សាលាបឋមសិក្សារលួស

សាលាបឋមសិក្សារលួស ខំរៀនដើម្បីខ្លួនឯង គ្រួសារ សង្គមជាតិ

30/05/2026

ការជួយសិស្សរៀនយឺត មានវិធីច្រើន។

ពិធីសូត្រមន្ត ថ្ងៃទី០៤ មេសា ២០២៦ សូមប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធី...
04/04/2026

ពិធីសូត្រមន្ត ថ្ងៃទី០៤ មេសា ២០២៦
សូមប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
សូមជូនពរគ្រប់ប្រការជូនចំពោះ
លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សារលួស
មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណវាងវៃ និងព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមកម្មពិធីបុណ្យសព កុមារា សាយ រតនា និង ញឿន រតនះ។
03/04/2026

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមកម្មពិធីបុណ្យសព
កុមារា សាយ រតនា និង ញឿន រតនះ។

ដំណឹងមរណៈទុក្ខគណៈគ្រប់គ្រងនៃសាលាបឋមសិក្សារលួស សូមជម្រាបជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ឱ្យបានជ្រាបថា កាលពី...
02/04/2026

ដំណឹងមរណៈទុក្ខ

គណៈគ្រប់គ្រងនៃសាលាបឋមសិក្សារលួស សូមជម្រាបជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ឱ្យបានជ្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែចេត្រ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលាបានទទួលដំណឹងពីក្រុមគ្រួសារ របស់សិស្ស ដោយបានទទួលដំណឹងមរណៈភាព ថាសិស្សឈ្មោះ សាយ រតនា ភេទប្រុសរៀនថ្នាក់ទី៥ និងកុមារា ញឿន រតនៈ ភេទប្រុសរៀនថ្នាក់ទី៩ ដោយការលង់ទឹក ក្នុងខណៈវេលាក្រៅម៉ោងសិក្សា។

ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សារលួសទាំងអស់ ពិតជាមានការសោកស្តាយចំពោះការបាត់បង់នូវកូនសិស្សជាទីស្រឡាញ់របស់លោកគ្រូអ្នកគ្រូ និងជាទីរាប់អានរបស់មិត្តភក្ដិ សូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារសពដោយក្តីគោរព🙏

ដោយសេចក្ដីក្រៀមក្រំ លោកលោកស្រី
អាចអញ្ជើញចូលរួមកម្មវិធីបុណ្យនៅគេហដ្ឋាននៃសព
នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

23-03-2026 ក្រុមអធិការកិច្ចថ្នាក់ខណ្ឌ ចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារសាលារៀនគំរូ
23/03/2026

23-03-2026 ក្រុមអធិការកិច្ចថ្នាក់ខណ្ឌ ចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារសាលារៀនគំរូ

បឋមសិក្សាបឋមសិក្សារលួសថ្ងៃទី១៨  មីនា ២០២៦គណ:កម្មាកំណែកែលើសន្លឹកកិច្ចការសិស្សប្រឡងឆមាសលើកទី១ ថ្នាក់ទី៦
18/03/2026

បឋមសិក្សាបឋមសិក្សារលួស
ថ្ងៃទី១៨ មីនា ២០២៦
គណ:កម្មាកំណែកែលើសន្លឹកកិច្ចការសិស្សប្រឡងឆមាសលើកទី១ ថ្នាក់ទី៦

ដំណើរការប្រឡងឆមាសលើកទី១ ថ្នាក់ទី៦ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។បានបញ្ចប់យ៉ាង។ជូនពរកូនៗសំណាងល្អសម្រាប់លទ្ធផលនៅថ្ងៃស្អែក។
17/03/2026

ដំណើរការប្រឡងឆមាសលើកទី១ ថ្នាក់ទី៦ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។បានបញ្ចប់យ៉ាង។ជូនពរកូនៗសំណាងល្អសម្រាប់លទ្ធផលនៅថ្ងៃស្អែក។

13/03/2026

# @

Address

ព្រះធាតុ រលួស ដង្កោ ភ្នំពេញ
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សារលួស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category