ្យដាក់ពាក្យ!!!
សូមចុចតំណភ្ជាប់នៅទីនេះសម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌនៃការជ្រើសរើស៖https://drive.google.com/file/d/1dzR_3J5J1UmmOS3bgKBFiCY4L24jTeeY/view?usp=drive_link
សូមចុចតំណភ្ជាប់នៅទីនេះដើម្បី ដាក់ពាក្យស្នើសុំតាមអ៊ីនធឺណេត៖ https://forms.gle/vv9ZvYBheGGgjVtd8
ឬសូមចុចតំណភ្ជាប់នៅទីនេះដើម្បីទាញយកទម្រង់ពាក្យស្នើសុំអាហារូបករណ៍៖ https://drive.google.com/file/d/1JvA4Uxl-AYNKnoKS9e5a6-LNvdrg6Q7S/view?usp=drive_link បន្ទាប់មកសូមធ្វើការព្រីន និងបំពេញព័ត៌មាន យកមកដាក់នៅការិយាល័យដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅ ក្រោយវត្តពោធិ៍លង្កា ផ្លូវ១៨ វត្តពោធិ៍លង្កា ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
- ការដាក់ពាក្យស្នើសុំអាហារូបករណ៍នឹងត្រូវបិទនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
- យើងនឹងប្រកាសបញ្ជីរាយនាមបេក្ខជនស្នើសុំអាហារូបករណ៍ដែលត្រូវប្រលង នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
- ការប្រលងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក:
- អ៊ីមែល: [email protected]
- លោក ភេង វាសនា ០៧៧ ៣៧៤ ៥៤៨ (Telegram)
យើងសូមរក្សាសិទ្ធិក្នុងការកែប្រែ។
Scholarship Opportunity Announcement 2024-2025!!!
We are delighted to announce our Scholarship Program in 2024. The Cambodia Rural Students Trust Scholarship Program was designed to provide the opportunity to bright students from poor families to study at the best private high school and university in Siem Reap town. Our vision is to Break the Poverty Cycle Through Education. We mentor young Cambodia’s future leaders to be the best they can be. If you are a bright student from a poor family and believe in the changes through education, we strongly encourage you to apply!!!
Click here to view the full announcement and selection criteria – https://drive.google.com/file/d/1dzR_3J5J1UmmOS3bgKBFiCY4L24jTeeY/view?usp=drive_link
Click here to fill in the online application form – https://forms.gle/vv9ZvYBheGGgjVtd8
Click here to download the scholarship application – https://drive.google.com/file/d/1JvA4Uxl-AYNKnoKS9e5a6-LNvdrg6Q7S/view?usp=drive_link and return to CRST Campus, address: 18 Wat Polanka Road, Siem Reap City, Siem Reap Province
- Applications are closed on July 11, 2024
- We will announce the candidates list on our page on July 17, 2024
- The entrance test will be on July 23, 2024
For more information, please contact:
- Mr. Veasna Pheng-New Students Selection Program Manager
- Email: [email protected]
- Telegram: 077 374 548
19/01/2024