25/05/2026
Line Follower Robot Competition 2026
កន្លែងដែល Gen Z បង្ហាញ skill និង creativity 💙
🤖✨ មិនមែនមានតែ gamer ទេដែល love control, Engineering student ក៏ control robot បានដែរ 😎🔥
ឆ្នាំនេះ EESC នាំយក Line Follower Robot Competition
ឲ្យឃើញថា Gen Z អាចបម្លែង idea ទៅជា innovation ពិតៗ
ដើម្បីឲ្យ event នេះអាចដំណើរការបានកាន់តែល្អ និងផ្តល់ឱកាសដល់សិស្សនិស្សិតកាន់តែច្រើនពួកយើងកំពុងត្រូវការការគាំទ្រពី sponsor និងអ្នកដែលជឿលើសក្តានុពលរបស់ generation ថ្មី 🤝✨
ការគាំទ្ររបស់អ្នកមិនត្រឹមតែជួយ event មួយនេះប៉ុណ្ណោះទេតែក៏ជួយលើកទឹកចិត្តយុវជនកម្ពុជា ឲ្យហ៊ានបង្កើត ហ៊ាន innovate និងហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួន 💡💙
✨ Your support can turn students’ ideas into real innovation. 🚀
📍 ក្រោមអគារ G, ITC
📅 ថ្ងៃទី 4-5 ខែ មិថុនា ឆ្នាំ 2026
⏰ ម៉ោង 8:00 ព្រឹក ដល់ 5:00 ល្ងាច
សូមអញ្ជើញមកចូលរួមគាំទ្រ និងទស្សនាស្នាដៃរបស់វិស្វករជំនាន់ថ្មីទាំងអស់គ្នា! 💙
20/05/2026
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម Samuel Munzele Maimbo អនុប្រធានធនាគារពិភពលោក ក្នុងដំណើរទស្សនកិច្ចគម្រោង HEIP 2។
ក្នុងឱកាសនោះ ប្រតិភូបានអញ្ជើញចូលទស្សនកិច្ចផ្ទាល់នៅបន្ទប់ H202 ដើម្បីពិនិត្យមើលការអភិវឌ្ឍរ៉ូបូតដើរតាមខ្សែ (Line Robot Follower) សម្រាប់ត្រៀមប្រកួតប្រជែងនាពេលខាងមុខ។ ឯកឧត្តមអនុប្រធាន បានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃបច្ចេកវិទ្យារបស់និស្សិត ដែលមានសក្តានុពលខ្ពស់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវិស័យឧស្សាហកម្មទំនើប។
15/05/2026
មិនថា WALL·E ឬ Line Follower Robot ទេ សុទ្ធតែត្រូវការ "បេះដូង" និង "សរីរាង្គ" សំខាន់ៗដើម្បីដំណើរការ! 🛠️
👁️ Sensors (Eyes): សម្រាប់មើលផ្លូវ និងចាប់សញ្ញាខ្សែ។
⚙️ Motors (Legs): សម្រាប់រុញច្រានចលនាឱ្យទៅមុខ។
🔋 Energy (Solar): ថាមពលដែលមិនអាចខ្វះបាន។
🏗️ Actuators (Hands): សម្រាប់បំពេញភារកិច្ចពិសេស។
រៀនពីមូលដ្ឋាន ឆ្ពោះទៅរកការបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យ!
14/05/2026
សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦)។🙏
01/05/2026
រីករាយទិវាពលកម្មអន្តរជាតិ ១ ឧសភា! 💙⚙️ ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីរំលឹក និងផ្តល់តម្លៃដល់រាល់ការខិតខំប្រឹងប្រែងរបស់បងប្អូនពលករ និងអ្នកប្រកបអាជីពគ្រប់វិស័យ។ សូមជូនពរឱ្យគ្រប់គ្នាមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច! 👷♂️👩⚕️🧑🍳
01/05/2026
សូមអនុមោទនាពិធីបុណ្យ វិសាខបូជា! 🙏✨ ថ្ងៃដែលរំលឹកដល់ព្រះវិសុទ្ធិគុណរបស់ព្រះសម្មាសម្ពុទ្ធ។ សូមឱ្យពន្លឺនៃធម៌អប់រំចិត្តយើងគ្រប់គ្នាឱ្យមានសេចក្តីសុខ សន្តិភាព និងបញ្ញាស្មារតីភ្លឺស្វាង។ ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ ចិត្តដែលល្អតំណាងឱ្យក្តីសុខពិតប្រាកដ។ 🌸🇰🇭
#វិសាខបូជា #ជ្រះថ្លា