ហ្សីកៀរ - الأذكار

ហ្សីកៀរ - الأذكار

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហ្សីកៀរ - الأذكار, Education, Kuwait City.

Photos from ‎ហ្សីកៀរ - الأذكار ‎'s post 10/05/2026

តើមនុស្សប្រភេទណាដែលរ៉ស៊ូលុលឡោះ ﷺ ប្រាប់ថាល្អជាងគេ?

من هم خير الناس ؟

23/03/2026

ផលបុណ្យបួស6ថ្ងៃនៃខែស្សាវ៉ាល

16/03/2026

ទិដ្ឋភាពមនុស្សឈរសឡាតនៅយប់ទី២៧ នៃខែរ៉ាម៉ាឌន ដល់ថ្នាក់ដាច់កន្ទុយភ្នែក នៅម៉ាស្ជិតអាល់ហារ៉ាម ទីក្រុងម៉ាក្កះ។

11/03/2026

10យប់ចុងក្រោយគឺជាឧកាសសម្រាប់ស្វែងរកយប់ឡៃឡាតុលកទើរ ខាងក្រោមនេះជាអ៊ីប៉ាហ្ទាត់សំខាន់ដែលគួរផ្ដោត។

10/03/2026
09/03/2026

#យប់ដែលល្អជាងមួយពាន់ខែ

នៅក្នុង១០យប់ចុងក្រោយនៃខែរ៉ម៉ាឌន មានបង្កប់យប់មួយដែលវិសេសវិសាល និងល្អប្រពៃបំផុតនោះ យប់ឡៃឡាតុលក៏ទើរ ជាយប់ដ៏ពរពេញទៅដោយភាពចម្រុងចម្រើន ជាយប់ដែលធ្វើអ៊ីប៉ាហ្ទាត់ក្នុងវាល្អជាងធ្វើអ៊ីប៉ាហ្ទាត់ក្នុងខែធម្មតា ១០០០ខែ (ជាង៨៣ឆ្នាំ)។ មានសេចក្ដីរាយការណ៍អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنهថា : រ៉ស៊ូលុលឡោះ ﷺបានមានប្រសាសន៍ថា : "បុគ្គលណាសឡាតតារ៉វ៉ែហ៍ក្នុងយប់លៃឡាតុលក៏ទើរដោយមានជំនឿ និងរំពឹងចង់បានផលបុណ្យអំពីអល់ឡោះនោះ ទ្រង់នឹងអភ័យទោសអោយគេនូវបាបកម្មនានា ដែលបានសាងកន្លងមក" ។
(متفق عليه ١١٨٩)
នេះជាឧត្តមភាពរបស់អួម៉ាត់ណាពីម៉ហាំម៉ាត់ធ្វើអាម៉ាល់តិចទទួលបានផលបុណ្យច្រើន ។

មានសេចក្ដីរាយការណ៍អំពី អាអ៊ីស្ហះ رَضِيَ اللهُ عَنها : រ៉ស៊ូលុលឡោះ ﷺនៅពេល១០យប់ចុងក្រោយនៃខែរ៉ម៉ាឌនចូលមកដល់ លោកនៅរហូតដល់់ភ្លឺ ដាសក្រុមគ្រួសារឱ្យខិតខំប្រឹងប្រែងធ្វើអ៊ីប៉ាហ្ទាត់ទៅចំពោះអល់ឡោះ និងចងរឹតចង្កេះខោ (មិនរួមដំណេកជាមួយ ភរិយា)"។
(متفق عليه ١١٩٣)

សេចក្ដីរាយការណ៍មួយទៀត រ៉ស៊ូលុលឡោះ ﷺបានខំប្រឹងប្រែងធ្វើអ៊ីប៉ាហ្ទាត់ នៅក្នុងខែរ៉ម៉ាឌនជាងខែផេ្សងៗទាំងអស់ ហើយលោកខិតខំប្រឹងប្រែងនៅ១០យប់ចុងក្រោយនៃខែនេះ ជាងពេលផេ្សងៗទៀតទាំងអស់។(رواه المسلم ١١٩٤)

● ទូអាក្នុងយប់ឡៃឡាតុលក៏ទើរ

" اللَّهُمَّ إنَّكَ عَفُوٌ تُحِبُّ العَفْوَ فَاعْفُ عَنّي "
មានន័យថា : (ឱអល់ឡោះ!ទ្រង់គឺជាអ្នកអភ័យទោសបំផុត ទ្រង់ចូលចិត្ដអភ័យទោសអោយគេ ហេតុនេះ សូមទ្រង់អភ័យទោសដល់រូបខ្ញុំផង" (رواه الترمذي ١١٩٥)

● អ៊ីប៉ាហ្ទាត់ដែលត្រូវយកចិត្តទុកដាក់ធ្វើក្នុងយប់ឡៃឡាតុលក៏ទើររួមមាន ការអៀកតីកាហ្វ ការបញ្ឈរសឡាតពេលយប់ ការសូត្រកូរអាន ការហ្សីកៀរ ការបរិច្ចាគទាន ការសារភាពទោសកំហុស ការសុំទូអា ...។

● តើយប់ឡៃឡាតុលក៏ទើរឋិតនៅក្នុងយប់មួយណា?

ចំណុចនេះមានការខ្វែងយោបល់គ្នារវាងសាសនវិទូឥស្លាម ។ សាសនវិទូឥស្លាមភាគច្រើនលើកឡើងថា យប់ឡៃឡាទុលក៏ទើរចល័តនៅចន្លោះ ១០ យប់ចុងក្រោយនៃខែរ៉ាម៉ាឌនមិនឋិតថ្កល់ក្នុងយប់ណាមួយរហូតឡើយ ហើយយប់ដែលមានភាគរយខ្ពស់នោះ គឺជាយប់សេសនៃ ១០យប់ចុងក្រោយក្នុងខែរ៉ម៉ាឌន។

ស្ហៀខ ស៊ូឡៃម៉ាន រ៉ហៃលី បានលើកឡើងថា ៖ បើសិនជាមានលទ្ធភាពគួរតែខិតខំស្វែងរកវាទាំង ១០ យប់ចុងក្រោយនៃខែរ៉ម៉ាឌន បើសិនជាគ្មានលទ្ធភាពចូរស្វែងរក ៧ យប់ចុងក្រោយ បើសិនជាគ្មានលទ្ធភាពទៀតចូរស្វែងរកយប់សេសនៃ ១០ យប់ចុងក្រោយ បើសិនជាគ្មានលទ្ធភាពទៀតចូរស្វែងរកយប់សេសនៃ ៧ យប់ចុងក្រោយ បើសិនជាគ្មានលទ្ធភាពទៀតចូរស្វែងរកយប់ ២៣ ២៥ ២៧ ហើយក្នុងចំណោមបីយប់នេះ យប់ ២៧ មានភាគរយខ្ពស់ជាងគេ។

អ៊ីបនូអ៊ូសៃមីន رحمه الله ៖ បុគ្គលណាសឡាតស៊ូណិតពេលយប់ទាំង១០យប់ ចុងក្រោយនៃខែរ៉ម៉ាឌនដោយមានជំនឿនិងរំពឹងផលបុណ្យពី អល់ឡោះ យើងពិតជាជឿជាក់ថា គាត់នឹងសឡាតត្រូវយប់ឡៃឡាតុលក៏ទើរមិនខាន។
فتاوى أركان الإسلام (٤٢٩)

Photos from ‎ហ្សីកៀរ - الأذكار ‎'s post 03/03/2026

ពិភពលោកកំពុងតែចលាចលដោយសារសង្គ្រាម រីឯចិត្តរបស់អ្នកច្របូកច្របល់ ហើយគ្មានអ្វីធ្វើឱ្យចិត្តនឹងនរ ស្ងប់ស្ងាត់ក្រៅពីការហ្សីកៀរទៅចំពោះអល់ឡោះនោះទេ។

ខាងក្រោមនេះជាហ្សីកៀរ និងទូអាដែលទទួលបានការការពារថែរក្សាពីអល់ឡោះ។

-----------‐------------------------

Instargram: https://www.instagram.com/p/DVb9C5PCPMV/?img_index=7&igsh=MW9tZ3ZydHRzNmt2Zg==

Tik Tok : https://vt.tiktok.com/ZSmE6XxJN/

Facebook:https://www.facebook.com/share/p/1GPdo6yuER/

01/03/2026

ឱអាល់ឡោះ! សូមទ្រង់ការពារប្រទេសកូវ៉ែត អារ៉ាប៊ីសាអ៊ូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ហ្ស៊កដានី ប៉ាឡេស្ទីន និងប្រទេសឥស្លាមទូទាំងពិភពលោក ពីសត្រូវឈ្លានពាន និងគ្រោះថ្នាក់នានា។

22/02/2026

នរណាហើយដែលបានសូត្រវានៅពេលព្រឹក ហើយគេបានស្លាប់មុនពេលល្ងាចមកដល់ នោះគេនឹងបានចូលឋានសួគ៌។

នរណាហើយដែលបានសូត្រវានៅពេលល្ងាច ហើយគេបានស្លាប់មុនពេលព្រឹកមកដល់ នោះគេនឹងបានចូលឋានសួគ៌។
صحيح البخاري : ٦٣٠٦

Want your school to be the top-listed School/college in Kuwait City?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Kuwait City