12/10/2017
វត្ថុអវកាសដែលមានទំហំប៉ុនផ្ទះមួយខ្នង នឹងហោះកាត់ផែនដីក្នុងរយៈចម្ងាយជិតជាងព្រះច័ន្ទ្រ ៨ ដង។
អ្នកវិទ្យាសាស្ត្រ នឹងធ្វើការសាកល្បងប្រព័ន្ធការពារផែនដី ខណៈពេលដែលវត្ថុអវកាសនេះហោះកាត់ផែនដី។
វត្ថុអវកាសនេះ មានឈ្មោះថា 2012 TC4 ត្រូវបានរកឃើញដោយការអង្កេតរបស់ Pan-STARRS នៅកោះហាវ៉ៃ កាលពីឆ្នាំ ២០១២។
តាមការអង្កេតចុងក្រោយបំផុត ដោយតេឡេស្កូបដ៏ធំបំផុតរបស់ទីភ្នាក់ងារអង្កេតភាគខាងត្បូងអឺរ៉ុប (ESO) នៅប្រទេសឈីលី បានបញ្ជាក់ថា វត្ថុអវកាសនេះនឹងហោះកាត់កៀកផែនដីក្នុងរយៈចម្ងាយ ២៧,០០០ ម៉ាយ ឬចម្ងាយជិតជាងព្រះច័ន្ទ្រប្រហែល ៨ ដង។
វាមានវិជ្ជមាត្រពី ១០ ទៅ ៣០ ម៉ែត្រ ធ្វើដំណើរក្នុងល្បឿន ៣០,០០០ ម៉ាយ/ម៉ោង (១៤ គម/វិនាទី)។
ប្រសិនបើវត្ថុនេះហោះចូលក្នុងបរិយាកាសផែនដី វានឹងផ្ទុះឆេះ បញ្ចេញពន្លឺចិញ្ចាចលើផ្ទៃមេឃ។
អ្នកវិទ្យាសាស្ត្រមានផែនការនឹងប្រើប្រាស់ការហោះកៀកផែនដីនេះ ជាឱកាសមួយដើម្បីសាកល្បងប្រព័ន្ធការពារផែនដី ក្នុងការត្រៀមសម្រាប់ការគំរាមកំហែងពីវត្ថុអវកាសជាក់ស្ដែង។
ប្រភព ៖ www.bristolpost.co.uk