25/03/2026
តើអ្នកមានគំម្រោងធ្វើ Project អ្វីមួយជាមួយ Ai Vide Coding ដែលទេ? ខាងក្រោមនេះគឺជាជំហាន ដែលខ្ញុំគិតថាអ្នកគួរដឹងជាមួយនឹងបទពិសោធន៏ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងការប្រើប្រាស់ Ai Vibe Coding អោយមានប្រសិទ្ធិភាព
⁉️តើអ្វីជា Vide Coding?
ប្រសិនបើអ្នកមិនទាន់ស្គាល់អ្វីជា Vide Coding នឹងពីការប្រើប្រាស់វាអ្នកអាចចូលមើល Video ត្រង់នេះ ខ្ញុំបង្កើត Bot Trading Crypto ជាមួយ AI | Vibe Coding Full Story: https://www.youtube.com/watch?v=HVnp_7n4FKs&t=2s
⁉️តើខ្ញុំបានបញ្ចប់ Projects ធ្វើខ្លះជាមួយ Vide Coding?
ខ្ញុំបានបញ្ចប់ Project មួយចំនួនដូចជា:
✅️Crypto Signal Bot ដែលធ្វើឡើងជាមួយ Python នឹង Run លើ Server 24/7 (ការបង្កើតទាំងស្រុងជាមួយ Ai Vide Coding)
✅️បង្កើត Website The Knowledge Plus https://theknowledgeplus.com/ រួមមាន Pricing Dashboard, Membership Tier, Trade Lodger, Risk Management Calculation (ទាំងស្រុងជាមួយ Ai Vide Coding)
✅️Signal Bot Telegram ផ្ទាល់ដែល មានដូចជា Signal Alert, TP & SL Alert ចូលទៅកាន់Personal Inbox ដែល Users មិនចាំបាច់ចូលក្រុមឬ Channel ណានោះទេ។
😉ជាមួយនឹងការឆ្លងកាត់ Project នឹង Workflow ស្មុកស្មាញទាំងនេះ ខាងក្រោមនេះគឺជា Tips ដែលខ្ញុំគិតថាអ្នកគួរដឹងប្រសិនបើអ្នកចង់ Build អ្វីមួយជាមួយ Ai Vide Coding
1⃣Ai នឹងភ្លេច Framework នឹង structure របស់អ្នកទាំងស្រុងប្រសិនបើអ្នកមិនចេះគ្រប់គ្រង Context Windows នៃការប្រើប្រាស់អោយបានត្រឹមត្រូវ។ Ai វាខុសពីមនុស្សយើងដែលការចង់ចាំវាមានកុំណត់។ប្រសិនបើអ្នកចេះតែជជែកជាមួយវាដោយមិនមានការគ្រប់គ្រង Context Window ក្នុង Chat Session នោះអោយបានត្រឹមត្រូវទេ នោះវានឹងភ្លេចមុខភ្លេចក្រោយជាលទ្ធផលអ្នកនឹងមិនទទួលបានការងារសម្រេចល្អនោះទេ។
2⃣អ្នកគួរមាន Blueprint នៃអ្វីដែលអ្នកចង់បង្កើតឬអោយ AI ធ្វើនឹងយកវាទៅបង្កើតជាអង់ចង់ចាំក្នុង AI (Memory): ប្រសិនបើអ្នកធ្វើអ្វីមួយ ឬ Project ធ្វើមួយដែលគិតថាវាធំនឹងចង់សម្រេចវាជាមួយ Ai ជាដំបូង នឹងសំខាន់អ្នកត្រូវមាន Blueprint ច្បាស់លាស់សិន។ Blueprint គឺជាគម្រោងក្នុងការសេរនៅអ្វីដែលអ្នកចង់បាននឹងចង់បង្កើត។ប្រសិនបើអ្នកអត់មាន Blueprint ទេ វាហាក់ដូចធ្វើផ្ទះគ្មានប្លង់ចឹងដែល។នៅក្នុង AI ការមាន Blueprint គឺសំខាន់ណាស់ ដែលកគ្រប់ AI ទាំងអស់មានមុខងារមួយដែលហៅថា Memory. Memory គឺជាអ្វីដែលយើងផ្ដល់អោយ AI ណាដែលអ្នកចង់ធ្វើការជាមួយដោយអោយវាចង់ចាំនៅ គម្រោងដែលអ្នកចង់ធ្វើជាលក្ខខណ្ណះ Overview. បន្ទាប់ពីអ្នកបង្កើត Memory អោយ AI ចង់ចាំហើយ អត្ថប្រយោជន៏អ្នកទទួលបានគឺ ជួយសន្សំសំចៃ Token នឹងអ្នកទទួលបានការងារមកវិញល្អ។
3⃣ចុងក្រោយគឺជាការស្វែងយល់អំពីការប្រើប្រាស់ Ai Token អោយមានប្រសិទ្ធិភាព។ AI ទទួលបានសំណួរឬ Message ដែលយើងផ្ញើទៅហើយវាផ្ញើធ្លើយត្រឡប់មកវិញ ដែលការសន្ទនានោះ គឺត្រូវចំនាយ Token រាល់ពាក្យនីមួយៗ។សម្រាប់ភាសាអង់គ្លេស រៀងរាល់ប្រហែល 3-4 ពាក្យត្រូវបាន Ai ចាត់ទុកថាជា មួយ Token (1 Token). Token នីមួយៗគឺត្រូវបានគិតលុយដោយ AI. តើអ្នកឆ្ងល់ទេថា ហេតុអ្វីបើអ្នកបង់លុយគម្រោង AI ដូច 20$/ខែ ហើយ តែ Model ខ្លះវាកុំណត់អោយប្រាស់បានតិចនឹងមាន Session Limit? នោះដោយសារ Model ខ្លះវាប្រើប្រាស់Token ច្រើន។ ដើម្បីសន្សំ Token នៃការប្រើប្រាស់ Token នេះ អ្នកត្រូវតែធ្វើការសួរទៅAi អោយចំៗនឹងសំណួររបស់អ្នកត្រូវមុតស្រួចជាទីបំផុត។ជៀសវៀងការសួរ បែបមិនត្រូវគោលដៅហើយចំនាយ Token ឥតប្រយោជន៏។ធ្វើយ៉ាងណា "ខ្លីតែខ្លឹម"។
😉ទាំងនេះគឺជា Tips មួយចំនួនដែលខ្ញុំធ្លងកាត់ខ្លួនឯងនឹងប្រើប្រាស់អោយមានប្រសិទ្ធិភាព។វាមាន Tips ផ្សេងៗទៀតអាស្រ័យលើអ្នកប្រើប្រាស់ជាក់ស្ដែង។
ប្រសិនបើអ្នកទាំងអស់គ្នាចង់អោយខ្ញុំធ្វើ Video ពន្យល់អោយបានកាន់តែលំអិតនឹងលើជាឧទារណ៏អំពី Tips នីមួយៗអ្នកអាចធ្វើការ Comment K+ Vide Coding នោះខ្ញុំនឹងចេញ Video ពន្យល់នឹងលើកយក Project របស់ខ្ញុំជាឧទារហណ៏ផ្ទាល់អោយអ្នកមើល។
👇សិក្សាបន្ថែមជាមួយ Vide Coding
https://t.me/kpluskh