16/08/2022
លោកពុក🙏🙏💖🙏🙏:
#ចិត្តអកត្តញ្ញូ អារម្មណ៍មនុស្សសង្កត់ធ្ងន់ទៅលើការរមិលគុណ។ ចិត្តអកត្តញ្ញូសំដៅយក វិញ្ញាណវិលដឹងបញ្ច្រាស ហៅថាវិប្បយុត្តនេះឯង។ ការវិលដឹងបញ្ច្រាសនេះគឺព្រោះតែអារម្មណ៍អញជាសត្វ។ ចិត្តអកត្តញ្ញូ គ្រប់រឿងទាំងអស់គឺផ្ទៀងក្នុងអារម្មណ៍ប្រយោជន៍ខ្លួនគឺត្រូវ ខុសនឹងចិត្តចង់បានរបស់អញគឺមានអារម្មណ៍ថាខុស។ ខុសត្រូវគឺមានអារម្មណ៍អញជាអ្នកផ្ទៀងរកការខុសត្រូវ។ គេនិយាយវាយប្រហារពូខុសទទេ ប៉ុន្តែត្រូវនឹងចិត្តគុំពូរបស់ខ្លួនក៏shareភ្លែត។ ចំណែកខ្សែវិញ្ញាណគឺជាវិញ្ញាណសម្បយុត្ត ខុស និងត្រូវគឺផ្អែកលើការគិតហេតុផលថាខុស ឬត្រូវ មិនមែនផ្អែកលើប្រយោជន៍ទេ។ មនុស្សមានអារម្មណ៍ភ្ជាប់នឹងប្រយោជន៍នេះបំផុត។ នេះគឺអវិជ្ជោឃៈ។ គេនិយាយថា គាត់ជាអ្នកមានអាចជួយចលនាយើងបានច្រើន ដូច្នេះយើងត្រូវតែរកវិធីទុកគាត់ប្រើដើម្បីជួយចលនាយើង។ គិតមើលនេះគឺប្រយោជន៍ទេ? មនុស្សភ្លេចខ្លួនអវិជ្ជោឃៈលោតចូលក្នុងអារម្មណ៍ ក៏មានអារម្មណ៍ថាអ្នកនិយាយថាគាត់មានលុយច្រើនអាចជួយចលនាយើងបានគឺត្រូវ ប៉ុន្តែការពិតមិនត្រូវទេ ពីព្រោះចេញពីអារម្មណ៍អត្តាហើយ បើជាខ្សែវិញ្ញាណគឺផ្អែកតែទៅលើហេតុផលខុស ហើយនិងត្រូវ។ ដឹកនាំចលនាអិលឌីភីរហូតមកដល់សព្វថ្ងៃនេះ បើពូភ្លាំងភ្លាត់តែមួយដង យកប្រយោជន៍ជាគោល នោះមុខតែអិលឌីភិរលាយបាត់ទៅហើយ គ្មានអ្នកណាក្នុងចំនួនណាសូម្បីតែប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតច្រើនប៉ុណ្ណាក៏ដោយ អ្នកមានលុយជួយចលនាអិលឌីភីប៉ុណ្ណាក៏ដោយមកដាក់សម្ពាធអោយអារម្មណ៍ពូលែងចោលអារម្មណ៍យល់ខុសត្រូវនេះគឺមិនបានទេ មិនបានដាច់ខាត ពូមិនដែលច្រលំ ឬភ្លាំងភ្លាត់ម្ដងណាឡើយ៕
15/08/2022
លោកពុក🙏🙏🙏💖:
#សម្មាទិដ្ឋិ គឺយល់ត្រូវ។ គ្រាន់តែឮពាក្យថាយល់ ភ្លាម គឺត្រូវនឹកដល់បញ្ញាភ្លាម ព្រោះបញ្ញាគឺអារម្មណ៍យល់ អូ! ត្រូវមែនព្រះពុទ្ធរាប់សម្មាទិដ្ឋិ ជាតួបញ្ញាមែន។ អញ្ចឹងត្រូវដាក់សំនួរសួរខ្លួនឯងភ្លាមថា យល់ត្រូវ តើយល់ស្អី? គឺយល់ធម៌ហ្នឹងហើយ។ បើគ្រាន់តែយល់ធម៌មិនដឹងរកកំណត់ត្រឹមណាថាជាកាយល់នោះបានទេ គឺយល់ត្រង់សត្វអនត្តាហ្នឹង គឺយល់ថាដែលយើងហៅថាសត្វនោះ គឺសំបកមួយដែលមានទ្វារវិញ្ញាណប្រាំមួយ និងវិញ្ញាណមួយដែលជាខ្សែកំលាំងប្រែជាដឹង ពេលយល់ត្រង់នេះ ចិត្តធ្លាក់សង្វេគនឹកដល់ខ្លួនឯងនិងសត្វដទៃដែលវង្វេងថាសំបកមួយនិងវិញ្ញាណមួយជាអញ ហើយអន្ទោលយោលយោគយកកំណើតក្នុងវាលវដ្ដសង្សារទៅមកៗអនេកជាតិមិនស្អីជាស្អីទេ ការពិតវាជារបស់មួយដែលមានវិញ្ញាណទេតើ។ សំបកត្រូវការអី វិញ្ញាណជាអ្នកគិតអោយទេតើ មិនមែនសំបកត្រូវការដោយខ្លួនឯងទេ គឺវិញ្ញាណទេអ្នកគិតអោយសំបក សំបកគ្មានត្រូវការអ្វីទាំងអស់ ពីព្រោះវាជាកម្លាំងធាតុដែលមិនដឹងផងហ្នឹង អោយគ្នាដែលមិនដឹងស្រែកត្រូវការអ្វីម៉េចនឹងកើត? វិញ្ញាណគិតអោយឃើញថាសំបកត្រូវការត្រឹមបច្ច័យបួន តើសំបកដែលមិនដឹងវាត្រូវការកិត្តិយស មុខមាត់អីដែរ ឬទេ? ទេ វាគ្មានត្រូវការអីទេ ពីព្រោះសំបកជាសំបក វាមិនដឹងទេ វិញ្ញាណគិតអោយវាទេតើ វិញ្ញាណត្រូវគិតដឹងថា ដែលត្រឹមត្រូវ សំបកត្រូវការបច្ច័យបួន។ នេះជាការគិតអោយសំបករបស់វិញ្ញាណ ចំណែកវិញ្ញាណវិញ តើវិញ្ញាណត្រូវការអ្វី? វិញ្ញាណជាខ្សែកម្លាំងហើយដឹង មិនមែនជាសត្វទេ វាអត់មានមុខ អត់មានភ្នែក អត់មានត្រចៀក វាគ្រាន់តែជាខ្សែកម្លាំង ហើយដឹង មាននៅក្នុងសំបក វាដឹងពិភពលោកខាងក្រៅតាមទ្វារទាំងប្រាំមួយដែលមាននៅលើសំបកនោះ គិតអោយយល់ត្រង់ចំណុចនេះមើល ឯណាអញ? អញគឺសត្វអត្តា សំបកមួយ និងវិញ្ញាណមួយគឺជាសត្វអនត្តា។ ខ្សែកម្លាំងដែលបង្កើតវិញ្ញាណ វានឹងវិលដឹងបញ្ច្រាស បើសិនណាខ្សែវិញ្ញាណវាវង្វេងថាខ្លួនវាជាសត្វ។ ខ្សែវិញ្ញាណវិលដឹងបញ្រ្ចាសធ្វើអោយខន្ធទីមួយ គឺវិញ្ញាណគិតនឹងទ្វារខួរបានសញ្ញាវិប្បយុត្ត។ សញ្ញា
នោះនឹងត្រូវបានវិញ្ញាណវិប្បយុត្តយកមកដឹងនៅខន្ធទាំងបីទៀតរបស់ចិត្ត គឺសញ្ញាខន្ធ វេទនាខន្ធ និងសង្ខារខន្ធរហូតដល់វិញ្ញាណប្រែជាចិត្ត គឺអាស្រ័យលើសញ្ញាវិប្បយុត្តនោះទាំងអស់ ដូច្នេះវិញ្ញាណដឹងនៅខន្ធទាំងអស់គឺដឹងបញ្ច្រាសទាំងអស់។ ពេលក្មួយយល់ពីដំណើរការដឹងរបស់វិញ្ញាណវិប្បយុត្ត ក្មួយនឹងដឹងថា វិប្បយុត្តគឺឆ្កួត បើសញ្ញាបញ្ច្រាសទាំងអស់អញ្ចឹងនោះ។ អញ្ចឹងសម្មាទិដ្ឋិការយល់ពីធម៌គឺដើម្បីបានវិញ្ញាណសម្បយុត្តនេះឯង ដូច្នេះត្រូវប្រែសម្មាទិដ្ឋិថាការយល់ធម៌ ដែលហៅថាជាការយល់ត្រូវរហូតបានខ្សែវិញ្ញាណសម្បយុត្ត ព្រោះអំណេះតទៅ គឺវិញ្ញាណសម្បយុត្តនេះជាអ្នកទៅធ្វើការទាំងអស់ វិញ្ញាណសម្បយុត្តទៅគិតនឹងទ្វារមនោហៅថាសម្មាសង្កប្បៈ វិញ្ញាណសម្បយុត្តគិតហើយនិយាយគឺសម្មាវាចា វិញ្ញាណសម្បយុត្តគិតហើយទៅធ្វើការតាមកាយ គឺសម្មាកម្មន្ដៈ....។ ដូច្នេះរាប់អានគ្នាបាន វាទាល់តែវិញ្ញាណសម្មាទិដ្ឋិនេះឯង បើវិញ្ញាណវិប្បយុត្តមិច្ឆាទិដ្ឋិ គឺមនុស្សឆ្កួតហ្នឹង រាប់អានគ្នាម៉េចនឹងកើត? ដូច្នេះវិញ្ញាណសម្បយុត្តវាត្រូវតែតិចហ្នុងហើយ ព្រោះដើម្បីបានសម្មាទិដ្ឋិ វាទាល់តែស្ដាប់ធម៌យល់ ស្ដាប់ធម៌យល់ទើបបានខ្សែវិញ្ញាណអត់អញ ជាខ្សែវិញ្ញាណសម្បយុត្ត ហើយសត្វមានឱកាសបានស្ដាប់ធម៌ មានតែសត្វដែលមានឱកាសជួបព្រះសម្មាសម្ពុទ្ធ និងអ្នកមកបំភ្លឺមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធទេ តើមនុស្សនៃទ្វីបអឺរ៉ុបអាចមានឱកាសជួបព្រះសម្មាសម្ពុទ្ធទេ? មនុស្សនៃទ្វីបអាហ្វ្រិក ទ្វីបអាស៊ីខ្លះទៀតអាចមានឱកាសជួបព្រះពុទ្ធទេ? សំនួរនេះក្មួយរកនឹកចម្លើយខ្លួនឯងទៅចុះ។ សត្វដែលមានសម្មាទិដ្ឋិទើបអបាយភូមិបិទទ្វារ គឺបិទទ្វារដោយសារផ្លូវអារម្មណ៍វិលត្រូវគន្លងកម្មនេះឯង។ ក្មួយគិតទៅមើល ក្នុងចំណោមមនុស្សរាប់ពាន់លាននាក់លើផែនដីនេះ តើក្មួយៗមានសំណាងយ៉ាងណាទៅដែលបានស្ដាប់ធម៌ដែលត្រាស់ដឹងដោយព្រះពុទ្ធយល់នោះក្មួយ? ហើយក្មួយគិតទៅមើល តើអាចសេពគប់បានដែរ ឬទេសត្វដែលមានខ្សែវិញ្ញាណវិលវិប្បយុត្តនោះក្មួយ? អញ្ចឹងហើយបានជាពូនិយាយថា ទុកអោយមនុស្សដែលមានខ្សែវិញ្ញាណវិប្បយុត្ត វាចង់និយាយអី វាចង់ជេរដៀលយើងយ៉ាងម៉េចក៏យ៉ាងហ្នុងតាមតែវាចង់ហ្នុងទៅ ទៅជជែករកខុសត្រូវជាមួយមនុស្សឆ្កួតយ៉ាងម៉េចទៅកើតក្មួយ?