ត្រៀមខ្លួនទទួលបាននូវបទពិសោធន៍ជីវិតថ្មី និងសម្រាប់ក្លាយខ្លួនជាយោធិនអាជីព
Military’s LiFe
The most beautiful career
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់នូវសមិទ្ធផលដែលបានសាងសង់ ឆ្នាំ២០២០-២០២១ នៅសាលានាយទាហានសកម្ម៕
16/03/2022
សូមថ្លែងអំណរគុណ🙏🙏🙏
16/03/2022
នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់នូវសមិទ្ធផលដែលបានសាងសង់ ឆ្នាំ២០២០-២០២១ នៅសាលានាយទាហានសកម្ម៕
08/03/2022
28/02/2022
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សារ៉ាត់ នាយករងទទួលបន្ទុកភស្តុភារ-បច្ចេកទេស ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ព្រ.ទ អឿង ឌឿន ជំនួយការបច្ចេកទេស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះមាន
-ថវិកា ១,៣០០,០០០៛ (ថវិកាឯកឧត្តមនាយក ៥០០,០០០៛)
-អង្ករ ២ការ៉ុង
-មីជាតិ ២កេស
-ទឹកបរិសុទ្ធVital ១កេស
-ត្រីខ ២យួរ
22/02/2022
រសៀលថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលានាយទាហានសកម្មមានរៀបចំពិធីប្រគល់ថវិកាគោលនយោបាយជូនគ្រួសារសព ឧត្តមសេនីយ៍ត្រី ឃឹម ឆន និងគ្រួសារសព ឧត្តមសេនីយ៍ត្រី ឃឹម សំអុន សរុបចំនួន៦០លានរៀល ក្រោមអធិបតីភាពប្រគល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង នាយកនាយកដ្ឋានកិច្ចការយោធាស៊ីវិលក្រសួងការពារជាតិ។
21/02/2022
សាលានាយទាហានសកម្មសូមថ្លែងអំណរគុណចំពោះលោក សៅ សុវន្ត័ នាយកក្រុមហ៊ុន PTLS បានអនុវត្តយ៉ាងសកម្មអស់ពីដូងចិត្ត🙏❤️ រយៈតែ៥ថ្ងៃ អ៊ុតផ្លូវស៊ូបានប្រវែង១៦៦៦ម៉ែត្រ និងអ៊ុតនៅទីលានប្រារព្វពិធីផ្សេងៗបានទំហ៊ុំ៣៧៥០ម៉ែត្រក្រឡា ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនដល់សាលានាយទាហានសកម្ម ត្រូវបានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃនេះ(21/02/2022)
19/02/2022
យើងខ្ញុំ ជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង យោធាចារ្យនិង និស្សិតនាយទាហានសកម្មទាំងអស់ សូមសម្តែងការអបអរសាទរ ជូនពរចំពោះឯកឧត្តម ឡាវ វ៉ាន់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
18/02/2022
នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលានាយទាហានសកម្មមានរៀបចំកិច្ចប្រជុំ ស្តីពីការងារចងក្រងឯកសារ សាលានាយទាហានទ័ពជំនាញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម។
Click here to claim your Sponsored Listing.
Location
Address
Phnom Penh