សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»

  • Home
  • Cambodia
  • Phnom Penh
  • សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»

សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ», Education, Phnom Penh.

សហគ្រិន ត្រូវគិតអំពីការវិនិយោគ២ប្រភេទ៖ ១. ការវិនិយោគរយៈពេលខ្លី ដែលឆាប់បានផលចំនេញ ជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ ២...
23/10/2025

សហគ្រិន ត្រូវគិតអំពីការវិនិយោគ២ប្រភេទ៖

១. ការវិនិយោគរយៈពេលខ្លី ដែលឆាប់បានផលចំនេញ ជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។
២. ការវិនិយោគរយៈពេលវែង ដែលជាការវិនិយោគមិនមានប្រាក់ចំនេញឆាប់រហ័ស ហេីយត្រូវរង់ចាំរយៈពេលយូរ អាចពី៧ឆ្នាំ ឡេីងទៅ។

-សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»

23/10/2025

បច្ចុប្បន្នស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនៅមិនទាន់មានភាពល្អប្រសើរឡើងវិញ ដ....

22/10/2025
បេីមានលុយជាដេីមទុនសម្រាប់រកសុីហេីយ ចូរកុំយកទៅដាក់លេីការរកសុីទាំងឡាយណា ជាមួយអ្នកណា ក្រុមហ៊ុនណាដែលយេីងមិនអាចចូលរួមធ្វេីការ...
22/10/2025

បេីមានលុយជាដេីមទុនសម្រាប់រកសុីហេីយ ចូរកុំយកទៅដាក់លេីការរកសុីទាំងឡាយណា ជាមួយអ្នកណា ក្រុមហ៊ុនណាដែលយេីងមិនអាចចូលរួមធ្វេីការសម្រេច មិនដឹងអំពីការចំណាយ ចំណូលច្បាស់លាស់ ការចំណាយ ចំនូលសុទ្ធតែជាការរៀបចំរបស់គេ ឬការជ្រេីសរេីសបុគ្គលិក ថ្នាក់គ្រប់គ្រងសុទ្ធតែបក្សពួករបស់គេ នោះអ្នកនិងមានឈ្មោះជាហៅកែ តែអ្នកចំនេញគឺសុទ្ធតែគ្នាគេ ឬហៅថា ល្អមេីលតែមិនល្អសុី។

✅ ចូរពង្រឹងចំនេះ ជំនាញ និងបទពិសោធន៍លេីអ្វីដែលអ្នកចង់រកសុី ហេីយរកសុីដោយខ្លួនឯង។
✅ បេីយេីងមិនដឹងរកសុីអ្វី យកលុយនោះទិញដីជាយក្រុងទៅ បេីយេីងអាចទុកលុយនោះរយៈពេលវែងបាន ព្រោះទោះបីយ៉ាងណាក៏ដោយ ក៏យេីងអាចសល់ដី ហេីយនឹងបានចំនេញនាពេលអនាគតផងដែរ ជាពិសេស អ្នកនៅមានពេលធ្វេីការអ្នកធម្មតា មិនបារម្មណ៍ថា ខាតអស់ទាំងដេីមនោះ។

-អ្នកឧកញ៉ា សំ សុខនឿន-

22/10/2025

ក្នុង​សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»

Top Fan ម្នាក់ទៀតហើយដែលទទួលបានសៀវភៅ «គ្រឹះជីវិតអ្នកឧកញ៉ា សំ សុខនឿន» Free មួយក្បាលពីអ្នកឧកញ៉ា សំ សុខនឿន។«អរគុណខ្លាំងដល់អ្...
22/10/2025

Top Fan ម្នាក់ទៀតហើយដែលទទួលបានសៀវភៅ «គ្រឹះជីវិតអ្នកឧកញ៉ា សំ សុខនឿន» Free មួយក្បាលពីអ្នកឧកញ៉ា សំ សុខនឿន។

«អរគុណខ្លាំងដល់អ្នកឩកញ្ញា Dr. Sam Soknoeun បណ្ឌិត សំ សុខនឿន សំរាប់ការដូរសៀវភៅដ៏មានអត្ថន័យ។
- If we can not learn by traveling, we can learn through reading.»

#សៀវភៅគ្រឹះនៃជីវិតអ្នកឧកញ៉ាសំសុខនឿនក្នុងមាគ៌ាអចលនទ្រព្យ

21/10/2025
អ្នកឧកញ៉ា សំ សុខនឿន «តម្លៃជីវិតរបស់មនុស្សម្នាក់ៗ មិនស្ថិតលើលុយ និងចំណេះដឹងទេ»។ ក្នុងសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខន...
21/10/2025

អ្នកឧកញ៉ា សំ សុខនឿន «តម្លៃជីវិតរបស់មនុស្សម្នាក់ៗ មិនស្ថិតលើលុយ និងចំណេះដឹងទេ»។

ក្នុងសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បានរំលេចយ៉ាងច្បាស់ពីទស្សនៈ និងមូលដ្ឋានគ្រឹះនៃជីវិតមនុស្សម្នាក់ៗ។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា តម្លៃជីវិតមនុស្សម្នាក់ៗ មិនស្ថិតលើចំណេះដឹងខ្ពង់ខ្ពស់ ឬការរកលុយបានច្រើននោះទេ ប៉ុន្តែវាស្ថិតនៅលើគុណធម៌ ក្រមសីលធម៌ ភាពស្មោះត្រង់ សេចក្តីស្រលាញ់ និងយកអាសាគ្នាទៅវិញទៅមក។

"លុយ និងចំណេះដឹងគ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះក្នុងជីវិត ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់មានតម្លៃនោះ គឺគុណធម៌ និងភាពជាមនុស្សល្អ "។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។
អ្នកឧកញ៉ាលើកឡើងទៀតថា អ្នកខ្លះមានលុយ មានទ្រព្យសម្បត្តិស្តុកស្ដម្ភ មានចំណេះដឹងខ្ពស់ តែមិនបានជួយសង្គម មិនចេះឱនលំទោន និងឱ្យតម្លៃគ្នា ថែមទាំងគ្មានក្រមសីលធម៌ទៅទៀត។

“ការធ្វើអាជីវកម្មត្រូវតែមានគុណធម៌ និងក្រមសីលធម៌ជាមូលដ្ឋាន។ មិនអាចឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយបានឡើយ” អ្នកឧកញ៉ាបន្ថែម។

អ្នកឧកញ៉ា សំ សុខនឿន ថែមទាំងផ្ដល់ដំបូន្មានដ៏មានតម្លៃ ចំពោះយុវជនថា ត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវចេះចាប់យកជំនាញឱ្យបានច្បាស់លាស់ បន្ទាប់មកត្រូវរកការងារធ្វើ ឬប្រកបអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ខ្លួនយើង និងក្រុមគ្រួសារ។ តម្លៃជីវិតរបស់មនុស្សម្នាក់ៗ នឹងកើនឡើងតាមកម្រិតនៃចំណេះដឹង ជំនាញ គុណធម៌ និងការលះបង់របស់អ្នក។

ចង់បានខ្លឹមសារ និងអត្ថន័យល្អៗបន្ថែម ដើម្បីបំផុសគំនិត និងអភិវឌ្ឍខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង សូមស្វែងរកទិញសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» តាមបណ្ណាគារ និងហ្វេសបុកអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ទាល់ !!

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category