YouthPulse KH

YouthPulse KH Shaping Minds. Shaping Futures.

សមិទ្ធិផលការងារកើតឡើងសារកត្តា២យ៉ាង
18/01/2026

សមិទ្ធិផលការងារកើតឡើងសារកត្តា២យ៉ាង

17/09/2025

គន្លឹះ៥យ៉ាងដែលធ្វើឲ្យការនិយាយសាធារណៈបានល្អ

 #បំណិនដែលនិស្សិតត្រូវពង្រឹង
16/09/2025

#បំណិនដែលនិស្សិតត្រូវពង្រឹង

15/10/2024
បំណិនជីវិត #៧ចំណុចនៃការកសាងលក្ខណសម្បត្តិផ្ទាល់ខ្លួន
14/10/2024

បំណិនជីវិត
#៧ចំណុចនៃការកសាងលក្ខណសម្បត្តិផ្ទាល់ខ្លួន

វិធីសាស្ត្រងាយៗសម្រាប់អ្នករវល់ហើយត្អូញត្អែរថាពុំមានពេលអានសៀវភៅ1.យក​សៀវភៅ​តាម​ខ្លួនមនុស្ស​មួយចំនួន​គិតថា វា​ជា​រឿង​ដែល​គួ...
12/10/2024

វិធីសាស្ត្រងាយៗសម្រាប់អ្នករវល់ហើយត្អូញត្អែរថាពុំមានពេលអានសៀវភៅ

1.យក​សៀវភៅ​តាម​ខ្លួន
មនុស្ស​មួយចំនួន​គិតថា វា​ជា​រឿង​ដែល​គួរឱ្យ​ខ្មាស​គេ​នៅពេលដែល​អង្គុយ​អាន​តែម្នាក់ឯង​នៅ​កន្លែង​រង់ចាំ​ឡានក្រុង នៅពេល​រង់ចាំ​អ្នកណាម្នាក់​ក្នុង​ហាង​កាហ្វេ នៅមុខ​ការិយាល័យ នៅក្នុង​ឡាន ឬ​នៅតាម​ទីសាធារណៈ​មួយចំនួន។ តាមពិត​បញ្ហា​នេះ​នឹង​លែង​កើតជា​បញ្ហាសំខាន់​ទៀតហើយ​ប្រសិនបើ​យើងទាំងអស់គ្នា​ដាក់ចិត្ត​ថា​ធ្វើ​វា បើទោះបីជា​នៅ​កម្ពុជា​មិនសូវមាន​អ្នកអាន​ច្រើន​ក៏ដោយ។ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​គិត​ទៅ​មើលថា តើ​ក្នុង​មួយ​សប្តាហ៍​យើង​អាច​អាន​បាន​ប៉ុន្មាន​ទំព័រ​ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជា 20នាទី ឬ​ច្រើនជាង​នេះ​នៅពេល​រង់ចាំ​នោះ។

ប្រសិនបើ​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការអាន​សៀវភៅ​ដោយ​មិន​ប្រកាន់​ពេលវេលា​នោះ អ្នកនឹង​ទទួលបាន​នូវ​ការ​សម្រាក​យ៉ាង​ល្អ ព្រោះ​អ្នកទទួលបាន​ព័ត៌មានថ្មីៗរៀងរាល់ថ្ងៃ​ដោយ​ការអាន​បន្ត​ភាគ មួយថ្ងៃបន្តិចៗរហូតដល់​ចប់ និង​បន្តទៅ​ឯកសារ​សំខាន់ផ្សេងៗទៀត។

2. យក​ការអាន​ដើម្បី​ធ្វើ​ជាការ​សម្រាក​មុននឹង​បន្តការងារ​ថ្មី
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកធ្វើការ​ការិយាល័យ​បាន​កើនឡើង ហើយ​ទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ក៏មាន​ការផ្លាស់ប្តូរ ដោយ​រស់នៅក្នុង​ភាព​ស៊ី​វិ​ល័យ តែ​មមាញឹក​កាន់តែខ្លាំង​ជាមួយនឹង​ការងារ​នៅក្នុង​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ។ ការ​មមាញឹក​ខ្លាំង​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​កាត់ផ្តាច់​ខ្លួនឯង​កាន់តែ​ឆ្ងាយ​ពី​ការអាន​ដោយ​សំអាង​លើ​ហេតុផល​ថា “គ្មាន​ពេល​អាន‟ តែ​តាមពិតទៅ​នៅ​ចន្លោះពេល​ដកឃ្លា​ពី​ការងារ ការអាន​ជា​វិធី​ល្អ​បំផុត​សម្រាប់​បង្កើន​ថាមពល​ការងារ។ សម្រាប់​អ្នកធ្វើការ​រវល់​អ្នក​អាច​ឆ្លៀតពេលខ្លះៗក្នុងពេល​ការងារ​ដើម្បី​អាន​មុននឹង​ចាប់ផ្តើម​ការងារ​បន្ត ចៀសវាង​ធ្វើឱ្យ​ខ្លួនឯង​ស្មុគស្មាញ​ជាមួយនឹង​រឿង​ដែល​មិន​នាំ​ប្រយោជន៍​ដល់​ខ្លួនឯង។ នៅពេលដែល​មនុស្ស​ម្នាក់​ធ្វើ​ការងារ​ច្រើន​ម៉ោង ខួរក្បាល​ប្រាកដជា​មាន​ភាព​នឿយហត់ ហេតុនេះ​អ្នក​អាច​ដកឃ្លា​ពី​ការងារ​ប្រមាណ​ជា15នាទី​ដើម្បី​អាន ហើយ​ទើប​ចាប់ផ្តើម​ការងារ​ថ្មី​បន្តបន្ទាប់​ទៀត នោះ​អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់​ជាមិនខាន។ ការធ្វើ​បែបនេះ​គឺជា​ការប្រើប្រាស់​អស់​លទ្ធភាព​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព វា​មិន​ខុសពី​យើង​យួរ​របស់របរ​ដៃ​ឆ្វេង​អស់កម្លាំង​យើង​ក៏​ផ្លាស់ប្តូរ​មក​យួរ​នៅ​ដៃស្តាំ​មួយរយៈ​មុននឹង​ផ្លាស់​ទៅ​ដៃ​ឆ្វេង​វិញ។

3. បង្កើត​ទម្លាប់​អានខ្លីៗនៅពេល​ល្ងាច
វា​ជា​រឿង​ពិបាក​មួយ​ដែល​ពេល​សម្រាក​ពី​ការងារ ហើយ​ទៅដល់​ផ្ទះ​ត្រូវ​អាន​សៀវភៅ តែ​ប្រសិនបើ​អ្នកជា​អ្នក​ចូលចិត្ត​អាន អ្នកនឹង​ដឹងថា ការអាន​សៀវភៅ​ជាការ​សម្រាក​យ៉ាង​មាន​សេចក្តីសុខ​សម្រាប់​ជីវិត។ ប្រសិនបើ​អ្នក​បាន​ចំណាយពេល​តិចតួច​សម្រាប់​ខ្លួនឯង​ដើម្បី​អាន​មុននឹង​ប្រើ​ពេលនោះ​សម្រាប់​គ្រួសារ អ្នកនឹង​អាច​ទទួល​សុភមង្គល​ជាច្រើន​សម្រាប់​ជីវិត។ ដើម្បី​សម្រេច​ជោគជ័យ​លើ​វិធី​នេះ​អ្នក​ត្រូវតែ​បង្កើត​ទម្លាប់​នៃ​ការអាន​ជាមុនសិន​ព្រោះ​ប្រសិនបើ​អ្នក​មិនមាន​ទម្លាប់​នៃ​ការអាន​ទេ អ្នកនឹង​ទៅជា​ងងុយដេក ហើយ​ធុញ​លើស​ដើម។

ដើម្បី​បង្កើត​ទម្លាប់​នៃ​ការអាន​ឱ្យ​ជោគជ័យ អ្នក​អាច​សាកល្បង​ចាយ​ពេល​ត្រឹមតែ 15 ទៅ 20 នាទី​រៀងរាល់ថ្ងៃ ហើយ​ឱ្យ​ទៀងទាត់​ដើម្បី​អាន​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​បំផុត​រាល់ថ្ងៃ។ ពេលនោះ​អ្នក​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ជាមួយ​នឹង​ការ​សម្រាក​ដែល​ខ្លួន​ពេញចិត្ត ហើយ​បន្ត​ទៅជា​អត់​អាន​មិនបាន និង​អាច​អភិវឌ្ឍ​ទៅជា​អ្នកអាន​សៀវភៅ​រាប់រយ រាប់ពាន់​ក្បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ដោយ​ចាយ​ពេលវេលា​តិចតួច​តែប៉ុណ្ណោះ។ ការមិន​មើលរំលង​រឿង​តូច ហើយ​ចាប់ផ្តើម​ធ្វើការ​សន្សំ​ចំណេះដឹង​ម្តងបន្តិចៗ និង​ធ្វើឱ្យ​អ្នក​ចំណេញ​ច្រើន​រហូត​ស្មាន​មិន​ដល់៕

11/10/2024

គន្លឹះក្នុងការប្រាស្រ័យទាក់ទងដោយពាក្យសម្ដី

Address

National Road 6
Phnom Penh
121407

Website

Alerts

Be the first to know and let us send you an email when YouthPulse KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share