សិក្សានគរ-Sikshā-Nagar

សិក្សានគរ-Sikshā-Nagar We are looking for articles that impact Cambodia. Learn More : https://t.me/Siksha_Nagar

Sikshā-Nagar is a platform of inter-disciplinary members, sharing the same vision, aiming to share ideas ambitiously via video producing, and publishing articles.

លីអូ តុលស្តយ (Leo Tostoy, 1828-1910)Follow us: https://www.openlink.co/siksha_nagar #សិក្សានគរ  #តុលស្ដុយ  #សុភាសិត​ខ្មែ...
02/09/2026

លីអូ តុលស្តយ (Leo Tostoy, 1828-1910)

Follow us: https://www.openlink.co/siksha_nagar

#សិក្សានគរ #តុលស្ដុយ #សុភាសិត​ខ្មែរ​ #ពាក្យស្លោក​ #ទស្សនវិជ្ជា​

01/09/2026

សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ ជោតញ្ញាណោ ជួន ណាត

Follow us: https://www.openlink.co/siksha_nagar

#សិក្សានគរ #ជួនណាត #សុភាសិត​ខ្មែរ​ #ពាក្យស្លោក​ #ទស្សនវិជ្ជា

តុលស្តយ​ (Leo Tostoy) បានសិក្សាគំនិតវិញ្ញូជនសំខាន់ៗជាច្រើនដែលធ្លាប់ឆ្លងកាត់ស្ថានភាពដូចលោក​ រួមមានជាអាថ៍ដូចជា៖ ១)​ ព្រះពុ...
29/08/2026

តុលស្តយ​ (Leo Tostoy) បានសិក្សាគំនិតវិញ្ញូជនសំខាន់ៗជាច្រើនដែលធ្លាប់ឆ្លងកាត់ស្ថានភាពដូចលោក​ រួមមានជាអាថ៍ដូចជា៖

១)​ ព្រះពុទ្ធ «នរជនណាដែលបានពាល់ត្រូវ ជាតិ ជរា ព្យាធិ និងមរណៈ ថាជារឿងដែលមិនអាចចៀសផុត នរជននោះរមែងរំដោះខ្លួនឯងចេញពីជីវិត រំដោះខ្លួនចេញពីលទ្ធភាពគ្រប់យ៉ាងដែលនាំឱ្យកកើតជីវិត»។
២)​ ស្ដេចចសូឡូម៉ូន «អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកសម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ហើយនត្ថិភាពនឹងបន្តតាំងនៅ»។
៣)​ សូក្រាត​ «ជីវិតនៅក្នុងរាងកាយគឺជាបិសាចនិងមាយាកា។ ដូច្នេះ ការបំផ្លាញជីវិតគឺជារឿងល្អដែលនរជនគ្រប់រូបត្រូវតែធ្វើ»។

ក្រោយមកលោកបានផ្ដេីមធ្វេីសេចក្ដីសន្និដ្ឋានជាបណ្ដេីរៗថា​ «អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកសម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់​ និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ ហើយនត្ថិភាពនឹងបន្តតាំងនៅ»។

អានបន្ថែម​:​ https://ssngr.com/leo-tostoy/
Follow us: https://www.openlink.co/siksha_nagar

#​Siksha_Nagar #សិក្សានគរ​ ​ #តុលស្ដុយ​ #ទស្សនវិជ្ជា​ #សច្ចភាព #ផ្លាតូ​ #អារីស្តូត #ខុងជឺ​ #អត្ថន័យជីវិត #ព្រះពុទ្ធ​

ខុង ជឺ (Confucius) មិនមានជីវិតជាអមតៈពិតមែន ប៉ុន្តែការអភិវឌ្ឍ និងវឌ្ឍនភាពនៃអរិយធម៌ ដ៏រុងរឿងរបស់ចិន សុទ្ធសឹងតែបានរួមចំណែកច...
24/08/2026

ខុង ជឺ (Confucius) មិនមានជីវិតជាអមតៈពិតមែន ប៉ុន្តែការអភិវឌ្ឍ និងវឌ្ឍនភាពនៃអរិយធម៌ ដ៏រុងរឿងរបស់ចិន សុទ្ធសឹងតែបានរួមចំណែកចេញអំពីគំនិតដ៏មុតស្រួច និងប្រាកដនិយមរបស់លោក។​ សម្រាប់ខុងជឺ ការកសាងមនុស្សគឺជាអាទិភាពទី១ ដ៏ចាំបាច់បំផុត ដ្បិតរូបលោក និងសិស្សរបស់លោកផ្ទាល់ព្រមទាំងអ្នកខុងជឺនិយមជំនាន់ក្រោយ មិនមានការឯកភាពគ្នាទៅលើការកំណត់ចំពោះ «សារជាតិរបស់មនុស្សក្ដី»។​ យ៉ាងណាក៏ដោយ​ ក្នុងដំណេីរនៃការកសាងមនុស្ស​ លោកបានសង្កត់ធ្ងន់ទៅលើគោលការណ៍ចំនួនបីសំខាន់ៗ តាមរយៈចាត់ទុក ការរៀបចំមនុស្សជាឯក ការធ្វើគារវកិច្ចចំពោះការអប់រំសីលធម៌ជាទោ និងការប្រតិបត្តិជាក់ស្ដែងជាត្រី។

អានបន្ថែម​៖​ https://ssngr.com/siksha-nagar-intro-2/

Follow us: https://www.openlink.co/siksha_nagar

#ខុងជឺ​ #ទស្សនវិជ្ជា​ #សិក្សានគរ​ -nagar

ខណៈយើងកំពុងស្ថិតនៅក្នុងដំណាក់កាលខ្វះមធ្យោបាយ ដើម្បីរៀបចំសង្គមរបស់ខ្លួនឱ្យបានល្អ យើងមិនដឹងថាត្រូវធ្វើបែបណាក្រៅពីការទទួលយក...
23/08/2026

ខណៈយើងកំពុងស្ថិតនៅក្នុងដំណាក់កាលខ្វះមធ្យោបាយ ដើម្បីរៀបចំសង្គមរបស់ខ្លួនឱ្យបានល្អ យើងមិនដឹងថាត្រូវធ្វើបែបណាក្រៅពីការទទួលយកគំនិត និងជំនួយរបស់ប្រទេសអភិវឌ្ឍមកប្រើប្រាស់ ឬបញ្ចូលនៅក្នុងក្របខណ្ឌអប់រំ និងក្របខណ្ឌអភិវឌ្ឍន៍ផ្សេងៗទៀត ជាមួយនឹងការប្រឹងប្រែងពីអ្នកជំនាញនៅខាងក្នុងដែលមានស្រាប់ និងកំពុងបន្តកើតមានជាបន្តបន្ទាប់។ យ៉ាងណាមិញ យើងថែមទាំងមិនព្រមសម្លឹងមើលពីតម្លៃអន្តរទំនាក់ទំនងរវាងមុខវិជ្ជាវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តធម្មជាតិទៀតផង ប្រសិនបើយើងនាំគ្នាបង្កើតការសន្ទនាដែលនាំទៅរកដាក់បន្ទុកគ្នាឥតឈប់ឈរ។ ការណ៍នេះ​ សបង្ហាញឱ្យឃេីញថា តម្លៃអន្តរទំនាក់ទំនង ឬអន្តរពំនឹងពំនាក់រវាងមុខវិជ្ជាទាំងពីរ ត្រូវបានបំភ្លេចចោលក្រោមការសន្ទនាដែលមានលក្ខណៈស្វ័យឱភាស (Self-Esteem) ហើយនាំទៅរកការផ្ដាច់គ្នានឹងគ្នារវាងវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តធម្មជាតិកាន់តែខ្លាំងឡើងៗ។

តើការសន្ទនាទាំងនោះចង់ឱ្យវិទ្យាស្រ្តធម្មជាតិ ឬវិទ្យាស្រ្តសង្គមជាអ្នកកំណត់តម្លៃសង្គមតែម្ខាងៗ ឬចង់ឱ្យវិទ្យាសាស្រ្តទាំងពីរនេះ ក្លាយជាតួអង្គកំណត់សហតម្លៃរួមគ្នា?

អានបន្ថែ​ម​៖​ https://ssngr.com/siksha-nagar-intro/

Follow us: https://www.openlink.co/siksha_nagar

#វិទ្យាសាស្រ្ត​សង្គម​ #វិទ្យាសាស្ត្រ​ពិត​ #សិក្សានគរ

21/08/2026

សច្ចភាព និងអត្ថន័យជីវិត​ តាមទស្សនទានលោកលីអូ តុលស្តយ​ ភាគ ១

«អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកស្តម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ហើយនត្ថិភាពនឹងបន្តតាំងនៅ»

រៀបចំដោយ​ សិក្សានគរ | Sikshā-Nagar

——————————
សហការផលិតដោយ
Content Writer: Chy Set
Video Recorder: Oeur Ariya
Graphic Designer: Van​ Vincent

#​Siksha_Nagar #សិក្សានគរ​
#តុលស្ដុយ​ #ទស្សនវិជ្ជា
#សច្ចភាព #ផ្លាតូ
#អារីស្តូត #ខុងជឺ
#អត្ថន័យជីវិត #ព្រះពុទ្ធ​

សាមញ្ញជនតែងគិតថា ប្រសិនបើពួកគេរស់នៅដោយមានអាយុវែង មានតួនាទីក្នុងសង្គម,កិត្តិយស សុខភាពល្អ និងប្រាជ្ញាវាងវៃ នោះជីវិតពួកគេនឹ...
20/08/2026

សាមញ្ញជនតែងគិតថា ប្រសិនបើពួកគេរស់នៅដោយមានអាយុវែង មានតួនាទីក្នុងសង្គម,កិត្តិយស សុខភាពល្អ និងប្រាជ្ញាវាងវៃ នោះជីវិតពួកគេនឹងប្រកបដោយសេចក្តីអំណរ។ ប៉ុន្តែរឿងនេះមិនមែនជាការពិតទាំងស្រុងឡើយ។ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិជាច្រើនសតវត្សរ៍កន្លងមកនេះ មានវិញ្ញូជនមួយចំនួនដែលបានកើតមករស់នៅលើគំនរ នៃរបស់ជាទីប្រាថ្នាទាំងនេះក៏ប៉ុន្តែបែរមានការខ្ពើមរអើម ហើយគិតថាជីវិតរបស់ខ្លួននិងមនុស្សជាតិជាទូទៅ ជាជីវិតឥតន័យទៅវិញ។ វិញ្ញូជនសំខាន់ៗទាំងនោះរួមមាន ព្រះពុទ្ធសមណគោត្តម, លោក អាធួរ សូផែនហាវ័រ, និង លោកលីអូ តុលស្តយជាដើម។

ពោលគឺ​ «អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកស្ដម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ហើយនត្ថិភាពនឹងបន្តតាំងនៅ»។

#​សិក្សានគរ​ #តុលស្ដុយ​ #ទស្សនវិជ្ជា

សិក្សានគរ | Sikshā-Nagar members who always remain patient and co-supportive behind every released articles and videos. ...
15/08/2026

សិក្សានគរ | Sikshā-Nagar members who always remain patient and co-supportive behind every released articles and videos. Today we have a further discussion, regarding to the previous results and our future plan just to sharp it better aligned to our vision, bringing positive impacts to our society.

06/08/2026

ជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយមែនទេ? កុំបារម្ភ! វីដេអូនេះនឹងចែករំលែកនូវសារគន្លឹះសំខាន់ៗបំផុតសម្រាប់ប្អូនៗថ្នាក់ទី១២ ដើម្បីប្អូនៗត្រៀមខ្លួនឱ្យបានរួចរាល់ ទាំងស្មារតី និងចំណេះដឹង មុនថ្ងៃប្រឡងមកដល់។

ចូលរួមទស្សនា និងយកទៅអនុវត្តទាំងអស់គ្នាដើម្បីទទួលបានលទ្ធផលល្អ!

🔔 កុំភ្លេចចុច Follow​ គេហទំព័រសិក្សានគរ​ ដើម្បីទទួលបានវីដេអូអប់រំល្អៗបន្ថែមទៀត។

—————————
រៀបចំដោយ៖ សិក្សានគរ | Sikshā-Nagar
សហការផលិតដោយ៖
Content Writer: Kon Veasna
Video Recorder: Oeur Ariya
Graphic Designer: Chin Methona

#ប្រឡងបាក់ឌុប #ប្រឡងបាក់ឌុប២០២៦ #គន្លឹះរៀនពូកែ #សិក្សានគរ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when សិក្សានគរ-Sikshā-Nagar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សិក្សានគរ-Sikshā-Nagar:

Shortcuts

Share

Category