30/11/2022
អបអរសាទរ! គុនល្បុក្កតោ បានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO ជាផ្លូវការ
Via : UNESCO
An organization not for profit, but for youth to grow.
30/11/2022
អបអរសាទរ! គុនល្បុក្កតោ បានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO ជាផ្លូវការ
Via : UNESCO
13/04/2022
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនដល់លោកអ្នកទាំងអស់ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
13/02/2022
#សូមរីករាយចុងសប្តាហ៍
៣កុំ ៣ការពារ!
👉ដើម្បីទទួលបានសុភាសិតនិងគន្លឹះភាពជាអ្នកដឹកនាំ សូមsubscribe ASCENT LEADERSHIP Telegram Channel: https://t.me/ascentleadership
01/02/2022
#ភាពជាអ្នកដឹកនាំ
🤔នៅពេលបញ្ហាកើតឡើង តើអ្នកដោះស្រាយបញ្ហា ឬ បន្ទោសមនុស្ស?
ជាអ្នកដឹកនាំគឺជាបុគ្គលដែលមានពេលវេលាគ្រប់គ្រាន់មើលទៅខាងមុខ ដើម្បីកំណត់ បង្ការ និងបញ្ចៀសបញ្ហាជាមុន។
បើចៀសមិនផុតទេ បញ្ហាកើតឡើង ត្រូវរួមកម្លាំងគ្នាដោះ។ ស្តីបន្ទោស ឬ ទម្លាក់កំហុសដាក់គ្នាគឺជាការបំបែកនិងខ្ជៈខ្ជាយកម្លាំង ដែលបណ្តាលឱ្យមនុស្សតូចជាងបញ្ហា។
👉រៀនអំពីមនុស្សដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស នោះមនុស្សនឹងធំជាងបញ្ហា។
ដោយ៖ លី ចាន់ណារិទ្ធ
🙏សូមជួយចែកចាយបន្ត (share) ប្រសិនបើយល់ឃើញថាមានតម្លៃ!
👉ដើម្បីទទួលបានសុភាសិតនិងគន្លឹះភាពជាអ្នកដឹកនាំ សូមsubscribe ASCENT LEADERSHIP Telegram Channel: https://t.me/ascentleadership
15/01/2022
នរណាបម្រើអតិថិជនផ្ទាល់ជាប្រចាំ? អ្នកដឹកនាំ ឬ អ្នកដែលត្រូវបានគេដឹកនាំ? 👉🏻 ច្បាស់ជាមិនមែនអ្នកដឹកនាំទេ គឺច្បាស់ជាបុគ្គលិកជួរមុខ។ ដូច្នឹងការងាររបស់អ្នកដឹកនាំធ្វើអី្វ?
ការងារបឋមរបស់អ្នកដឹកនាំ គឺត្រូវជួយមនុស្សក្រោមបង្គាប់បំពេញការងាររបស់ពួកគេឲ្យមានប្រសិទ្ធភាព ជួយពួកគេឲ្យមានការអភិវឌ្ឍជំនាញ និងចម្រើនលូតលាស់។
មនុស្សក្រោមបង្គាប់បំពេញការងារមានប្រសិទ្ធខ្ពស់ ក្នុងបរិយាកាសសោមនស្ស តាមរយៈការគាំទ្រ ការគោរព និងការជឿជាក់ពីអ្នកដឹកនាំ។
👉🏻 #ការគាំទ្រ៖ ត្រូវផ្តល់ឧបករណ៍ប្រើប្រាស់ក្នុងការងារ ព័ត៌មាន ការបណ្តុះបណ្តាល និងការបង្វឹកដែលធ្វើឲ្យមនុស្សក្រោមបង្គាប់ជោគជ័យក្នុងការងារ។
👉🏻 #ការគោរព៖ ត្រូវយល់ពីគោលដៅអាជីព (Career Goal) ដែលជាជម្រើសក្នុងជីវិតរបស់មនុស្សក្រោមបង្គាប់ និងជួយពួកគេឲ្យសម្រេចគោលដៅអាជីព តាមវិធីដែលស្របជាមួយនឹងតម្រូវការរបស់អង្គភាព។
👉🏻 #ការជឿជាក់៖ ផ្តល់សេរីភាពក្នុងការបំពេញការងារ និងការធ្វើសេចក្តីសម្រេចចិត្ត។ អ្នកដឹកនាំត្រូវដឹងថា មនុស្សចង់ធ្វើការងារឲ្យបានល្អ ហើយត្រូវជឿជាក់ថាពួកគេនឹងធ្វើបាន។
ដកស្រងចេញពីសៀវភៅ “Trillion Dollar Coach”
🙏សូមចុចតំណភ្ជាប់ ដើម្បីចូលTelegram Channel: https://t.me/ascentleadership
Please help review The Pinnacle Team page.
14/01/2022
Please help like and follow this organization for youth leadership growth.
12/01/2022
#ភាពជាអ្នកដឹកនាំ
មិនសុំទោសប្រធាន ខ្លាចគាត់ថាខ្សោយ!
មិនសុំទាសមនុស្សក្រោមបង្គាប់ ខ្លាចពួកគេថាអន់!
“ខ្លាចគាត់ថាខ្សោយ” ឬ “ខ្លាចពួកគេថាអន់” គឺជាសភាពចិត្តកើតចេញពីការឱ្យគុណតម្លៃសម្ពន្ធភាព (Relationship) ទាបជាងការសុំទោស។
💡ការសុំទោសមិនតែងតែមានន័យថាអ្នកខុសទេ ហើយអ្នកដ៏ទៃត្រូវដែរនោះទេ។ វាមានន័យថាអ្នកឱ្យតម្លៃសម្ពន្ធភាពខ្ពស់ជាងភាពអត្មានិយមរបស់អ្នក។ Mark Matthews
ដោយ៖ លី ចាន់ណារិទ្ធ
🙏សូមជួយចែកចាយបន្ត (share) ប្រសិនបើយល់ឃើញថាមានតម្លៃ!
🙏សូមចុចតំណភ្ជាប់ ដើម្បីចូលTelegram Channel: https://t.me/ascentleadership
09/01/2022
#រីករាយចុងសប្តាហ៍ ៦រឿងខ្លី 😇
{1} គ្រាមួយ អ្នកភូមិទាំងអស់សម្រេចចិត្តបន់ស្រន់សុំទឹកភ្លៀង។ នៅថ្ងៃអធិស្ឋាន មនុស្សមនាបានមកជុំគ្នា ប៉ុន្តែមានតែក្មេងប្រុសម្នាក់គត់ដែលកាន់ឆ័ត្រមក។
នោះជា #ជំនឿ
{2} នៅពេលអ្នកបោះទារកនៅលើអាកាស ពួកគេសើចព្រោះពួកគេដឹងថាអ្នកនឹងចាប់ពួកគេ។
នោះជា #ទំនុកចិត្ត
{3} រាល់យប់ យើងចូលគេងដោយមិនប្រាកដថានៅមានជីវិតនៅព្រឹកបន្ទាប់នោះទេ ប៉ុន្តែយើងនៅតែកំណត់ម៉ោងរោទិ៍ដើម្បីភ្ញាក់។
នោះជា #ក្តីសង្ឃឹម
{4} យើងរៀបចំផែនការធំសម្រាប់ថ្ងៃស្អែក ទោះបីមិនដឹងអំពីអនាគតទាល់តែសោះក៏ដោយ។
នោះជា #ភាពជឿជាក់
{5} យើងឃើញពិភពលោករងទុក្ខ ប៉ុន្តែយើងនៅតែរៀបការ និងមានកូន។
នោះជា #សេចក្តីស្រលាញ់
{6} នៅលើអាវបុរសចំណាស់ម្នាក់ត្រូវបានសរសេរប្រយោគមួយ... “ខ្ញុំមិនមែនអាយុ80ឆ្នាំទេ ខ្ញុំមានអាយុ16ឆ្នាំដែលមានបទពិសោធន៍64ឆ្នាំ។”
នោះជា #អាកប្បកិរិយា
🙏 សូមជូនពររាល់ថ្ងៃជាថ្ងៃដ៏រីករាយនិងរស់នៅដូចរឿងទាំងប្រាំមួយ!
04/01/2022
#ភាពជាអ្នកដឹកនាំ
ជាទូទៅមនុស្សខិតខំប្រឹងប្រែងធ្វើអ្វីមួយខ្លាំងជាង នៅពេលដែលវាជារបស់ខ្លួន ឬ ឱ្យតម្លៃនោះស្មើរបស់ខ្លួន។ កាលដែលមនុស្សក្រោមបង្គាប់មិនសូវខិតខំ ឬ ខ្វះការទទួលខុសត្រូវគឺដោយសារកត្តាមួយចំនួនរបស់អ្នកដឹកនាំ៖
👉 មិនទុកចិត្តសមត្ថភាពមនុស្សក្រោមបង្គាប់ > មិនត្រូវធ្វើអ្វីខុសពីបញ្ជា
👉 មិនទុកចិត្តលើសមត្ថភាពខ្លួនឯង > ធ្វើតែអ្វីដែលធ្លាប់ធ្វើបានហើយ
👉 លួចស្នាដៃមនុស្សក្រោមបង្គាប់ > មេត្រូវរហូត
👉 មិនបង្ហាញឥរិយាបថទទួលជាគំរូដល់មនុស្សក្រោមបង្គាប់ > កូនចៅខុសរហូត
👉 មិនបានឱ្យតម្លៃការងារជាក្រុម > ការងាររបស់នរណា អ្នកនុ៎ងទទួលខុសត្រូវ
💡យល់ដឹងអំពីសម្ភារដើម្បីគ្រប់គ្រងវា យល់ដឹងអំពីមនុស្សដើម្បីដឹកនាំពួកគេ!
សូមចុចតំណភ្ជាប់ចូលTelegram Channel ដើម្បីទទួលបានចំណេះដឹងនិងឱកាសល្អៗ https://t.me/ascentleadership
ដោយ៖ លី ចាន់ណារិទ្ធ
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |