Telecommunication and Electronics Engineering

Telecommunication and Electronics Engineering

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Telecommunication and Electronics Engineering, Education, មហាវិថីសហព័ន្ធរុស្សី, Phnom Penh.

ដេប៉ាតឺម៉ង់ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច
Department of Telecommunication and Electronics Engineering

For more info:
⬇️

Telegram Channel: https://t.me/teed_rupp

14/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
ក្នុងឱកាសដ៏មង្គលនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមីនេះ
ដេប៉ាតឺម៉ងវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច សូមគោរពជូនពរអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពការអប់រំ និងស្រាវជ្រាវរបស់ដេប៉ាតឺម៉ងជានិច្ច។

សូមឱកាសឆ្នាំថ្មីនេះ នាំមកនូវសុខភាពល្អ បញ្ញាវាងវៃ សេចក្តីសុខ សេចក្តីចម្រើន វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ដល់សាស្ត្រាចារ្យ និស្សិត និងអ្នកគាំទ្រទាំងអស់ ព្រមទាំងសូមឱ្យសាមគ្គីភាព ក្តីស្រឡាញ់ និងការសហការល្អ ស្ថិតស្ថេរគង់វង្សាជានិរន្ដរ៍។
សូមជូនពរ សួស្តីឆ្នាំថ្មី!
🐴🐎🎠❤️⚡️📡

14/04/2026

#វិសវកម្មទូរគមនាគមន៍និងអេឡិចត្រូនិច

🎉🎉សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!🎉🎉

🙏សូមទេវតាឆ្នាំថ្មីប្រទានពរជ័យដល់អ្នទាំងអស់គ្នា🙏

🎉 សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

ក្នុងឆ្នាំថ្មីនេះ សូមបួងសួងទេវតាឆ្នាំថ្មី ប្រទានពរជ័យជូនលោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតទាំងអស់គ្នា ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាពជានិច្ច! 🙏🏻❤️

ដោយក្តីគោរព និងស្រលាញ់ពីក្រុមគ្រួសារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Photos from Telecommunication and Electronics Engineering's post 13/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ការទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទំនាក់ទំនងគ្នានៅស្ថានីយផ្សាយ និងទទួលរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក/ TVK) និងវិទ្យុជាតិកម្ពុជា(វទក / RNK)។
📺📻🎙📡☎️
☀️0៩-មេសា-2026
សូមថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន គណៈគ្រប់គ្រងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា🙏ដែលបានអនុញ្ញាតឱ្យនិស្សិត🤝ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិចបានចូលទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសផ្សាយបែបទំនើប និងសកម្មភាពធ្វើការងារ​ផ្ទាល់ ដែលធ្វើឱ្យនិស្សិតបង្កើននូវជំនាញដែលសមស្របទៅនឹងការអនុវត្តក្នុងបរិយាកាសការងារជាក់ស្តែងនាពេលអនាគត។

ក្នងឱកាសជួយផ្ទាល់របស់ក្រុមនិស្សិត ជាមួយនឹងលោកជំទាវ កុច ធាវី (ទទក)បានជំរុញឱ្យនិស្សិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយប្រែក្លាយការឈឺចាប់ពីការមើលងាយរបស់ប្រទេសជិតខាងទៅជាការតស៊ូជំនះរាល់ឧបសគ្គដើម្បីឈានទៅរកការជោគជ័យក្នុងអាជីព រួចចូលបម្រើការងារក្នុងវិស័យរដ្ឋដើម្បីជួយគ្នាអភិវឌ្ឍប្រទេសជាតិ។ ក្នុងដំណើទស្សនកិច្ចសិក្សានៅ(ទទក)នេះត្រូវបានដឹកនាំដោយលោក ឃុន ភារម្យ (នាយកដ្ឋានរដ្ឋបាល)។​

រីឯនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(វទក)លោកស្រី អាង គុទាវិយា (នាយិការង វទក) បានដឹកនាំដំណើរទស្សិកិច្ចសិក្សាដោយផ្ទាល់ ព្រមទាំងបានអធិប្បាយពីប្រវត្តនៃការចា​ប់ផ្តើមវិទ្យុជាតិកម្ពុជា ជាមួយនិងការវិវត្ត ការធ្វើទំនើបកម្មពីអាណាឡូក ទៅឌីជីថល និងការប្រើចម្រុះប្រព័ន្ធអានាឡូកជាមួយឌីជីថល ជាមួយនឹងបច្ចេកទេសផ្សាយ កម្លាំងផ្សាយ​ កម្រឹងប្រេកង់ផ្សាយ។ លោកស្រីក៍បានបន្ថែមទៀតដែរពីតម្រូវការនូវធនធានអ្នកបច្ចេកទេស វិស្វករលើជំនាញទាក់ទងនិងការផ្សាយរបស់វិទ្យុផងដែរព្រោះពិភពលោកកាន់តែរីកចម្រើនដូច្នេះឧបករណ៍ប្រើប្រាស់កាន់តែទំនើបៗ ហើយសុទ្ធតែទិញមកពីបរទេសទើបទាមទាឱ្យមានអ្នកជំនាញក្នុងស្រុកសម្រាប់ដោះស្រាយរាល់បញ្ហានានា។​

ជាការកត់សម្គាល់ក្នុងទស្សនកិច្ចនេះ សិស្សនិស្សិតទទួលបានការណែនាំអំពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងស្ថាប័ននីមួយៗ ដំណើរការរបស់ឧបករណ៍ទាំងនោះ បច្ចេកទេសក្នុងការផ្សាយនិងការផលិតកម្មវិធីវិទ្យុនិងទូរទស្សន៍ ហើយក៏បានយល់ដឹងថាហេតុអ្វីទើបស្ថាប័នទាំងពីរអាចផ្សាយដល់ទូទាំងប្រទេសបាន ☝🏻

13/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច សូមថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា🙏ដែលបានអនុញ្ញាតឱ្យនិស្សិត🤝ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិចបានចូលទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសផ្សាយបែបទំនើប និងសកម្មភាពធ្វើការងារ​ ដែលធ្វើឱ្យនិស្សិតបង្កើននូវជំនាញដែលសមស្របទៅនឹងការអនុវត្តក្នុងបរិយាកាសការងារជាក់ស្តែង។
☀️៩-មេសា-2026
📻🎙📺📡

Photos from Telecommunication and Electronics Engineering's post 12/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច Youth Model ASEAN Conference 2026 (YMAC 2026)
និស្សិតឆ្នាំទី៤នៃដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិចត្រូវបានជ្រើសរើសតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនិងនិស្សិតមកពីសាកលវិទ្យាល័យមួយទៀតក្នុងទីក្រុងភ្នំពេញ រួមគ្នាជាតំណាងឱ្យប្រទេសកម្ពុជាបានទៅចូលរួមសន្និសីទ YMAC2026 ដែលប្រព្រឹត្តឡើងនៅប្រទេសសិង្ហបុរី (ពីថ្ងៃទី៧ ដល់ ១០ ខែមេសា ឆ្នាំ២០២៦)ជាមួយនិងនិស្សិតតំណាងឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន។
☀️១២-មេសា-2026
សន្និសីទYMAC2026មានគោលបំណងសំខាន់ក្នុងការបង្កើតយុវជនអាស៊ានដែល៖
-យល់ដឹងពីតំបន់ និងបញ្ហាសហមូលដ្ឋាន
-មានជំនាញភាពជាអ្នកដឹកនាំ និងការទូត
-មានបណ្ដាញអន្តរជាតិ និងចក្ខុវិស័យរួម
-ត្រៀមខ្លួនចូលរួមកសាងអនាគតអាស៊ាន
🇰🇭 🇱🇦 🇸🇬 🇮🇩 🇲🇲 🇲🇾 🇧🇳 🇵🇭 🇻🇳 🇹🇭
ជាលទ្ធផល សន្និសីទ YMAC 2026 បានបង្កើតសំណើគោលនយោបាយ និងគំនិតច្នៃប្រឌិតជាច្រើន ដែលផ្តោតលើប្រធានបទសំខាន់ៗដូចជា អត្តសញ្ញាណអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស បញ្ហាប្រជាសាស្ត្រចាស់ជរា និងបញ្ហាបរិស្ថាន។ សំណើទាំងនេះបង្ហាញពីសមត្ថភាពវាយតម្លៃបញ្ហា និងការគិតជាយុទ្ធសាស្ត្ររបស់យុវជនអាស៊ាន។
លើសពីនេះ អ្នកចូលរួមបានអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងការទូតយ៉ាងច្បាស់លាស់ តាមរយៈការនិយាយជាសាធារណៈ ការចរចា និងការពិភាក្សាផ្លូវការនៅក្នុង Working Groups។ យុវជនជាច្រើនបានបង្ហាញទំនុកចិត្ត ភាពមានវិន័យ និងសមត្ថភាពធ្វើការជាក្រុមក្នុងបរិបទអន្តរជាតិ។
សន្និសីទ YMAC 2026 ក៏បានពង្រឹងបណ្ដាញទំនាក់ទំនងរវាងយុវជនមកពីប្រទេសអាស៊ានផ្សេងៗ និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណរួមអាស៊ាន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការទំនាក់ទំនងក្រៅកិច្ចប្រជុំផ្លូវការ។

Photos from Telecommunication and Electronics Engineering's post 10/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
ដំណើរទស្សនកិច្ចសិក្សាផ្នែកឧស្សាហកម្មរបស់និស្សិតឆ្នាំទី៣និងទី៤ ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច ទៅក្រុមហ៊ុន MinebeaMitsumi មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ដែបានដឹកនាំក្រុមនិស្សិតដោយលោកប្រធានដេប៉ាតឺម៉ង់ និងសាស្ត្រាចារ្យដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច។
☀️08-មេសា-2026
ដើម្បីផ្សារភ្ជាប់ការសិក្សាផ្នែកវិស្វកម្ម (ទ្រឹស្តី និងអនុវត្តន៍) និស្សិតចាំបាច់ត្រូវតែស្គាល់ពីការប្រតិបត្តជាក់ស្តែងនៅក្នុងក្រុមហ៊ុន រោងចក្រ ឧស្សាហ៍កម្ម ពីរបៀបដែលគេបានផ្គុំរបស់ផ្សេង ដើម្បីបង្កើតជាឧបករណ៍អ្វីមួយសម្រាប់បម្រើ ឬដោះស្រាយបញ្ហាផ្សេងៗ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ សង្គម ឬសហគមន៍ ដេប៉ាតឺម៉ង់បានរៀបចំសកម្មភាពនេះដើម្បីបង្កើនចំណេះដឹងបន្ថែមលើការសិក្សារបស់និស្សិតយើង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុន MinebeaMitsumi ដែលវិនិយោគនៅកម្ពុជាលើការផលិតសមាសភាគម៉ាស៊ីន និងអេឡិចត្រូនិកមានភាពច្បាស់លាស់ខ្ពស់។ ក្រុមហ៊ុននេះផលិតផលដូចជា ball bearings, motors, actuators, plastic molded parts, pressed parts និង PCBA សម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក និងឧស្សាហកម្មផ្សេងៗ។ រោងចក្ររបស់ក្រុមហ៊ុននៅប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ 2011 នៅភ្នំពេញ ហើយបន្តពង្រីកការផលិតទៅខេត្តពោធិ៍សាត់ផងដែរ។

ដំណើរចុះទស្សនកិច្ចទៅកាន់ក្រុមហ៊ុន MinebeaMitsumi ត្រូវបានទទួលយ៉ាងកក់ក្តៅពីលោក Kensuke Watanabe (Vice President of MinebeaMitsumi) លោក ចាប សុភាព ជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល លោក ជន វិចិត្រ ប្រធានជាន់ខ្ពស់ផ្នែកជ្រើរើសបុគ្គលិក និងបណ្តុះបណ្តាល និងលោក ហុយ ដុល្លា ប្រធានផ្នែកគ្រប់គ្រងប្រព័ន្ធគុណភាព រួមទាំងបុគ្កលិកផ្នែករដ្ឋបាលជាច្រើននាក់។

បន្ថែមលើសពីនេះទៅទៀតលោក Watanabe (Vice President of MinebeaMitsumi) បានផ្តល់នូវយោបល់ដល់និស្សិតឱ្យផ្តោតសំខាន់លើបច្ចេកវិទ្យាដែលសកលកំពុងយកចិត្តទុកដាក់ (មានដូចជា Drones, AI, Auto Driver, Data center and humanoid robot) រីឯលោក ចាប សុភាព ក៍បានផ្តល់នូគន្លឹះសំខាន់ក្នុងការទទួលបានជោគជ័យក្នុងអាជីប រួមមាន ការអត់ធ្មត់ បរទេសធ្វើបានយើងជាខ្មែរក៍អាចធ្វើបានដូចគ្នា ត្រូវមានផ្នត់គំនិតគុណភាព ត្រូវសិក្សាភាសាបរទេសបន្ថែម និងត្រូវចេះជំនាញបន្ទាប់បន្សំ(ទំនាក់ទំនង ការរចនា...)បន្ថែម លើជំនាញដែលបានសិក្សានៅសាកលវិទ្យាល័យ។

បន្ទាប់ពីការជំនួបដ៍ពិសេសនេះ សាស្ត្រាចារ្យ និងក្រុមនិស្សិតត្រូវបានអញ្ជើញឱ្យចូលទៅខាងក្នុងរោងចក្រ ដើម្បីស្វែងយល់ពីការប្រតិបត្តជាក់ស្តែង ផ្តើមចេញចេញពី VIP Lobby, restaurant, Corridor MA DC FAN PCBA, show Room Press/ IM.

តាមរយះដំណើរទស្សនកិច្ចសិក្សាផ្នែកឧស្សាហកម្មនេះនិស្សិអាចរៀនសូត្របានពីបរិយាកាសការងារ និងប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន ការផ្គុំគ្រឿងតូចៗ ទាំងអេឡិចត្រូនិច និងមេកានិចដែលធ្វើដោយមនុស្សរួមគ្នានិងម៉ាស៊ិន។​ បន្ថែមនេះទៀតនិស្សិតអាចរៀបចំខ្លួនបានយ៉ាងសមស្របសម្រាប់ការចាប់យកឱកាសការងារមិននៅក្រុមហ៊ុន MinebeaMitsumi ឬក្រុមហ៊ុនដ៏ទៃទៀត ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង់ និងបុគ្គលិក វិស្វករ ទាំងអស់នៅក្រុមហ៊ុនMinebeaMitsumi ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានទៅធ្វើទស្សនកិច្ចសិក្សាផ្នែកឧស្សាហកម្មនៅក្រុមហ៊ុនផ្ទាល់។

ជាចុងក្រោយសូមគោរពជូនពរ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនឱ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើន មានភាពរុងរឿង និងទទួលបានជោគជ័យកាន់តែធំធេងថែមទៀត។ សូមជូនពរឱ្យបុគ្គលិកទាំងអស់ជួបតែសុខភាពល្អ សេចក្តីសុខ សុភមង្គល កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងមានសាមគ្គីភាព និងភាពរីកចម្រើនជានិរន្តរ៍។

Photos from RUPP - Royal University of Phnom Penh's post 10/04/2026

Photos from Youth Model ASEAN Conference's post 08/04/2026

ស៊ូស៊ូ!!

Photos from Telecommunication and Electronics Engineering's post 06/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច កញ្ញា ហេង លីគាង និស្សិតឆ្នាំទី៤នៃដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី YMAC (Youth Model ASEAN Conference) ដែលប្រព្រឹត្តឡើងនៅប្រទេសសិង្ហបុរី។ សូមផ្តល់កម្លាំងចិត្តនិងជូនពរឲ្យនិស្សិតយើងទទួលបានភាពជោគជ័យក្នុងកម្មវិធីនេះ!
សូមធ្វើដំណើរដោយសុវត្ថភាព🫶🏻

05/04/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច តស់!!មកមើលសកម្មភាពនិសិស្សិតTEE សិក្សា-អនុវត្តន៍ម៉ោង RF Environment.
ចង់ដឹងលម្អិតសាកល្បងសួរ AI Gemini. និស្សិតឌីហ្សាញអង់តែនឌីប៉ូលកម្រិតហ្វ្រេកង់ខ្ពស់ (HF Dipole Antenna Designs).
មើលទៅដូចចងសម្បុកពេញពាង 🕸🕷🕸🕸️🪛🫰

Photos from Telecommunication and Electronics Engineering's post 16/03/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច welcomes SkyAus CEO, who delivered an inspiring presentation at Royal University of Phnom Penh (RUPP), sharing his vision for innovation and excellence. He said he was excited to collaborate with the university and TEED in supporting high-achieving graduates as they take the next step in their careers with SkyAus.
📞☎️📱📡
was so interested in his speech about jobs in his company. hopes the company recruits some students to work in the future.

Photos from Oknha Sreat M. Sophear ឧកញ៉ា ស្រ៊ៀត មុំសុភា's post 11/03/2026

តស់!! រត់ដើម្បីសុខភាព រត់ដើម្បីក្តីសង្ឃឹមកុមារ រត់ដើម្បីស្នាមញញឹមកុមារនៅកម្ពុជា និងគាំទ្រឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពុជា។​
ព្រឹត្តិការរត់ចម្ងាយ២១គីឡូម៉ែត្រនៅក្រុងព្រះសីហនុ​នថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦។ 🏃🏃‍♂️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♂️🏃

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


មហាវិថីសហព័ន្ធរុស្សី
Phnom Penh
12157