Cheach Hight School

Cheach Hight School My School

16/04/2020
មិនបាច់ឆ្ងល់ទេ
25/05/2019

មិនបាច់ឆ្ងល់ទេ

18/05/2019
 #ខ្ញុំអាចជាមនុស្សម្នាក់...ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេបោះបង់ចោល ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលខ្លួនឯងទេ។ ខ្ញុំអាចជាមន...
26/03/2019

#ខ្ញុំអាចជាមនុស្សម្នាក់...

ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេបោះបង់ចោល ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់ ដែលមិនសូវមានអ្នកណាចូលចិត្ត ប៉ុន្តែខ្ញុំមិនដែលស្អប់ខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់ ដែលមិនសូវមានអ្នកណាទុកចិត្ត ប៉ុន្តែខ្ញុំមិនដែលអស់ជំនឿលើខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេមើលងាយ ប៉ុន្តែពាក្យមើលងាយរបស់គេ តែងតែធ្វើឲ្យខ្ញុំរឹងមាំជាងមុនជានិច្ច។
ខ្ញុំអាចជាមនុស្សម្នាក់ ដែលស្រលាញ់ស្មោះចំពោះគេតែម្នាក់ឯង ប៉ុន្តែខ្ញុំនៅតែមានជំនឿថា ថ្ងៃណាមួយ ក្ដីស្រលាញ់ដ៏ស្មោះ ដែលខ្ញុំបានផ្ដល់ទៅគេនឹងត្រូវផ្ដល់ឲ្យខ្ញុំវិញដោយនរណាម្នាក់ផ្សេងទៀត។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលគេមិនចាប់អារម្មណ៍ទាល់តែសោះ ពេលខ្ញុំធ្វើដំណើរនៅលើដងផ្លូវ ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ចំពោះខ្លួនឯងគ្រប់ពេល។ ខ្ញុំតែងឈរសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់យ៉ាងយូរ ដោយនិយាយថាខ្ញុំគឺមានតែមួយគត់ គ្មាននរណាម្នាក់ដែលមានរូបរាងបែបនេះដូចខ្ញុំទេ៕

“យើងអាចទទួលបានគ្រប់យ៉ាង ដោយគ្រាន់តែធ្វើចំពោះខ្លួនឯង ឬផ្ដល់ឲ្យខ្លួនឯងនូវអ្វីដែលយើងចង់បាន”។

ដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត
រូបភាព៖ ​

 #រឿងខ្លីៗដែលគួរពិចារណារឿងទីមួយនាងលេខានិយាយទៅកាន់លោកនាយកថា៖-បង! អូនមានផ្ទៃពោះហើយលោកនាយកនៅបន្តធ្វើការធម្មតា រួចញញឹមឆ្លើយត...
26/03/2019

#រឿងខ្លីៗដែលគួរពិចារណា

រឿងទីមួយ

នាងលេខានិយាយទៅកាន់លោកនាយកថា៖
-បង! អូនមានផ្ទៃពោះហើយ
លោកនាយកនៅបន្តធ្វើការធម្មតា រួចញញឹមឆ្លើយតប៖
-បងបានគ្រាវយូរណាស់ហើយ
នាងលេខាភ្ញាក់ព្រើត រួចញញឹមនិយាបន្ត៖
-អូនគ្រាន់តែនិយាយលេងតើស៍
លោកនាយកលើកកែវទឹកផឹកហើយដាក់ចុះ គាត់ញញឹមនិងនិយាយបន្ថែម៖
-បងក៏និយាយលេងដែរ។
*រស់នៅក្នុងសង្គម បើជួបបញ្ហាយើងកុំស្លន់ស្លោរ ត្រូវរក្សាស្មារតីឲ្យបានហ្នឹងនរសិន ទើបអាចរកឃើញដំណោះស្រាយសមស្រប។

រឿងទីពីរ
បុរសបីនាក់ទៅដណ្តឹងប្រពន្ធក្នុងពេលតែមួយ មេបាខាងស្រីសុំឲ្យពួកគេណែនាំខ្លួន៖
-បុរសទីមួយ៖ ខ្ញុំមានមានប្រាក់ក្នុងគនណីជាង500លាន
-បុរសទីពីរ៖ ខ្ញុំមានអចលនៈទ្រព្យដែលមានតម្លៃ ជាង1000លាន
-បុរសទីបី៖ ខ្ញុំពុំមានអ្វី ក្រៅពីកូននៅក្នុងផ្ទៃរបស់កូនស្រីលោកអ៊ុំទេ
*ក្នុងការប្រកួតប្រជែងមិនប្រាកដថា​ មានលុយច្រើនគឺឈ្នះទេ តែត្រូវចេះប្រើគំនិតដើម្បីយកឈ្នះ។

រឿងទីបី
នៅក្នុងព្រៃមួយមានសត្វតោពីរនាក់ម៉ែកូនកំពុងរស់នៅ តោកូនសួរទៅតោម៉ែថា៖
-តើសុភមង្គលនៅឯណាទៅម៉ែ?​
តោម៉ែស្តាប់ហើយតបវិញ៖
-សុភមង្គលគឺនៅលើកន្ទុយរបស់កូនហ្នឹង
កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា តែចាប់មិនបានសោះ។ តោម៉ែសម្លឹងមើលកូនហើយនិយាយទាំងរីករាយថា៖
-កូនល្ងង់របស់ម៉ែ! កូនគ្រាន់តែងើបក្បាលឡើង ហើយដើរទៅមុខ នោះវានឹងទៅតាមកូនរហូតអស់មួយជីវិតហើយណា។
*ពេលខ្លះយើងខំប្រឹងធ្វើរឿងជាច្រើនដើម្បីស្វែងរកសេចក្តីសុខ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ​​ ហើយបើយើងចេះរស់នៅជាមួយអ្វីដែលខ្លួនមាន មិនហួងហែង មិនលោភលន់នោះ នឹងអាចទទួលបានសេចក្តីសុខផងដែរ។

រឿងទីបួន
នារីម្នាក់ពីការភ្នែកទាំងគូ នាងគ្មានអ្វីក្រៅពីបុរសម្នាក់ដែលស្រលាញ់នាងនោះទេ។ ថ្ងៃមួយបុរសនោះសួរនាងថា៖ បើភ្នែកអូនអាចមើលឃើញវិញ តើអូននៅស្រលាញ់បងទេ? នារីពិការភ្នែកឆ្លើយតបទាំងមិនរេរា៖
-អូននៅតែស្រលាញ់បងរហូត មិនកែប្រែឡើយ
មួយរយៈក្រោយមកនាងទទួលបានការបរិច្ចាកកែវភ្នែកទាំងគូ ​ពេលនោះនាងទើបដឹងថា បុរសដែលស្រលាញ់នាងនោះគឺជាជនពិការភ្នែក ហើយនាងក៏បានបដិសេធពេលបុរសនោះចូលស្តីដណ្តឹង។
*ពេលខ្លះចំណុចខ្វះខាត អវិជ្ជមាន ទង្វើអាក្រករសប់មនុស្សនៅក្បែរយើង(ប្តីប្រពន្ធ ម៉ែពុក បងប្អូន កូន...) គឺជាការសម្ងំលះបង់របស់ពួកគេដើម្បីយើងដោយស្ងៀមស្ងាត់ ហេតុនោះសូមកុំក្បត់ពួកគាត់ទាំងមិនមានការពិចារណា។

រឿងទីប្រាំ
កូនប្រុសស្តាប់តាមប្រពន្ធចង់យកម្តាយជរាទៅចោលក្នុងព្រៃ។ ថ្ងៃមួយគាត់ប្រាប់ម្តាយថា​៖
-ខ្ញុំចង់នាំម៉ែទៅលេងក្នុងព្រៃម្តង ឲ្យម៉ែបានសប្បាយចិត្ត។
ម្តាយរីករាយហើយក៏ឡើជិះករកូនចេញដំណើរទៅយ៉ាងឆ្ងាយ។ ស្រាប់តែកូនប្រុសឃើញម្តាយកំពុងរាយគ្រាប់សណ្តែកតាមផ្លូវ គាត់ក៏ខឹងហើយស្រែកខ្លាំងៗថា៖
-ម៉ែឯងរាយគ្រាប់សណ្តែកធ្វើអី?
ម្តាយក៏តបវិញទាំងរីករាយ
-កូនម៉ែ! ចូលព្រៃជ្រៅអញ្ចឹង ម៉ែក្លាចពេលកូនចេញទៅវិញម្នាក់ឯងរកផ្លូវវមិនឃើញ។
ពេលនោះកូនប្រុសគាត់ក៏បានត្រហូយំអោបម្តាយយ៉ាងឈឺចាប់។
*នៅក្នុងលោកនេះមានមនុស្សតែម្នាក់គត់ដែលស្រលាញ់យើងដោយគ្មានលក្ខខណ្ឌ ហេតុនោះសូមកុំភ្លេចមើលថែគាត់ កុំបោះបង់គាត់ពេលគាត់ចាស់ជរា ឈឺថ្កាត់៕
​​​
ដកស្រង់ កែសម្រួល TRSM

Rich Dad vs Poor Dad you read you understand🎓
25/03/2019

Rich Dad vs Poor Dad
you read you understand🎓

👍👍👍កំណាព្យល្អ
11/02/2019

👍👍👍កំណាព្យល្អ

On time to study
10/03/2017

On time to study

New buillding behind of old builldingcheach hight school
03/03/2017

New buillding behind of old buillding
cheach hight school

វិទ្យាលយ័ជាច ជួយ   share មួយទៅជួយ like page ផងនិងបានមើលអំពីរូបនៃវិទ្យាលយ័ជាចហើយ
21/02/2017

វិទ្យាលយ័ជាច ជួយ share មួយទៅ
ជួយ like page ផងនិងបានមើលអំពីរូបនៃវិទ្យាលយ័ជាចហើយ

វិទ្យាលយ័ខ្ញុំ
នណាខ្លះរៀននៅ វិទ្យាលយ័ជាច
ជួយ share ផងដើម្បីបានមើល រូបភាពស្អាតៗនៃ វិទ្យាលយ័ជាច

Address

Phnom Penh

Telephone

017421179

Website

Alerts

Be the first to know and let us send you an email when Cheach Hight School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share