PonLeu Puthi Tutoring Service

PonLeu Puthi Tutoring Service This page aims at promoting tutoring services to all public people who wish to strengthen knowledge and skills.

Provider of Educational Services - English languages, other skills

09/09/2025
10/08/2025
ឱកាសក្លាយជាគ្រូប្រឹក្សាគរុកោសល្យ!មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ត្រូវការជ្រើសរើសបេក្ខជនដើ...
12/12/2024

ឱកាសក្លាយជាគ្រូប្រឹក្សាគរុកោសល្យ!

មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ត្រូវការជ្រើសរើសបេក្ខជនដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ(ជំនាន់ទី៦) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

✅ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥:០០ ល្ងាច។ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ
✅ សូមអានព័ត៌មានលម្អិតតាមតំណភ្ជាប់នេះ មុនពេលដាក់ពាក្យ

សូមទស្សនាវីដេអូទីបន្ទាល់របស់គរុនិស្សិត និងអតីតគរុនិស្សិតខាងក្រោម៖
1️⃣ អ្នកគ្រូ អុល ម៉ារី (គរុនិស្សិតជំនាន់ទី២) ៖ តំណភ្ជាប់វីដេអូ
2️⃣ អ្នកគ្រូ ងួន សុខមាន (គរុនិស្សិតជំនាន់ទី៣)៖ តំណភ្ជាប់វីដេអូ
3️⃣ លោកគ្រូ នៅ ស៊ីនិត (គរុនិស្សិតជំនាន់ទី៤)៖ តំណភ្ជាប់វីដេអូ

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមលេខទូរស័ព្ទ ឬតេឡេក្រាម៖
☎️ 069 528 444 (ស៊ុន សុម៉ារ៉ា)
☎️ 011 697 038 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន)
📩 [email protected]
🌐 www.ngprc.edu.kh
▶️ https://www.youtube.com/

Empowering educators with ethical and evidence-based practices The New Generation Pedagogical Research Center was established in September 2019 to train teacher mentors. It is a part of the National Institute of Education, in Phnom-Penh, Cambodia.

តិចនិកមួកគិតតាមពណ៌ទាំង៦ (ដោយលោក អិឌវ៉ត ដឺ បូណូ Edward de Bono’s Technique) គឺ វិធីដែលគ្រូបង្រៀនបានប្រើក្នុងការបង្កើនការគ...
24/05/2024

តិចនិកមួកគិតតាមពណ៌ទាំង៦ (ដោយលោក អិឌវ៉ត ដឺ បូណូ Edward de Bono’s Technique) គឺ វិធីដែលគ្រូបង្រៀនបានប្រើក្នុងការបង្កើនការគិតដល់សិស្សក្នុងការដោះស្រាយបញ្ហាដែលបានចោទ តាមរបៀបនៃការគិតជាក់លាក់ ហើយចំណាយពេលធ្វើប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ពណ៌ទាំងនោះមានដូចជា៖
១) មួកគិតពណ៌ ស (ស្វែងរកព័ត៌មានមូលដ្ឋាន ឬប្រើប្រាស់អ្វីដែលអ្នកបានដឹងពីប្រធានបទ ឬ បញ្ហាដែលចោទ)
២) មួកគិតពណ៌ ក្រហម (ប្រើអារម្មណ៍ចំពោះប្រធាន តើអារម្មណ៍របស់អ្នកបែបណា ពេលឃើញប្រធានបទ ឬបញ្ហាចោទ)
៣) មួកគិតពណ៌ ខៀវ (ការគ្រប់គ្រង និងរៀបចំគំនិតគ្រប់គ្រងតាមលំដាប់លំដោយ)
៤) មួកគិតពណ៌ បៃតង (បង្កើតវិធានថ្មីៗ ឬគំនិតច្នៃប្រឌិតផ្សេងៗ ដើម្បីដោះស្រាយ)
៥) មួកគិតពណ៌ ខ្មៅ (រកបញ្ហប្រឈម ផលលំបាក ឬបញ្ហា លើវិធានដែលបានដាក់ ឬអនុវត្ត) និង
៦) មួកគិតពណ៌ លឿង (បង្ហាញគំនិតសុទិដ្ឋិនិយម គំនិតវិជ្ជមាន លើដំណោះស្រាយ ឬវិធានដែលបានដាក់ចេញ

 UniversityTopic: Orientation on Practicum DefenseAim: Senior StudentsVenue: PSBUTime: 8:00-11:00 AMDate: March 10, 2024
08/03/2024

University
Topic: Orientation on Practicum Defense
Aim: Senior Students
Venue: PSBU
Time: 8:00-11:00 AM
Date: March 10, 2024

06/12/2023

Preah Sihamoniraja Buddhist University
Course before College
Course focuses on some skills:
1- Reading and Vocabulary
2- Grammar for Writing
3- Speaking and Listening
Please read the following papers in details!
Thanks!

វគ្គបណ្តុះបណ្តាលពិសេស!ការចុះឈ្មោះលើកទី២ (សិក្សាតាមអនឡាញ)Course Title: Certificate in TESOLវគ្គនេះមានគោលដៅសំខាន់សម្រាប់បំ...
02/10/2023

វគ្គបណ្តុះបណ្តាលពិសេស!
ការចុះឈ្មោះលើកទី២ (សិក្សាតាមអនឡាញ)
Course Title: Certificate in TESOL
វគ្គនេះមានគោលដៅសំខាន់សម្រាប់បំពាក់បំប៉នលើជំនាញ៣សំខាន់ និងជំនាញបន្ថែម១ទៀតសម្រាប់យកទៅប្រើប្រាស់ក្នុងថ្នាក់រៀន។
១) វិធីសាស្ត្របង្រៀន (Instructional Strategies)
២) ចិត្តវិទ្យាអប់រំ (Educational Psychology)
៣) រដ្ឋបាលអប់រំ (Educational Administration)
មុខវិជ្ជាបន្ថែម៖ ការប្រើប្រាស់ICTក្នុងការបង្រៀន
កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣
វគ្គសៅរ៍និងអាទិត្យ៖ ៨:០០ ដល់ ៥:០០ល្ងាច (សៅរ៍)
៧:៣០ ដល់ ១២:០០ថ្ងៃត្រង់ (អាទិត្យ)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ឌខាងក្រោម៖
♣ ០៧៨​ ៧១៩ ៧១៦ ឬ ០៩៦ ៩៩៩ ១៩ ៦០ (លោកគ្រូ ចក់ សុផាត)
♣ ០១៦ ៧១៤ ៨៦៤​​​​ (លោកគ្រូ​ សួន សុខរើន)
♣ ០១០ ៩៥០ ១៣៩ (លោកគ្រូ ភេ សៅរិទ្ធ)
ខាងក្រោមជាតំណចូលក្នុងគ្រុបតេឡេក្រាម៖
Telegram Link: https://t.me/+u9NOy4vmfUVhOTRl
សូមអរគុណ!

17/08/2023

ការបណ្តុះបណ្តាលពិសេស!
វិញ្ញាបនបត្រផ្នែកខាងបង្រៀន (TESOL CERTIFICATE)
TESOL= Teaching English to Speakers of Other Languages
ដោយទទួលបានការគាំទ្រ និងសំណើពីសាមណនិស្សិត និស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូតាមស្ថាប័ន (ភាសា) ឯកជនមួយចំនួន សុំស្នើដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បង្កើតកម្មវិធីបណ្តុះបណ្តាល TESOL CERTIFICATE ដើម្បីពង្រីកចំណេះដឹងនិងជំនាញខាងវិធីសាស្ត្របង្រៀន ចិត្តវិទ្យាអប់រំ និងរដ្ឋបាលអប់រំ ទៅដល់សមណនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូសម្រាប់ជំនាន់ទី២
# មានសំណួរមួយចំនួនចំពោះសាមណនិស្សិត និស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយសំណួរទាំងនោះលើកឡើងដូចខាងក្រោម៖
 មានវិញ្ញាបនបត្រគរុកោសល្យបង្រៀនភាសាអង់គ្លេសហើយឬនៅ?
 ចង់ក្លាយជាអ្នកអប់រំដ៏ប៉ិនប្រសប់ដែរឬទេ?
 ធ្លាប់ជួបបញ្ហាប្រឈមក្នុងការគ្រប់គ្រងថ្នាក់រៀនដែរឬទេ?
 ធ្លាប់ប្រឈមនឹងការប្រើវិធីសាស្ត្របង្រៀនសិស្សមិនមានប្រសិទ្ធភាពដែរឬទេ?
 អាចបង្កើតកិច្ចតែងការបង្រៀនស្របតាមទ្រឹស្តីប៊្លូមតាក់សូណូមីហើយឬនៅ?
 មានចំណេះដឹងក្នុងការប្រើបច្ចេកវិទ្យាICTពេលបង្រៀនសិស្សច្បាស់លាស់ហើយឬនៅ?
បើសាមណនិស្សិត និស្សិត និងលោកគ្រូ អ្នកគ្រូនៅមានបញ្ហាមួយចំនួនដែលបានលើកឡើងដូចខាងលើ កម្មវិធីនេះនឹងជួយបំពេញរាល់ចន្លោះខ្វះខាត និងបំពាក់បំប៉នសាមណនិស្សិត និស្សិត និងលោកគ្រូ អ្នកគ្រូឱ្យក្លាយជាអប់រំដ៏មានគុណភាពក្នុងសតវត្សរ៍ទី២១។
សូមចាប់យកឱកាសដ៏ពិសេសនេះ ដើម្បីប្រែក្លាយខ្លួនជាអ្នកជំនាញ និងទទួួលបានបទពិសោធន៍ល្អៗក្នុងវិស័យអប់រំ!
តេឡេក្រាម​ (សម្រាប់ជំនាន់ទី២)
https://t.me/+u9NOy4vmfUVhOTRl
ចំណាំ៖
រៀនក្នុងថ្នាក់ផ្ទាល់
ម៉ោងសិក្សា៖ ចុងសប្តាហ៍
កាលបរិច្ឆេទចូលរៀន៖ ២ កញ្ញា ២០២៣
សម្រាប់ពត៌មានបន្ថែម៖
តាមរយៈទូរស័ព្ទ៖
(855) 96 999 1960
(855) 78 719 716
(លោកបណ្ឌិត ចក់ សុផាត)
ទីតាំង៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (ក្នុងវត្តស្វាយពពែ)

Address

Phnom Penh

Telephone

+85510950139

Website

Alerts

Be the first to know and let us send you an email when PonLeu Puthi Tutoring Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to PonLeu Puthi Tutoring Service:

Shortcuts

Share

Category