វត្តឧត្តរវារី "កូនត្រី"

វត្តឧត្តរវារី "កូនត្រី" វត្តឧត្តរវារី(ហៅវត្តកូនត្រី) ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

🙏🙏🙏
31/12/2025

🙏🙏🙏

🙏 គប្បីប្រព្រឹត្តធម៌ ៖ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ត្រូវចាំថា « បើចង់បាននូវសេចក្តីសុខ ចង់បានការរក្សា គប្បីប្រព្រឹត្តធម៌ដោយពិត » ។
🔴 ព្រះពុទ្ធគាថា ក្នុងធម្មបាលជាតក ៖
« ធម្មោ ហវេ រក្ខតិ ធម្មចារឹ ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ សុចិណ្ណេ ន ទុគ្គតឹ គច្ឆតិ ធម្មចារី » ។
👉 ធម៌រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលប្រព្រឹត្តល្អហើយ រមែងនាំមកនូវសេចក្តីសុខ នោះជាអានិសង្សក្នុងធម៌ដែលបុគ្គលប្រព្រឹត្តល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ ។
💖 សាធុ! សាធុ! សាធុ! 💖
✅ ដោយអានុភាពនៃគុណព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងដោយអានុភាពនៃបុណ្យកុសលទាំងឡាយដែលបានធ្វើដោយចិត្តដ៏ល្អបរិសុទ្ធ សូមឲ្យចំណែកបុណ្យដល់ញោមជាម្ចាស់ទានទាំងឡាយ មនុស្សទាំងឡាយ ទេវតាទាំងឡាយ ព្រមទាំងសព្វសត្វទាំងអស់ អនុមោទនាយកចុះ សូមបានសេចក្ដីសុខមង្គល ចូរចម្រើនក្នុងព្រះពុទ្ធសាសនា ប្រាសចាករោគ បានជាឧបនិស្ស័យនៃបញ្ញា មានសម្មាទិដ្ឋិ បានឃើញធម៌ បានជាក់ច្បាស់នូវសច្ចៈធម៌ រួចផុតចាកទុក្ខទាំងពួងក្នុងវដ្ដៈ ។
💌 ម្យ៉ាងទៀត ដោយអានុភាពនៃគុណព្រះរតនត្រ័យ សូមសិរីសួស្តីកើតមានដល់ប្រជាជនខ្មែរ ព្រមទាំងសព្វសត្វទាំងអស់ សូមឲ្យបានសុខសន្តិភាព ! .៕
📍[ អតីតា ធម្មា . សព្វេ ធម្មា អនត្តា ]

22/12/2025

🙏 សេចក្តីសុខ ៨ យ៉ាង / ព្រះពុទ្ធដ៏ប្រសើរ ទ្រង់ត្រាស់ថា ៖
សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតាសុខា
សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតាសុខា ។
សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យក្នុងលោក, មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកឲ្យ, សេចក្ដីប្រតិបត្តិល្អក្នុងសមណ: នាំសេចក្ដីសុខមកឲ្យក្នុងលោក, មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកឲ្យ ។

សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលាភោ បាបានំ អករណំ សុខំ។
សីល នាំសេចក្ដីសុខមកឲ្យដរាបដល់ចាស់ជរា,
សទ្ធា ដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ, ការបានប្រាជ្ញា នាំសេចក្ដីសុខមកឲ្យ, ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកឲ្យ ។
( ព្រះគាថាធម្មបទ បិដក លេខ ៥២ )

🙏🙏🙏
05/12/2025

🙏🙏🙏

04/12/2025

❤️ ព្រះពុទ្ធគាថា ៖
« ឧត្តិដ្ឋេ នប្បមជ្ជេយ្យ ធម្មំ សុចរិតំ ចរេ
ធម្មចារី សុខំ សេតិ អស្មឹ លោកេ បរម្ហិ ច » ។
បុគ្គល មិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
« ធម្មំ ចរេ សុចរិតំ ន តំ ទុច្ចរិតំ ចរេ
ធម្មចារី សុខំ សេតិ អស្មឹ លោកេ បរម្ហិ ច » ។
បុគ្គលគួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិតឡើយ បុគ្គលប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។

🙏 សាធុ ! សាធុ ! សាធុ ! 💯
💖 ដោយគុណានុភាពនៃព្រះរតនត្រ័យដ៏ល្អបរិសុទ្ធ ប្រសើរខ្ពង់ខ្ពស់ និងដោយអានុភាពនៃបុណ្យ សូមឲ្យបានសេចក្តីសុខ ប្រាសចាករោគទាំងពួង បានចម្រេីនក្នុងធម្មវិន័យ ព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងហើយដោយល្អ និងបានជាឧបនិស្ស័យនៃបញ្ញា មានសម្មាទិដ្ឋិ ចាក់ធ្លុះសច្ចធម៌ រួចផុតពីទុក្ខទាំងពួង ។ 💝
🌹 សព្វសត្វទាំងអស់ ក៏សូមឲ្យបានសុខ ប្រាសចាករោគ និងបានជាឧបនិស្ស័យនៃបញ្ញា មានសម្មាទិដ្ឋិ ចាក់ធ្លុះសច្ចធម៌ រួចផុតពីទុក្ខទាំងពួង.៕
——————🙏——————

Address

Phnom Penh

Alerts

Be the first to know and let us send you an email when វត្តឧត្តរវារី "កូនត្រី" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share