22/10/2024
ប្រវត្តិសាស្ត្រ
#ប្រវត្តិសាស្រ្ត #ចំណេះដឹងទូទៅ #ចំណេះដឹង
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khim SovanRatha- ឃីមសុវណ្ណរដ្ឋា, School, Phnom Penh.
22/10/2024
ប្រវត្តិសាស្ត្រ
#ប្រវត្តិសាស្រ្ត #ចំណេះដឹងទូទៅ #ចំណេះដឹង
21/10/2024
ប្រវត្តិសាស្ត្រ
#ប្រវត្តិសាស្រ្ត #ចំណេះដឹងទូទៅ #ចំណេះដឹង
20/10/2024
អំពីប្រវត្តិសាស្ត្រ
#ចំណេះដឹងទូទៅ #ប្រវត្តិសាស្រ្ត #ចំណេះដឹង
19/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻
+ ពាក្យគួរសម
ពាក្យនេះគឺត្រូវសរសេរនៅចំកណ្ដាល ទំព័រ និងប្រើប្រាស់ពាក្យពេជ្រដូចជា
១. ជម្រាបជូន ឬជម្រាបមក ៖ ចំពោះម្ចាស់លិខិតដែលមានឋានៈធំជាងអ្នកទទួល
២. សូមគោរពជូន ឬគោរពជូន៖ ប្រើចំពោះម្ចាស់លិខិតដែលមានឋានៈស្មើ ឬតូចជាង អ្នកទទួលលិខិត
៣. សូមប្រគេន ឬសូមទូលថ្វាយ ឬ ក្រាបបង្គំទូសថ្វាយ៖ ប្រើសម្រាប់ ម្ចាស់លិខិត ដែលសរសេរទៅកាន់ អ្នកទទួលលិខិតដែលជា ព្រះសង្ឃ ឬព្រះរាជវង្សានុវង្ស។
សូមអរគុណ🙏🏻🙏🏻
19/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻
+ របៀបតាក់តែងលិខិត (ត)
ខ. ចំណែកខ្លឹមសារ
១. ពន្យល់សេចក្ដីនៃកម្មវត្ថុ
២. លើកសំណូមពរ
៣. ពាក្យគួរសម។
គ. ចំណែកបញ្ចប់
១. ទីកន្លែងនិងកាលបរិច្ឆេទ
២. តួរនាទីរបស់ម្ចាស់លិខិត
៣. ហត្ថលេខា
៤. បោះត្រា
៥. ឈ្មោះរបស់ម្ចាស់លិខិត
៦. ចម្លងជូន
៧. លិខិតភ្ជាប់។
សូមអរគុណ🙏🏻🙏🏻
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻 នាងខ្ញុំសូមលើកយករបៀបតាក់តែងលិខិតរដ្ឋបាលមកបកស្រាយបន្តដូចតទៅ៖
ក. ចំណែកដើម
១. ឈ្មោះប្រទេស
២. បាវចនា
៣. សញ្ញាសម្គាល់ ក្រសួង ស្ថាប័ន (ឡូហ្គូ)
៤. ឈ្មោះប្រភព (ឈ្មោះក្រសួង ស្ថាប័ន)
៥. លេខលិខិត
៦. ទីកន្លែង និងកាលបរិច្ឆេទ
៧. បេសកៈ (ឋានៈ និងមុខងារម្ចាស់លិខិត)
៨. ពាក្យគួរសម
៩. ឋានៈ និងមុខងារអ្នកទទួលលិខិត
១០. កម្មវត្ថុ
១១. យោង
១២. លិខិតភ្ជាប់ ។
សូមអរគុណ🙏🏻🙏🏻
19/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមលើកយកនូវទម្រង់នៃលិខិតរដ្ឋបាល មកធ្វើការបងស្រាយដូចតទៅ៖
+ ទម្រង់លិខិតចែកចេញជាបីប្រភេទ
១. ចំណែកដើម (ក្បាលលិខិត)
២. ចំណែកខ្លឹមសារ (តួលិខិត)
៣. ចំណែកបញ្ចប់ (ផ្នែកបញ្ចប់ ។
សូមអរគុណ 🙏🏻🙏🏻
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻
ថ្ងៃនេះខ្ញុំសូមលើកយកលក្ខណៈសម្គាល់របស់លិខិតរដ្ឋបាលមកធ្វើការបកស្រាយ។
+ លិខិតរដ្ឋបាលមានលក្ខណៈសំគាល់ចាំបាច់ដូចខាងក្រោម៖
— មានឈ្មោះប្រទេស និងបាវចនា
— ឈ្មោះក្រសួង ស្ថាប័ន ឬអង្គភាពផ្ទាល់
— ទីកន្លែងធ្វើ (រាជធានី-ខេត្ត) កាលបរិច្ឆេទ នៃលិខិត (ថ្ងៃ ខែ ឆ្នាំ)
— លេខ និងអក្សរកាត់ សម្រាប់សម្គាល់អង្គភាព និងប្រភេទលិខិត
— ឋានៈ និងមុខងារម្ចាស់លិខិត
— ឋានៈ និងមិខងារអ្នកទទួលលិខិត
— ហត្ថលេខា និងឈ្មោះម្ចាស់លិខិត
— ត្រាសិទ្ធិ ស្ថាប័ន ឬអង្គភាព។
សូមអរគុណ🙏🏻🙏🏻
14/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻
ថ្ងៃនេះនាងខ្ញុំសូមលើកយកប្រភេទនៃលិខិតមកធ្វើការបកស្រាយ។
+ លិខិតមានបីប្រភេទដូចជា
— លិខិតបទដ្ឋានគតិយុត្ត: ជាលិខិតដែលកំណត់តាមក្បួនច្បាប់ ដែលមានលក្ខណៈចាប់បង្ខំឲ្យអនុវត្តនៅក្នុងការគ្រប់គ្រងសង្គម ដូចជា ច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។
— លិខិតរដ្ឋបាល: ជាលិខិតស្នាមប្រើសម្រាប់ទាក់ទងគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ឬពីរដ្ឋមួយទៅតដ្ឋមួយទៀត ដូចជា លិខិតអញ្ជើញ លិខិតស្នើសុំជាដើម។
— លិខិតឯកជន: ជាលិខិតស្នាមដែលគេប្រើសម្រាប់កិច្ចការផ្ទាល់ខ្លួន រួចសរសេរទៅកាន់បុគ្គល ឬស្ថាប័ន
ដែលមានទំនាក់ទំនងនិងខ្លួនដូចជា លិខិតសុំច្បាប់ លិខិតសុំឡើងប្រាក់ខែជាដើម។
សូមអរគុណ🙏🏻🙏🏻
13/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា🙏🏻🙏🏻
ថ្ងៃនេះនាងខ្ញុំនិងលើកយកប្រធានបទទាក់ទងនិងភាពខុសគ្នារវាងរដ្ឋបាលសាធារណៈ និងរដ្ឋបាលឯកជនមកនិយាយ។
+ រដ្ឋបាលសាធារណៈមានតួនាទី៖
— គ្រប់គ្រងក្រសួងស្ថាប័ន ឬអង្គការរដ្ឋផ្សេងៗ
— គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ( រដ្ឋបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ , ឃុំ, សង្កាត់)
— គ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ (គ្រប់គ្រងមន្ត្រីរាជការ)
— គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ល។
+ រដ្ឋបាលឯកជនមានតួនាទី៖
— គ្រប់គ្រងទីផ្សារ
— គ្រប់គ្រងពាណិជ្ជកម្ម
— គ្រប់គ្រងផែនការយុទ្ធសាស្រ្ត
— គ្រប់គ្រងធនធានមនុស្សវិស័យឯកជន
— គ្រប់គ្រងសេដ្ឋកិច្ច
— គ្រប់គ្រងគណនេយ្យ
— គ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឬសណ្ឋាគារឯកជន ។ល។
អរគុណ🙏🏻🙏🏻
12/06/2024
សួស្ដីបងប្អូនទាំងអស់គ្នា☺️
ថ្ងៃនេះដែលនាងខ្ញុំសូមជូនបងប្អូនទាំងអស់គ្នានូវនិយមន័យ និងតួនាទីមុខតំណែងរដ្ឋបាលនៅក្នុងវិស័យរដ្ឋ និងឯកជន។
+ ការងាររដ្ឋបាល គឺជាការគ្រប់គ្រង ថែរក្សា មើលការខុសត្រូវទៅលើអង្គភាពដែលខ្លួនបំពេញការងារ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ និងចរន្តឯកសារបានល្អប្រសើរ។
+ រដ្ឋបាលត្រូវបានប្រើប្រាស់ក្នុងគោលបំណង ដើម្បីគ្រប់គ្រងចរន្តការងាររបស់អង្គភាពនីមួយៗ, សម្រួលដល់ការរៀបចំចាត់ចែងការងារអង្គភាពកុំឲ្យមានភាពអនាធិបតេយ្យការងារ។
សូមអរគុណ🙏🏻🙏🏻