19/01/2025
Sharing is Caring
This page is about education, photography and for entertainment activities.
19/01/2025
18/12/2024
សារៈប្រយោជន៍នៃការអានសៀវភៅ មានដូចជា៖
១. ជំរុញឱ្យប្រព័ន្ធនៃការគិតល្អ និងចេះសម្រួចគោលដៅ ៖ ការអានផ្តល់អត្ថប្រយោជន៍ទៅដល់សុខភាពរាងកាយទាំងមូល ថែមទាំងធ្វើឱ្យដំណើរការខួរក្បាលមានភាពរស់រវើក។ ចំពោះប្រយោជន៍មួយដែលសំខាន់បំផុតនោះគឺការអានបានពង្រឹងខួរក្បាល ក៏ដូចជាការគិត តាមរយៈប្រព័ន្ធដំណើរការទាំងមូលនៃរាងកាយបានផ្តោតទៅលើទំព័រសៀវភៅដែលកំពុងតែអាន។ ប្រសិនបើកំឡុងពេលអាន អ្នកបានប្រទះនូវចំណុចខ្លះៗដែលមិនយល់ ឬក៏ចាប់ន័យខ្លឹមសារមិនបាន សូមកុំមានការបារម្ភអ្វី ព្រោះពេលខ្លះវាជាអត្ថបទដែលអ្នកមិនចូលចិត្ត មិនស្របជាមួយបរិបទ ឬក៏អ្នកអាចនឹងជាប្រភេទមនុស្សដែលងាយយល់តាមរយៈសៀវភៅសំឡេងជាងបោះពុម្ភតែប៉ុណ្ណោះ។
២. បង្កើនអាយុឱ្យវែង ៖ អនុវត្តការអានសៀវភៅទៀងទាត់ គឺជាការជ្រើសរើសទម្លាប់មួយដែលឆ្លើយតបទៅនឹងតម្រូវការនៃចំណីខួរក្បាល ហើយរក្សាបាននូវអាយុវែងទៀតផង។ តាមការស្រាវជ្រាវមួយចំនួនក៏បានទទួលស្គាល់ដែរថា ចំពោះអ្នកងប់ងល់នឹងការអានសៀវភៅ នាំឱ្យពួកគាត់ រស់នៅបានយូរជាងអ្នកមិនចូលចិត្តអាន នេះបើប្រៀបធៀបទៅអ្នកដែលមានស្ថានភាពរស់នៅ និងអ្នកដែលមានវ័យស្រដៀងគ្នា ឬអ្នកមានលទ្ធភាពប្រហាក់ប្រហែលគ្នា។ ហើយមូលហេតុដែលជំរុញឱ្យអ្នកអានមានអាយុវែង គឺដោយសារតែបន្ទាប់ពីអានហើយ វាជួយជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង ជួយដុសខាត់បន្ថែមនូវចំណេះដឹងច្រើនជាងមុន ពីមួយពេល ទៅមួយពេល។
៣. កាត់បន្ថយស្រ្តេស ៖ គន្លឹះសំខាន់ ដែលអាចទាញប្រយោជន៍ពីការអានគឺអាចបន្ធូរអារម្មណ៍ស្មុគស្មាញ និងកាត់បន្ថយភាពតាងតឹងនានា ដោយហេតុថាការអានសៀវភៅ ផ្តល់នូវបទពិសោធមួយដែលល្អ ហើយកម្រនឹងនាំឱ្យអារម្មណ៍សោកស្ដាយពេលដែលចំណាយទៅការអាន។ កំឡុងពេលអាន ត្រូវការឱ្យដាក់ចិត្ត ដាក់កាយទាំងស្រុងផ្តោត និងយកចិត្តទុកដាក់ទៅលើអំណាន ឬសៀវភៅដែលខ្លួនជ្រើសរើសអាន កត្តានេះហើយនាំឱ្យអ្នកអាចបំភ្លេចរឿងរ៉ាវមិនចំាបាច់មួយចំនួន និងសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលនាំឱ្យកើតអារម្មណ៍សៅហ្មងកប់ទុកចោលបានមួយឡែក។
៤. អភិវឌ្ឍ និងពង្រឹងទំនាក់ទំនងក្នុងសង្គម ៖ អ្នកប្រហែលជាធ្លាប់បានឃើញសកម្មភាពប្រពៃណីក្នុងសង្គមមួយចំនួននាពេលកន្លងមក គឺតែងតែមានមនុស្សដែលប្រមូលផ្តុំគ្នា ហើយនិទានរឿងព្រេងប្រាប់ក្មេងៗ ឬការចែករំលែករវាងគ្នានឹងគ្នា ចំពោះសៀវភៅដែលបានអាន មិនខ្វល់ថាសៀវភៅនោះជាសាច់រឿងបែបប្រឌិដ្ឋ ឬក៏ជារឿងពិតនោះទេ កាលដែលសំខាន់គឺ សកម្មភាពទាំងនោះ ជាការប្រព្រឹត្តិមួយផ្តល់ឱកាសឱ្យមនុស្សមានវិធីសាស្រ្តបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយទៅក្នុងសហគមន៍ ឬចង្កោមមនុស្សដែលពួកគេរស់នៅ។ ដូច្នេះប្រសិនបើអ្នកធ្លាប់បានប្រាប់ ឬជជែកជាមួយមិត្តរបស់អ្នកអំពីសៀវភៅ ឬការសរសេរជាមតិយោបល់ផ្សាយនៅលើបណ្ដាញសង្គម នោះនឹងនាំឱ្យមានការចូលរួមពីសំណាក់មនុស្សដទៃទៀត កាន់តែកើនឡើងច្រើនទៅៗ ហើយសកម្មភាពនេះ ក៏ជាការបង្កឱ្យមានទំនាក់ទំនងសង្គមកាន់តែរីកសាយ។ បន្ថែមពីនោះ ការធ្វើទំនាក់ទំនងតាមរយៈសំណេរ មិនត្រឹមតែពង្រឹងសម្ព័ន្ធភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិធីមួយនាំឱ្យអ្នកបានបង្កើតការភ្ជាប់ទំនាក់ទំនងមួយដែលមានផាសុកភាព និងជំរុញឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយកាន់តែរឹងមាំមួយកម្រិតទៀត។
៥. គំនិតស្រមើស្រមៃកាន់តែសកម្ម ៖ អ្នកអានមានសមត្ថភាពមួយបន្ថែមគឺមានគំនិតស្រមើស្រមៃខ្ពស់ និងអាចបំប្លែងអ្វីដែលបានអាន ទៅជាអ្វីថ្មីមួយទៀត។ បើក្នុងករណីអ្នកសម្រេចចិត្តថាប្រើប្រាស់វោហារកោសល តាមបែបអ្នកនិពន្ធ វាគឺជាការសម្រេចចិត្តរបស់អ្នក យ៉ាងណាមិញ វាក៏ជាចំណែកមួយនាំឱ្យអ្នកបង្កើតការស្រមើស្រមៃដែរ ដោយហេតុថា នៅពេលអ្នកបានអានអត្ថបទ ឬក៏សាច់រឿងអ្វីមួយ អ្នកក៏នឹងព្យាយាមប្រើប្រាស់ខួរក្បាលនឹកគិតឱ្យចេញជារូបភាព ដែលកត្តាទាំងនេះហើយជំរុញបាននូវសមត្ថភាពស្រមើស្រមៃ។
៦. ចេះយល់ពីអ្នកដទៃ ៖ ចំណែកមួយរបស់អត្ថប្រយោជន៍នៃការអាន គឺនាំឱ្យយើងយល់ និងមើលឃើញរឿងរ៉ាវ បទពិសោធន៍ជាច្រើន ថែមទាំងបណ្តុះស្មារតីខ្លួនឯងឱ្យមានទឹកចិត្តចេះសាទរទៅកាន់អ្នកដទៃ។ ការអានពីរឿងរ៉ាវ របស់អ្នកដទៃកាន់តែធ្វើឱ្យអ្នកយល់ច្បាស់ពីស្ថានភាព និងការលំបាករបស់គេ ថែមទាំងពង្រឹងបាននូវសមត្ថភាពនៃការយល់អំពីអ្នកដទៃបានទូលាយជាងមុន។
៧. សម្រួលការគេង ៖ ការអានមុនពេលចូលគេង គឺជាវិធីល្អជួយសម្រួលដល់ការគេង ពីព្រោះការអានសៀវភៅ អាចបំបាត់ស្រ្ដេស និងបង្កើតទម្លាប់កម្សាន្តបែបវិជ្ជមានបានច្រើន ។ ហើយការសិក្សាមួយទៀតក៏បានរកឃើញថា អានសៀវភៅមុនគេង ជួយពង្រឹងគុណភាពនៃការគេង ហើយអ្នកដែលអានមុនទទួលទានដំណេករមែងទទួលបានបទពិសោធល្អអំពីដំណេកជាងអ្នកមិនបានអាន៕
មុខវិជ្ជា សហគ្រិនភាព ត្រូវបានដាក់បញ្ចូលសម្រាប់កម្មវិធីបន្ថែម នៅក្នុងសាលារៀនបញ្ញវន្តអង្គរ។
--------------------------
#ចូលរៀនកម្មវិធីសិក្សាជាតិNGEP > ថ្នាក់ទី7-ទី12
🙋សិស្សពូកែផ្ទេរចូល AiA 🎁រហូតដល់70%
🙋♀️សិស្សឆ្លងភូមិសិក្សា ថ្នាក់ទី7-10-12 🎁 50%
🙋♀️សិស្សទូទៅ 🎁 15%
👉លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
--------------------------
📍សាខាទី១-កំពង់ឆ្នាំង 015 90 2023/015 85 2019
📍សាខាទី២-កំពង់ស្ពឺ 015 98 2019
📍សាខាទី៣-ឈូកវ៉ា (ភ្នំពេញ) 015 29 2022
📍សាខាទី៤-បឹងត្របែក (ភ្នំពេញ) 015 44 2022
📲 https://t.me/aia_academy
🌐 http://www.aiakh.education
#សាលារៀនបញ្ញវន្តអង្គរ #សាលាបញ្ញវន្តអង្គរ
#វិទ្យាល័យបញ្ញវន្តអង្គរ #ទារកដ្ឋានបញ្ញវន្តអង្គរ
#វិទ្យាល័យaia
#មត្តេយ្យសិក្សាAiA #បឋមសិក្សាAiA
#សាលារៀនaia #សាលាaia
#ការសម្តែងសមត្ថភាពសិស្ស #ពិធីប្រគល់វិញ្ញាបនបត្រ
#ចែកសញ្ញាបត្រ
#ថ្នាក់ទី១២ #ជំនាន់ទី១
21/09/2024
តស់! ត្រឡប់ទៅមើលរូបភាពនៃសកម្មភាពសិស្សក្នុងទិវាជាតិអំណាន។
Flashback to National Reading Day!
https://twb.nz/aiapromotion2025-2025
--------------------------
#សិស្សថ្នាក់ទី7_ថ្នាក់12 & #កម្មវិធីសិក្សាអន្តរជាតិ
🙋ឱកាសល្អសម្រាប់សិស្សពូកែផ្ទេរការសិក្សាមក សាលារៀនAiA! 🎁 រហូតដល់70%
🙋♀️សិស្សឆ្លងភូមិសិក្សា 🎁 50%
⏰ចូលរៀន ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
👉លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
--------------------------
📍សាខាទី១-កំពង់ឆ្នាំង 015 90 2023
📍សាខាទី២-កំពង់ស្ពឺ 015 98 2019
📍សាខាទី៣-ឈូកវ៉ា (ភ្នំពេញ) 015 29 2022
📍សាខាទី៤-បឹងត្របែក (ភ្នំពេញ) 015 44 2022
📲 https://t.me/aia_academy
🌐 http://www.aiakh.education
#សាលារៀនបញ្ញវន្តអង្គរ #សាលាបញ្ញវន្តអង្គរ
#វិទ្យាល័យបញ្ញវន្តអង្គរ #ទារកដ្ឋានបញ្ញវន្តអង្គរ
#សាលារៀនaia #សាលាaia
20/09/2024
សកម្មភាពសមាធិ
Meditation
https://twb.nz/aiapromotion2025-2025
--------------------------
#សិស្សថ្នាក់ទី7_ថ្នាក់12 & #កម្មវិធីសិក្សាអន្តរជាតិ
🙋ឱកាសល្អសម្រាប់សិស្សពូកែផ្ទេរការសិក្សាមក សាលារៀនAiA! 🎁 រហូតដល់70%
🙋♀️សិស្សឆ្លងភូមិសិក្សា 🎁 50%
⏰ចូលរៀន ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
👉លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
--------------------------
📍សាខាទី១-កំពង់ឆ្នាំង 015 90 2023
📍សាខាទី២-កំពង់ស្ពឺ 015 98 2019
📍សាខាទី៣-ឈូកវ៉ា (ភ្នំពេញ) 015 29 2022
📍សាខាទី៤-បឹងត្របែក (ភ្នំពេញ) 015 44 2022
📲 https://t.me/aia_academy
🌐 http://www.aiakh.education
#សាលារៀនបញ្ញវន្តអង្គរ #សាលាបញ្ញវន្តអង្គរ
#វិទ្យាល័យបញ្ញវន្តអង្គរ #ទារកដ្ឋានបញ្ញវន្តអង្គរ
#សាលារៀនaia #សាលាaia
20/09/2024
សកម្មភាពបោះជំរំបញ្ញវន្ដវ័យក្មេង ។
សាលាដូង គីរីរម្យ
Click here to claim your Sponsored Listing.