School of Public Health of the National Institute of Public Health

School of Public Health of the National Institute of Public Health

Share

We are offering Master's degrees and Ph.D. degrees in Public Health

Our vision is to become a vibrant center of excellence for public health training,
research and community action through the development and application of
knowledge that prevents disease, protects the public from harm, and promotes
health and quality of life.

04/06/2026

លទ្ធផលនៃការវិភាគសារធាតុចិញ្ចឹម និងបរិមាណកាល់ឡូរីដែលមាននៅក្នុងមុខម្ហូប«ឆាបង្គាម្រេចខ្ចី» ដោយក្រុមការងារ នៅមន្ទីរពិសោធន៍ផ្នែកអាហារូបត្ថម្ភ នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានសុខភាពសាធារណៈ។

Photos from School of Public Health of the National Institute of Public Health's post 04/06/2026

សេចក្តីជូនដំណឹងស្ដីពីការចាប់ផ្ដើមបើកទទួលពាក្យសុំចូលរៀនថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ

បេក្ខជន បេក្ខនារី ដែលមានបំណងចង់ចូលរៀន អាចចាប់ផ្ដើមចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិចចាប់ពីពេលនេះតទៅ ហើយការទទួលពាក្យនឹងចាប់ផ្ដើមពីថ្ងៃទី៨ មិថុនា ២០២៦ រហូតដល់់ថ្ងៃទី១៥ កញ្ញា ២០២៦។

• សម្រាប់ព័ត៌មានសិក្សាតាមកម្មវិធីសិក្សានីមួយៗ សូមចូលមើលក្នុងគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ តាមរយៈតំណរភ្ជាប់៖ https://niph.org.kh/niph/niph-school/
• សម្រាប់ពាក្យសុំចូលរៀន សូមបំពេញពាក្យតាមប្រព័ន្ធអេឡិចត្រូនិច (online) តាមរយៈតំណរភ្ជាប់៖ https://niph.org.kh/niph/school/
• បើមានសំណួរទាក់ទងនឹងការដាក់ពាក្យចូលរៀន សូមសាកសួរតាមរយៈ Telegram Channel តាមរយៈតំណរភ្ជាប់៖ https://t.me/sphapplication

Photos from School of Public Health of the National Institute of Public Health's post 02/06/2026

សាលាសុខភាពសាធារណៈនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈបានរៀបចំ កម្មវិធីបណ្តុះបណ្តាលថ្នាក់វិញ្ញាបនបត្រ (Certificate Program) នៅលើមុខវិជ្ជាវាយតម្លៃសេដ្ឋកិច្ចសុខាភិបាល (Economic Evaluation) ដែលត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈលើជំនាញប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញប្បទានសុខាភិបាល។ ក្រោមជំនួយថវិការបស់មូលនិធិ China Medical Board មុខវិជ្ជានេះត្រូវបានបង្ហាត់បង្រៀនដោយលោកសាស្រ្តាចារ្យ Stephen Resch ដោយផ្តោតលើវិធីសាស្រ្តជាក់ស្តែងសម្រាប់វាស់វែង វាយតម្លៃថ្លៃដើម និងផលជៈទៅលើប្រព័ន្ធសុខាភិបាលតាមរយៈការដាក់អនុវត្តអន្តរាគមន៍សុខាភិបាល និងកម្មវិធីគោលនយោបាយសុខាភិបាលផ្សេងៗ។
គួរបញ្ជាក់ផងដែរថា និស្សិតដែលមកចូលរួមជានិស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់បណ្ឌិតសុខភាព
សាធារណៈជំនាន់ទី២ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈលើជំនាញប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញប្បទានសុខាភិបាលជំនាន់ទី២ និងនិស្សិតដែលបានចូលរួមក្នុងវគ្គសិក្សាខ្លីដែលមកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការក្រៅរដ្ឋាភិបាល។

Photos from School of Public Health of the National Institute of Public Health's post 26/05/2026

ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពិសោធន៍ផ្នែកអាហារូបត្ថម្ភ (Nutrition Laboratory) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្រុមការងារ និងនិស្សិតនៃមន្ទីរពិសោធន៍អាហារូបត្ថម្ភ ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ និងលោកបណ្ឌិត តែ វណ្ណារ័ត្ន ប្រធានសាលាសុខភាពសាធារណៈ រួមជាមួយលោកស្រី Tomoe Suga, អ្នកជំនាញផ្នែករបបអាហារ និងអាហារូបត្ថម្ភ នៃមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន បានធ្វើការចម្អិនមុខម្ហូប “ស្ងោរត្រឡាចឆ្អឹងជំនីជ្រូក” ដើម្បីវិភាគរកសារធាតុចិញ្ចឹម និងបរិមាណ កាល់ឡូរី ដោយប្រើវិធីសាស្រ្តវិភាគតាមបែបវិទ្យាសាស្រ្ត ដើម្បីជួយឱ្យអ្នកបរិភោគអាហារមានសុខភាពល្អ ស្របតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោកលើកម្រិតបរិមាណអំបិល ស្ករ និងខ្លាញ់ចំពោះរបបអាហារប្រចាំថ្ងៃ ក៏ដូចចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល តិចអំបិល តិចខ្លាញ់ តិចស្ករ ដើម្បីទទួលបានសុខភាពល្អ។ កម្មវិធីនេះក៏បានទទួលការចូលរួមភ្លក់ និងដាក់ពិន្ទុ ពីសំណាក់និស្សិត និងបុគ្គលិករបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈផងដែរ។ ការសិក្សានេះមានគោលបំណងផ្សព្វផ្សាយដល់សាធារណជន នូវសារធាតុចិញ្ចឹម និងបរិមាណកាល់ឡូរីក្នុងម្ហូបនេះហើយ លទ្ធផលវិភាគនឹងផ្សាយជូនពេលក្រោយឆាប់ៗ។

Photos from School of Public Health of the National Institute of Public Health's post 20/05/2026

[English below]
ថ្ងៃចន្ទ-អង្គារ ២កើត ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានរៀបចំវគ្គបណ្ដុះបណ្ដាលទីមួយ ក្នុងចំណោមវគ្គបណ្ដុះបណ្ដាលសរុបចំនួនបី ស្ដីអំពី «ការប្រើប្រាស់វិធីសាស្ត្រ Microsimulation ដើម្បីប៉ាន់ប្រមាណឥទ្ធិពលនៃអន្តរាគមន៍ និងការចំណាយទាក់ទងនឹងជំងឺមិនឆ្លង» ដែលដឹកនាំបង្រៀនដោយលោកបណ្ឌិត Wang Yi មកពីសកលវិទ្យាល័យជាតិសិង្ហបុរី (NUS)។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើគំនិតគន្លឹះ និងជំនាញអនុវត្ត រួមមាន health economics evaluation, decision trees, Markov models និង microsimulation។ អ្នកចូលរួមបានស្វែងយល់ពីរបៀបបង្កើត និងប្រើប្រាស់ម៉ូដែល (model) តាមរយៈកម្មវិធី R ព្រមទាំងបកស្រាយលទ្ធផល ដែលអាចជាជំនួយដល់ការសម្រេចចិត្ត សម្រាប់ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង។
វគ្គបណ្ដុះបណ្ដាលនេះជាកិច្ចប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រើប្រាស់ទិន្នន័យ ដើម្បីគាំទ្រដល់ការសម្រេចចិត្តក្នុងវិស័យសុខាភិបាល។
----
On 18–19 May 2026, the School of Public Health hosted the first of three training workshops on "Using Microsimulation Methods to Estimate the Impact of Interventions and Costs Related to Non-Communicable Diseases," led by Dr. Wang Yi from the National University of Singapore (NUS).
The workshop focused on key concepts and practical skills, including health economics evaluation, decision trees, Markov models, and microsimulation. Participants learned how to build and apply models in R and to interpret the results to inform decision-making for the prevention and control of non-communicable diseases.
This workshop is part of ongoing efforts to strengthen data-driven capacity to support decision-making to improve health system.

Photos from School of Public Health of the National Institute of Public Health's post 14/05/2026

[English below]
រាជធានីភ្នំពេញ ថ្ងៃចន្ទ ១០ ដល់ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ដល់ ១២ ខែឧសភា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីអំពី «ការតម្រង់ទិសការធានាគុណភាពផ្ទៃក្នុង (IQA) និង ការសរសេររបាយការណ៍ស្វ័យវាយតម្លៃ (SAR)» ដោយមានការអញ្ជើញចូលរួមចែករំលែកពីសំណាក់ វាគ្មិនជំនាញដែលអញ្ជើញមកពីនាយកដ្ឋានស្តង់ដា និងការទទួលស្គាល់គុណភាពអប់រំ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

វគ្គបណ្ដុះបណ្ដាលនេះបានចូលរួមដោយបុគ្គលិកនៃសាលាសុខភាពសាធារណៈ ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការរក្សាគុណភាពអប់រំ និងគាំទ្រដល់ការកែលម្អជាបន្តបន្ទាប់នៃកម្មវិធីសិក្សា ស្របតាមស្តង់ដារសម្រាប់ការទទួលស្គាល់គុណភាពអប់រំ ។

----

Phnom Penh, 11-12 May 2026 — The School of Public Health organized a training program on “Orientation to Internal Quality Assurance (IQA) and Self-Assessment Report (SAR) Writing,” featuring knowledge sharing by an expert from the Department of Standards and Accreditation of the Accreditation Committee of Cambodia (ACC).

Staff of the School of Public Health actively participated in the training to improve their capacity to strengthen quality assurance practices and support continuous improvement in academic programs, in line with the standards for education quality accreditation.

Photos from School of Public Health of the National Institute of Public Health's post 09/05/2026

[English Below]

សាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ សូមអបអរសាទរដល់លោក អ៊ូ​ ពិចិត្រា ដែលបានចូលរួមនិងធ្វើបទបង្ហាញលទ្ធផលនៃការសិក្សាស្តីពីកត្តាដែលមានទំនាក់ទំនងនឹងការមានផ្ទៃពោះនៅក្នុងចំនោមស្ត្រីវ័យជំទង់​នៃប្រទេសកម្ពុជា ក្នុងសន្និសិទអន្តរជាតិប្រចាំឆ្នាំស្តីអំពីសុខភាពបន្តពូជ​ នៅទីក្រុងប៉េកាំង​ ប្រទេសចិន​ ចាប់ពីថ្ងៃទី​ ០៧​ ដល់១០ ខែឧសភា​ ឆ្នាំ២០២៦។

លោក អ៊ូ​ ពិចិត្រា​ គឺជាបេក្ខជនបណ្ឌិតសុខភាពសាធារណៈជំនាន់ទី១នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ​។ បទបង្ហាញនេះ គឺជាផ្នែកមួយនៃប្រធានបទស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោក។

---

The School of Public Health of the National Institute of Public Health extends its congratulations to Mr. Ou Pichetra for participating in and presenting the findings of his study on factors associated with pregnancy among adolescent women in Cambodia at the annual Congress of the Asia Pacific Initiative on Reproduction in Beijing, China, from May 7 to 10, 2026.

Mr. Ou Pichetra is a member of the first cohort of PhD in Public Health program at the School of Public Health, National Institute of Public Health. This presentation is part of his doctoral research.

Photos from School of Public Health of the National Institute of Public Health's post 04/05/2026

សាលាសុខភាពសាធារណៈនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈបានរៀបចំ កម្មវិធីបណ្តុះបណ្តាលថ្នាក់វិញ្ញាបនបត្រ (Certificate Program) នៅលើមុខវិជ្ជាហិរញ្ញប្បទានសុខាភិបាលសម្រាប់ការអនុវត្ត (Applied Health Financing) ដែលត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈលើជំនាញប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញប្បទានសុខាភិបាល។ ក្រោមជំនួយថវិការបស់មូលនិធិ China Medical Board មុខវិជ្ជានេះត្រូវបានបង្ហាត់បង្រៀនដោយលោកសាស្រ្តាចារ្យ Robert Hetch ដោយផ្តោតលើមូលដ្ឋានគ្រឹះនៃហិរញ្ញប្បទានសុខាភិបាលក្នុងការអនុវត្តលើគោលនយោបាយសុខាភិបាល។
គួរបញ្ជាក់ផងដែរថា និស្សិតដែលមកចូលរួមជានិស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់បណ្ឌិតផ្នែកសុខភាពសាធារណៈជំនាន់ទី២ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈលើជំនាញប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញប្បទានសុខាភិបាលជំនាន់ទី២ និងនិស្សិតដែលបានចូលរួមក្នុងវគ្គសិក្សាខ្លីដែលមកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការក្រៅរដ្ឋាភិបាល។

Photos from School of Public Health of the National Institute of Public Health's post 28/04/2026

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានរៀបចំកម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ"From Evidence to Policy" ។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានវត្តមានលោកសាស្ត្រាចារ្យ Wim Van Damme ដែលជា Emeritus Professor ផ្នែកសុខភាពសាធារណៈ និងគោលនយោបាយសុខាភិបាលនៅ Institute of Tropical Medicine​ ។ គាត់បានចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រែក្លាយភស្តុតាងវិទ្យាសាស្ត្រទៅជាគោលនយោបាយសុខាភិបាល ដោយគិតអំពីបរិបទជុំវិញ តួនាទីអ្នកពាក់ព័ន្ធ ពេលវេលា និងដំណើរការរៀបចំគោលនយោបាយ។

លើសពីនេះទៀត លោកសាស្ត្រាចារ្យក៏បន្តចូលរួម វេទិកាពិភាក្សា ដែលមានវាគ្មិនពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៏ជាច្រើនឆ្នាំពាក់ព័ន្ធនឹងគោលនយោបាយសុខាភិបាលមកពីសាលាសុខភាពសាធារណៈផ្ទាល់ដូចជា ឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ និងលោកសាស្ត្រាចារ្យ អ៊ា ប៉ ហើយក៏មានលោកបណ្ឌិតតែ វណ្ណារ័ត្ន ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះផងដែរ។ កម្មវិធីនេះបានជម្រុញឱ្យមានការចែករំលែក និងការសន្ទនាយ៉ាងផុសផុលពាក់ព័ន្ធទៅនឹងការធ្វើគោលនយោបាយសុខាភិបាលដែលយោងតាមភស្តុតាងវិទ្យាសាស្ត្រ (evidence-informed health policymaking)។

សាធារណៈជនដែលបានចូលរួមក្នុងកម្មវិធីនេះ មានមកពីមជ្ឈដ្ឋានចម្រុះដូចជា អង្គភាពពាក់ព័ន្ធក្នុងវិស័យសុខភាពសាធារណៈ អង្គភាពអប់រំជំនាញសុខាភិបាល រួមទាំងអ្នកស្រាវជ្រាវ និងនិស្សិតនៃសាលាសុខភាពសាធារណៈផងដែរ។

Photos from School of Public Health of the National Institute of Public Health's post 26/04/2026

ចាប់ពីថ្ងៃចន្ទ ៤ កើត ដល់ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ ២២ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ​ Wim Van Damme ដែលជា Emeritus Professor ផ្នែកសុខភាពសាធារណៈ និងគោលនយោបាយសុខាភិបាលនៅ Institute of Tropical Medicine​នៃប្រទេសបែលហ្សិក បានចុះទស្សនកិច្ចសិក្សា ជាមួយក្រុមការងារសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត ក្នុងខេត្តកំពង់ធំ សៀមរាប និងបាត់ដំបង។ ក្នុងទស្សនៈកិច្ចនេះ លោកសាស្ត្រាចារ្យ និងក្រុមការងារសាលាសុខភាពសាធារណៈ ក៏បានធ្វើការចុះសួរសុខទុក្ខ និងស្វែងយល់ពីវឌ្ឍនភាពរបស់មណ្ឌលសុខភាពដែលធ្លាប់បានទទួលជ័យលាភីជំនាន់ទីមួយនិងជំនាន់ទីពីរ ពីមូលនិធិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈផងដែរ។

គួរកត់សម្គាល់ផងដែរថា លោកសាស្ត្រាចារ្យ Wim Van Damme បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខភាពសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពបឋមនៅប្រទេសកម្ពុជាកន្លងមក។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address

#2, Kim Yi Sung Boulevard (St. 289), Sangkat Boeung Kak II, Khan Toul Kork
Phnom Penh

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 17:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00